ព័ត៌មានក្ដៅ

ចែមុំ​មីកាហ្សា ​នៅ​ព្រៃ​ស ដេក​ពូកដាក់​ម៉ាស៊ីន​ត្រ​ជាក់ឬ?

ដោយៈ ភ្នំ​ពេញ ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1365

ក្រោយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ថែម នៅ​ពន្ធនាគារ​ព្រៃ​ស មាន​ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ បាន​ទម្លាយ​ថា ចែមុំ កំពុង​ស្ថិត​ក្នុង​បន្ទប់​ពិសេស​មួយ ក្នុង​នាម​ជា​ជន​ជាប់​ឃុំ​កាលីប​លើ។

ព័ត៌មាន​នេះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន ៤ នាក់ ដែល​មិន​ដឹង​ថា មាន​ទំនាក់​ទំនង​បែប​ណា​ជាមួយ​ចែមុំ ឬ​គ្រាន់​តែ​មហាជន​អ្នក​តាម​ដាន ករណី​ចែមុំ ដោយ​សារ​ថា ជា​ករណី​បង្ក្រាប​លើក​ដំបូង​ក្នុង​បទ​ជួញ​ដូរ​ភេទ​ក្នុង​សង្គម​សិល្បៈ​នោះ បាន​លើក​ឡើង នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង។

បុរស​ម្នាក់ ក្នុង​ចំណោម​ ៤នាក់ ​ដែល​មាន​វ័យ​ប្រមាណ​សាម​ស្ដើង បាន​លើក​ឡើង​ថា រូប​គេ​ទើប​បាន​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ ​ម្នាក់​ដែល​ធ្វើ​ការ​នៅពន្ធនាគារ​​ព្រៃ​ស ហើយ​ត្រូវ​មិត្តភ័ក្ដិ​គេ​នោះ ប្រាប់​ថា ចែមុំ​មីកាហ្សា ពេល​នេះ កំពុង​ស្ថិត​ក្នុង​បន្ទប់​ដែល​រៀប​ចំ​យ៉ាង​ពិសេស​មួយ ដែល​មាន​ទាំង​ម៉ាស៊ីន​ត្រជាក់ និង​បរិក្ខារ​ល្អ​ៗ​មួយ​ចំនួន​ទៀត​ឯណោះ។ ព្រម​ជាមួយ​គ្នា​នោះ គ្នីគ្នា​ម្នាក់ បន្ត​ពី​ក្រោយ​ថា “ជា​រឿង​ធម្មតា​ទៅ​ហើយ ស្រុក​ខ្មែរ មិន​មែន​ជា​រឿង​ថ្មី​ទេ ឲ្យ​តែ​អ្នកមាន​លុយ និង​មាន​មុខ​មាត់ សុទ្ធ​តែ​ឃុំ​ក្នុង​បន្ទប់​អីចឹង​ទាំង​អស់​ហ្នឹង…!”។ គី្ន​គ្នា​ម្នាក់​ទៀត លើក​ឡើង​បន្ត​ថា “គ្មាន​ទៅ​ជាប់​អី​បាន​យូរ​ទេ អា​អ្ហើយ…!”។

ក្រុម​អ្នក​ផឹក​ស៊ី​មួយ​ក្រុម​ដែល​មាន​គ្នា​៤នាក់​នេះ ជំនុំ​គ្នា​បន្ត​ថា “អញ​ឆ្ងល់​ដែរ​អ្ហា…ឃុំ​ខ្លួន… តែ​ដូច​អត់​ទាន់​លឺ​ថា កាត់​ឲ្យ​ជាប់​ប៉ុន្មាន​ឆ្នាំ​ៗ​អ្ហា…”។ ម្នាក់​ក្នុង​ចំណោម ៤នាក់​ ដែល​ទំនង​ដឹង​រឿង​ស៊ី​ជម្រៅ បាន​តប​ថា “ឆ្ងល់​អី…គេ​កំពុង​តែ​ស៊ើប​អង្កេត​បន្ថែម ព្រោះ​មេធាវី​ចែមុំ​ហ្នឹង កំពុង​តែ​ប្ដឹង​តវ៉ា​ការ​ពារ​កូន​ក្ដី​គាត់ អីចឹង​ហើយ ទើប​កាត់​ទោស​អត់​ទាន់​កើត គឺ​គ្រាន់​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​សិន​ទៅ…”។

