លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 02:31 នាទី ចំនួនអានៈ 1263

លោក ជា គឹមឆែ (ហៅស៊ីង) បានចោទថា លោក គង់ បឹប អតីតចៅសង្កាត់រងទី១នៅសង្កាត់ជ្រាវ ព្យាយាមគេចវេសមិនព្រមសងប្រាក់តាមការសន្យា និងតាមសាសក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

កាលពីថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០១៩ ដើមចោទឈ្មោះ ជា គឹមឆែ (ហៅស៊ីង) ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានចុះកិច្ចសន្យាជីកស្រះ និងដឹកដីបង្វិលចាក់ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ចំនួន ០៦ហិតា ជម្រៅ០៦ម៉ែត្រ តម្លៃ១ម៉ែត្រគូប $១.៣០ (មួយដុល្លារសាមសិបសេន) ជាមួយសហចុងចម្លើយ ទី១ឈ្មោះ គង់ បឹប ភេទប្រុស អាយុ៥៦ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ក្អោប រ៉ន ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តែអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយ (គង់ បឹប និង ក្អោប រ៉ន) បានផ្អាកការងាររបស់ដើមចោទ (ជា គឹមឆែ ហៅ ស៊ីង) ដោយមិនបានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក។ ក្រោយពីបញ្ឈប់ការងាររបស់ដើមចោទ សហចុងចម្លើយ មិនព្រមទូទាត់ប្រាក់ថ្លៃពលកម្មដែលដើមចោទបានធ្វើរួចរាល់ហើយនោះទេ ដោយច្លើយថា ចាំថ្ងៃនេះសង ចាំថ្ងៃនោះសង រហូដើមចោទអស់ទំនុកចិត្តបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ដើម្បីទាមទារបំណុលចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក ជម្ងឺចិត្តចំនួន $១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិ និងសេវាមេធាវីចំនួន $២០ ០០០(ពីរម៉ឺដុល្លារ) អាមេរិក។

សេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសាលក្រមរដ្ឋប្បវេណីលេខៈ ៣៣ (គ)/៤២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ចុះថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ បានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅ៖

១-បង្គាប់ឱ្យឈ្មោះ គង់ បឹប និង ឈ្មោះ ក្អោប រ៉ន សងប្រាក់ដែលជំពាក់ចំនួន USD១១៩ ៦១៣.៧ (ដប់មួយប្រាំបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពីរ) ដុល្លារអាមេរិក ឱ្យមកឈ្មោះ ជា គឹមឆែ ហៅ ស៊ីង។

២-បង្គាប់ឱ្យចុងចម្លើយបង់ជម្ងឺចិត្តប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល និងសេវាមេធាវីចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។

៣-ប្រាក់ប្រដាប់ក្តីទទួលបន្ទុករបស់សហចុងចម្លើយ។

លោក គង់ បឹប និងលោក ក្អោប រ៉ន មិនយល់ព្រមទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានសម្រេចបីចំណុចដូចខាងលើបង្គាប់ឱ្យសងប្រាក់ទៅលោក ជា គឹម ឆែ នេះទេ ហើយបានដាក់ពាក្យបណ្តឹងជំទាស់ទៅសភារដ្ឋប្បវេណីនៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលមានសំណុំរឿងលេខៈ ០៤៣ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ក្នុងកំណត់ហេតុសះជា ដែលមានតម្លៃស្មើសាលក្រម របស់សភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានសម្រេចដូចខាងក្រោម៖

១-សហដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និងឈ្មោះ ក្អោប រ៉ន សុខចិត្តសងប្រាក់ថ្លៃជំពាក់ចំនួន ៥០ ០០០(ប្រាម៉ឺន) ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ជា គឹម ឆែ ហៅស៊ីង ដើម្បីបញ្ចប់រឿងនឹងគ្នា ដោយសងជាពីរតំណាក់កាល៖ លើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សងប្រាក់ជំពាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក និងលើកទី២នៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០២៣ សងប្រាក់ជំពាក់ចំនួន ៤០ ០០០(បួនម៉ឺន) ដុល្លារអាមេរិកទៀត។

