ព័ត៌មានក្ដៅ

    ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់

    ដោយៈ រ៉េត សៀមរាប ថ្ងៃទី 20 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 13443

    អ្នកសិក្សា​គ្រប់រូប​តែង​តែ​ចូល​ជួប​​នឹង​គ្រូ​បា​អា​ចារ្យ​ ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះ​វិជ្ជា ឯការ​ដាំ​រុក្ខ​ជាតិ​ទាំង​ឡាយ​ក៏ដូច្នោះ​ដែរ ដើម្បី​ទទួល​បាន​ផ្លែ​ផ្កា​ត្រូវ​មើល​ថែ ស្រោក​ទឹក​ដាក់​ជី។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិតមួយ​ឃ្លា​ពោល​ថា ”ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់“ ។ តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

    ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ យើង​គួរ​យល់​អត្ថ​ន័យ​នៃ​ពាក្យ ”អាចារ្យ និង​ផ្លែ​ផ្កា“ ​ជា​មុន​សិន។ អាចារ្យ គឺអ្នក​បង្ហាត់​បង្រៀន ប្រៀន​ប្រ​ដៅ។ ឯពាក្យ​ ផ្លែ​ផ្កា វិញ គឺ​ផល​ដែ​ល​ទ​ទួល​​បាន​ពី​ការ​ដាំ​ដុះ​។ ប្រ​ធាន​ខាង​លើ​មាន​ន័យ​ថា ចំណេះ​ដឹង និង​បំ​និន​ល្អ​ៗ​ទាំង​ឡាយ​សុទ្ធ​សឹង​តែ ទទួល​បាន​ពី​ការ​បង្ហាត់​ បង្រៀន របស់​គ្រូ​អាចារ្យ ឯផ្លែ​ផ្កា​ទាំង​អស់ គឺទទួល​បាន​ពី​ការ​ដាំ​ដុះ និង​ការ​មើល​ថែទាំ។

    ពាក្យថា ”ចង់ចេះអោយ​សំលាប់អាចារ្យ ចង់បាន​ផ្លែផ្កាអោយ​យក​ភ្លើង​ដុត​គល់“ នៅ​ទី​នេះ​បញ្ចាក់ថា សំលាប់​អា​ចារ្យ​ គឺមិនមែន​​អោយើង​សំលាប់​អាយុ​សង្ខារ​របស់​គ្រូ​អាចារ្យ ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​នោះ​ទេ គឺ​អោយ​សំ​លាប់​ពេល​វេលា ភាព​ខ្ជិល​ច្រ​អូស សេចក្តី​ល្ងង់​ខ្លៅ និង​ការ​ងឿង​ឆ្ងល់​ផ្សេងៗ​ត្រូវ​សួរ​ដេញ​ដោល​ពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​នោះអោយ​បាន​ច្បស់​លាស់ អោយ​អស់​សេច​ក្តី  ប៉ុន្តែបើ​យើង​ខ្ជិល​ច្រ​អូស មិន​ចូល​ចិត្ត​ហ្វឹក​ហាត់ រៀន​សូត្រ​ស្តាប់​គ្រូ​អាចារ្យ នោះ​យើង​និង​ពុំ​មាន​ចំ​ណេះ​ដឹង អ្វី​បន្តិច​បន្តូច​ឡើយ។

    ឯពាក្យ ”ចង់​បាន​ផ្លែ​ផ្កា​យក​ភ្លើង​ដុត​គល់“ វិញ​នោះ​សំ​ដៅ​លើ រុក្ខ​ជាតិ​មួយ​ចំ​នួន ដូច​ជា​ដើម​ដូង ប្រ​សិន​បើ​វា​អន់​ខ្សោយ​ក្នុង​ការ​លូត​លាស់ ឬ​គ្មាន​ផ្លែ​ផ្កា​នោះ គឺ​បណ្តាល​មក​ពី​វា​ឡើង​គល់ និង​ខ្វះ​ជីវ​ជាតិ​ផ្សេង​ៗ ដូច​នេះ​យើង​គប្បី​ប្រ​មូល​សំ​រាម កំ​ទេច​ស្លឹក​ឈើ​ស្ថួត​ៗ មក​ដាក់​ដុត​ជុំ​វិញ​គល់​របស់​វា តែ​មិន​ដុះ​ច្រើ​ន​ ឬ យូ​ពេក​​នោះ​ទេ កាក​សំ​ណល់​ពី​ការ​ដុះ​គឺជា​ផេះ​ដែល​ជា​ជី សំ​រាប់​ដាក់​គ្រប់​រុក្ខ​ជាតិ។ ក្រោយ​ពេល​ដុះ​ហើយ​ត្រូវ​ភ្លៀង​ធ្លាក់ ឬ​ស្រោច​ទឹក​ ធ្វើ​អោយ​ដើម​ដូង​នោះ​មាន​ផ្លែ​ផ្កា​វិញ​ជា​ប្រ​ក្រ​តី ។

