កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 2021

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោក លី ហាំងសេង អភិជនម្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបាន​កូនស្រីបង្កើតឈ្មោះ សេង ប៉ជូ ដែលមានវ័យ២៦ឆ្នាំ បានលើកកៅអីគប់ទៅលើ​រូបលោក បណ្តាលអោយមានរបូសស្នាម ហើយនាងបាន​ប្រើភាសាជេរប្រមាតទៅលើឪពុករបស់ខ្លួន ព្រមទាំងបណ្តេញឪពុកចេញពីផ្ទះ នៅមុខព្រះសង្ឃ និងមុខអតិថិជនជាច្រើននាក់។

យោងតាមប្រភពពីអតិថិជនអ្នកទិញផ្ទះល្វែងរបស់លោក លី ហាំងសេង នៅផ្លូវជន្លង ភូមិតាវៀន ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកដដែលនេះថា មូលហេតុដែលបណ្តាលអោយ​មាន​ហឹង្សានេះកើតឡើង ដោយសារតែកូនស្រីរបស់លោក​ លី ហាំងសេង បាន​បើកហាង​(បារ)​នៅលើ​ផ្ទះដែលពួកគាត់បានទិញរួច ហើយនៅព្រឹកថ្ងៃទី២៨នេះ សេង ប៉ជូ បាននិមន្តព្រះសង្ឃធ្វើ​ពិធីសូត្រមន្តឡើងហាងបើកថ្មី ទើបពួកគាត់សាកសួរទៅលោក លី ហាំងសេងថា “ហេតុអ្វីលក់ផ្ទះអោយពួកគាត់​ហើយ បែជាទៅធ្វើហាងលក់ដូរលើផ្ទះរបស់គាត់អញ្ចឹង”? លោក លី ហាំងសេង បាន​ឆ្លើយថា ”គាត់អត់ដឹងអីទេ អត់បានធ្វើហាងអីទេ“ ដើម្បីបញ្ជាក់ពួកគាត់ (អតិថិជនទិញផ្ទះ) បាន​នាំលោក លី ហាំងសេង ទៅដល់កន្លែងផ្ទះល្វែង ទើបឃើញកូនស្រីគាត់កំពុងធ្វើ​ពិធីសូត្រមន្តឡើងហាង ហើយលោក លី ហាំងសេង បានឃាត់កូន និងឃាត់ព្រះសង្ឃអោយឈប់សូត្រមន្ត ព្រោះផ្ទះនេះបានលក់ទៅអោយគេហើយ នេះជាហេតុផលបណ្តាលអោយ សេង ប៉ជូ មានការខឹងក្រេវក្រោធច្រឡោតតោតតូង យកដៃច្រានដេញឪពុកអោយចេញពីផ្ទះ ជេរផង ប្រមាតផង ដេញទាំងអតិថិជនផង ហើយលើកកៅទីបោកលើ​ឪពុក តែឪពុកគេផុត​បន្តិច របួសតែកំភួនដៃប៉ុណ្ណោះ។

លោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី២៨នេះ បន្ទាប់ពីកើតហេតុថា ”កូនស្រីខ្ញុំពិតជាបានវាយខ្ញុំអោយមានរបួសស្នាមមែន (មើលរូបភាព) ហើយខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅតាម​ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌“។

សេង ប៉ជូ កូនស្រីលោក លី ហាំងសេង បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិ នៅរសៀលថ្ងៃទី២៨ដដែលនេះថា ”នាងពុំបានវាយឪពុកអោយមានរបួសស្នាមដូចការចោទប្រកាន់នោះទេ នាងគ្រាន់តែ លើកកៅអីគប់ចោលតែប៉ុណ្ណោះ បើនាងមាន​បំណងវាយឪពុកមែន កណ្តាលមុខ ឬកណ្តាលក្បាល គ្មានខុសបន្តិចឡើយ“។ សេង ប៉ូជូន បានបន្ថែមថា ”ដីនេះផ្ទះនេះមិនមែនជារបស់ខ្ញុំមែន តែវាជាទ្រព្យសម្បត្តិ​របស់ម៉ាក់ខ្ញុំ និងប៉ាខ្ញុំ ហើយខ្ញុំជាកូនរស់នៅទីនេះយូរហើយ ហាងដែលខ្ញុំធ្វើគឺជាឃ្លាំង​ចាស់ បើអតិថិជន​ចង់បានផ្ទះយកលុយទៅបង់នៅធនាគារទៅបានផ្ទះហើយ ម្យ៉ាងវិញទៀត រឿងរ៉ាវដីផ្ទះនេះជាប់បណ្តឹង​នៅតុលាការ មានទាំងដីការក្សាការពារ ពុំទាន់ដាច់ស្រេចទេ គ្មានអ្នកណាអាចមកទាមទារបាន​ឡើយ។

យោតាមមាត្រា ២១៧ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទហឹង្សាដោយចេតនា បាបចែងថាៈ អំពើហឹង្សា​ប្រព្រឹត្ត​ដោយចេតនាទៅលើអ្នក​ដទៃ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០​ ០០០ (ប្រាំមួយលាន)​ រៀល៕ ដោយៈ ផ្លុងរ៉េត (រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1602ដង សេចក្តីជូនដំណឹង   អាន1593ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1410ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1998ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1789ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2432ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1578ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1403ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1314ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន3211ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8025នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154509នាក់
ខែនេះ    537789នាក់
ឆ្នាំនេះ   1920021នាក់
សរុប   51279947នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:22