ព័ត៌មានក្ដៅ

    កម្ពុជា និង​នីតិរដ្ឋ នៅ​ឆ្នាំ២០១៧-២០១៨

    ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 08 ឆ្នាំ 2018 វេលាម៉ោង 11:55 នាទី ចំនួនអានៈ 3545

    សេចក្តីផ្តើម

    នៅលើ​ពិភពលោកយើងនេះមិន​ថាជាតិសាសណានោះទេ ពលរដ្ឋ​គ្រប់​រូប គ្រប់សញ្ញាតិ​តែង​តែ​ប្រាថ្នា​ចង់​បាន​សេចក្តីសុខ​សន្តិភាព មានសេដ្ឋកិច្ចល្អប្រសើរ ប្រទេស​មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ ​សង្គម​មាន​យុត្តិធម៌ មនុស្ស​ចេះ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅមក ចេះជួយទុក្ខ​ធុរៈគ្នា​ក្នុង​គ្រាមាន​អាសន្ត។ ​ថ្នាក់​ដឹក​នាំនៃ​ប្រទេសជាតិ​​នីមួយៗ​តែង​តែ​ទទួច​ចង់​អោយ​ប្រទេស​របស់​ខ្លួន មាន​សេដ្ឋកិច្ច​ខ្ពស់ មានសន្តិភាព ​ក្លាយ​ជាប្រទេស​ ”នីតិរដ្ឋ“ ពិត​ប្រាកដ។ តែ​ក្តី​ប្រាថ្នា​ទាំង​អស់​នេះ​ប្រ​ទេស​ខ្លះ​ក៏ទទួល​បាន​ដូច​បំ​ណង​ ឯប្រទេស​ខ្លះ​ ក៏បរាជ័យ ឯខ្លះ​ទៀត​ទើប​តែ​ដុះ​ពន្លកជា​បណ្តើរៗ ​មិន​ទាន់​ឈាន​ទៅ​ដល់​ពាក្យថា ”នីតិរដ្ឋ“ ពិត​ប្រាកដ​នៅ​ឡើយ។ សំនួរសួរថា តើ​ប្រ​ទេស​កម្ពុជា​បច្ចុប្បន្ន​ បាន​ក្លាយ​ជាប្រទេស​ ”នីតិរដ្ឋ“ ហើយ​ឬនៅ? ខាងក្រោម​នេះ​យើង​នឹង​​សិក្សា​ពី​​​ប្រ​ធាន​បទ​មួយ​គឺ ”កម្ពុជា និង​ នីតិរដ្ឋ“។

    ប្រធានបទ ​”កម្ពុជា និង​ នីតិរដ្ឋ“ ជា​ប្រធាន​បទ​មួយ​ដែល​តម្រូវ​អោយ​យើង​ធ្វើ​ការ​សិក្សា​ប្រៀប​​ធៀប​ទោះ​តិច​ក្តី​ច្រើន​ក្តី នូវ​ទំនាក់​ទំនង​រវាង ”ទ្រឹស្តី​នីតិរដ្ឋ“ ជាមួយ​នឹង​សកម្ម​ភាពនានា​ផ្នែក​នយោ​បាយ​សង្គម​កិច្ច​ សេដ្ឋ​កិច្ច​ ច្បាប់​ ក៏ដូច​ជា​វិស័យ​ផ្សេងៗទៀត​ ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​សម្រេច​បាន​ផង កំពុង​អនុ​វត្តផង និង​ទិស​ដៅ​នយោបាយ​នានា​ដែល​រាជ​រដ្ឋា​ភិបាល​នឹង​អនុវត្ត​នា​ពេល​អនាគតផង។ យើង​លើក​យក​តែ​សមិទ្ធិផល​មួយ​ចំ​នួន​របស់​រាជ​រដ្ឋា​ភិបាល​ មក​ឆ្លុះ​បញ្ចាំង​​ធៀប​នឹង​សញ្ញាណ​គ្រឹះនៃ ”នីតិរដ្ឋ“។ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​អោយ​កាន់​តែ​មាន​លក្ខណៈងាយ​ស្រួល យើង​ត្រូវ​យល់ច្បាស់​ពី​សញ្ញាណ​នៃ​ពាក្យ​ថា ”នីតិរដ្ឋ“។

    បើ​យើង​ធ្វើ​ការ​បែង​ចែក​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្នរវាង​​ អ្នក​នយោបាយ អ្នក​ដឹក​នាំ​ប្រ​ទេស​ អ្នក​ច្បាប់​ គ្រូ​បង្រៀន សាស្ត្រាចារ្យ អ្នក​វិនិយោគទុន អ្នក​បាន​សិក្សា​ខ្ពង់ខ្ពស់​ច្បាស់​ជា​យល់​​ពាក្យ​ថា ”នីតិរដ្ឋ“ តែ​សម្រាប់​ អ្នក​ដែល​មិនបាន​​សិក្សា​រៀន​សូត្រ​ជ្រៅ​ជ្រះ ច្បាស់​ជា​មិន​យល់​ថា ”នីតិរដ្ឋ“ គឺ​ជាអ្វី​នោះ​ទេ បើ​សិន​ជា​អាច​ គ្រាន់​តែ​ធ្លាប់​លឺគេ​និយាយ​តែ​ប៉ុណ្ណោះ ឬក៏ថាតាម​គេ​តែប៉ុណ្ណោះ ឯអត្ថ​ន័យ​ពិត​របស់​ពាក្យ​ថា ”នីតិរដ្ឋ“ ឬប្រទេស​នីតិរដ្ឋ“ មាន​លក្ខណៈ​បែប​ណា​នោះ​ គឺ​ប្រហែល​ជា​​ពុំ​អាច​យល់​ស៊ី​ជម្រៅបានឡើយ។ ពាក្យថា ”នីតិរដ្ឋ“ វាមិន​លំបាក​ក្នុងការ​បក​ស្រាយ​នោះ​ទេ តែអ្វី​ដែល​លំ​បាកនោះ​ គឺចរឹក​របស់​អ្នក​នយោ​បាយ និង​ការ​អនុវត្ត គោល​នយោបាយ​ ដើម្បី​អោយ​ប្រទេស​ជាតិ​មួយ​ក្លាយ​ជាប្រទេស ”នីតិរដ្ឋ“ ពិត​ប្រាកដ។ តើ​ ”នីតិរដ្ឋ“ មាន​ដើម​កំ​ណើត​​មក​ពីណា? ​

