ព័ត៌មានក្ដៅ

តើ​ការផ្សាយ​រឿងអាស្រូវ​របស់​តារា ​ជា​កំហុសឆ្គង​របស់​សារព័ត៌មាន​?

ដោយៈ ភ្នំពេញ ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:44 នាទី ចំនួនអានៈ 1447

សិល្បករ និងសិល្បការិនីកម្ពុជាភាគច្រើន បានសម្លឹងមើលសារព័ត៌មានតាមផ្លូវមួយដ៏អវិជ្ជមាន។ នោះគឺសារព័ត៌មាន បានត្រឹមតែអេចអូច និងនិយាយដើមគេ។ ម្ល៉ោះហើយពួកគេក៏ស្អប់អ្នកសារព័ត៌មាន។ តើពួកគេចំណេញ ឬខាតជាមួយនឹងការចងសត្រូវបែបនេះ ជាមួយសារព័ត៌មាន?

មានឧទាហរណ៍ជាច្រើន អំពីទំនាក់ទំនងដូចទឹកនិងប្រេង រវាងពួកតារា និងអ្នកសារព័ត៌មាន។ ថ្មីៗនេះ ឌុច សុភា រួមជាមួយអែនឌី បានយកវេទិកាប៉ុសិ៍្ដ ២១ រិះគន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២២ ខែសីហា ដោយរួមទាំងពិធីការិនី យុគ ចិន្ដា ជាអ្នកបន្ទរ និងសម្ដែងការមិនពេញចិត្តចំពោះអ្នកសារព័ត៌មានផងដែរ។ ពួកគេបានលើកហេតុផលថា សារព័ត៌មានចូលចិត្តតែនិយាយអាក្រក់ពីពួកគេតែប៉ុណ្ណោះ។ ពួកគេយល់ថា ការផ្សាយរបស់សារព័ត៌មាន នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគេ។

ក្នុងន័យនេះ ពួកគេនឹងសប្បាយចិត្ត បើសិនសារព័ត៌មានផ្សាយតែរឿងល្អអំពីពួកគេ។ តើសារព័ត៌មាន គឺជាប្រភពនៃអំពើអាក្រក់ ឬរឿងអាស្រូវរបស់ពួកគេ? សារព័ត៌មានត្រូវមានបេសកកម្មផ្សាយព័ត៌មានណាដែលជាការពិតប៉ុណ្ណោះ ហើយមិនអាចនិយាយបំផ្លើសឡើយ។ នៅក្នុងន័យនេះ ពួកតារាទាំងឡាយ នឹងមានសិទ្ធិប្តឹង បើសិនជាសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានខុសពីការពិត ដោយមានចេតនាធ្វើឲ្យខូច ឈ្មោះពួកគេ។ នៅក្នុងប្រទេសសេរីជាច្រើន ប្រព័ន្ធតុលាការ នឹងធ្វើការវិភាគ ថាតើការផ្សាយរបស់សារព័ត៌មានពិតជាមាន “ ចេតនា” ក្នុងការធ្វើឲ្យខូចឈ្មោះ នរណាម្នាក់ ឬយ៉ាងណា?

បើសិនជាសារព័ត៌មានបានធ្វើការផ្សព្វផ្សាយមួយដែលអាចនឹងខុសឆ្គង ប៉ុន្តែគ្មានចេតនានោះ គេនឹងនៅតែមិនផ្តន្ទាទោសអ្នកសារព័ត៌មានឡើយ ដោយចាត់ទុកថា វាជាកំហុសឆ្គងមួយដែលអាចនឹងកើតមាននៅក្នុងការបំពេញវិជ្ជាជីវ:ប៉ុណ្ណោះ។

