ព័ត៌មានក្ដៅ

    មតិមួយលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “

    ដោយៈ រ៉េត សៀមរាប ថ្ងៃទី 21 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 01:15 នាទី ចំនួនអានៈ 8737

    ប្រធាន៖ មតិមួយលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “  តើអ្នកយល់យ៉ាងណា? (បែបពិភាក្សា)

    សេចក្តីអធិប្បាយ នរណាៗក៏ធ្លាប់បានលឺ និងដឹងអំពីប្រវត្តិនៃរឿងទុំទាយហើយដែរ ដែលជារឿងដ៏ជូរចត់ ផ្អែមល្ហែម ការព្យាបាទគ្នា មិនចេះចប់មិនចេះហើយ នៃអំឡុងពេលដ៏យូរលង់មួយក្នុងសម័យលង្វែក។ ទុំទាវជាគូស្នេហ៍ ដ៏មហិមាមួយ ដែលតស៊ូនឹងសេចក្តីស្នេហាយ៉ាងពិតប្រាកដ ទោះមានឧបសគ្គ ការបំបែកបំបាក់ ពង្រាត់ពង្រាសយ៉ាងណាក៏ដោយ ក៏ពួកគេទាំងពីរ នៅតែស្រលាញ់គ្នាគ្មានទីបញ្ចប់។ ជាអកុសលរឿងយើងទាំងឡាយ ក៏ដូចជាតួអង្គនៃរឿងពិតនេះដែរ មិនចង់ជួប តែបានជួប ទុំស្លាប់យ៉ាងអនោចអធមន៏ ដោយក្តីស្ម័ក្រស្មោះនិងគ្នា ទាវក៏ស្លាប់ខ្លួនតាមទុំដែរ ក្នុងគ្រានោះទៅ។ ការស្លាប់របស់ទុំធ្វើឱ្យមានមតិលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “។

    តើមតិដែលបានលើកឡើងខាងលើត្រឹមត្រូវដែរឬទេ?

    ដោយឡែកដើម្បីអោយបានយល់អំពីមតិយោបល់ខាងលើអោយបានក្បោះក្បាយ នោះ យើងគប្បីឈ្វេងយល់អំពីពាក្យថា ” រាជសារ “ ជាមុនសិន។ពាក្យថា ” រាជសារ “ បានដល់នូវ អក្ខរៈ ដែលព្រះរាជាទ្រង់តាក់តែងចងក្រងដោយព្រះហត្ថទ្រង់ផ្ទាល់ ដើម្បីជាសារ ឬសំបុត្រសំរាប់កោះប្រាប់ ឬបង្គាប់បញ្ជាផ្សេងៗ។ ប្រធានខាងលើចង់បង្ហាញពីគុណតំលៃ របស់ព្រះរាជសារមួយជាប់ខ្លួនទុំ ដើម្បីជាការ ការពារទុំអោយរួចផុតពីការបៀតបៀនដល់អាយុជីវិតពីសំណាក់ជន ទុច្ចរិតផ្សេងៗ។ តួយ៉ាងសម័យកាលនោះ ក្នុងរបបសក្តិភូមិ ប្រជារាស្រ្ត ឈ្មួញជួញដូរ សេនា នាយមឺុនមន្រ្តី អ្នកមុខអ្នកការ ទាំងឡាយមានការគោរពកោតខ្លាចស្តេចជាងអ្វីៗទាំងអស់។ ឋានះ អរជួនជាស្តេចក្រាញ់ ក៏ត្រូវតែខ្លាចស្តេចមហានគរដែរ។ ហេតុនៃការស្លាប់របស់ទុំបណ្តាលមកពីឃាតករ ដែលអរជួនបានបញ្ជានោះ ប្រសិនទុំបានបង្ហាញរាជសារដែលព្រះរាជាទ្រង់ប្រគល់ ដោយផ្ទាល់នោះអោយអរជួនបានឃើញ បានយល់ខ្លឹមសារ ម្លោះអរជួនក៏មិនហ៊ានសំលាប់ទុំ ដោយមិនប្រណីដៃដែរ។ ដូចចំណុចត្រង់ឃ្លាថា ” លើកហត្ថប្រញាប់ចាប់ លាតលាមើលដឹងស្គាល់ជាបន្ទូលថ្លៃ អរជួនភ័យខ្លួនខ្លាចលើកដៃ សំពះនិស្ស័យ ដល់ចេស្តា “។ ត្រង់ឃ្លានេះចង់ប្រាប់ថា ខណៈពេលដែលពួកឃាតករធ្វើសកម្មភាពសម្លាប់ទុំរួចហើយ ស្រាប់តែមានរាជសារធ្លាក់ចេញពីកាយទុំ ពេលអរជួន និងបក្សពួកបានឃើញហើយ ពន្លាមើលឃើញថាជាព្រះរាជបន្ទូល ក៏នាំគ្នាលលុតជង្គង់ប្រណមសំពះនូវព្រះរាជបន្ទួលគ្រប់គ្នា ដោយភិតភ័យរកតែអាយូសរៀងៗខ្លួន។ ម្យ៉ាងវិញទៀតទុំខ្លួនឯង បែរជាយកស្រាធ្វើជាត្រីមុខ វង្វេងបាត់ស្មារតី ភ្លេចរាជសារដែលជាអាវុធ សំរាប់ការពារខ្លួនអោយរួចចាកទុក្ខ ទើបបណ្តាលអោយពួកអរជូនសំលាប់បានដូច្នេះ។រួមមកទុំស្លាប់មកពី មិនបង្ហាញរាជសារពិតប្រាកដមែន។ ផ្ទុយពីមតិនេះទៅវិញ ទោះបីទុំបង្ហាញរាជសារ ក៏នៅតែពួកអរជួនសំលាប់ដដែល ព្រោះថាអរជួនអាងអំណាចខ្លួនខ្លាំង នៅស្រុកត្បូងឃ្មុំ នាមជាស្តេចក្រាញ់ ប្រចាំស្រុក។ ណាមួយអរជួន ជាពិសេសម្តាយទាវ សុទ្ធតែបានដឹងថា ទុំនិងទាវជាប្តីប្រពន្ធ ស្តេចរាជាប្រទានអោយ ក៏ប៉ន្តែគេនៅតែហ៊ាន ចាប់ទាវអោយរៀបការ ជាមួយមឺុនងួនទៀត។ ទាំងនេះស​បញ្ជាក់ថា អរជួនក៏ដូចជាម្តាយទាវ មិនដែលកោតខ្លាចអំណាចតេជះ របស់ព្រះរាជាឡើយ ទើបហ៊ានប្រើល្បិចបោកបញ្ឆោតទាវ និងសំលាប់ទុំបានយ៉ាងនេះ។