២-ចុងបណ្តឹងឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ ហៅស៊ីង យល់ព្រមទទួលយកប្រាក់ជំពាក់ចំនួប ៥០ ០០០(ប្រាំម៉ឺន) ដុល្លារអាមេរិក ពីឈ្មោះ គង់ បឹង និងឈ្មោះ ក្អោប រ៉ន តាមការស្នើសុំដូចខាងលើនេះដើម្បីបញ្ចប់រឿងនឹងគ្នា។

គូភាគីបានធ្វើការឯកភាពគ្នាដូចខាងលើ ដោយឆន្ទៈពិប្រាកដ គ្មានការបង្ខិតបង្ខំ គ្មានការគម្រាមកំហែង ឬមានវិការៈអ្វីឡើយ ហើយយល់ច្បាស់អំពីខ្លឹមសារនឹងអត្ថន័យគ្រប់ចំណុចនៃការសះជាខាងលើ។

យោងតាម កិច្ចព្រមព្រៀងបញ្ចប់វិវាទមួយផ្សេងទៀតដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃចុងបណ្តឹឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ និងដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និង ក្អោប រ៉ន ក្នុងល្បះទី១ ឃ្លាទី២ ឈួទី១០បានសរសេរថា “ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ (គង់ បឹប និង ក្អោប រ៉ន) ​មិនព្រមសងតាម​កិច្ចព្រមព្រៀងនោះទេ ប្រាក់ដែលពួកខ្ញុំបាទសងចំនួន ១០ ០០០(មួយម៉ឺន) ដុល្លារអាមេរិកនេះ ចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩ ៦១៣.៧ (ដប់មួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ) ដុល្លារអាមេរិក ដដែល។

យោងតាមប្រសាសន៍លោក ជា គឹមឆែ ហៅស៊ីង បានប្រាប់កម្ពុជាសុវណ្ណភូមិថា “រហូតមកទល់ថ្ងៃនេះលោក គង បឹប និងលោក ក្អោប​ រ៉ន បានសងប្រាក់តែ ១៥ ០០០(មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ហើយលោក គង៉ បឹង និង លោក ក្អោប​ រ៉ន ព្យាយាមគេចវេសរហូតមិនព្រមសងប្រាក់ដែលនៅសេសសល់ ថែមទាំងឆ្លើយដោះសារថា សងហើយតែម្ចាស់បំណុល (ជា គឹមឆែ) មិនព្រមយក។

យោងតាមសម្តីលោក គង់ បឹប (កូនបំណុល) ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រសៀមរាបប៉ុស្តិ៍កាលពីពេលថ្មីៗនេះ លោកបានឆ្លើយថា មានលុយសងលោក ជា គឹមឆែ ហៅស៊ីហើយ តែលោកស៊ីងមិនព្រមទទួលយក។

លោក ជា គឹមឆែ ហៅស៊ី ស្នើសុំទៅស្ថាប័ណមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័ណតុលាការជួយផ្តល់យុត្តិធម៌ជូនលោកផង ហើយសូមមហាជនកុំមានការភ័ន្តច្រឡំថា លោក គង់ បឹង និងលោក ក្អោប រ៉ន មានលុយសងហើយ តែលោកមិនព្រមទទួលយក នោះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនមួយពេលៗរបស់លោក គង់ បឹប តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2407ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1813ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1640ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2169ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1538ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2101ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1546ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1635ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2344ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2619ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9687នាក់
ម្សិលមិញ    16725នាក់
សប្ដាហ៍នេះ    38101នាក់
ខែនេះ    220229នាក់
ឆ្នាំនេះ   220229នាក់
សរុប   53819125នាក់
ថ្ងៃទី 22 ខែ 01 ឆ្នាំ 2025 ម៉ោង 12:12