តាម​ពិត​ទៅ អ្វី​ដែល​ក្រុម​អ្នក​ផឹក​ស៊ី​មួយ​ក្រុម​ខាង​លើ​នេះ លើក​ឡើង មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ថា ជា​យូរ​មក​ហើយ​ល្បី​ថា អ្នក​មាន​លុយ មាន​មុខ​មាត់ ជា​ដើម បើ​ទោះ​ជា​ឈ្មោះ​ថា ជាប់​ឃុំ​ក៏​ពិត​មែន ប៉ុន្តែ​ស្ថានភាព​ពិត​ប្រាកដ គឺ​មិន​ដូច​ជា​អ្នក​ទោស​ទូទៅ​នោះ​ទេ គឺ​មាន​ជីវិត​រស់​នៅ​យ៉ាង​ហ៊ឺហា លុយ​ចាយ​ពេញ​ៗ​ដៃ មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ និង​កន្លែង​ស្នាក់​ទៀត​សោត ក៏​ទំនើប​ណាស់​ដែរ។

ទោះ​យ៉ាង​ណា ព័ត៌មាន​មិន​ផ្លូវ​ការ​ដែល​បន្លឺ​ចេញ​ពី​ក្រុម​អ្នក​ផឹក​ស៊ី​ថា ចែ​មុំ​ស្នាក់​ក្នុង​បន្ទប់​ពិសេស នេះ​ ក៏​ដូច​ជា​ការ​ពាក្យ​ចចាមអារ៉ាម ដូច​គ្នា​នេះ​កន្លង​មក ត្រូវ​បាន​ប្រភព​ពីពន្ធនាគារ​​ព្រៃ​ស ជា​ទី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន អ្នក​ស្រី ចាន់ ស្រីណុច ហៅ ចែមុំ​មីកាហ្សា នោះ បាន​បដិសេធ។
លោក ខ្លូត ដារ៉ា ប្រធាន ម២ នៃ​ពន្ធនាគារ​​ព្រៃ​ស ដែល​គ្រប់​គ្រង​លើ​អ្នក​ទោស​ជា​ស្ត្រី​ភេទ​នោះ បាន​ប្រាប់​ថា អ្នក​ទោស ដែល​ឃុំ​ខ្លួន​នៅ​កន្លែង​របស់​លោក គឺ​មាន​សភាព​ដូច​គ្នា មិន​មាន​ការ​បែង​ចែក​ខ្ពស់​ទាប​ដូច​ការ​លេច​ឮ​ឡើយ។លោក ដារ៉ា បន្ត​ថា ” កន្លែង​របស់​ខ្ញុំ គឺ​អត់​មាន​បែង​ចែង​ឋានៈ​អ្នក​ទោស​ទេ គឺ​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន​ទាំង​អស់ គឺ​នៅ​ក្នុង​បន្ទប់​ដូច​ៗ​គ្នា សូម្បី​តែ​កង្ហារ​ក៏​អត់​មាន​ដែរ​បាទ…”។ វិល​មក​ករណី ចែមុំ លោក ដារ៉ា ប្រាប់​ដែរ​ថា អត់​មាន​ដូច​ការ​លើក​ឡើង នោះ​ទេ គឺ​អ្នក​ជាប់​ឃុំ​ទាំង​អស់ មាន​សភាព​ដូច​ៗ​គ្នា។

