ព័ត៌មានក្ដៅ

ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 13 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:10 នាទី ចំនួនអានៈ 5895

ប្រធាន៖ មតិមួយពោលថា ” ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន “ ចូល​ពន្យល់?

ក្នុង​សង្គម​រស់​នៅ​អ្នក​ជា​ឪពុក​ម្តាយ អាណាព្យាបាល តែង​តែ​ចង់​អោយ​កូន​ចៅ​របស់​ខ្លួន រស់​នៅ​បាន​សម្បូរ​សប្បាយ មាន​សេចក្តី​សុខ​សុភមង្គល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​មតិ​មួយ​ពោល​ថា ” ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន “ ។ តើ​មតិខាង​លើ​នេះ​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​​ម្តេច​ខ្លះ? ទាក់​ទង​និង​ការ​រស់​នៅ​របស់​មនុស្ស។

ដើម្បី​ជា​ជំ​នួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហាខាង​លើ យើង​កប្បី​យល់​អត្ថន័យ​នៃ​​សំ​នួន​ពាក្យ​ ” មើល​ស្មៅ ទុក​ដាក់​កូន​ចៅ ផៅ​សណ្តាន “ ជា​មុន​សិន។

មើល​ស្មៅ​ មាន​ន័យ​ថា អោយ​ចេះ​បេះ​បោច​ស្មៅ​វល្លិ៍ចេញ​ពី​ដំ​ណាំ​ដែល​បាន​ដាំដុះ។ ទុក​ដាក់​កូន​ចៅ​ សំ​ដៅ​លើ​ការ​ផ្សំ​ផ្គំកូន​ចៅ​ អោ​យ​មាន​គូស្រករ ប្តី​ប្រ​ពន្ធ។ ផៅ​សណ្តាន គឺ​សំ​ដៅ​ទៅ​លើ​ពូជ​អំបូរ សាច់​សា​លោ​ហិត។

ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​របស់​ប្រ​ជា​កសិករ ត្រូវ​តែ​ចេះ​ពិនិត្យ ថែ​ទាំ​ដំណាំ​សំណាប​សន្ទុង ដោយ​ដក​ស្មៅ​ឬ​បោច​វល្លិ៍ស្បាស់​ផ្សេងៗ ចេញ​ពី​ដំ​ណាំ ឯការ​រៀប​ចំ​កូន​ចៅ អោយ​មាន​ប្តី​ប្រ​ពន្ធ គប្បីពិនិត្យ​អោយ​បាន​ច្បាស់ ពី​ប្រ​វត្តិ​ពូជ​អំបូរ កូន​ប្រុស​ឬ​ស្រី​ម្ខាង​ទៀត។

ពាក្យ​ ” ធ្វើ​ស្រែ​អោយ​មើល​ស្មៅ “ នៅ​ទី​នេះ​មិន​មាន​ន័យ​ថា អោយ​យើង​អង្គុយ​មើល​ស្មៅ ឬល្បាស់​ផ្សេង​ៗ​ដែល​ដុះជា​មួយ​ស្រូវ​នោះ​ទេ គឺ​សំដៅ​លើការ​ឧស្សាហ៍​ព្យាយាម មើល​ថែ​ដំណាំ ដាំដុះ ឬស្រូវ​ស្រែ​ចំ​ការ​របស់​ខ្លួន ដោយ​ចេះ​បេះ​បោច វល្លិ៍​ល្បាស់ និង​ស្មៅ​ចេញ​ ទើប​ដំ​ណាំ ឬ​ស្រូវ​របស់​យើង​វា​អាច​ដុះ​លួត​លាស់​បាន​ល្អ និង​ផ្តល់​ផល​​ប្រ​យោជន៍ ជា​ផ្លែ​ផ្កា​ច្រើន​ជា​ទី​គាប់​ចិត្ត។ ប្រ​សិន​បើ​យើង​ខ្ជិល​ច្រ​អួស​មិន​មើល​ថែ​ថួន​ដំណាំ ដែល​បាន​ដាំ​ហើយ​នៅ​ទេ ទុក​អោយ​ស្មៅ​ដុះ លាយ​ឡំ​ជា​មួយ​គ្នា​នោះ ដំ​ណាំទាំង​ឡាយ​របស់​យើង​ ពិត​ជា​វិនាស​ អន្តរាយ មិន​បា​ន​ផ្តល់​ផល​ប្រ​យោជន៍ អ្វី​បន្តិច​សោះ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​អោយ ខាត​កំ​លាំង​និង​ពេល​វេលា ក្នុង​ការ​ដាំទៀត​ផង។ សរុប​មក​ក្នុងការ​ធ្វើ​ស្រែ​ចំការ ច្បារ​ដំណាំផ្សេងៗ គប្បី​ចេះ​ថែរក្សា ស្រោច​ទឹក​ដាក់​ជី ហើយ​ថែម​ទាំង​ចេះ​ការ​ពារ បោច​ស្មៅ​ល្បាស់​ចេញ​ទៀត​ផង ទើប​ប្រ​សើរ។