    I-ពន្យល់ពាក្យ ”នីតិរដ្ឋ“

    យោតាមវចនានុក្រមរបស់​សម្តេច​ព្រះសង្ឃរាជ ជូន ណាត ពាក្យ​ថា នីតិរដ្ឋ មានន័យ​ដូច​​ខាង​ក្រោម៖

    ”នីតិរដ្ឋ“ = (នីតិ + រដ្ឋ)

    • នីតិ (បា.សំ.) ច្បាប់; ឧបាយជាគ្រឿង​ណែនាំ; បែបផែន; ប្រពៃណី។
    • រដ្ឋ (ន.) (បា.),(សំ.) ដែន, ប្រទេស, អ្នកនៅក្នុង​ដែន, រាស្រ្ត, ប្រជាជន។
    • នីតិរដ្ឋ មានន័យថា ប្រទេសមួយ​ដែល​មាន​ច្បាប់។

    II-សញ្ញាណនីតិរដ្ឋ

    “នីតិរដ្ឋ“ មិន​មែន​ជាបញ្ញតិ​ដែល​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​យើង​នោះទេ គឺ​ជាពាក្យ​ដែល​ខ្ចី​ពីបរទេស​តែ​ប៉ុណ្ណោះ។ ធានតុផ្សំដំបូង​នៃ “នីតិរដ្ឋ“ ចាប់​បដិសន្ធិក្រោម​រូប​ភាព​ជា​ការ​តស៊ូ​ទាម​ទា ដាក់​អំណាច​រដ្ឋ​អោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ច្បាប់​។ បើ​យោង​តាម​លោក B.barret-Kriegel ធាតុ​ផ្សំ​នៃ​ “នីតិរដ្ឋ“ កើត​ឡើង​នៅ​ទ្វី​អឺរ៉ុប​តាំង​ពី​មជ្ឈឹម​សម័យ​មក​ម្លេះ ហើយ​វាចាប់​​ផ្តើម​រីកសាយ​ភាយ​ដំ​បូង​នៅ​អង់គ្លេស នាដើមឆ្នាំ១២១៥ តាម​រយៈការ​តស៊ូ​ទាម​ទា​រហូត​បង្កើត​បាន​ធម្ម​នុញ្ញ​គ្រឹះមួយ​ដែល​​ចែង​ពី​ទំនាក់​ទំនង​រវាង​រដ្ឋ និង​ពលរដ្ឋ​របស់​ខ្លួន ហើយ​ជាពិសេស​បាន​បង្កើត​នូវ​កាតព្វកិច្ច​អោយ​រដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ផ្ទាល់ខ្លួន​របស់​ពល​រដ្ឋ​និង​រដ្ឋា​ភិបាល​អោយ​ស្ថិត​ក្នុង​អំ​ណាច​របស់​ច្បាប់​ នេះ​ចេះ​តែ​វិវឌ្ឍន៍​ និង​រីក​​សាយ​ភាយ​ជា​បន្ត​បន្ទាប់​ក្នុង​ប្រ​ទេស​អា​មេរីច​ បារាំង (តាម​រយៈ​បដិវត្តន៍) និង​អា​ឡឺ​ម៉ង់។ គេ​ត្រូវ​រង​ចាំ​រហូត​ដល់​សតវត្ស​ទី១៩ ទើប​អ្នក​ច្បាប់​អាឡឺ​ម៉ង់​ហ៊ាន​បើក​ ជាចលនា​ស្ថាបនា​រដ្ឋ​មួយ​ដែល​តម្រូវ​អោយ​រដ្ឋ​ខ្លួន​ឯង​ត្រូវ​តែ​គោរព​ច្បាប់។

    ទស្សនៈស្តី​ពី​នីតិរដ្ឋ​នេះ ត្រូវ​បាន​នីតិវិទូជាតិ​អូទ្រីសឈ្មោះ HaksKellsen អោយ​និយម​ន័យ​សារ​ជាថ្មី​នៅ​ដើម​សតវត្ស​ទី២០ ដោយ​ពោល​ឡើង​ថា ”នីតិរដ្ឋដែល​គ្រប់​គ្រង​បទ​ដ្ឋាន​គតិ​យុត្តទាំង​អស់​ត្រូវ​បាន​រៀប​ចំអោយ​មាន​ឋានានុក្រម​ច្បាស់​លាស់ អនុញ្ញាត​អោយ​រឹត​ត្បិត​បាន​នូវ​វិសាល​ភាព​នៃ​បុព្វ​សិទ្ធិនៃ​រដ្ឋ​នោះ“។ ក្នុង​ទ្រឹស្តីនៃរដ្ឋ​គំរូថ្មី​នេះឃើញថា សុ​ពល​ភាព​នៃ​​វិធាន​នី​មួយៗ អាស្រ័យ​ទៅ​លើ​អនុលោម​ភាព​របស់​ខ្លួន​ធៀប​ និង​វិធាន​ផ្សេងទៀត​ដែល​មាន​ឋានានុក្រម​ខ្ពស់​ជាង។

    សេចក្តី​ប្រកាស​ឯករាជ្យ​របស់​អាមេរីកនាឆ្នាំ១៧៧៦ បាន​ចែង​ថា ”ការ​គ្រប់​គ្រង​រដ្ឋ​ត្រូវ​ធ្វើ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ផ្លាស់​ប្តូររដ្ឋា​ភិបាល ប្រ​សិន​បើ​ពលរដ្ឋ​ក្លាយ​ជាជន​រង​គ្រោះ អំពីអំពើ​រំលោភ​បំពាន​នានា ដែល​ផុត​ចេញ​អំពីការ​ប្រើ​របប​អត្តាវសាធិបតេយ្យ​ បែបផ្តាច់ការ​ (របបផ្តាច់ការ​របស់​បុគ្គល​ណាមួយ)។

    សញ្ញាណថ្មីនៃ​នីតិរដ្ឋ​នេះ​​ត្រូវ​បាន​នាំត្រឡប់​ចូល​ប្រទេស​បារាំង​សាជាថ្មីដោយ​លោក R.Carré de Malberg ក្នុង​កំឡុង​ឆ្នាំ ១៩២០-១៩២២ មកម្លេះ ក្រោម​រូប​ភាព​ជាការ​បង្រៀន​ទ្រឹស្តី និង​ទស្សនវិជ្ជា​ច្បាប់។

