ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ហើយខិតខំលាក់បាំងកូនចៅទៀត ?

ដោយៈ Siem Reap Siem Reap ថ្ងៃទី 10 ខែ 03 ឆ្នាំ 2023 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 8579

លោកនួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បើតាមសេចក្ដីរាយការពីខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២១.ឆ្នាំ២០២២ កន្លងទៅនេះ និងបានទទួលផលចំណេញប្រាក់ខ្ទង់១០០០លានរៀលពីរដ្ឋ លើការចំណាយថវិកាជាតិ សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ប៉ុន្តែលុយដែលចំណេញទាំងនោះ ត្រូវបានប្រធានមន្ទីររូបយកមកស៊ីចាយម្នាក់ឯង និងចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលដែលខំរៀបឯកសារបានចំនួនតិចតួចបំផុត។ ហើយប្រាក់ចំណេញទាំងអស់នោះលោកប្រធានខិតខំលាក់កំបាំងមិនហ៊ានអោយមន្ត្រីថ្នាក់ក្រោមដឹងច្រើនគ្នាទេ។

តាមប្រភពបានបន្តថា នៅឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន ៧៩២ ២០០ ០០០រៀល(ប្រាំពីររយ កៅសិបពីរលានរៀលគត) សម្រាប់អនុវត្តន៏ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងដែលមានឈ្មោះដូចខាងលើ។

ហើយឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានទទួលថវិកាចំនួន តម្លៃ៦៦៦ ៩០០ ០០០ (ប្រាំមួយរយ ហុបសិបប្រាំមួយលានរៀលគត់) សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែងខាងលើនេះដដែល។ ក្រៅពីនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ក៏បានចំណាយថវិកាជាតិ លើការងារជុសជុលប្រព័ន្ធធារាសាស្រ្ត និងអាគារមន្ទីរខ្លួន ក្នុងមួយឆ្នាំៗត្រូវបានគេដឹងថា ខ្ទងជាង៣០០លានរៀលបន្ថែម ដោយមិនបូកបញ្ចូលលើការចំណាយប្រេងឥន្ទនះ និងជុសជុសសម្ភារះផង។

 

ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្តចំនួន៧កន្លែង ដែលក្រសួងធនធានផ្ដល់មកមន្ទីរថែទាំ រួមមានដូចខាង៖

ទី១៖ ប្រព័ន្ធធារាសាស្រ្តគោកធ្នង់ ឃុំចារឈូក ស្រុកអង្គរជុំ

ទី២៖ប្រព័ន្ធធារាសាស្រ្តតាសោម ឃុំតាសោម ស្រុកអង្គរជុំ

ទី៣៖ ប្រព័ន្ធធារាសាស្រ្តថ្នល់បុស្សគរ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង

ទី៤៖ ប្រព័ន្ធធារាសាស្រ្តតិល ឃុំពួក ស្រុកពួក

ទី៥៖ ប្រព័ន្ធធារាសាស្រ្តកណ្ដោល ឃុំពង្រលើ ស្រុកជីក្រែង

ទី៦៖ ប្រព័ន្ធធារាសាស្រ្តក្សាក ឃុំខ្វាវ ស្រុកជីក្រែង

ទី៧៖ ប្រព័ន្ធធារាសាស្រ្តដូនកាយថ្មី ឃុំស្នួល ស្រុកក្រឡាញ់

ប្រភពបានបញ្ចាក់ថា ការចំណាយថវិកានៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប សម្រាប់ការងារថែទាំជាប្រចាំប្រព័ន្ធធារាស្រ្ត និងជុសជុលអាគារមន្ទីរ​ ក្នុងមួយឆ្នាំៗ គឺ អស់ប្រាក់សរុបខ្ទង់១០០០លានរៀល ថវិកាខ្ទង់ចំណាយរបស់មន្ទីរផ្ទាល់ និងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ចំពោះថវិកាខ្ទង់ចំណាយរបស់មក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់មកមន្ទីរតាមរយះការចចារថ្លៃ ប៉ុន្តែខ្ទង់ថវិកាមួយផ្នែកធំលោកប្រធានមន្ទីរ នួន គ្រឹះស្នា បានក្ដោមយកស៊ីចាយតែម្នាក់ឯង ដោយគាត់បានចំណាយតិចតួចសម្រាប់អោយអ្នកបើកគ្រឿងចក្រជីកស្ដា និងទិញដែកស៊ីម៉ងត៏ជុសជុល។ ក្រៅពីនោះលោកប្រធានមន្ទីរគាត់យកសឹងទាំងអស់យ៉ាងច្រើនចែកមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលតិចតួច ឯកូនចៅថ្នាក់ក្រោមដ៏ទៃទៀត ទទេស្អាតតែម្ដង។

ចំណែកថវិកាខ្ទង់ចំណាយផ្ទាល់របស់មន្ទីរ ធ្វើលទ្ធកម្ម ដេញថ្លៃ និងពិគ្រោះថ្លៃ ដោយក្រុមលទ្ធកម្មដែលមានលោក នួន គ្រឹះស្នា ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្ម គឺការធ្វើឡើងបែបចង់ម៉ុង ដោយអ្នកដេញថ្លៃគេរៀបចំបក្ឋពួក ចុងក្រោយការងារទាំងអស់លោកប្រធានមន្ទីរ នួន គ្រឹះស្នា ជាអ្នកចាត់ចែងទាំងដដែលជាដដែល លទ្ធកម្មគេរៀបឡើងដើម្បីបង្រ្គប់និតិវិធីតែប៉ុណ្ណោះ ធាតុពិតរឿងកុហក់ ដើម្បីពុករលួយ។

ប្រភពព័ត៌មានពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានបង្ហើបថា លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះពិតត្រូវប៉ាន់ខ្លាំងចំពោះការកិបកេងថវិកាចំណាយរបស់មន្ទីរធនធានទឹកដែលជាហេតុធ្វើឲ្យរូបគាត់ក្លាយជាអ្នកមានធំនៅខេត្តនេះ។

ជុំវិញបញ្ហាខាងលើនេះមន្រ្តីមួយចំនួនបម្រើការងារនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានសម្តែងការជឿជាក់លើឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ ពិសេសឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គប្បីសហការគ្នាស៊ើបអង្កេតពិនិត្យ និងស្រាវជ្រា វរឿងអាស្រូវខាងលើនេះផង។ ព្រោះបើបណ្តែត បណ្តោយ ទៀតអ្នកខាត បង់ គឺ រដ្ឋ និងប្រជាពលរដ្ឋ។

ទាក់ទងព័ត៌មានខាងលើគេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បាននោះទេដោយទូរស័ព្ទចូលតែលោកមិនទទួល។ ចំណែកកាសែតកម្ពុជាសុវណ្ណភូមិ ក៏ពុំអាចសុំការបកស្រាយណីលោក នូន គ្រឹះស្នា បានដែរ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ប្រភព: PDT NEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1428ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1736ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1532ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2012ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1473ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2020ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1335ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន645ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន1676ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន2599ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      329នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11905នាក់
ខែនេះ    40979នាក់
ឆ្នាំនេះ   3226007នាក់
សរុប   49189356នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 04:15