    រួមទៅទោះបីទុំបង្ហាញ រាជសារដល់អរជួន ក៏ដោយក៏ទុំនៅតែស្លាប់ ព្រោះអរជួនជាមនុស្សម្នាក់ ដែលអាងនូវអំណាច ។ តាមការលើកឡើងនៃគំនិតដែលថា ទុំស្លាប់ព្រោះមិនបង្ហាញរាជសារ ពិតណាស់ថា មិនទាន់សមស្របនិងប្រកបដោយយុត្តិធម៌នៅឡើយ។ ដោយសារការស្វែងរកភស្តុតាងមិនអាស្រ័យតែលើរបស់សំគាល់មួយ ឬសាក្សីមួយរូប អាចស្រាយបំភ្លឺគ្រប់ជ្រុងជ្រោយទេ ដូចនេះសំខាន់ត្រូវការស្វែងរក ភស្តុតាង មករួមផ្សំបន្ថែមទៀតទើបការកាត់ក្តី ប្រកបដោយតម្លាភាព យុត្តិធម៌ អាចទទួលយកបាន។ តែបើគ្មានរាជសារទេនោះ អរជួននៅតែហ៊ានសំលាប់គេគ្រប់គ្នា ដដែលដែរ។ ហេតិថា វាជារបបសក្តិភូមិ ដែលអរជួនតែងយកតំណែងអំណាច ឥទ្ធិពលរបស់ខ្លួន ទៅជិះជាន់អ្នកផ្សេង ឯទៀតដែលទន់ទាបជាងខ្លួន ជាមនុស្សដែលគេពុំពេញចិត្តទាស់ចិត្ត ដោយគ្មានជំនុំអ្វីឡើយ។ តាមមតិយោបល់ខាងលើវាគ្រាន់តែជាការបិទបាំង អំពើអាក្រក់របស់ពួកគេ តែប៉ុណ្ណោះ ព្រោះភស្តុតាងមិនអាចមានត្រឹមតែរាជសារប៉ុណ្ណោះនោះទេ ហើយណាមួយយើងក៏មិនអាចទៅឆ្លុះបញ្ចាំងអោយឃើញអំពីទង្វើ នៃការគិតរបស់ មនុស្សបានដែរ។ បើតាមការអង្កេតអោយបានស៊ីជម្រៅទៅអរជួននិងម្តាយទាវ ទើបសមជាឃាតករពិតប្រាកដ។