វាប្រៀបដូចជាគ្រូពេទ្យវះកាត់ម្នាក់ ដែលមិនមែនជានិច្ចកាលអាចសង្គ្រោះមនុស្សឲ្យរស់ទាំងអស់នោះឡើយ។ អ្នកសារព័ត៌មាន គឺដូចគ្នានេះ មិនមែនជានិច្ចកាលពួកគេសុទ្ធតែស្វែងរកការពិតគ្រប់គ្រាន់នោះឡើយ។ ហេតុដូច្នេះហើយ បានជាការសម្រេចក្តីគឺគេផ្អែកទៅលើ “ចេតនា”។ ករណីបែបនេះ ក៏អនុវត្តន៍នៅក្នុងច្បាប់របស់អាមេរិកផងដែរ។ គេធ្វើបែបនេះ ដោយល់អំពីសារសំខាន់នៃសេរីភាពរបស់សារព័ត៌មាន។

ងាកមកមើលទំនាក់ទំនងរវាងសារព័ត៌មាន និងសិល្បករ និងសិល្បការិនីវិញ អ្វីដែលគេត្រូវយល់នោះ គឺពួកតារាទាំងឡាយត្រូវបានគេចាត់ទុកនៅក្នុងចំណោមមនុស្សល្បី ដែលភាសាអង់គ្លេសគេហៅថា celebrities ដែលគេរាប់បញ្ចូលទាំងអ្នកនយោបាយ រដ្ឋមន្ត្រី និងពួកតារា។

ហេតុអ្វីទៅ? មនុស្សនៅក្នុងក្រុមនេះ បានខ្ពស់មុខ ខ្ពស់មាត់ ដោយសារតែសាធារណជន។ ខ្លះទទួលការគាំទ្រពីប្រជាជន តាមរយ:ការគាំទ្រពីទស្សនជនដោយផ្ទាល់ និងខ្លះតាមការបោះឆ្នោត។

ជាមួយនឹងការគាំទ្រទាំងនេះ ក្រុមតារា និងអ្នកនយោបាយ ត្រូវបានរំពឹងថា ត្រូវធ្វើអំពើល្អក្នុងសង្គម ហើយបំពេញតួនាទីជាគំរូមួយ ដើម្បីឲ្យសមនឹងការជឿទុកចិត្តរបស់សាធារណជន និងអ្នកគាំទ្រ។ អ្នកសារព័ត៌មាន គឺជាភាគីទីបី ដែលត្រូវពិនិត្យមើលអំពីការប្រតិបត្តិ និងការបំពេញតួនាទីរបស់ក្រុមតារា និងអ្នកនយោបាយ ដើម្បីឲ្យប្រជាជនសម្រេចចិត្ត ថាតើគួរគាំទ្រតារា ឬអ្នកនយោបាយណាមួយរូបនោះ។

ជាអកុសលនៅកម្ពុជាយើង អ្នកនយោបាយភាគច្រើនមិនស្អាតស្អំ ហើយតារាភាគច្រើនក៏មានរឿងអាស្រូវច្រើន។ ឧទាហារណ៍ ពួកគេទើបចាប់ផ្តើមល្បី ដោយទទួលកម្រៃពីការច្រៀងត្រឹមមួយយប់ពី ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ ប៉ុន្តែមួយខែក្រោយមក ពួកគេមានលុយទិញឡាន ឬផ្ទះតម្លៃ ១០ម៉ឺនដុល្លារ។

នោះប្រាកដណាស់ គឺសារព័ត៌មាន មានសិទ្ធិនឹងចោទសួរ ថាតើពួកគេបានលុយផ្សេងមកពីណា? តើពួកគេអាចនឹងលួចស្រលាញ់ប្តីគេដោយខុសនឹងសីលធម៌ប្រតិបត្តិរបស់មនុស្សទូទៅ ឬក៏ច្បាប់កម្ពុជាដែរឬទេ? វាប្រាកដណាស់ថា មានអ្វីមួយមិនប្រក្រតីនៅក្នុងរឿងនេះ ពីព្រោះតាមលទ្ធភាពនៃការរកលុយសុចរិតរបស់ពួកគេ គឺគេអាចត្រឹមតែរកបានយ៉ាងច្រើនបំផុតតែ ១.៥០០ ដុល្លារ ប៉ុណ្ណោះនៅក្នុងមួយខែ។

