ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌

ដោយៈ Sieam Reap Kompong Thom ថ្ងៃទី 24 ខែ 06 ឆ្នាំ 2024 វេលាម៉ោង 02:01 នាទី ចំនួនអានៈ 6134

ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផលជិត៥ហិតា របស់គាត់ត្រូវបានជនខិលខូចមានបំណងរំលោភបំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។

អ្នកមីង សន ស៊ឺន អាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ គឹម ហ៊ុន អាយុ៦១ឆ្នាំ ដែលមានអាសយដ្ឋានដូចខាងលើ មានដីស្រែប្រាំងនៅវាលក្រោមតំព្រៃលិចទឹកដែលរដ្ឋកាត់ឆ្វៀលហើយ ចំនួន ៤៨៦០០ ម៉ែត្រការ៉េ ដែលបានទិញតពីប្រជាពលរដ្ឋពីរគ្រួសារដូចខាងក្រោម៖

១-ឈ្មោះ ហួត លាយ (ប្តី) ឆ្នាំកំណើត ១៩៤៧ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ ប៉ូ សារិន ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២២០០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

២-ឈ្មោះ ហេង គឹមថូ (ប្តី) ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ និង (ប្រពន្ធ) ឈ្មោះ ជីវ ស៊ីថុន ឆ្នាំកំណើត ១៩៥៤ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២៦៦០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

លោក គឹម ហ៊ុន និង អ្នកមីង សន ស៊ឹន តាំងតែពីគាត់បានទិញដីពីរប្លង់ខាងលើនេះនៅឆ្នាំ២០១៧ ពួកគាត់ពុំដែលទុកដីឱ្យនៅទំនេរចោលនោះទេ គឺពួកគាត់បានធ្វើស្រែជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ លុះដល់អំឡុងខែគុម្ភៈ ឆ្នាំ២០២៤នេះ ខាងសូរិយោដីស្រុកប្រារាយណ៍បានចុះបាញ់ប្លង់កំណត់ព្រំប្រទល់ជូនពលរដ្ឋ លោកពូ គឹម ហ៊ុន និង អ្នកមីង សន ស៊ឺន ពុំបានចូលរួមទេ ព្រោះមិនមានអាជ្ញាធរណាជូនដំណឹងពួកគាត់ទេ។ ក្រោយមកពួកគាត់ពីនាក់ប្តីប្រពន្ធបានសាកសួរអាជ្ញាធរ និងសាកសួរខាងសូរិយោដី ដែលចុះបាញ់ប្លង់ ទើបដឹងថា ពួកគាត់មិនមានឈ្មោះលើដីស្រែខាងលើនេះទេ មានតែឈ្មោះ ប៉េង ឃាង ទៅវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាអ្នកធ្វើស្រែអាស្រ័យផលនៅក្បែរដីអ្នកមីង សន ស៊ឺន បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា ដីស្រែដែលអ្នកមីង សន ស៊ឺន ធ្វើស្រែអាស្រ័យផលខាងលើនេះ ពិតជាដីរបស់គាត់មែន ព្រោះពួកគាត់ធ្វើស្រែនៅទីនោះយូរឆ្នាំណាស់មកហើយ ពុំដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ ទើបតែពេលថ្មីៗនេះលេចលឺមានឈ្មោះ ប៉េង ឃាង មកបាញ់ប្លង់ព័ទ្ធយកដីរបស់គាត់ទៅវិញ។

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសាលាឃុំចុងដូង ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសូរិយោដីស្រុកបារាយណ៍ ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយទប់ស្តាក់ក្នុងការចេញប្លង់ទៅឱ្យឈ្មោះ ប៉េង ឃាង ព្រោះដីនេះជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលតាំងតែពីឆ្នាំ២០១៧ និងមានលិខិតស្នាមទិញលក់ត្រឹមត្រូវ។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ី មីន អនុប្រធានសូរិយោដីស្រុកបារាយណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា សុំឱ្យភាគីទាំងសងខាងទៅចចារគ្នានៅសាលាឃុំចុងដូច បើចចារមិនត្រូវ ខាងសូរិយោដីមិនចេញប្លង់ឱ្យទាំងសងខាង។ នៅរសៀលថ្ងៃដដែលនេះផងដែរ លោក កែវ អូក មេឃុំចុងដូងបានសន្យាថា នឹងកោះហៅភាគីទាំងពីរមកដោះស្រាយគ្នានៅសាលាឃុំនៅក្នុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃនោះទេ។

នៅរសៀលម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៉េង ឃាង បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា ដីជាង៦០ហិតានោះលោកបានទិញតាំងតែពីឆ្នាំ២០០៨មកម្លេះ ហើយបើមានភាគីណាអំអាងថាជាដីរបស់ខ្លួនសុំឱ្យគាត់កាន់ឯកសារយកមកតទល់គ្នាចុះលោក មិនបដិសេធនោះទេ។ លោក ប៉េង ឃាង បន្ថែមថា ខាងសាលាឃុំពុំទាន់កោះហៅគាត់នៅឡើយទេ បើហៅថ្ងៃណាលោកនឹងចូលដោះស្រាយ៕ ដោយ៖ ផ្លុង រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2085ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន3827ដង រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន2031ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2781ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2011ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1599ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2232ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2110ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1574ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2583ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8656នាក់
ម្សិលមិញ    16725នាក់
សប្ដាហ៍នេះ    37070នាក់
ខែនេះ    219198នាក់
ឆ្នាំនេះ   219198នាក់
សរុប   53818094នាក់
ថ្ងៃទី 22 ខែ 01 ឆ្នាំ 2025 ម៉ោង 11:31