ព័ត៌មានក្ដៅ

ថៃចាប់ចោរសមុទ្រដែលប្លន់ប្រាក់១២០លានបាត

ដោយៈ ប្រទេសថៃ ថ្ងៃទី 27 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1505

ប៉ូលិស​បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត​មួយ​អំពី​ប្រភព​នៃ​ក្រដាសប្រាក់​បរទេស​មាន​តំលៃ​១២០​លាន​បាត​ដែល​ត្រូវបាន​លួច​ចេញពី​នាវា​មួយ​នៅ​ឯនាយ​ឆ្នេរ​ខេត្ត​ប៉ា​តា​នី​នៅ​ខែ​នេះ​។​​ពួក​មន្ត្រី​កំពុង​ចង់ដឹងថា​តើ​ដុល្លារ​សិង្ហ​បុរី​និង​ប្រាក់​រីង​ហ្គី​តរបស់​ម៉ាឡេស៊ី​បានមក​ពី​ណា​និង​ទទួល​វា​បាន​មកពីណា​នៅ​ពេល​ដំបូង​។​

ចំណាត់ការ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការចាប់ខ្លួន​បុរស​ថៃ​៤​នាក់​នៅ​ខេត្ត​សុង​ក្លា​កាលពី​ថ្ងៃ​ព្រហស្បត៍​។​ពួកគេ​ស្ថិត​ចំណោម​ជន​​សង្ស័យ​៨​នាក់​ដែល​ថៃ​តាម​ចាប់​ខ្លួន​ចំពោះ​បទចោទប្រកាន់​ប្លន់​ប្រដាប់អាវុធ​និង​សម្លាប់​។​

​ជនសង្ស័យ​២​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ខេត្ត​ណុន​ថា​ប៊ូ​រី ដោយ​ម្នាក់​មាន​ប្រាក់​រីង​ហ្គី​ត​ស្មើនឹង​៨​លាន​បាត​​និង​ម្នាក់​ទៀត​៥​លាន​បាត​។​

​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ដូរ​លុយ​មួយ​កាលពី​ថ្ងៃ​៩​តុលា​បាន​ប្តឹង​ប៉ូលិស​ថា​មាន​ការ​ប្លន់​នៅក្នុង​ដែនទឹក​ថៃ​។​

​កាលពី​ថ្ងៃ​២​តុលា ក្រុមហ៊ុន​បាន​ផ្ញើ​លុយ​២,៦​លាន​ដុល្លារ​សិង្ហ​បុរី​(៦៥​លាន​បាត​)​និង​៥,៦​លាន​រីង​ហ្គី​ត​(៥៤,៨៨​លាន​បាត​)​តាម​នា​​វា​ទៅ​អោយ​អតិថិជន​។​នៅពេលនា​វា​បាន​ទៅដល់​ដែនទឹក​នៅ​ឯនាយ​ស្រុក​ណុង​ជីក​នៃ​ខេត្ត​ប៉ាត​តានី ក្នុង​ដំណើរ​ទៅ​កាន់​កោះ​ឡូ​ស៊ីន​ ក្រុមហ៊ុន​បាន​ទទួល​ការទាក់ទង​តាម​វិទ្យុ​មក​ថា នាវា​ស្ថិតក្រោម​ការវាយប្រហារ​។​

​ពួកចោរ​សមុទ្រ​បាន​យក​អស់​លុយ​ដែល​ក្រុមហ៊ុន​ផ្ញើ​ទៅ​អោយ​អតិថិជន​។​

​កាលពី​ថ្ងៃ​សុក្រ​ពួក​អ្នក​ស៊ើបអង្កេត​បាន​ឆែក​មើល​ហាង​ដូរ​ប្រាក់​នៅ​បណ្តា​ខេត្ត​ភាគ​ខាងត្បូង និង​បាន​រកឃើញថា​ក្រដាសប្រាក់​ដែល​​ក្រុមហ៊ុន​ដាក់​សញ្ញា​ចំណាំបាន​ចរាចរ​នៅ​ហាង​មួយ​។​ក្រោយពី​ពិនិត្យ​កាមេរ៉ា​សន្តិសុខ​របស់​ក្រុមហ៊ុន​ ​ប៉ូលិស​បាន​សំគាល់​ជនសង្ស័យ​ម្នាក់ គឺ​ជា​អតីត​និយោជិត​ក្រុមហ៊ុន​ដែល​ត្រូវបាន​បណ្តេញចោល​។​

​ពួក​អ្នក​ស៊ើបអង្កេត​បន្ទាប់មក​បាន​កំណត់​មុខសញ្ញា​ថា ក្រុម​ចោរ​នេះ​រួមមាន​ប្រធាន​ក្រុម​នាវា​ម្នាក់​និង​ពួក​នាវិក​ដែល​ធ្លាប់​ត្រូវបាន​បណ្តេញចេញ​ពី​នាវា ហើយ​ពួកគេ​មាន​គំរោង​ប្លន់​នេះ​ដើម្បី​ជា​ការ​សងសឹក​។​

​ក្រុម​នេះ​បាន​ទាក់ទង​មិត្ត​ម្នាក់​ដែល​នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដែល​បាន​ក្លាយ​ជា​ជន​សមគំនិត​។​នៅពេល​ខ្មាន់កាំភ្លើង​តំរង់​មកកាន់​នាវា​​ជន​សមគំនិត​បាន​ប​បួល​សមាជិក​នាវិក​អោយ​បោះបង់​នាវា​និង​លោត​ចូល​ទឹក​។​

​ពួកចោរ​សមុទ្រ​បន្ទាប់មក​បាន​យក​លុយ​នៅ​លើ​នាវា ស្រង់​ជន​សមគំនិត​ពី​ទឹក​និង​សម្លាប់​សមាជិក​នាវា​៧​នាក់​ផ្សេង​ទៀត​។​ពួកគេ​ក៏​​បាន​ពន្លិច​នាវា​ដឹក​លុយ​និង​ដុត​ទូក​លឿន​ដែល​ពួកគេ​បាន​ជិះ​ដើម្បី​បំបិទ​ភស្តុតាង​។​

​ជា​សរុប​ប្រាក់​៥៣​លាន​បាត​ត្រូវបាន​រក​ឃើញ​មក​វិញ​និង​ប៉ូលិស​កំពុង​សាកសួរ​ជនសង្ស័យ​ដើម្បី​បាន​ប្រាក់​មក​វិញ​បន្ថែមទៀត​៕

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18562នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165046នាក់
ខែនេះ    548326នាក់
ឆ្នាំនេះ   1930558នាក់
សរុប   51290484នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:15