គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2024 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 958

ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត់ដាច់ខាតមិនអោយគ្រួសារគាត់ ធ្វើរបង​ក្រោយផ្ទះ ហើយថែមទាំង​គម្រាមថា បើនៅតែធ្វើបន្តទៀតអាជ្ញាធរនឹងចាប់យកសំភារៈជាងទាំងអស់ ហើយប្រើគ្រឿងចក្រវាយរបងចោល។

អង្គុយនៅក្រោមផ្ទះដ៏តូចចង្អៀតមួយ មានលោកយាយលោកតា ក្មេងចាស់ប្រុស​ស្រីប្រហែលជាង​១០នាក់ និងម្នាក់ទៀតឈ្មោះ ម៉ាន យ៉ា ភេទស្រី អាយុ ៣៨ឆ្នាំ ដែលជាម្ចាស់ផ្ទះបាន​ប្រាប់អ្នកសារព័ត៌មានយើងថា ដីដែលគាត់រស់នៅនេះ គឺតពីជីដូចជីតាច្រើនតំណមកហើយ។ កាលពី២ឆ្នាំមុនខាងសាលាស្រុកពួក និងកងរាជអាវុហត្ថស្រុក បានចុះមកបោះបង្គោលឡាក់កំណត់ដីមាត់ត្រពាំងក្រោយផ្ទះគាត់ ហើយក៏បានពន្យល់ប្រាប់គាត់ថា មិនអាច​ធ្វើ​របង​រំលោភ​បំពានចូលដីត្រពាំងបានទេ។ ម៉ាន យ៉ា បានបន្តទៀតថា ឥឡូវនេះគាត់បានធ្វើរបងឥដ្ឋបិតកុំអោយភ្លៀងហូរដាច់ដីផ្ទះគាត់ចូលទៅក្នុងស្រះទឹ ឬ(ត្រពាំងស្វាយ) តែមិនបានរំលោភ​ចូលដីត្រពាំងទេ ថែមទាំងដកថយពីដីព្រំត្រពាំងមួយម៉ែត្រទៀតផង​ ចុះហេតុអីបានជាអាជ្ញាធរមក​រករឿងហាមឃាត់កាត់បែបនេះទៅវិញ? ម៉ាន យ៉ា បានបន្តទៀតថា អាជ្ញាធរដែលចុះមក​នោះ​មាន ខាងភូមិម្នាក់ ខាងប៉ូសីសប៉ុស្តិ៍បីនាក់ និងខាងឃុំម្នាក់។ ម៉ាន យ៉ាថា ព្រឹកថ្ងៃដដែលនោះ ខាងប៉ុស្តិ៍រើល បានហៅជាងសំណង់បីនាក់ទៅប៉ុស្តិ៍ ហើយប្រាប់ថា កុំមកធ្វើរបងផ្ទះអោយ​គាត់ទៀត បន្ទាប់​មកក៏អោយក្រុមជាងទាំងនោះត្រឡប់មកវិញ។ ម៉ាន យ៉ា បន្ថែមទៀតថា របងផ្ទះអ្នកផ្សេងនៅជាប់មាត់ត្រពាំងដូចគ្នាគេធ្វើបានដោយ​រលូនមិនមានអាជ្ញាធរណាគេចុះមកហាមឃាត់ទេ ហើយពេលគាត់សួរទៅអាជ្ញាធរដែលចុះទៅហាមគាត់នោះថា ហេតុអ្វីគេធ្វើបាន ឯគាត់ធ្វើមិនបាន អាជ្ញាធរឆ្លើយថា កាលគេធ្វើពួកគាត់អត់បានដឹង អត់បានឃើញ​ បានជា​មិនបានចុះហាមឃាត់។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក ភួង មករា មេឃុំរើលបានទេ ព្រោះ​នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ទូរសព្ទចូល លោកមេឃុំប្រាប់ថា គាត់មិននិយាយតាមទូរសព្ទទេ បើចង់ដឹងរឿងសុំអោយអ្នកសារព័ត៌មាន​ទៅជួបគាត់នៅឯសាលាឃុំទៅ បន្ទាប់មក​លោកមេឃុំបិតទូរសព្ទ​បាត់ស្ងាត់ឈឹង។

ម៉ាន យ៉ា និង ក្រុមគ្រួសារ បានលើកម្រាមដៃ១០ស្នើសុំទៅលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយគាត់អោយបានធ្វើរបងខាងក្រោយ​ផ្ទះ​នេះផង ព្រោះថា ពេលរដូវភ្លៀងម្តងៗ ដីដាច់តាំងតែពីមាត់ផ្នល់មុខផ្ទះ​រហូតដល់ក្រោមផ្ទះហូរចូលទៅ​ក្នុងស្រះទឹកស្ទើតែរលំផ្ទះម្តងៗទៅហើយ។

នៅក្នុងសាច់រឿងនេះ អ្នកវិភាគតាមតុកាហ្វេបានវិភាគថា ប្រហែលជា ម៉ាន យ៉ា ម្ចាស់ផ្ទះនេះពេលធ្វើរបងមិនបានសែនអោយ​អាអ្នកតាម្ចាស់ស្រុក ទើបបានជាវាកាច់ដូច្នេះ។ សំណួរចោទសួរថា ចុះហេតុអ្វីបានជារបងផ្ទះអ្នកផ្សេងនៅជាប់គ្នាគេធ្វើបានដោយរលួនគ្មានឃើញអាជ្ញាធរ​ណាចេញមុខមកហាមឃាត់ ចុះវា​អភ័ព្វអ្វីតែ ម៉ាន យ៉ា ធ្វើរបងមិនបាន?

ពលរដ្ឋនៅក្នុងភូមិត្រពាំងស្វាយខាងលើ ខ្សឹបខ្សៀវគ្នាថា ចាំមើលលោក ស៊ីន ចាន់ថុល អភិ​បាល​ស្រុកពួកដោះស្រាយជូនពលរដ្ឋយ៉ាងណាចំពោះរឿងនេះ។ ពលរដ្ឋសង្ឃឹមថា លោកអភិបាល​ស្រុកមិនដើរតាមគន្លងលោកមេឃុំរើលនេះទៅចុះ ព្រោះមេឃុំនេះជូនខ្វះ ជូនថ្លង់ ជូនគ ជូនជា ជូនមើលឃើញ ជូនមើលមិនឃើញ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2910ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1550ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1795ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2411ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2314ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1589ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2184ដង ពិធី ឡើងអ្នកតា   អាន3739ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1887ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1695ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39297នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    125334នាក់
ខែនេះ    873125នាក់
ឆ្នាំនេះ   3617429នាក់
សរុប   57216325នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:41