ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2022 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 702

ប្រជាពលរដ្ឋខ្មែរ សង្គមស៊ីវិល មន្ត្រី​សហជីព និង​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដំឡើង​តួនាទី​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង​លោក ឈូក បណ្ឌិត ដែល​ធ្លាប់ជាទណ្ឌិត ​មានទោស​រឿង​ដក​កាំភ្លើង​បាញ់​ក្រុមកម្មករ​រោងចក្រ​កៅវ៉េ កាលពី​ឆ្នាំ​២០១២ ឱ្យ​ក្លាយជា​មន្ត្រី ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​។ ពួកគេ​ចាត់ទុក​ការតែងតាំង​មន្ត្រីរូប​នេះ គឺជា​គំរូ​អាក្រក់​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រសិទ្ធភាព​ការងារ និងប៉ះពាល់ដល់កិត្តិយសមន្ត្រីល្អៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋអ្នកតាមដានហេតុការណ៍ខាងលើ មន្ត្រី​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល សោកស្តាយ​ចំពោះរាជ​រដ្ឋាភិបាល​ដំឡើង​ឋានន្តរសក្តិ​លោក ឈូក បណ្ឌិត អោយទទួល​បាន​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ដោយ​មិន​ពិចារណា​ពីក្រមសីលធម៌ និង​ទង្វើ​មិន​គប្បី​ក្នុង​សង្គម ដែល​ហាក់ជា​ការ​លើកទឹកចិត្ត​អ្នក​ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត ដែលវាអាចជះឥទ្ធិពលដល់មន្ត្រីល្អៗយកគំរូតាម។

ប្រតិកម្ម​របស់សង្គមស៊ីវិល​នេះ គឺ​ន្ទាប់ពី​ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ២០២២ បាន​ចេញ​ព្រះរាជ្យក្រឹត្យ​ជំនួស​ព្រះមហាក្សត្រ ដំឡើង​តួនាទី​ឱ្យ​អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត ពី​ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ទៅជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​។ លិខិត​ត្រាស់​បង្គាប់​នោះ​ធ្វើ​ឡើង​តប​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សូមរំលឹកផងដែរថាៈ អតីត​អភិបាល​ក្រុង​បាវិត​លោក ឈូក បណ្ឌិត បាន​ដក​កាំភ្លើងខ្លី​បាញ់​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ បណ្តាល​ឲ្យ​កម្មការិនី ៣​នាក់ រង​របួស​ធ្ងន់ ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​ល្អ​ប្រសើរ​ឡើង កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ បន្ទាប់​មក​លោក ឈូក បណ្ឌិត បាន​គេច​ខ្លួន​ជាង​បី​ឆ្នាំ។ លោក​បាន​ចេញ​មកសារភាព​កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ក្នុង​ការ​តាម​ចាប់​ខ្លួន។ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ ជិត១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជនរងគ្រោះ​ទាំង ៣​នាក់ ក្នុង​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ បណ្ដឹង​នេះ ត្រូវ​បាន​ប្តឹងផ្តល់​គ្នា​ដល់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូលថែម​ទៀត ហើយ​តុលាការ​ទាំងពីរ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ទុក​ជា​បាន​ការ​ដដែលក្រោយមក​លោក ឈូក បណ្ឌិត ត្រូវ​បាន​សមត្ថកិច្ច​ដោះលែងអោយ​រួចខ្លួន​ពី​ពន្ធនាគារ​កាលពី​ដើម ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន573ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1502ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1452ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2087ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1352ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1547ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1528ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1521ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1286ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1508ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      519នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12095នាក់
ខែនេះ    41169នាក់
ឆ្នាំនេះ   3226197នាក់
សរុប   49189546នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:41