    តាមទ្សនៈ​ពួក​លោក​ខាង​លិច បើទោះ​​បី​ជានិយម​ន័យ​របស់​វា​មាន​លក្ខណៈ​សំបូរ​បែប​ក៏ដោយ ក៏អាច​និយាយ​បាន​ជារួម​ថា រដ្ឋ​មួយ​ជានី​តិរដ្ឋ នៅ​ពេល​ដែល​រដ្ឋ​នោះ​មាន​ធាតុ​ផ្សំជា​សាវ័ន្ត​របស់​វា​ជាអាទ៍ មាន​ច្បាប់​ដែល​ប្រកប​ដោយ​ស្មារតី​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ ( ពិសេស​ច្បាប់​របស់​របប​នយោបាយ​បែប​ប្រជា​ធិបតេយ្យ ) មានការ​គោរព​គោលល​ការ​ណ៍​សមភាព​ នៅចំពោះ​មុខ​ច្បាប់​ ឋានានុក្រម​បទដ្ឋានគតិយុត្ត គោល​គារ​ណ៍​បែង​ចែក​អំ​ណាច​រវាង​អ្នក​ធ្វើ​ច្បាប់​​ អ្នក​បដិបត្តិ​ច្បាប់​ និង​អ្នក​ឃ្លាំមើល ការ​អនុវត្ត​ច្បាប់​ដ៏​ឯករាជ្យ​មួយ​ ព្រម​ទាំង​មាន​យន្ត​ការ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​តវ៉ា ដើម្បី​ការ​ពារ​សិទ្ធិ សេរី​ភាព និង​ប្រយោជន៍​ស្រប​ច្បាប់​របស់​បុគ្គល​គ្រប់​រូប​ជាដើម។

    តាម​ទស្សនៈ​ពួក​បូព៌ាប្រទេស​មាន ចិន​និង​សហព័ន្ធរុស្ស៊ីជាដើម នីតិរដ្ឋ ត្រូវ​ស្ថិត​ក្នុង​បរិបទ​ ស្ថេរភាព​នយោបាយ សន្តិសុខ​សង្គម កំណើនសេដ្ឋ​កិច្ចថេរ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរភាព។

    III-តំណាក់កាល​ចាប់​ផ្តើម​នីតិរដ្ឋ​នៅ​កម្ពុជា

    កម្ពុជាប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស និង​សេដ្ឋ​កិច្ច​ទីផ្សារសេរី ដោយ​សមាហរណកម្មខ្លួន​យ៉ាង​ជ្រៅ​ក្នុង​ចរន្ត ”តំបន់ភាវូបនីយកម្ម“ និង​ ”សាកលភាវូបនីយកម្ម“ ដូច​មាន​សេចក្តី​ចែង​បញ្ជាក់​ស្រាប់​ ក្នុង​បទបញ្ញត្តិ​រដ្ឋ​ធម្មនុញ្ញ។ តើ​កម្ពុជា​មាន​ធាតុ​ផ្សំអ្វី​ខ្លះ​ នៃ​នី​តិរដ្ឋ ហើយ​តើ​ខ្លួន​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​ស្ថាបនា​ប្រទេសមួយ​នេះ អោយ​ក្លាយ​ជា​ប្រ​ទេស​​នីតិរដ្ឋ​ពិត?

    ដើម្បី​រៀប​ចំ​ច្បាប់​អោយ​មាន​ប្រសិទ្ធិភាព ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​ទាម​ទា​អោយ​យើង​គិត​ទៅ​កត្តាចំបង​ជាច្រើនរួម​មាន សង្គមកិច្ច វប្បធម៌ អរិយធម៌ ផ្នត់​គំនិត​សង្គម ប្រពៃណីទំនៀម​ទំលាប់  ក៏ដូច​ជាស្ថានភាពសេដ្ឋកិច្ច នយោបាយរបស់​ជាតិ និង​ការ​វិវឌ្ឍន៍របស់​សភាពការ​ណ៍អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​មក​លើ​តំបន់ ដូច្នេះការកាសាង​នី​តិរដ្ឋ​ដែល​ផ្តើម​ដំបូង​ដោយ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធផ្នែកច្បាប់ និង​ស្ថាប័ណ​រដ្ឋ​នានា​បាន​ក្លាយ​ជាសកម្ម​ភាព​អទិភាពដែល​ រដ្ឋកម្ពុជាថ្មី ត្រូវ​ចាប់​ផ្តើម​ធ្វើ​ព្រម​គ្នានឹង​ការ​ចាប់​បដិសន្ធិសារជាថ្មិ​នៃ​របប​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស និង​សេដ្ឋ​កិច្ច​ទីផ្សារ​សេរិ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣។

    យោងតាមការ​សិក្សា​ជាលក្ខណៈសំយោគអត្តបទច្បាប់​ និង​មុខ​ងាររបស់​ស្ថាប័ណ​រដ្ឋ​គ្រប់​គ្រង​រដ្ឋ​ក៏ដូច​ជាវត្តមាន​របស់​ស្ថាប័ន​ ឬអង្គភាព​ផ្សេងៗ ដែលមានស្រាប់​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​បច្ចុប្បន្ននេះ គេ​អាច​និយាយបាន​ថា​ កម្ពុជានាចុងសតវត្ស​ទី២០ និង​ដើម​សតវត្ស​ទី២១ គឺជាពន្លកថ្មីនៃនីតិរដ្ឋ។

    ការសម្គាល់​ពន្លកថ្មីនៃនីតិរដ្ឋគឺមានធាតុផ្សំរួម​ពីរ​ប្រភេទធំៗ ទី១គឺអត្ថិភាពនៃ​ប្រព័ន្ធ​ច្បាប់​បែប​ប្រជាធិបតេយ្យ និង​ទី២គឺការ​គោរពសិទ្ធិសេរីភាពរបស់​មនុស្ស​និង​ពលរដ្ឋអោយ​បាន​ជាដាច់​ខាត។