    សរុបសេចក្តីមកប្រធានបទខាងលើមិនទាន់ត្រឹមត្រូវនៅ0ឡើយទេ។ ដោយយល់ឃើញថា បញ្ហាក៏ដូចជាមូលហេតុ បង្កមានច្រើន ទុំស្លាប់នេះក៏មានការទាក់ទងនិងរបបសក្តិភូមិ ជិះជាន់អាងអំណាច។ ដូចនេះចូរយើងគ្រប់គ្នា ជាកុលបុត្រកុលធីតាខ្មែរ គ្រប់ជំនាន់ គ្រប់ស្រទាប់វណ្ណះ គ្រប់វ័យ ចូរចេះរួមកំលាំង ទាំងកំលាំងកាយ និងកំលាំងចិត្ត សាមគ្គីជាភាតរភាព គោរពសិទ្ធសេរីភាពគ្នាទៅវិញទៅមក ទើបប្រទេសជាតិមានសុខសន្តិភាព យូរអង្វែងប្រកបដោយភាពរុងរឿងខ្ពស់ឈ្មោះកេរ្តិ៍។

    សរសេរដោយយុវសិស្សឈ្មោះ ពេជ្រ-អំណត់ឧត្តម

    បង្រៀន និងកែរសម្រួលដោយ លោកគ្រូ ជៀប-អង្គាវឌ្ឍនា

    ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ​បណ្ឌិត លី អ៊ុំអេង ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​នាំយក​អំណោយ ថវិការ និង​ចង្ហាន់ វេប្រគេន​ព្រះសង្ឃគង់ចាំព្រះ​វស្សា​នៅវត្ត​សិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថ...Read more
    លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្...Read more
    គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេចបុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​...Read more
    ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់ពលរដ្ឋតវ៉ារឿង អាជ្ញាធរអប្សរា ចុះបោះបង្គោលរបង ព័ទ្ធយកដីប្រជាពលរដ្ឋជាង៤០គ្រួសារ នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ ...Read more
    ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក  លោក ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានពាំនាំអំណោយដ៏ថ្លៃថ្លា និងថវិការមួយចំនួន ពីព្រះចៅអធិការ សន សារឹទ្ធ ហៅលោកតាបារាំង (វត្តព្រិន) ព្រះចៅអធិការ ហ៊ាក់ គឹមហ៊ត់ (វត្តអារញ្ញសាគរ) ន...Read more
    ជនពិការចុះដាំដើមឈើ៣ពាន់ដើមមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប បានចូលរួមធ្វើការដាំកូនឈើ ច្រើនប្រភេទប្រមាណជិត៣ពាន់ដើម ក្នុងឪកាសចូលរួមអបអររុក្ខទិវា៩កក្កដា។ ពិធីដាំកូនឈើនៃរុក្ខទិវា ដែលបានធ្វើនៅថ្ងៃទី...Read more
    ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក អំណោយជាច្រើនសន្ធឹកសន្ធាប់ ចែកជូនកងកម្លាំងប្រដាប់អាវុធការពារព្រំដែនឈរជើងប្រចាំការឯប្រាសាទព្រះវិហារនៅ​រសៀលថ្ងៃទី០៧ ខែ​កក្កដា​ ឆ្នាំ២០១៩ ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បាន​យក​ អំណោយជា​ច្រើន​សន្ធឹក​សន្ធាប់ ចែកជូនកងកម្លាំងប្រដាប់​អាវុធ​ការពារព្រំដែន...Read more
    លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្លារអាមេរិកទៅឧបត្ថមដល់សាលាឃុំខ្នារសណ្តាយកាលពីរសៀលថ្ងៃទី០៤ ខែកក្កាដា ឆ្នាំ២០១៩ លោកជំទាវ​ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុម​ហ៊ុន​លីអ៊ុំអេង បាន​យក​ថវិការ​ចំនួន៣ពាន់ដុល្លារអាមេរិក​ទៅ​​ឧបត្ថម​ដល់​សាលាឃុំខ្នារ​សណ្តាយ ស្ថិត​ក្នុង​ស្រុក​បន្...Read more
    លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​បន្ទាប់ពីមានការផ្ទុះរឿង​អាស្រូវ​ជាហូហែ​របស់​លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគមន៍​ ពាក់ព័ន្ធ​នឹងការ​យកដីប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុករបស់ខ្លួន រហូត​មានការប្តឹងប្តល់ដល់អង្គភាព​ប្រឆាំង​អំពើររ...Read more
    សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​ ​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្...Read more
     លិខិតមិត្តអ្នកអាន
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1142នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29790នាក់
    ខែនេះ    196868នាក់
    ឆ្នាំនេះ   3272359នាក់
    សរុប   33938605នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 06:14