ព័ត៌មានក្ដៅ

ព្រះរាមធ្វើសង្គ្រាមដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គឺយកនាងសីតាពីក្រុងរាពណ៍

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 14 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:41 នាទី ចំនួនអានៈ 4581

ប្រ​ធាន៖ មតិ​មួយ​ពោល​ថា ” ព្រះ​រាម​ធ្វើ​សង្គ្រាម​ដើម្បី​ប្រ​យោជន៍​ផ្ទាល់​ខ្លួន គឺ​យក​នាង​សីតាពី​ក្រុង​រាពណ៍ “ ឯមតិ​ផ្សេង​ទៀត​ថា ” ព្រះ​រាម​ធ្វើ​សង្រ្គាម​ដើម្បី​ស្វែង​រក​សេចក្តីសុខ​អោយ​សង្គម​មនុស្ស “ តើ​អ្នក​យល់​យ៉ាង​ដូច​ម្តេច​ចំ​ពោះ​មតិ​ទាំង​នេះ?

ពេលដែល​យក្យ​ចាប់​ពង្រាត់​សីតា​នៅ​ក្រុង​លង្កាភ្លាម ព្រះ​រាម​សោយ​មិន​សុខ ហើយ​បាន​រិះ​រក​គ្រប់​មធ្យោ​បាយ និង​បាន​ប្រ​មូល​ទា​ហាន​ស្វា​យ៉ាង​ច្រើន ទៅ​ធ្វើ​សង្គ្រាម​ជា​មួយ​យក្ស​ក្រុង​រាពណ៍ ក្នុង​គោល​បំ​ណង​រំ​ដោះ​ប្រ​ពន្ធ​ខ្លួន​មក​វិញ គឺ​នាយ​សីតា។ បញ្ហាសង្រ្គាម​រវាង​ព្រះ​រាម​ និង​ក្រុម​យក្ស​ ធ្វើ​អោយ​មាន​មតិ​២​ផ្សេង​ៗ​ពី​គ្នា មតិ​១យល់ថា ” ព្រះ​រាម​ធ្វើ​សង្គ្រាម​ដើម្បី​ប្រ​យោជន៍​ផ្ទាល់​ខ្លួន គឺ​យក​នាង​សីតាពី​ក្រុង​រាពណ៍ “ ឯមតិ​ទី២​​​ថា ” ព្រះ​រាម​ធ្វើ​សង្រ្គាម​ដើម្បី​ស្វែង​រក​សេចក្តីសុខ​អោយ​សង្គម​មនុស្ស “ តើ​មតិ​ទាំង​២នេះ​១ណា​ត្រឹម​ត្រូវ​ជាង?

ជា​ត្រី​វិស័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​២​ខាង​លើ​នេះ យើង​គប្បី​យល់​អត្ថ​ន័យ​នៃ​ពាក្យ សង្រ្គាម​ជា​មុន​សិន។

សង្គ្រាម​គឺ​ជា​ការ​ប្រ​​ឆាំង​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អាវុធ យុទ្ធ​ភណ្ឌ ផ្សេង​ៗ។ ប្រ​ធាន​បទ​ខាង​លើ​ចង់​អោយ ដោយ​ស្រាយ​បញ្ហា និង​រក​មូល​ហេតុ​នៃ​ការ​ធ្វើ​សង្រ្គាម រវាង​ព្រះ​រាម និង​ក្រុង​រាពណ៍។

ចំ​ពោះ​មតិ​ដែល​ពោល​ថា ” ព្រះ​រាម​ធ្វើ​សង្គ្រាម​ដើម្បី​ប្រ​យោជន៍​ផ្ទាល់​ខ្លួន គឺ​យក​នាង​សីតាពី​ក្រុង​រាពណ៍ “ គឺ​យក​នាង​សីតា​វិញ​នោះ មាន​ហេតុ​ផល​ថា ពេល​ដែល​ព្រះ​រាម​សំលាប់​យក្ស​មួយ​ចំ​នួន អោយ​ស្លាប់​ហើយ រាពណ៍កើត​ក្តី​ក្តៅ​ក្រ​ហាយ​ណាស់ ក៏​ប្រើ​មធ្យោ​បាន​ឆក់​យក​នាង​សីតា ទៅ​កាន់​លង្កា​វិញ។ មូល​ហេតុ​នេះ​ហើយ​ដែល​ធ្វើ​អោយ​រាម សោក​សង្រេង​ដល់​នាង​សីតា​យ៉ាង​ខ្លាំ។ រាម​ចង​កំហឹង​ជា​មួយ​ក្រុង​លង្កា ដែល​គ្រប់​គ្រង​ដោយ​យក្ស​រាពណ៍ ព្រះ​រាម​បាន​ប្រ​មូល​ទ័ព​ស្វា ទៅ​ច្បាំង​ជា​មួយ​ក្រុង​រាពណ៍ រហូត​ស្លាប់​​ទ័ព​ស្វា​ស្ទើ​តែ​អស់​។ យោង​តាម​ហេតុ​ផល​នេះ​ហើយ​អាច​បញ្ជាក់​ថា សង្រ្គាម​ដែល​ព្រះ​រាម​បង្កើត​ឡើយ ដោយ​មាន​ទ័ពស្វា​ជា​បរិវា​នេះ គឺ​បំ​ណង​យក​នាង​សីតា​មក​វិញ​តែ​ប៉ុណ្ណោះ មិន​មាន​បញ្ហា​អ្វី​ផ្សេង​នោះ​ឡើយ។ មូល​ហេតុ​នេះ​បញ្ជាក់​អោយ​ឃើញ​ថា ព្រះ​សង្រ្គាម​របស់​ព្រះ​រាម​ពិត​ជា​ដើម្បី​ប្រ​យោជ​ផ្ទាល់​ខ្លួន​ពិត​មែន។