    IV-ការបកស្រាយទូទៅនៃពាក្យថា ”នីតិរដ្ឋ“

             ១-ប្រទេសណាដែលគ្មានច្បាប់ ហើយ​ប្រទេស​ណាមានច្បាប់

    យោង​តាមការ​ស្រាវ​​ជ្រាវ​តាំង​ពី​បុរាណកាល​មក​ សូម្បីតែក្រុមកុលសម្ព័ន្ធ ដែល​រស់​នៅ​តាម​ព្រៃ​តាម​ភ្នំ ក៏មានច្បាប់ដែរ បើអត់មាន​ច្បាប់ទេ ពិតជាមិនអាចគ្រប់គ្រង​មនុស្ស​ក្នុង​​កុល​សម្ព័ន្ធ​ គ្រប់គ្រងក្រុមបក្ខពួក គ្រប់គ្រងប្រទេសមួយបានទេ។ ច្បាប់​មាន​ច្រើន​ប្រភេទដូចជា ច្បាប់ព្រៃ ច្បាប់​ធម្មជាតិ ច្បាប់​យុត្តិសាស្ត្រ (Common Law) ច្បាប់​តាក់តែង​មានឯកសារ (Civil Law) សរុប​សេចក្តីទៅប្រទេស​ណា​ក៏មាន​ច្បាប់ដែរ តែ​ប្រើ​ច្បាប់​ផ្សេង​ពី​គ្នា។ សំនួរសួរថា បើ​គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​កុលសម្ព័ន្ធ និង​​ក្រុមបក្ខពួកផង សុទ្ធតែមានច្បាប់ ចុះមូល​ហេតុ​អ្វី​បាន​ជា គេ​និ​យាយ​ថា​ប្រ​ទេស​នេះ ជាប្រទេសមាននីតិរដ្ឋ ឯប្រទេសមួយនោះ គ្មាន​នីតិ​រដ្ឋទេ? ព្រោះថា នីតិរដ្ឋ មិន​មែន​មាន​ន័យត្រឹមតែថា ប្រ​ទេស​មួយ​ដែល​មានច្បាប់ប៉ុណ្ណោះទេ តែ​អ្នក​​ត្រូវ​រក​អោយ​ឃើញ​​ថា​ អ្នកណាជា​អ្នកតាក់តែង​​ច្បាប់​ ហើយច្បាប់ចេញពីប្រភពណា ឬមួយ​របប​ដឹក​នាំ​ពី​អតីត​កាល ស្តេច​ជា​អ្នក​តែង​បទ​បញ្ញត្តិ​ រួច​ហើយ​ជា​អ្នក​ដាក់​វិ​ធាន​ការណ៍​ក្នុង​ការ​អនុវត្តន៍​ច្បាប់ ឬ​ក៍​សមា​ជិក​សហ​គមន៍​មួយ​ជា​អ្នក​តែង។ ដែល​គេ​ហៅ​ថា​សង្គម​ប្រ​ជា​ធិប​តេយ្យ ប្រ​ជា​ពល​រដ្ឋ​ជា​អ្នក​ជ្រើស​​រើស​អ្នក​តំ​ណាង រួច​ហើយទុក​សិទ្ធិ​អោយ​អ្នក​តំ​ណាង​របស់គាត់ ជា​អ្នក​តាក់​តែង​ច្បាប់​ ដើម្បី​ប្រ​យោជន៍​ពួក​យើង​ទាំង​អស់​គ្នា។

             ២-ហេតុអ្វីត្រូវបង្កើតច្បាប់

    សូមបញ្ជាក់បន្ថែមថា នីតិរដ្ឋ មិនមែនមានន័យត្រឹមតែថា ប្រ​ទេស​មួយ​ដែល​មាន​ច្បាប់​ប៉ុណ្ណោះទេ ហើយ​ការ​អនុវត្តច្បាប់នោះ មានប្រសិទ្ធិភាព និង​តាម​វត្ថុ​បំ​ណង​របស់​ច្បាប់។​ ច្បាប់​មានល​ក្ខណៈរបស់វាគឺ កំ​ណត់​ព្រំ​ដែន​សកម្ម​ភាព​របស់​មនុស្ស ​ហើយ​ច្បាប់​មាន​លក្ខណៈ​ពិ​សេស​របស់​វា​មួយ​ទៀត​គឺ ចាប់​បង្ខំ​អោយ​មនុស្ស​គោ​រព​អនុ​វត្ត​តាម ហើយ​វា​ធ្វើ​អោយ​មនុស្សដើរ​តាម​ផ្លូវ​ល្អ ទៀត​ត្រង់​ ត្រឹម​ត្រូវ ធ្វើអ្វី​មួយ​​ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ថា​ខ្លួន​អាច​ធ្វើ​ខុស​ចំពោះ​មុខ​ច្បាប់។ ប៉ុន្តែ​ច្បាប់ត្រូវ​តែ​ផ្តល់​ជា​អត្ថ​ប្រ​យោជន៍​ទូ​ទៅ​ដល់​សង្គម​ ដូច​ជា ការ​ប្រើប្រាស់​ច្បាប់​ក្នុង​ការរៀប​ចំ​សណ្តាប់​​ធ្នាប់​សង្គ​ម​អោយ​មាន​របៀប​រៀប​រយ ក្នុង​វត្ថុ​បំ​ណង​អោយ​មនុស្ស​ទាំង​អស់​រស់​នៅ​ក្នុងសង្គម មានសេចក្តីសុខ​សន្តិភាព។

    ដូច្នោះ សរុប​សេច​ក្តី​មក ចំពោះចម្លើយទាំងពីរខាងលើថា នីតិរដ្ឋ ជាប្រ​ទេស​មួយ​ដែល​មាន​ច្បាប់​ ហើយ​ច្បាប់​នោះ​ត្រូវ​មាន​ការ​តាក់​តែង​ចេញ​ពី​ប្រ​ភព​មួយ​យ៉ាង​ច្បាស់​លាស់ ហើយ​ច្បាប់​នោះ​ត្រូវ​តែ​មាន​អត្ថន័យមួយ ផ្តល់ជា អត្ថ​ប្រ​យោជន៍​ទូ​ទៅ​ដល់​មនុស្ស​រស់ក្នុងសង្គម។ ត្រឹម​តែ​ចម្លើយ​សម្រាប់សំនួរ​​ខាងលើនេះ វា​ពិត​ប្រា​កដ​ណាស់​ថា វា​មិន​ទាន់​មាន​ន័យ​គ្រប់​​គ្រាន់​នោះ​ទេ ដើម្បីសំគាល់ថា ប្រ​ទេស​មួយ​មាន​នីតិរដ្ឋ ឬមិន​មាន​នីតិ​រដ្ឋ​ពិត​ប្រាក​ដ​នៅ​ឡើយ។ ត្រង់ចំណុចនេះ នៅ​មាន​សំ​នួរ​មួយ​ទៀត​សួរ​ថា រក​​អោយ​ឃើញ​នូវ​អត្ថ​ន័យ​ខ្លឹម​របស់​វា​ អត្ថ​ន័យ​បច្ចេកទេសនៃពាក្យថា នីតិរដ្ឋ។