ក្នុង​ដំណាក់​កាល​ដូច​ទឹក​ស្ងប់​រលក ដោយ​សារ​ជា​រឿង​ដ៏​ថ្មី​ស្រឡាង​ដែល​ត្រូវ​បង្ក្រាប​ក្នុង​សង្គម​សិល្បៈ រឿង​របស់ ចែមុំ​មីកាហ្សា ត្រូវ​បាន​មហាជន​ កំពុង​តែ​តាម​ដាន​អំពី​ការ​វិវត្ត​ថ្មី​ៗ ​ពិសេស​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ក្នុង​តុលាការ ក្នុង​ខណៈ​ពេល​នេះ ចែមុំ គ្រាន់​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឡើយ តែ​មិន​ទាន់​កាត់​ក្ដី​ដូច្នេះ។

ទោះ​យ៉ាង​ណា ​មន្ត្រី​សាលា​​ដំបូង​រាជ​ធានី ប្រាប់​​ថា តុលាការ​​ដំណើរ​​ការ​តាម​នីតិវិធី​របស់​​ខ្លួន​ ដែល​​មាន​​ជា​​ដំណាក់​ៗ​។​អ្នក​ស្រី សែម សក្តិកូឡា​ ចៅ​ក្រម​​ស៊ើប​សួរ​ និង​ចោទ​​ប្រកាន់​ ក្នុង​ករណី​​ចែមុំ ​បាន​ប្រាប់​​ថា​ អ្នក​​ស្រី​មិន​​អាច​​ប្រាប់​​ពី​ពេល​​វេលា​ត្រូវ​​បើក​សវ​នាការ​​ជំនុំ​ជម្រះ​​រឿង​ក្ដី​​របស់​​ចែ​មុំ​ ពេល​​ណា​បាន​​ទេ​ ព្រោះ​​នេះ ​ជា​កិច្​ច​ការ​​របស់​​ចៅ​ក្រម​​ជំនុំ​​ជម្រះ​​ជា​អ្នក​​កំ​ណត់ ​ប៉ុន្តែ​ពេល​​នេះ ​គឺ​អ្វី​កំ​ពុង​​ស្ថិត​​ក្នុង​​ដំណាក់​​កាល​​ស៊ើប​​សួរ​​នៅ​​ឡើយ។​

មហា​ជន​​កំពុង​​តែ​​ទន្ទឹង​​មើល​​ ថាតើ​ការ​​បង្ក្រាប​​លើក​ដំបូង​​លើ​ករណី​​ជួញ​ដូរ​​ភេទ​ ក្នុង​សង្គម​​សិល្បៈ​​ខ្មែរ​ ថា​តើ​​នឹង​​មាន​​ស្ថាន​​ទម្ងន់​​ទោស​​កម្រិត​​ណា ក្រោយ​​អ្នក​ស្រី ​ចាន់ ស្រីណុច ​ហៅ ចែមុំ​មីកា​ហ្សា ត្រូវ​​កម្លាំង​​សមត្ថ​កិច្ច​​ចាប់​​ខ្លួន​​កាល​ពី​​ល្ងាច​​ថ្ងៃ​​ទី​១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១២​ នៅ​ផ្ទះ​​សំណាក់​​ស្រែ​លាភ​ ស្ថិត​​ក្នុង​ខណ្ឌ​ទួល​​គោក​ រាជ​ធានី​ភ្នំ​ពេញ​​ ពាក់​​ព័ន្ធ​បទ​សញ្ចារកម្ម ​ហើយ​​ត្រូវ​តុ​លាការ​​សាក​​សួរ​​ជំហាន​​ដំបូង​ និង​​សម្រេច​​ឃុំ​ខ្លួន​​បណ្តោះ​​អាសន្ន​​នៅ​​ព្រៃ​ស​​រួច​​មក៕ ​ប្រ​ភពពី សប្បាយ

អត្ថបទ៖ ទារិកា

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8048នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154532នាក់
ខែនេះ    537812នាក់
ឆ្នាំនេះ   1920044នាក់
សរុប   51279970នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:55