    ឯដើម​ឬស្សី​វិញ កាល​ណា​វា​ស្មោគ ក្រិន​ មិន​មាន​ដើម​ធំ មាន​តែ​ដើម​តូចៗ ដែល​ជា​ហេតុ​បាត់​បង់​ប្រ​យោ​ជន៍ និង​តម្រូវ​ការ​ប្រើ​ប្រាស​របស់​មនុស្សនោះ​ ដើម្បី​ទទួល​បាន​ដើម​ឬស្សី​ធំៗ សំ​រាប់​បំ​ពេញ​តម្រូវ​ការ​ជា​ប្រ​យោណន៍ យើង​គប្បី​យក​ភ្លើង​ដុត​​រហូត​ដល់​ឆេះ​អស់​ឬស្សី​ទាំង​គុម្ព​ ហើយ​ការ​ដុះ​បែប​នេះ មិន​មែន​ជា​ការ​បំ​ផ្លិច​បំ​ផ្លាញ​នោះ​ទេ គល់​ឬស្សី​ទាំង​នោះ​និង​ដុះ​ជា​ទំ​ពាំង​ធំៗ ជា​ច្រើន​មក​វិញ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ក្នុង​រដូវ​វស្សា​ ដូច​នេះ​ការ​ដុះ​គល់​ពិត​ជា​បាន​ទទួល​ផ្លែ​ផ្កា​ពិត​មែន។

    រី​ពាក្យ​ថា ចង់​ចេះ​អោយ​សំ​លាប់​អាចារ្យ​ ក្នុង​ន័យ​ធៀប​វិញគឺ សំ​ដៅ​លើ​ការ​ខិត​ខំ​តស៊ូព្យា​យាម​សិក្សា​រៀន​សូត្រ​ជំ​នះ​នូវ​ភាព​លំ​បាក​ និង​ជំ​នះ​លើ​កិច្ច​ការ​ទាំង​ឡាយ​ដែល​គ្រូ​អាចារ្យ​បាន​ដាក់​អោយ ហើយ​ទទួល​នូវ​ចំ​នេះ​វិជ្ជា​យ៉ាង​ពិត​ប្រា​កដ។ នេះ​ហើយ​គឺ​សំ​លាប់​អាចារ្យ។ ចំ​ណែក​ពាក្យ យក​ភ្លើង​ដុះ​គល់ វិញគឺ​សំ​ដៅ​លើ​ការ​ដាំ​ដុះដំ​ណាំបន្លែ​បង្កា​គ្រប់​ប្រ​ភេទ បើ​ចង់​បាន​ផល​ល្អ​ច្រើន​អ្នក​ដាំ​គប្បី​មើល​ថែ​គល់ ដោយ​ជ្រោយ​ដី​ស្រោច​ទឹក​ដាក់​ជី ទើប​ដំ​ណាំ​ទាំង​ឡាយ​នោះ លូត​លាស់​និង​ធំ​ធាត់​ឆាប់​រហ័ស ហើយ​ផ្តល់​នូវ​ផល​ប្រ​យោជន៍ ជា​ផ្លែ​ផ្កា​យ៉ា​ង​ច្រើន​សន្ធឹក​សន្ធាប់។ បើ​ដាំ​ដំណាំ​ហើយ តែ​បែ​ជា​ខ្ជិល​ច្រ​អូស មិន​មើល​ថែ​ដំ​ណាំ​ទាំង​នោះ វា​និង​អាច​ងាប់​បាត់​ជា​អសា​បង់ ធ្វើ​អោយ​យើង​ខាត​បង់​ពេល​វេលា និង​ដើម​ទុន។ ដូច​នេះ​ក្នុង​ការ​ដាំ​ដំ​ណាំ គឺ​ត្រូវ​តែ​មាន​ការ​មើល​ថែ​ជា​ដាច់​ខាត ទើប​អាច​ទទួល​បាន​ផល​ជា​ផ្លែ​ផ្កាបាន។