             ៣-ធ្វើ​ដូចម្តេច​ដើម្បីអោយ​សង្គម​មួយអនុវត្តន៍ច្បាប់អោយមាន​ប្រសិទ្ធភាពពិតប្រាកដ

    យើងអាចសំគាល់បាន​​ថា ប្រ​ទេស​មួយ​នេះ មាននីតិរដ្ឋ ឬ​ប្រ​ទេស​មួយ​នោះ​គ្មាន​នី​តិរដ្ឋ​ ពីព្រោះនីតិរដ្ឋ មិន​មែន​មាន​ន័យ​ត្រឹម​តែ​ថា ប្រ​ទេស​មួយ​ដែល​មាន​ច្បាប់​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែការ​អនុវត្តន៍​ច្បាប់​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព ចំពោះ​បុគ្គល​គ្រប់​រូប រាប់​ចាប់​តាំងពី រាស្រ្តសាមញ្ញ មន្ត្រីរាជការ សមាជិក​រដ្ឋាភិបាល នា​យក​រដ្ឋ​មន្រ្តី​ និង​ព្រះ​មហា​ក្សត្រ។​ ច្បាប់ គឺជាខ្សែរបន្ទាត់ តម្រូវ​អោយ​មនុស្ស​គោ​រព អនុវត្ត ដើរ​តាម​គ្រប់​គ្នា ហើយ​ច្បាប់​មាន​អំ​ណាច​ពេញ​លេញ​អាច​ដាក់​ជា ទណ្ឌកម្ម និង​ពិ​ន័យ​បុគ្គល​ណា​បាន​ប្រពឹ្រត្តិ​ខុស។

    និយមន័យ ឬតាមន័យបច្ចេកទេសចំពោះពាក្យថា ”នីតិរដ្ឋ“ ជាប្រទេស​មួយ​ដែល​មាន​ច្បាប់​ ហើយ​​ច្បាប់​នោះត្រូវអនុវត្តតាមវត្ថុបំណងរបស់វា យ៉ាងមានប្រសិទ្ធិភាព ស្រប​តាម​ន័យ​បច្ចេក​ទេស​នៃពាក្យ នីតិរដ្ឋ យើង​សូម​ទាញ​ភ្ជាប់​មក​ប្រៀប​ធៀប​នឹង​របប​គ្រប់​គ្រង​រដ្ឋ​ក្នុង​ប្រ​ទេស​កម្ពុជា ថាតើ ប្រទេសកម្ពុជាយើង​សព្វថ្ងៃនេះ មាននីតិរដ្ឋហើយ ឬនៅ? ត្រង់​ចំ​ណុច​នេះ មុន​នឹង​យល់​ច្បាស់ថាប្រទេសកម្ពុជា​យើងសព្វ​ថ្ងៃនេះ មាន​នីតិរដ្ឋហើយ ឬនៅនោះ ហេតុ​ផល​ខាង​ក្រោម​នេះ ​ជា​ចម្លើយ​ឆ្លើយ​ប្រាប់​ថា មាន ឬអត់?

    យើង​សង្កេត​ឃើញថាច្បាប់នៅក្នុងប្រទេសកម្ពុជា មិន​ទាន់​មាន​អំ​ណាច​ឥទ្ធិ​ពល​គ្រប់​គា្រន់​ចំ​ពោះ​មនុស្ស​គ្រប់​គ្នា​នៅឡើយទេ ជាពិសេស​មនុស្សមួយ​ចំនួន ជាស​មា​ជិក​រាជ​រដ្ឋា​ភិបាល ពុំ​មាន​រងឥទ្ធិពលពីច្បាប់ នៅពេលគេប្រព្រឹត្តខុស។

             ៤-តើធ្វើ​យ៉ាង​ណាអោយ​ប្រទេស​មួយក្លាយជានីតិរដ្ឋ

    ដើម្បី​អោយ​ប្រទេស​កម្ពុជា​មាន​នី​តិរដ្ឋ គឺត្រូវ​តែ​អនុ​វត្ត​ច្បាប់​អោយ​មាន​ប្រ​សិទ្ធិ​ភាព គឺ​ត្រូវរៀបចំប្រព័ន្ធ​តុល្យភាព​អំណាច​រវាងអ្នក​គ្រប់​គ្រងប្រ​​ទេស ជា​មួយ​នឹង​ប្រ​ជា​ពល​រដ្ឋ ​ហើយ​ជាប្រ​ព័ន្ធ​មួយដែល​ធានាអំណាចទាំង​បី (អំណាច​នីតិបញ្ញតិ អំណាច​នីតិប្រ​តិបត្តិ និង​អំណាច​នីតិវិន្និច្ឆ័យ) ឲ្យស្មើគ្នា ដាច់ពីគ្នា​ មិន​មាន​ស្ថាប័ន​ណា​មួយ​អាច​លូក​ដៃ ឬ​រំ​លោភ​គ្នា​បាន​ មានន័យ​ថាស្ថាប័ននីមួយៗអាច​ត្រួត​ពិនិត្យ​តាម​ដាន​​គ្នា​ទៅ​វិញ​ទៅមក ឬហៅថា ប្រ​ព័ន្ធ​ Check and Balance។ សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ និង​ការ​​គោរពសិទ្ធិមនុស្ស​ក៏​ជា​កត្តា​មួយយ៉ាង​សំខាន់​ផង​ដែរ សំរាប់​ប្រ​ទេស​ដែល​ប្រ​កាន់​យក​​របប​​លទ្ធិ​ប្រជាធិប្យតេយ្យ សេរីពហុបក្ស។

