ព័ត៌មានក្ដៅ

ក្រុមតន្រ្តីរៀបចំកម្មវិធីតន្រ្តី មិត្តអមតៈ ឆ្នាំទី៣

ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:01 នាទី ចំនួនអានៈ 1472

សិល្បៈករ សិល្បៈការនី ផ្នែកតន្រ្តីសម័យ តន្រ្តីបុរាណ និង​សិល្បៈផ្នែកគំនូរ នៅក្នុង​ក្រុង​អង្គរ ទាំងអស់​បានរួប​រួម​សហការ​គ្នា​បង្កើត​កម្ម​វិធី តន្រ្តីមិត្តអមត នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ២០១៣ ស្ថិត​នៅ​ជាង​គំនូ​អង្គរ ផ្លូវ​កូម៉ៃ ខាង​ជើង​វត្ត​ថ្មី៤រយ​ម៉ែត្រ ក្នុង​ភូមិ​ត្រ​ពាំង​សេះ សង្កាត់​គោគចក ក្រុង​សៀម​រាប ដើម្បីអប់​អរ​បុណ្យ​ចូល​ឆ្នាំ​​ប្រ​ពៃ​ណីជាតិ​ខ្មែរ​នា​ថ្ងៃទី​១៤-១៦​មេសាខាង​មុខ​នេះ ដែល​មាន​ការ​ចូល​រួម​ពី​លោក រី-អញ្ជលី អនុ​ប្រ​ធានមន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈខេត្ត។

ថ្លែង​ក្នុង​ឱកាស​ខាង​លើ​នេះ លោក​រី-អញ្ជលី អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈបាន​មាន​មតិ​ផ្តែរ​ផ្តាំ​ដល់​ក្រុម​សិល្បៈ​អោយ​ខិត​ខំ​អភិ​វឌ្ឍន៍ខ្លួន និង​ខិតខំ​​​​រក្សា​ការ​ពារ​វប្ប​ធម៌ ប្រ​ពៃ​ណី​ខ្មែរ​អោយ​បាន​គង់​វង្ស​ រីក​ចំ​រើន​លូត​លាស់​ទៅ​ថ្ងៃ​អនាគត់។

សិល្បៈករ សិល្បៈការនីខាង​លើ​បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​នេះ​ថា នេះ​ជា​ឆ្នាំ​ទី​០៣​ហើយ ដែល​ក្រុម​តន្រ្តី​សម័យ តន្រ្តីបុរាណ និង​សិល្បៈផ្នែកគំនូរ បាន​រៀប​ចំ​កម្ម​វិធី​ តន្រ្តី​អមតៈ នេះឡើងក្នុង​គោល​បំ​ណង​មួយ​ចំ​នួន​ដូច​ជា៖

          -ជួបជុំ​អប់​អរ​មុន​បុណ្យចូល​ឆ្នាំ​ខ្មែរ

          -ពង្រឹង និង​រឹត​បន្តឹង​ចំណង​មិត្តភាពអ្នក​សិល្បៈខ្មែរ

          -លើក​ស្ទួយ​វិស័យ​សិល្បៈខ្មែរ​កុំ​អោយ​បាត់​បង់​

          -លើក​យក​​​​ល្បែង​ប្រ​ជា​ប្រិយខ្មែរមក​លេង​កំ​សាន្ត​សប្បាយ និង​ជាការ​រំ​លឹក​

​            ឡើង​វិញនូវ​​ស្នាដៃ​កេរ​តំ​​ណែល​បុព្វ​បុរស​ជំ​នាន់ដើម។

ក្រុម​សិល្បៈករ សិល្បៈការនីបាន​បន្តថា ពួកគាត់​មិន​ត្រឹម​តែ​មាន​គោល​បំ​ណងរឹត​ចំ​ណង​មិត្ត​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​បំ​ណង​ធំ​មួយ​នៅ​ថ្ងៃ​អនាគតគឺ បើក​សមាគមន៍​ក្នុង​ការ​បង្រួប​បង្រួម​អ្នក​សិល្បៈខេត្ត​សៀម​រាប​ជា​ធ្លុង​មួយ​ទៀត​ ដើម្បី​ថែរក្សា​ ការ​ពារ ប្រ​ពៃណីវប្បធម៌ខ្មែរ ជា​ពិសេស​ផ្នែក​សិល្បៈ​របស់​ខ្មែរ​ទាំង​សម័យ​ និង​បុរាណតែម្តង។ ពួកគាត់​បន្ថែមថា ការ​ចូល​រួម​ក្នុង​កម្ម​វិធី​ខាង​លើ​នេះ មិន​ត្រឹម​តែ​ខាង​ផ្នែក​សិល្បៈករ សិល្បៈការនីទេ គឺ​មាន​ការ​ចូល​រួម​យ៉ាង​រីក​រាយ​ពី​សំ​ណាក់​ បង​ប្អូន​ប្រ​ជា​ពលរដ្ឋ មន្រី្តរាជការ មគ្គុទេសទេសចរណ៍ អាជីរករ អ្នក​ដឹក​ភ្លៀវ ជាង​ចម្លាក់ ជាងគំនូ​ជា​ច្រើន​នាក់​ទៀត​ផងដែរ។