    ជាក់​ស្តែង​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ខ្មែរ បាន​បញ្ជាក់​ប្រាប់​ថា ព្រះ​នាង​ឥន្រ្ទ​ទេវី និង​សម្តេច​ព្រះ​សង្ឃរាជ​ជូន​ណាត ដោយ​ការ​ចូល​ចិត្ត​សិក្សា​រៀន​សូត្រ ពី​គ្រូ​អាចារ្យ​ធ្វើ​អោយ​ព្រះ​អង្គ​ទាំង​ពីរអង្គ ទទួល​បាន​ចំ​ណេះ​ដឹង​យ៉ាង​ខ្ពង់​ខ្ពស់ ជា​ទី​បំ​ផុត។ ឯប្រ​ជា​កសិករ​ទាំង​អស់​ ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ដាំ​ដុះ​ និង​ធ្វើ​ស្រែ​ចំ​ការ ហើយ​ថែម​ទាំ​ងការ​ព្យា​យាម​មើល​ថែទាំ​ដំ​ណាំ​ទាំង​ឡាយនោះ ធ្វើ​អោយ​ពួក​គាត់ទទួល​បាន​នូវ​ភោគ​ផល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់សំ​រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ក្នុង​ជីវ​ភាព​គ្រួសារ។ ដូច្នេះ​បើ​ចង់​បាន​ចំ​ណេះ​ដឹង​ គ្រប់​អ្នក​សិក្សា​ទាំង​អស់​គប្បី​ចូល​ជិត​គ្រូបា​អាចារ្យ ដើម្បី​សាក់​សួរ​ សិក្សារៀន​សូត្រ អោយ​បាន​ច្បាស់​លាស់។

    អ្នក​ដាំ​ដុះ​វិញ​គប្បី​ថែ​រក្សា គល់​ដំ​ណាំ​ទាំង​នោះទើប​ទទួល​បាន​ផ្លែ​ផ្កា។ សរុប​សេចក្តី​មក ការ​រៀន​សូត្រ​ពីគ្រូ​អាចារ្យ ធ្វើ​អោយ​យើង​មាន​ចំ​ណេះ​ដឹង​ ហើយ​ការ​ចេះ​ដាំ​ និង​ចេះ​ថែ​រក្សា​ដំ​ណាំធ្វើ​អោយ​យើង​ទទួល​បាន​ផល​ជា​ផ្លែ​ផ្កា។

    ឆ្លង​តាម​​ការ​បកស្រាយ​ខាង​លើ ប្រ​ធាន​បទ​នេះ​ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ ត្រឹម​ត្រូវ​សំ​រាប់​អប់​រំ ទូន្មាន ប្រៀន​ប្រ​ដៅ កូន​ចៅ​អោយ​មាន​ចរិត​ឧស្សាហ៍​ព្យាយាម រៀន​សូត្រ និង​ចេះ​ធ្វើ​ការ​ងារ​ដាំ​ដុះ​ផ្សេង​ៗ។ ដូចនេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ គប្បី​ប្រឹង​ប្រែង​រៀន​សូត្រ ត្រង់​ត្រាប់​ស្តាប់គ្រូ​ពន្យល់ នែនាំ ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​ ជា​ទី​គាប់​ចិត្ត៕ ​ដោយ៖ លោកគ្រូ ជៀប-អង្គាវឌ្ឍនា