    ការ​ដឹកនាំរដ្ឋមួយដោយ​អំណាចប្រមូលផ្តុំ ទៅលើកណ្តាប់ដៃបុគ្គលម្នាក់​ ឬបុគ្គល​មួយ​ក្តាប់ ដើម្បី​​ដាក់ចេញវិធានការកំ​ហិតអោយមានការអនុវត្តន៍ច្បាប់អោយ​មាន​ប្រ​សិទ្ធិ​ភាព ចំ​ពោះ​ការ​ដឹក​នាំបែបនេះ គឺអ្នកដឹកនាំ មានអំណាចផ្តាច់ការ អំណាចប្រមូលផ្តុំ ក្តាប់ក្នុងកណ្តាប់ដៃ អង្គុយ​នៅ​ពីលើច្បាប់ ហើយ​ច្បាប់ចំពោះបុគ្គលប្រមូលផ្តុំអំណាច គ្មាន​ប្រ​សិទិ្ធ​ភាព​អ្វី​ទាំង​អស់​ វាស៊ីសងទៅលើឆន្ទៈរបស់គាត់ បើ​គាត់​យក​ច្បាប់​មក​អនុ​វត្ត​ គេហៅគាត់ថា ជា​មេ​ដឹក​នាំ​ដែល​មានឆន្ទៈ ច្បាប់ចំពោះបុគ្គលមេដឹកនាំរបៀបនេះ មានតម្លៃត្រឹមតែ ជាសីលធម៌ គាត់​គោរព ឬ មិនគោរព វាអាស្រ័យលើ ឆន្ទៈរបស់គាត់ ហើយ​គ្មាន​ទណ្ឌកម្មអ្វីអាចដាក់​​​ទៅ​លើ​គាត់ឡើយ។ អ្នក​ច្បាប់ស្ថិត​ក្រោម​អំ​ណាច​របស់​បុគ្គល​ម្នាក់ ឬបុគ្គល​មួយ​ក្តាប់ ដូច្នេះ ច្បាប់​មិន​អាច​​ធ្វើអ្វីទៅលើបុគ្គលនោះ​បានទេ ពី​ព្រោះ​គាត់ប្រមូលផ្តុំ​អំណាច​ទាំង​អស់ អំណាច​ទាំង​អស់ជា​របស់រដ្ឋ ស្ថិត​នៅ​ក្នុង​កណ្តាប់​​ដៃរបស់គាត់ ឬក្រុមបក្ខពួករបស់គាត់ អំ​ណាច​របស់​គាត់ពេញដៃ ដោយ​សា​គាត់​អាច​ជ្រើស​រើស​បង្កើត​កង​ក្រុម​អង្ស​រក្ស​ដើម្បី​ការ​ពារ​ខ្លួន​ឯង​បាន និងអាច​ចាត់​តាំង​ ប៉ូលីស ទាហាន យោធាបាន។ ច្បាប់​ចំ​ពោះ​បុគ្គល​មេ​ដឹក​នាំ​ប្រ​ភេទ​នេះ ​វា​ប្រៀប​បាន​ដូចជា អំបោះមួយសរសៃ​យកទៅចងជើងដំរីអញ្ជឹង។ សព្វ​ថ្ងៃ​ប្រ​ទេស​កម្ពុជា​របស់​​​យើង​កំ​ពុង​ដឹកនាំក្នុង​ទម្រង់​បែប​ហ្នឹង ​គឺ​ដឹក​នាំ​ប្រ​មូល​ផ្តុំ​អំ​ណាច​ទៅ​លើ​បុគ្គល​​ហើយការដឹកនាំតាមទម្រង់បែបរបៀបនេះ មិន​មាន​ប្រ​សិទ្ធិ​ភាព​ចំ​ពោះ​ស្រុក​ខ្មែរ​សោះឡើយ មន្ត្រី​រាជការ​មួយចំនួន​ធ្វើ​អ្វី​ៗក្បត់ឆន្ទៈខ្លួនឯង ​ក្បត់ឆន្ទៈ​រាស្ត្រ​បញ្ហា​កើត​ឡើងសព្វ​បែប​យ៉ាង ដូចជា អំពើពុករលួយគ្រប់ស្ថាប័ន រួម​ទាំងស្ថាប័នអប់រំ ដែល​ជា​កន្លែង​ផ្តល់នូវពុទ្ធិ បណ្តុះចំណេះដឹង និងផ្តល់ជាភាពជាគំរូ ជា​ធន​ធាន​មនុស្ស​ក្នុង​សង្គម ជាកោសិការក្នុង​សង្គម និងប្រជាពលរដ្ឋ។ តុលាការមិនឯករាជ្យ អ្នក​មាន​លុយ​ មាន​អំ​ណាច​ អ្នក​ធំ ឬ​មន្រ្តី​រាជ​រដ្ឋាភិ​បាល​តែង​តែឈ្នះក្តី នឹង​ប្រ​ជា​ពល​រដ្ឋ​សាមញ្ញ​ អំពើអយុត្តិធម៌ តែង​កើត​ឡើង​មានចំ​ពោះជនប្រុសស្រីក្រីក្រ ទន់​ខ្សោយ​ជា​ញឹក​ញា​ប់ ដោះស្រាយមិនចេញ ដូច​ជា​ការ​រំ​លោភ​បំពាន​យក​ដីធ្លីរបស់ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​​ទី​កន្លែង ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការហូរ​ចូលជ​នអន្តោប្រវេសន៍ខុស​ច្បាប់​រាល់ថ្ងៃ​ ពាស​ពេញ​ផ្ទៃ​ប្រ​ទេស អ្នក​ប្រើ​ប្រាស​ និង​ជួញដូរគ្រឿងញៀនចាប់​មិន​ចេះ​អស់ ក្មេង​ពាល​ក្មេង​ទំនើងកាប់ចាក់​ផឹក​ស៊ី​បង្ហោះម៉ូតូ អាហារ​បន្លែ​ផ្លែឈើនាំចូល​មក​ពី​ប្រទេស​ជិត​ខាង​គ្មាន​ការ​ត្រួតពិនិត្យ​ មន្ត្រី​តាម​ច្រក​ព្រំដែន​ស៊ី​សំណូក​សូក​ប៉ាន់​អោយ​គេ​នាំ​ចូល​នូវ​ឥវ៉ាន់​ខូច​គុណភាព និង​មាន​ជាតិគីមី កត្តាមួយ​ចំនួន​​នេះ​ហើយ​​ ដែល​ជា​ហេតុ​នាំ​អោយ​​កើត​មាន​ភាព​អចលាចល អ​សន្តិ​សុខ​ និង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ប្រ​ទេស​ក៏​អាច​ថាបាន នៅ​ពេល​អនាគតខាងមុខ ភាពអនាធិបតេយ្យ អសីលធម៌សង្គម ជា​ដើម។ យើង​ទាំង​អស់​គ្នាសាក​ស្រ​ម៉ៃ​សញ្ជឹង​គិត​សាក​មើល​ថា បើ​យើង​ឃើញ​មាន់​មួយ​ក្បាល​ វា​កំពុង​ពងលើស្រូវ​ដែលយើងកំពុង​ហាល តើយើងសង្ឃឹមច្បាស់ទេថា មាន់​ហ្នឹង​វា​មិន​ស៊ីស្រូវ​នោះ ភាគ​រយ​តិចណាស់ច្បាស់ថា វាមិនស៊ីស្រូវ វា​ស្ថិត​នៅ​លើ​ឆន្ទៈ​មាន់។​ តួ​យ៉ាង​វា​ដូច​ជា ប្រ​ព័ន្ធ​ដឹក​នាំរដ្ឋដែល​ប្រមូលផ្តុំអំណាច ហើយ​ពឹង​ផ្អែក​ទៅ​លើ​ឆន្ទៈ​របស់​មេ​ដឹក​នាំ គេ​ចង់​ស៊ីស្រូវ គេស៊ី គេមិនចង់ស៊ីស្រូវ គេមិនស៊ី មក​ដល់​ចំ​ណុច​ហ្នឹង​ យើង​អាច​វាយ​តម្លៃថា ការដឹកនាំរដ្ឋមួយដោយ​អំណាចប្រមូលផ្តុំ ទៅ​លើ​កណ្តាប់​ដៃ​បុគ្គល​មួយក្តាប់ រួច​ហើយ​ដាក់​ចេញ​វិ​ធាន​ការណ៍​ជា​កំ​ហិត​អោយ​មាន​ការ​អនុវត្តន៍​ច្បាប់​ គឺមិនមានប្រសិទ្ធិភាព​គ្រប់​គ្រាន់ទេ ហើយ​ក៏​មិនមែនជាជំរើសល្អដែរ។

