ព័ត៌មានក្ដៅ

    តារាចម្រៀង អេននីហ្សាម ​ស្ងាត់ៗបង្កាត់ភ្លើងស្នេហ៍​ជាមួយកូនអ្នកមានទ្រព្យស្តុក

    ដោយៈ ខ្មែរ៧មករា ភ្នំពេញ ថ្ងៃទី 06 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 12:08 នាទី ចំនួនអានៈ 5551

    តារាចម្រៀងវ័យក្មេងសាច់សម៉ដ្ឋរលោងប្រចាំផលិតកម្ម ថោន និងជាម្ចាស់បទ​ "ធ្លាប់សន្យា​ហើយ​ថា​មិនធ្វើឲ្យអូនយំ" កញ្ញា អេននីហ្សាម ធ្លាប់បានពើបប្រទះនូវ រឿងរ៉ាវស្នេហា មិនសម​ប្រកប​ជាច្រើន​លើក​ ច្រើនសារ​ផ្ទួនៗគ្នា ជាមួយអ្នកជំនួញ និងបុរស​ជាកូនអ្នកមានទ្រព្យស្តុក​ជាប់សែស្រឡាយ​មន្ត្រីជាន់​ខ្ពស់ ក្នុងជួរ​រដ្ឋាភិបាលផងដែរ ។

    មួយរយៈពេលចុងក្រោយនេះ មហាជនដែលនិយមតាមដានសង្គមសិល្បៈសង្កេតឃើញថា ប្រជាប្រិយភាពរបស់​ស្រីស្រស់ អេន​​នីហ្សាម កំពុងតែបោះជំហានទៅមុខ សន្សឹមៗដូចឡើងកាំជណ្តើរ ​ព្រោះគេមើលឃើញថា បទ​ចម្រៀង​​របស់នាង នាពេលចុងក្រោយនេះហាក់ដូចជាមានទីផ្សារខ្ពស់ និងការគាំទ្រពីសំណាក់​មហាជន ជាពិសេស​ស្រទាប់​យុវវ័យយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះស្រទាប់យុវវ័យក៏បានសម្តែងនូវការពេញចិត្តចំពោះការ​តុបតែខ្លួន​របស់តារាចម្រៀងរូបនេះទៀតផង​ ។ ​

    អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើតារាចម្រៀងមានមន្តស្នេហ៍ អេននីហ្សាម ​ដោយសារតែថ្មីៗ​នេះ​​មានការលេចចេញពីប្រភពមួយចេញពីចង្កោមអ្នកសិល្បៈដូចគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ ​ឲ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្ម ថោន អេននីហ្សាម កំពុងតែសំងំបង្កាត់ភ្លើងស្នេហ៍ជាមួយ បុរសម្នាក់ដែលមានវ័យក្បែរ ៣០ឆ្នាំ និងមានសម្បុរសមាឌដំបង ជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ ។

    បើតាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា បុរសម្នាក់ដែលកំពុងតែមានទំនាក់ទំនងជាមួយស្រីស្រស់ អេននី នាពេលនេះ ​ជាកូនអ្នកមានទ្រព្យស្តុក ព្រោះបុរសម្នាក់ នោះជិះសុទ្ធឡានទំនើបៗ ថ្លៃៗ ដើរស៊ីចាយមិនចេះ​ស្ដាយ​លុយ​។

    លើសពីនេះ​ទៅទៀត​​ នៅពេល អេននី ទៅច្រៀងនៅក្នុងមជ្ឈមណ្ឌល​កម្សាន្ត​ ថោន​ គេបានឃើញបុរស​ម្នាក់នោះ ទៅផឹកស៊ីនៅទីនោះ ជា​ញឹកញាប់ ។ មិនតែប៉ុណ្ណោះ អេននី បានទៅអង្គុយ​ជាមួយ​បុរស​ម្នាក់នោះ​យ៉ាងស្និទ្ធស្នាល ហាក់ដូចជាពេញចិត្តពេញថ្លើម​គ្នាមិនធម្មតាឡើយ ។

    ​ ជុំវិញរឿងរ៉ាវដ៏រសើប ដែលព្រលយចេញថា តារាចម្រៀងប្រចាំផលិតកម្ម ថោន អេននីហ្សាម កំពុងតែសម្ងំបង្កាត់​ភ្លើងស្នេហ៍​ជាមួយ​បុរសកូនអ្នកមានទ្រព្យស្តុកនាពេលនេះ ​ថ្មីៗនេះបានទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយបំភ្លឺ ពី កញ្ញា អេននី​ហ្សាម ​តែទូរស័ព្ទរបស់​នាង ត្រូវបានអ្នកផ្សេងលើកជំនួសទៅវិញ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  តារា 
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក  លោក ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានពាំនាំអំណោយដ៏ថ្លៃថ្លា និងថវិការមួយចំនួន ពីព្រះចៅអធិការ សន សារឹទ្ធ ហៅលោកតាបារាំង (វត្តព្រិន) ព្រះចៅអធិការ ហ៊ាក់ គឹមហ៊ត់ (វត្តអារញ្ញសាគរ) ន...Read more
    ជនពិការចុះដាំដើមឈើ៣ពាន់ដើមមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប បានចូលរួមធ្វើការដាំកូនឈើ ច្រើនប្រភេទប្រមាណជិត៣ពាន់ដើម ក្នុងឪកាសចូលរួមអបអររុក្ខទិវា៩កក្កដា។ ពិធីដាំកូនឈើនៃរុក្ខទិវា ដែលបានធ្វើនៅថ្ងៃទី...Read more
    ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក អំណោយជាច្រើនសន្ធឹកសន្ធាប់ ចែកជូនកងកម្លាំងប្រដាប់អាវុធការពារព្រំដែនឈរជើងប្រចាំការឯប្រាសាទព្រះវិហារនៅ​រសៀលថ្ងៃទី០៧ ខែ​កក្កដា​ ឆ្នាំ២០១៩ ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បាន​យក​ អំណោយជា​ច្រើន​សន្ធឹក​សន្ធាប់ ចែកជូនកងកម្លាំងប្រដាប់​អាវុធ​ការពារព្រំដែន...Read more
    លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្លារអាមេរិកទៅឧបត្ថមដល់សាលាឃុំខ្នារសណ្តាយកាលពីរសