ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 858

ជនរងគ្រោះក្នុងរឿងវិវាទដីធ្លីមួយរូប បានសរសេរលិខិតសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ អំពីទង្វើដ៏អាក្រក់ និង ចរិតមិនទៀងត្រង់ ក្បត់កិច្ចសន្យា មិនរក្សាការព្រមព្រៀង របស់បុគ្គលឈ្មោះ ស្តើង សុខុម ដែលមានតួនាទី ជានាយកសាលាផង និង ជាអនុរដ្ឋលេខធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង។ ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ៖

“ មានមុខងារជានាយកសាលា C.U.S សាខាខេត្តសៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងមានឋានៈជអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចរិតថោកទាប មិនថ្លៃថ្នូរ មិនសមនឹងតួនាទី និង ឋានៈរបស់ខ្លួនទេ ដោយហេតុថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ លោក ស្តើង សុខុម បានលក់ដីស្រែមួយកន្លែង​នៅ ភូមិបល្លង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលដីនោះមានទំហំ ៤០១៧ ម៉ែត្រការ៉េ ទៅឲ្យលោក ហ៊ុយ ពិសិដ្ឋ ដែលមានតម្លៃ $2500 (ពីរពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉ែត្រដើរ ហើយដីនោះមានក្បាលប្រវែង ៣៩.៨៨ម៉ែត្រ ដែលមានទឹកប្រាក់សុបចំនួន $៩៩៧០០(ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ)។ លោក ហ៊ុន ពិសិដ្ឋ បានកក់ប្រាក់​ឲ្យលោក ស្តើង សុខុម និង ប្រពន្ធឈ្មោះ ស ឃុនដារ៉ា អស់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ស្មើនឹង ៤០% នៃប្រាក់​សរុបរួចរាល់ហើយ ដោយឈ្មោះ ស្តើង សុខុម សន្យារត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយ៉ាងយូរពីរខែរមកឲ្យលោក ហ៊ុយ ពិសិដ្ឋ ពេលបានប្លង់ហើយទើបលោក ហ៊ុយ ពិសិដ្ឋ ប្រគល់ប្រាក់បង្គ្រប់ទៅឲ្យលោកស្តើសុខុម។

ប៉ុន្តែកន្លងមកអស់រយៈពេលជាងមួយឆ្នាំមកហើយ លោក ស្តើង សុខុម ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងទេ គឺគាត់គេចកែទៅជាមិនព្រមលក់ដីទៅវិញ។ យោងតាមប្រភពមិនផ្លូវការនិយាយថា លោក ស្តើង សុខុម មានគម្រោងលក់ដីនេះឲ្យទៅអតិថិជនថ្មីក្នុងតម្លៃ $3500 (បីពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉េត្រដើរ ដូច្នេះហើយទើបគាត់ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតមិនគោរពតាមកិច្ចសន្យា ទិញ-លក់ ដែលខ្លួនបានព្រមព្រៀងដោយឆន្ទៈ។

ប៉ុន្តែគម្រៀងការរបស់គាត់ត្រូវបរាជ័យ ដោយហេតុថា ដីនោះត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្កកទុកមិនឲ្យលោក ស្តើង សុខុម ធ្វើការលក់ដូរ ជួលបញ្ចាំ បានឡើយ នេះបើតាមដីកាសម្រេចលេខៈ៨៨ ចុះថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ និង លេខៈ៧៤ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស្តើង​សុខុម បានមកសុំចរចាប្រគល់ប្រាក់កក់ចំនួន $40000 (បួនម៉ឺនដុល្លារ) មកឲ្យអ្នកទិញវិញ គឺលោក ហ៊ុយ ពិសិដ្ឋ តែលោក ហ៊ុយ ពិសិដ្ឋ មិនព្រម ព្រោះវាខុសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង (កិច្ចសន្យា ទិញ-លក់) ដែលបានចែងនៅក្នុងប្រាការ ៦-២ ថា “ប្រសិនបើអ្នកលក់ ត្រឡប់ជាមិនលក់ដីវិញ ត្រូវគុណពីរដងនៃប្រាក់កក់ គឺស្មើ $40000X2=$80000 (ប្រាំបីម៉ឺនដុល្លារ)។ មហាជនរងចាំតាមដានមើលថា តើអនាគត បុគ្គលមានចរិតមិនថ្លៃថ្នូរឈ្មោះ ស្តើង សុខុម នេះនឹងត្រូវប្រឈមយ៉ាងណាចំពោះមុខច្បាប់៕ ”

យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី ការលក់ទិញ ក្នុងមាត្រាដូចខាងក្រោម៖

មានត្រា ៥១៥-និយមន័យនៃការលក់ទិញ

          ការលក់ទិញសំដៅទៅលើកិច្ចសន្យមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិផ្សេង​ទៀតលើទ្រព្យសម្បត្តិ ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីកិច្ចត្រូវចេញថ្លៃ​ជាប្រាក់ឲ្យអ្នកលក់។

មាត្រា ៥១៦-ការបង្កើតកិច្ចសន្យាលក់ទិញ

          កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាល័ក្ខខ័ណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។

មាត្រា ៥១៨-ប្រាក់កក់

          បើអ្នកទិញបានបង់ប្រាក់កក់ឲ្យទៅអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យលក់ទិញ ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ។​ ប៉ុន្តែភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ ក្រោយពេលភាគីម្ចាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ។

ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទិញដី (ហៅថាជាភាគីខ) ស្នើសុំឲ្យលោក ស្តើង​ សុខុម និងលោកស្រី ស ឃុនដារ៉ា (ហៅថាភាគី ក) មេត្តាអនុវត្តទៅតាមកិច្ចសន្យាលក់ទិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កា ឆ្នាំ២០២១ ដោយការព្រមព្រៀងគ្នាដោយឆន្ទៈ ហើយលោកក៏ស្នើសុំទៅតុលាការខេត្តកំពង់ធំ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបលោកផងព្រោះលោកខាតបង់ទាំងពេលវាលា ខាតបង់ទាំងទ្រព្យសម្បត្តិ ដោយសារការមិនគោរពកិច្ចសន្យាលិកទិញរបស់បុគ្គលឈ្មោះ ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា។

អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់អំពីលោក ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1601ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1555ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1981ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2043ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1579ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1458ដង សេចក្តីជូនដំណឹង   អាន1600ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1449ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1421ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1574ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8228នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    26072នាក់
ខែនេះ    335240នាក់
ឆ្នាំនេះ   2345779នាក់
សរុប   51705705នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 21:35