    V-ចំណាត់ថ្នាក់នីតិរដ្ឋ​នៅកម្ពុជា

    នីតិរដ្ឋ​នៅ​កម្ពុ​ជាមាន​ចំណាត់​ថ្នាក់លើ​ប្រ​ទេស​ ​វេ​ណេ​ស៊ុយ​អេ​ឡា ​តែប៉ុណ្ណោះ​ក្នុងចំណោម​១១៣​ប្រទេស​លើ​ពិភពលោក​។ នេះ​បើតាម​ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ (Rule of Law Index) របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) សម្រាប់​ឆ្នាំ​២០១៧-២០១៨ ។​

    ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ (Rule of Law Index) របស់​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ប្រចាំឆ្នាំ​២០១៧-២០១៨ បាន​សិក្សា​លើ​ប្រទេស​ចំនួន​១១៣​លើ​ពិភពលោក​។ ការសិក្សា​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន​៨ ដែល​រួមមាន៖

    -អំណាចរដ្ឋាភិបាល

    -អវត្តមាន​នៃ​អំ​ពើ​ពុក​រលួយ​

    -រដ្ឋាភិបាល​បើកចំហរ

    -សិទ្ធិ​ជា​មូលដ្ឋាន

    -សណ្តាប់ធ្នាប់​និង​សន្តិសុខ

    -ការអនុវត្ត​បទបញ្ញត្តិ

    -យុត្តិធម៌​ស៊ីវិល

    -​យុត្តិធម៌​ព្រហ្មទណ្ឌ​។​

    ​ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ​របស់ WJP  បង្ហាញថា ដា​ណឺ​ម៉ាក​មាន​ពិន្ទុ​ល្អ​ជាងគេ បន្ទាប់មក​មាន ន័​រវេ​ស ហ្វាំ​ង​ឡង់ ស៊ុយអែត ហូ​ឡង់ អាល្លឺម៉ង់ នូ​វែ​ល​សេ​ឡង់ អូទ្រីស កាណាដា និង​អូស្ត្រាលី​។ សិង្ហ​បុរី ស្ថិតនៅ​លេខ​១៣ សហរដ្ឋអាមេរិក​ស្ថិតនៅ​លេខ​១៩​។​

    កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១២ ដោយ​ឈរ​ពីលើ ​វេ​ណេ​ស៊ុយ​អេ​ឡា តែមួយ​ប៉ុណ្ណោះ​។ ខណៈ​អ៊ូ​ហ្គ​ង់​ដា ប៉ា​គី​ស្ថាន បូ​លី​វី អេ​ក្យូ​ពី ស៊ីម​បា​វ៉េ កា​មេ​រូ​ន អេ​ហ្ស៊ី​ប និង​អា​ហ្វ​ហ្គា​នី​ស្ថាន បែរជា​ត្រូវបាន WJP វាយតម្លៃ​ឃើញថា មាន​ចំណាត់ថ្នាក់​គ្រាន់បើ​ជាង​កម្ពុជា​។

    VI-សេចក្តីសន្នីដ្ឋាន

    ​បើ​យើង​ក្រលេក​មើល​ប្រ​ទេស​កម្ពុជាតាំង​ពី​បុរាណកាល​មក​ ឃើញ​ថា​ប្រទេស​ដ៏កម្សត់​មួយ​នេះ​រង​នូវ​សង្គ្រាម​រាំរៃ​បែក​បាក់​ហិន​ហោច​ខ្លោច​ផ្សា សត្រូវ​ជិត​ខាង​ប៉ុនប៉ង​យាយី​ស្ទើរ​គ្រប់​ពេល​វេលាគ្មាន​ពេល​ស្រាក​ស្រាន ប្រទេស​ធ្លាប់​ធំល្វឹង​ល្វើយ​គ្រប​ដណ្តប់​ដល់ទឹកដីប្រទេស​​ឡាវ ថៃ​ និង​វៀតណាម ក្រោយ​មក​ទឹក​ដី​រីករិលរួញរួមរឹតស្ទើរតែអស់​។ សម័យ​ឆ្នាំ១៩៧៥-១៩៧៩ របប​ប៉ុលពត​ប្រល័យ​ពូជសាសន៍ បាន​សម្លាប់​ប្រជាជន​ខ្មែរ​ បី​លាន​នាក់​ស្ទើរ​តែ​ដាច់​ពូជទៅហើយ​។ ​បន្ទាប់ពី​សង្គ្រាមសម្លាប់​រង្គាលនេះ នៅ​ឆ្នាំ១៩៩៣ យើង​ឃើញ​ថា កម្ពុជា​ចាប់​​ផ្តើម​បើក​មុខ​មាត់​ថ្មីលើ​ទឹក​ដីចាស់ ដោយ​រៀប​ចំ​បោះឆ្នោតសកល ដើម្បី​ជ្រើរើស​តំ​ណាង​​រាស្ត្រ និង​នាយក​រដ្ឋ​មន្ត្រី​ ក្នុងការ​ដឹក​នាំនាវាកម្ពុជាឆ្ពោះទៅរក​របប​លទ្ធិ​ប្រ​ជា​ធិប្ប​តេយ្យ សេរី​ពហុ​បក្ស និង​សេដ្ឋ​កិច្ច​ទីផ្សារសេរី។ កម្ពុជាខិតខំរៀបចំប្រព័ន្ធច្បាប់ បើក​ចំ​ហរ​ជើង​មេឃអោយ​អង្គការ អង្គការសិទ្ធមនុស្ស សង្គមស៊ីវិល ស្ថាប័នផ្សព្វផ្សាយឯករាជ ចូល​សហ​ការ ដើម្បី​អោយ​ប្រទេស​មួយនេះឈានទៅ​រក​ នីតិរដ្ឋ។ ជាអកុសល្យ ពន្លក​នីតិរដ្ឋ កំពុង​តែ​ពន្លង មិន​ទាន់​រឹងមាំស្រួល​បួលផង ត្រូវ​បានវាយោនយោបាយ​នៅ​កម្ពុជានា​ឆ្នាំ២០១៧-២០១៨​នេះ បក់បោកបាក់​បែក​ខ្ទិច​ខ្ទីបាត់​ទៅហើយ ដោយហេតុថា នៅ​ឆ្នាំ២០១៧-២០១៨នេះ សង្គមស៊ីវិល អង្គការ​សិទ្ធិមនុស្ស អ្នក​សារព័រមានបរទេស ត្រូវ​បាន​រដ្ឋាភិបាលកម្ពុជាបិតចោល ដេញចេញ និងតុលាការ​មិន​ឯករាជ ចាប់ដាក់គុគច្រវ៉ាក់ រួម​ទាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំងផង។ ទង្វើ​ជាច្រើន​ទាំង​នេះហើយដែល​ធ្វើ​អោយ​កម្ពុជា​នៅ​ឆ្នាំ ២០១៨ នេះ នីតិរដ្ឋ ធ្លាក់​ដល់​ចំណាត់​ថ្នាក់​លេខ ១១២ ក្នុង​ចំណោម១១៣​ប្រទេស៕