    ស្លាក:  ព័ត៌មានថ្មីៗ  សំនេរតែងសេចក្ដី 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ អូន ញ៉ាញ់) រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​​​អត់​ច្បាប់​ចេញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅ​លក់នៅ​ខេត្ត​ផ្សេងៗ យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់យប់ សម្ថ​កិច្ច ​និ...Read more
    អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិអូរវប្បធម៌ធម្មជាតិ ដែ​លមាន​ឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុង​ភូមិ​ស្រែ​​ណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ត្រូបានអ្នក​មាន​លុយ​ ឃុប​ឃិត​ជាមួយ​អាជ្ញា​ធរ ចាក់ដីលុប​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្...Read more
    សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផងខ្ញុំបាទ ផ្លុងរ៉េត សូមសំនូមពរទៅ​ សាលាដំបូងខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌អោយខ្ញុំបាទផង ពាក់ព័ន្ធរឿងក្តីក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ៧៧៤ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដែលជនត្រូវ​ចោទឈ្មោះ ក្អោប បុត្រា ...Read more
    កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំងនៅព្រឹកថ្ងៃទី២៨ ខែគុម្ភ: ឆ្នាំ២០២០នេះ លោក ខាន់ ងុិក ថៅកែបុរី និង ដីឡូតិ៍ នៅក្នុងភូមិបុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុងសៀមរាប មានសធ្ធាជ្រះថ្លាបានជួយ​ឧបត្ថមផ្លូវ​គ្រួសក្រ​ហម​មួយ​ខ្សែ​ដែល​មាន​ទទឹង​១០...Read more
    ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្សដើមរាំងទឹក ជាប្រភេទដើមឈើដែលដុះនៅ​តំបន់ព្រៃលិចទឹក​ជុំវិញបឹងទន្លេ​សាប​​​ក្នុង​ប្រទេសកម្ពុជា សម្រាប់ជា​ជម្រកត្រីពងកូន ជម្រកសត្វស្លាបគ្រប់ប្រភេទ និង ជា​រនាំង​បាំង​ខ្យល់​រលកនៅរដូវ​វស្សា តែជាអកុសល្យ ដើមរាំង...Read more
    កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះដែរខ្ញុំបាទ ផ្លុង រ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ សុំបដិសេធថា មិនកែតម្រូវ ហើយក៏មិន​ផ្សាយ​សុំទោស លោក គង់ មង្គល ប្រធានសហគម​ប្រើ​ប្រាសទឹក​សង្កាត់​ជ្រាវ នោះទេ​ បើ​ទោះបីជាលោក គង់ មង្គល ប្តឹងទៅ ដល់ំណ...Read more
    អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេអ្នកកាសែតរងគ្រោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ មានទីលំនៅភូមិបឹងដូចប៉ា សង្កាត់​ស្លក្រាម ក្រុងសៀមរាប ដែលត្រូវ​បាន​ជនដៃដល់​មួយក្រុម​ព្រួតគ្នាវាយជិត​ស្លាប់​កាលពីយប់ថ្ងៃទី២៦​ខែមករា ឆ្នាំ២០១៩ នៅចំនុចបឹងពាររាំង ស្...Read more
    ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុតខេត្តសៀមរាប៖ ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ និង ជាអ្នក​រត់​តាក់​ស៊ី​ ដឹក​ភ្ញៀវ​ទេស​ចរណ៍​បរទេស សូមចែករំលែកបទ​ពិសោធន៍ ដល់លោក​តាលោកយាយ ពុកម៉ែ​ បងប្អូន និង មិត្ត​ភក្តិ​ទាំង​អស់​ ក្នុង​...Read more
    ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេចព្រឹកថ្ងៃ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរ​អប្សរា​ និងជាងចំនួន៤នាក់បាន​ចុះ​ជីក​ដី​បំរ៉ុង​ដាំបង្គោល​របង​បិទ​ពីមុខ​ដី​របស់ពលរដ្ឋ​ស្ថិន​ក្នុង​ភូមិ​ ថ្លុកអណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប នៅ​ចំណុច​ខាង​ត...Read more
    ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនិងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកំលាំងសហការពីការិយាល័យព្រហ្ម...Read more
     លិខិតមិត្តអ្នកអាន
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6977នាក់
    ម្សិលមិញ    6389នាក់
    សប្ដាហ៍នេះ    35812នាក់
    ខែនេះ    79472នាក់
    ឆ្នាំនេះ   2071306នាក់
    សរុប   37227411នាក់
    ថ្ងៃទី 09 ខែ 07 ឆ្នាំ 2020 ម៉ោង 20:24