ទន្ទឹម​និង​មតិ​ខាង​លើ​នេះ ក៏​មាន​មតិ​មួយ​ទៀត​ពោល​ផង​ដែរ​ថា ” ព្រះ​រាម​ធ្វើ​សង្រ្គាម​ដើម្បី​ស្វែង​រក​សេច​ក្តី​សុខ​អោយ​សង្គម​មនុស្ស អោយ​ផុត​ពី​ការ​ជិះ​ជាន់ របស់​ពួក​យក្ស “ តា​ម​រឿង​រាម​កេរ​ពោល​ថា ពេល​ដែល​កើត​កលិយុគ្គ ដោយ​ពួក​យក្ស ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​មនុស្ស​សត្វ ទទួល​ការ​លំ​បាក ព្រះ​វិស្ណុ ក៏អោយ​អវ​តា​ចុះ​ចាប់​កំ​ណើត​ជា​ព្រះ​រាម​ ដើម្បី​បង្រ្កាប​ពួក​យក្ស អាក្រក់​អស់​នោះ អោយ​វិនាស​បាត់​បង់។ ដោយ​មាន​បញ្ហា​រាជ​សម្បត្តិ ទ្រង់​ក៏ទៅ​នៅ​ក្នុង​ព្រៃ ហើយ​រាពណ៍​ក៏​ឆក់​យក​នាង​សីតាទៅ ព្រះ​រាម​បាន​ដៃ​ក្នុង​ការ​ធ្វើ​សង្រ្គាម បង្រ្កាប​ពួគ​យក្ស​និង​ពួក​បីសាច មិន​អោយ​មាន​សល់​ក្នុង​ផែន​ដី​នេះ​ទៀត​ឡើយ។ ដូច​នេះ​ព្រះ​រាម​បាន​ធ្វើ​សង្រ្គាម​សំលាប់​ ពួក​យក្ស មិន​មែន​ដើម្បី​ប្រ​យោជ​ផ្ទាល់​ខ្លួន​ទេ គឺ​ដើម្បី​រក​សុខ​សន្តិ​ភាព​ជូន​សង្គម មនុស្សទូ​ទៅ។ តែ​ឆ្លង​តាម​ការ​បក​ស្រាយ មតិ​ទី​២​ឃើញ​ថា បើ​ក្រុង​រាពណ៍​មិន​ចាប់​យក​នាង​សីតា​ទៅ​ក្រុង​លង្កា ព្រះ​រាម​ក៏​មិន​ធ្វើ​សង្គ្រាម​ដែរ ដូច​នេះ​ការ​និយាយ​ថា ព្រះ​រាមធ្វើ​សង្គ្រាម​ដើម្បី​ស្វែង​រក​សេចក្តីសុខ អោយ​សង្គម​សមនុស្ស ក៏​ពុំ​សូវ​ជា​សម​រម្យ​ដែរ ព្រោះ​ពេល​ដែល​សង្គ្រាម​នេះកើត​ឡើង ព្រះ​រាម​ក៏​ឥត​បាន​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ដែរ ហើយ​ថែម​ទាំង​បង្ក​ទុក្ខ​លំ​បាក​អោយ​ពួក​ស្វា​ស្លាប់​បាត់​បង់​ជីវិត​ជា​ច្រើន​ទៀត​ផង។ ម្យ៉ាង​ទៀត​តាំង​ពី​ដើម​មក​ពួក​យក្ស  បី​សាច​មិន​ដែល​រុកគួន​ដល់​សង្គម​មនុស្ស​ទេ ពួក​យក្ស​ និង​បីសាច​បៀត​បៀន​តែ​ពួក​ឥសី​ដែល​នៅ​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ។

បញ្ចប់​សេច​ក្តី​មក យើង​អាច​សន្និ​ដ្ឋាន​បាន​ថា ការ​ធ្វើ​សង្គ្រាម​របស់​រាម គឺ​ដើម្បី​ប្រ​យោជ​ខ្លួន ពោល​គឺ​ធ្វើ​សង្គ្រាម​ដើម្បី​ដណ្តើម​នាង​សីតា ពី​ក្រុង​រាពណ៍ ​តែ​ប៉ុណ្ណោះ។ ព្រោះ​ក្រោយ​ពេល​ដែល​ក្រុង​រាពណ៍​ចាប់សីតា​ទៅ ទើប​សង្គ្រាម​ផ្ទុះឡើង បើ​រាពណ៍មិន​ឆក់​សីតា​ដែល​ជា​ព្រះ​មហេសីរាម​ទេ សង្គ្រាម​ក៏ឥត​កើត​មាន​ដែរ។

ដូច​នេះ​កុល​បុត្រ​កុល​ធីតា​ខ្មែរ គ្រប់​ជំនាន់​ គប្បី​ស្រលាញ់​សន្តិ​ភាព ចៀស​វាង​បៀត​បៀន​គ្នា​ដែល​នាំ​អោយ កើត​សង្រ្គាម ព្រោះ​សង្គ្រាម​មិន​ដែល​បណ្តាល​អោយ​មាន​ផល​ប្រ​យោជ​ល្អ​ទេ នាំ​មក​តែ​ក្តវិនាស​អន្ត​រាយ៕ (ដោយ៖ លោក​សាស្រ្តាចារ្យ ជៀប-អង្គាវឌ្ឍនា) សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ Face book របស់​អ្នក​បើ​ស្រ​លាញ់​អក្សរ​សាស្រ្ត​ខ្មែរ!

ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37797នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    140968នាក់
ខែនេះ    524248នាក់
ឆ្នាំនេះ   1906480នាក់
សរុប   51266406នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:45