    VII-ឯកសារយោង

    ១-សៀវភៅ នីតិរដ្ឋបាល របស់សកលវិទ្យាល័យ​បៀលប្រាយ

    ២-គេហទំព័រ https://km.wikipedia.org/wiki/នីតិរដ្ឋ

    ៣-គេហទំព័រថ្មីៗ https://thmeythmey.com/?page=detail&id=61449

    ៤-ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ​របស់ WJP (World Justice Project) សម្រាប់​ឆ្នាំ​២០១៧-២០១៨

    ស្លាក:  ព័ត៌មានថ្មីៗ  ចំណេះដឹងទូទៅ  សំនេរតែងសេចក្ដី  ច្បាប់  កម្ពុជា និងនីតិរដ្ឋ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើនគំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ ល...Read more
    អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើអាគារមួយខ្នង​សាង​សង់ជិតរួច​រាល់ដោយ​គ្មាន​ច្បាប់​អនុញ្ញាតអ្វីបន្តិចសោះ ស្ថិត​ក្នុងភូមិ​ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ម្ចាស់​អាគារឈ្មោះលោកស្រី ហ៊ុយ នីន ​បាន​យកឈ្មោះ​អ្នក​ធំ២នាក់​មក​ធ្វើ​...Read more
    លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន្ទីរ​សាធារណ​ការនិងក្រុ​មម​ន្ត្រីប្រចាំស្ថា​នីយ៍ជញ្ជីង​ថ្លឹងរ​ថយន្តផ្លូវជា​តិលេខ​៨ប្រ​ព្រឹត្តអំ​ពើពុក​រលួយតាម​ប្រភពពី​ក្រុម​ឈ្មួញ ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ​រថយន្ត​ផ្លូវជាតិ​លេខ​៨ បាន​ឲ្យ​ដឹង ថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម...Read more
    គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្មោះសម្តេចសង្ឃទេព វង្ស មកកាងគំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្មោះសម្តេចសង្ឃទេព វង្ស មកកាង។ ...Read more
    ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អយោងតាមបណ្តាញសង្គមរបស់ ការិយាល័យចរាចរណ៍ផ្លូវគោកបានសរសេរថា: ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការផ្សព្បផ្សាយលទ្ធផលនៃការអនុវត្តសេចក្តីណែនាំស្តីពីការកំណត់សិទ្ធិចំពោះជនប...Read more
    លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយលោកជំទាវ លី អ៊អេត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់ ពាក់ព័ន្ធជាមួយសែកប្រាក់៣លានដុល្លារអាមេរិកកាំង។ សូមមើលអត្ថបទខាងក្រោម:...Read more
    លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាបសូមចូលរួមអបអរសាទរផងលោកអធិការ។ សូមជូនពរលោក និងក្រុមគ្រួសារ អោយមានសិរីសួរស្តី ជោគជ័យគ្រប់ភារកិច្ច។ សូមលោកចេះស្រលាញ់រាស្ត្រ និងស្រលាញ់យុត្តិធម៌ជាចម្បង៕...Read more
    ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាបសង្វៀនជល់មាន់ងបនល្បែងបៀ អាប៉ោង គ្រប់ប្រភេទដ៏ធំមួយកន្លែង ដែលមានទីតាំងនៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឃា ប្រហែល ៥០ ម៉ែត្រ ក្នុងចំកាស្វាយចន្ទី តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ផ្លូវបំបែកពីអូរពងមាន់ ខេត្តស្ទឹងត្រែង ...Read more
    អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំងឯកឧត្តម ទៀ សីហា​ និងលោក ស្នងការខេត្តសៀម រាប ឯកឧត្តម ទិត្យ ណារ៉ុង ជាទីគោរពដ៏ខ្ពង់ខ្ពស់។ ថ្ងៃនេះយើងខ្ញុំដែលជាប្រកបអាជីវកម្មនៅក្នុងតំបន់សៀម រាប អង្គរ ពិតជាមិនសុខចិត្តចំពោះក្រុមហ៊ុនមួយនេះដែលបានជួលរថយន្តឲ្...Read more
    លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ្លួនឯងភ្ញៀវទេសចរណ៍បរទេស​ដែល​មក​ដើរលេង​កម្សាន្តនៅ​ខេត្តសៀមរាបមួយចំនួន​បាន​ជួល​ម៉ូតូជិះ​ដើរ​លេងក្នុង​ក្រុងសៀមរាប និង​ជិះ​ទៅ​មើ​ល​ប្រាង្គប្រាសាទ​បុរាណ​នានាយ៉ាង​គគ្រឹគគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធណា​ចាត...Read more
     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3366នាក់
    ម្សិលមិញ    31251នាក់
    សប្ដាហ៍នេះ    34631នាក់
    ខែនេះ    275089នាក់
    ឆ្នាំនេះ   1308375នាក់
    សរុប   31974621នាក់
    ថ្ងៃទី 19 ខែ 03 ឆ្នាំ 2019 ម៉ោង 08:25