គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2022 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1107

ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម​ ចក្រាវុធ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច និងក្រោមអធិបតីភាពរបស់ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច ដោយមានការរៀបចំពីឯកឧត្តម លើម សុធាវី ប្រធានក្រុមការងារខេត្ត និងឯកឧត្តម សន សាត អគ្គលេខាធិការរងនិងជាធានប្រតិបត្តិខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមួយចំនួនទៀត នៅស្នាក់ការកណ្តាលគណបក្សហ្វុនស៊ិនប៉ិច ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយថ្ងៃជូនដល់យុវជនយុវនារីដែលស្រលាញ់ និងគាំទ្រគណបក្សហ្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា វគ្គបណ្តុះបណ្តាលនេះគឺបង្កើតឡើងជាលើកដំបូងនៅខេត្តសៀមរាប ហើយក៏នឹងបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅទៀតក្នុងគោលបំណងបង្កើនចំណេះដឹង និងបង្កើនសមត្ថភាពដល់ យុវជន យុវនារី ជំនាន់ក្រោយឱ្យមានការយល់ដឹងអំពីគោលនយោបាយរបស់បក្ស និងយល់ដឹងអំពីការធ្វើនយោបាយទូទៅនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានឆ្លងកាត់ការ​សិក្សានៅឯបរទេសគឺនៅ សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមួយធ្លាប់ជួយបណ្តុះបណ្តាល​ ការសិក្សាដល់សិក្ខាកាមជាច្រើន ដែលបានបញ្ជូនទៅពីគណបក្សហ្វុនស៊ិនប៉ិច ហើយក៏នៅតែបញ្ជូនសិក្ខាកាម​ឱ្យទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននេះ​ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានពន្យល់ដល់យុវជន​យុវនារី ក្នុងវគ្គបណ្តុះបណ្តាលនេះថា ការតាមដាននយោបាយ ការធ្វើនយោបាយ វាមិនមានទោស ឬមានកំហុសឆ្គងអ្វីនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យកូនខ្មែរគ្រប់រូបបានយល់ដឹងអំពីអ្វីដែលហៅថា នយោបាយ អ្វីដែលហៅថាការចូលរួមធ្វើនយោបាយ និងការធ្វើនយោបាយ ម្យ៉ាងវិញទៀតវាធ្វើ​ឱ្យ​យុវជនយុវនារី ចេះស្រលាញ់ជាតិមាតុភូមិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មានតែគណបក្សហ្វុនស៊ិនប៉ិចទេ ដែលមានសាច់សាលោហិតរបស់អង្គព្រះមហាក្សត្រធ្វើជាប្រធានបក្ស ក្រៅពីនោះគ្មានទេ សូមកុំយល់ច្រឡំ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា គ្រប់វគ្គបណ្តុះ​បណ្តាលគឺមានចែកជូនវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ ទាំងគណអធិបតី គ្រូបង្គោល យុវជនយុវនារី ដែលជាសិក្ខាកាមទំាងអស់បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាក្រោមទឹកមុខញញឹមញញែម សប្បាយរីករាយ ដូចក្រុមគ្រួសារតែមួយ ហើយសិក្ខាកាមដែលជាយុវជនយុវនារីខាងលើនេះ បានសន្យាថា នឹងយកចំណេះដឹងដែលខ្លួនបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់យុវជនយុវនារីផ្សេងៗទៀតដែល​មិន​បានចូលរួម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1637ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន1785ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1352ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1391ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1612ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1444ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1401ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1313ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1686ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1270ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      506នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12082នាក់
ខែនេះ    41156នាក់
ឆ្នាំនេះ   3226184នាក់
សរុប   49189533នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:35