ដូច្នេះបើសិនជាពួកគេប្រព្រឹត្តខុសសីលធម៌ និងច្បាប់ដូច្នេះ គឺពួកគេមិនបានបំពេញតួនាទីគំរូនៅក្នុងសង្គមមួយឡើយ ហើយជាលទ្ធផល គឺមិនសមនឹងសាធារណជនទូទៅគាំទ្រដែរ។ ដូច្នេះសារព័ត៌មាន ដែលវិជ្ជាជីវ:គឺត្រូវតែធ្វើសេចក្តីរាយការណ៍ព័ត៌មានបែបនេះជូនសាធារជន។

នេះជាអ្វីដែលតារាទាំងឡាយត្រូវយល់អំពីការទទួលខុសត្រូវរបស់ពួកគេនៅក្នុងសង្គម។ មធ្យោបាយល្អបំផុតនោះ គឺពួកគេត្រូវតែប្រតិបត្តិខ្លួនឲ្យត្រឹមត្រូវនៅក្នុងសង្គម។ បើសិនជាពួកគេល្អផូរផង់នោះ ពួកគេនឹងមិនត្រឹមតែអាចរក្សាកិត្តិយសបានយូរអង្វែងឡើយ ប៉ុន្តែពួកគេក៏អាចមានសិទ្ធិប្តឹងផ្តល់ចំពោះអ្នកសារព័ត៌មានដែលហ៊ានសរសេរខុសការពិត ដោយចេតនា ដោយធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ពួកគេដែរ។

ដោយយល់ច្បាស់លាស់ ក្នុងនាមជាតារា ពួកគេត្រូវតែមានសីលធម៌ និងការប្រតិបត្តិដ៏ត្រឹមត្រូវនៅក្នុងសង្គម។ ពួកគេមិនអាចលក់ខ្លួន ពួកគេមិនអាចមានសហាយស្មន់នោះបានឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវធ្វើកិច្ចការជួយសង្គមឲ្យបានច្រើន ដើម្បីបង្ហាញការទទួលខុសត្រូវក្នុងសង្គម។

ជាមួយនឹងការទទួលខុសត្រូវបែបនេះ ពួកគេនឹងរក្សាភាពល្បីល្បាញបានយូរ ដូចដែលតារាហូលីវូដ នាង ជូលីណា ហ្សូលី ដែលបានធ្វើកិច្ចការមនុស្សធម៌ជាច្រើនដោយរួមទាំងជួយកម្ពុជាផង។

បន្ថែមលើនេះ ពួកគេក៏ត្រូវតែមានជំនាញ និងចំណេះដឹងជាងនេះ ដោយយល់ដឹងច្បាស់អំពីរបៀបទំនាក់ទំនងជាមួយសារព័ត៌មាន។ ការស្អប់សារព័ត៌មាន នឹងមិនអាចរក្សាកិត្តិយសរបស់ពួកគេឡើយ បើសិនជាពួកគេធ្វើអ្វីដែលសង្គមស្អប់ខ្ពើមនោះ។

វាបានត្រឹមតែធ្វើឲ្យរឿងអាស្រូវទាំងឡាយរបស់ពួកគេរឹតតែត្រូវបានបកអាក្រាតដោយសារព័ត៌មានប៉ុណ្ណោះ។ ចូរចាំថា សារព័ត៌មានមិនល្បីដោយក្រុមតារាៗឡើយ។ ប៉ុន្តែផ្ទុយទៅវិញ តារាទាំងឡាយនឹងមិនអាចល្បីល្បាញបានឡើយដោយគ្មានការជ្រោមជ្រែងពីកាសែត ទស្សនាវដ្តី ទូរទស្សន៍ និងវិទ្យុ ជាដើមនោះ!៕អត្ថបទ ដោយ: ផល្លាប CEN

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39172នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142343នាក់
ខែនេះ    525623នាក់
ឆ្នាំនេះ   1907855នាក់
សរុប   51267781នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:35