ឯឃ្លាចុង​ក្រោយ ” ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន “ មាន​ន័យ​ថា ការ​រៀប​​ចំ​ទុក​​ដាក់​កូន​ចៅ​អោយ​មាន​ប្តី​ប្រ​ពន្ធ អ្នក​ជា​មេបា មាតា​បិតា អាណាព្យា​បាល ត្រូវ​តែ​ពិនិត្យ​តាម​ដាន យ៉ាង​ម៉ត់ចត់ អំ​ពី​ពូជ​អំ​បូរ ញាតិ​ផៅ​សាវតា​ របស់​កូន​ប្រុស​ស្រី​ម្ខាង​ទៀត ដែល​បំ​រុង​ទុក​ដាក់​អោយ​បាន​គ្នា​ជា​គូ​គាប់។ ការ​ធ្វើ​បែប​នេះ​គឺ​ជា កត្តា​សំ​ខាន់​បំ​ផុត សំ​រាប់​កំ​ណត់​វាសនា កូន​របស់​ខ្លួន អោយ​បាន​រស់​នៅ​ក្នុង​សេច​ក្តី​ថ្លៃ​ថ្នូរ និង​មាន​សុភមង្គល់។ ខ្លឹម​សារ​នៃ​ការ​អង្កេត​ពិនិត្យ គឺ​សំ​ដៅ​លើ​ទឹក​ចិត្ត​ អាកប្ប​កិរិយា មិន​សង្កត់​ធ្ងន់​លើ ជីវ​ភាព​ក្រ​ ឬមាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​បើ​មេបា អាណាព្យាបាល ធ្វេស​ប្រ​ហែស​មិន​បាន​ពិ​ចារ​ណា លើ​បញ្ហា​នេះ​ទេ កូន​ប្រុស​ស្រី​របស់​ខ្លួន​ពិត​ជា មិន​បាន​សុខ​ឡើយ ពោល​គឺ នឹង​ទទួល​បាន​ភាព​អវិជ្ជ​មាន គ្មាន​សុភមង្គល ជួប​ភាព​កំ​សត់​ ក្រ​លំ​បាក នៅ​ថ្ងៃ​មុខ​ជាក់​ជា​មិន​ខាន។ រួម​សេច​ក្តី​មក​ការ​រៀម​ចំ​កូន​ចៅ​អោយ​មាន គូស្រករ គប្បី​ពិនិត្យ​អោយ​បាន​ល្អិត​ល្អន់ និង​ចេះ​ស្វែង​យល់​ពី​ទឹក​ចិត្ត​ របស់​កូន​ប្រុស​ស្រី​ផង​ដែរ ទើប​ល្អ មិន​មាន​ភាព​ខក​ខាន​ និង​ស្តាយ​ក្រោយ។

ជា​រួម​មក​ឆ្លង​កាត់​តាម​ការ​បក​ស្រាយខាង​លើ​ឃើញ​ថា ប្រ​ធាន​បទ​នេះ​ពិត​ជា​ត្រឹម​ត្រូវ និង​មាន​អត្ថ​ន័យ​ទូលំ​ទូលាយ សំ​រាប់​អប់​រំ​ទូន្មាន​ប្រៀន​ប្រ​ដៅ កូន​ខ្មែរ ជំ​នាន់​ក្រោយ​ៗ​អោយ​យល់​ដឹង​បាន​ច្បាស់​លាស់ អំ​ពី​របៀប​របប​រស់​នៅ ដែល​នាំ​អោយ​ទទួល​បាន សេចក្តី​សុខ​សុភមង្គល ចៀស​វាង​ភាព​ល្ងង់​ខ្លៅ គិត​ខុស​ដែល​នាំ​អោយ​វិនាស ដល់​ខ្លួន​ឯង​ព្រម​ទាំង​ក្រុម​គ្រួសារ ទៀត​ផង។ ដូច​នេះ​ខេមរបុត្រ​ទាំង​ឡាយ គប្បី​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​រៀន​សូត្រ​ ដើម្បី​ទទួល​ចំណេះ និង​បំនិន​ ក៏​ដូច​ជា​បទ​ពិ​សោធ ផ្សេងៗ ទុក​ខ្លួន​សំ​រាប់​ជា​ទុន ក្នុង​ការ​កំ​ណត់​វាស​នា​របស់​ខ្លួន ព្រម​ទាំង​កូន​ចៅ​និង​ក្រុម​គ្រួសារ៕( ដោយ​៖ លោក សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឈនា) សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក​បើ​ស្រ​លាញ់​អក្សរ​សាស្រ្តខ្មែរ!

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17425នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163909នាក់
ខែនេះ    547189នាក់
ឆ្នាំនេះ   1929421នាក់
សរុប   51289347នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:11