លោក​ ស៊ីម​សុភ័ក្រ្ត​ ផ្នែក​សិល្បៈ​តន្រ្តី​សម័យ អ្នក​មាន​គំ​និត​ផ្ទួច​ផ្តើម​កម្ម​វិធី បាន​អោយ​ដឹង​ថា កាល​ពី​ឆ្នាំទី០១ មាន​អ្នក​ចូល​រួម​តែ​ជាង​២រយ​នាក់​តែ​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ​ទី​០២​កាល​ពី​ឆ្នាំ​តៅមិញ មាន​អ្នក​ចូល​រួម​រហូត​ដល់​ទៅ​ជាង​៤រយ​នាក់។​ លោក​បន្តថា នៅ​ឆ្នាំ​ទី​០៣​នេះ លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា នឹង​មាន​មនុស្ស​មក​ចូល​រួម​លើស​ពី​ឆ្នាំ​មុនៗ។ លោក​ បាន​បន្ថែមថា ថវិការ​ដែល​ទ្រទ្រង់​កម្មវិធីនេះ​ទាំងមូល គឺ​បាន​ពី​មូលនិធិ​អ្នក​ចូល​រួម​ក្នុង​កម្មវិធី ហើយ​ពេល​បញ្ចប់​កម្ម​វិធី​ថវិការ​ដែល​នៅ​សល់​ពីការ​ចំ​ណាយគឺ​យក​ទៅ​ឧបត្ថម​ដល់​កុម៉ាកំព្រាទាំង​អស់។

ក្រុម​សិល្បៈករ សិល្បៈការនី សូម​សំ​នូម​ពរ​ដល់​ប្អូន​ៗ​សិស្សា​នុសិស្សជំ​នាន់​ក្រោយ​ មេត្តា​ជួយ​គាំទ្រ​សិល្បៈ​ខ្មែរ​អោយ​បាន​ច្រើន​ ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈខ្មែរ ដែល​ប្រ​កប​ដោយ​អត្តសញ្ញាណជាតិ​ដើម្បី​ការ​ពារ​ព្រ​លឹង​ជាតិ​ខ្មែរ ខណៈដែល​ឥទ្ធិពល​សិល្បៈបរ​ទេស​កំ​ពុង​តែ​ជ្រាប​ចូល​ក្នុង​សង្គម​សិល្បខ្មែរ​ ក្នុង​ផ្នត់​គំនិត​យុវវ័យ​ខ្មែរយ៉ាង​ផុស​ផុលនាពេល​បច្ចុ​ប្បន្ន ដូច​ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា ”វប្បធម៌រលុត​ជាតិ​រលាយ​ ឬបុរាណមិនយឺត សម័យ​មិន​បរទេស“។

ប្រ​ជា​ជន​ខ្មែរ​តែង​តែ​និយាយ​ថា កម្ពុជា​ ជា​ព្រះ​រាជា​អច្ឆៈរិយៈ តែទទឹម​នឹង​នោះ​តើ​យើង​ជា​កុល​បុត្រ​កុល​ធី​តា​ខ្មែរ យើង​គួរតែ​បង្ហាញ​កាយ​វិការ និង​ធ្វើ​សកម្ម​ភាព​យ៉ាង​ណា​ដើម្បី​អោយ​បរទេស​គេ​មើល​ឃើញ​ អំពី​អត្ត​សញ្ញាណ​ជាតិ ដែល​មាន​វប្បធម៌ អរិយៈធម៌​ ដ៏ខ្ពង់​ខ្ពស់​ជា​យូរ​លុង​ណាស់​មក​ហើយ។ យើង​មិន​គួរ​តែ​នាំ​គ្នា​និយាយ​អោយ​តែ​រួច​ពី​មាត់ ឬហៃអើ​ហៃ​អើ​ដូច​អាជ័យ​ធ្លាក់​ទឹកនោះទេ។

សូម​បញ្ជាក់​ ក្រុម​សិល្បៈករ​ និង​សិល្បៈ​ការនី​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ខាង​លើ​ បាន​អះ​អាង​ថា ទោះ​ជា​ពួក​គាត់​មិន​មែន​ជា​ក្រុម​អ្នក​សិល្បៈល្បី​ល្បាញ​ក៏​ដោយ តែ​ពួក​គាត់​បាន​ប្តេជ្ញាថា នឹង​ខិត​ខំ​ជួយ​ថែ​រក្សា​ការ​ពារ​ វិស័យ​សិល្បៈ​ខ្មែ​រ​អោយ​បាន​គង់​វង្ស៕​ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      40520នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    143691នាក់
ខែនេះ    526971នាក់
ឆ្នាំនេះ   1909203នាក់
សរុប   51269129នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:38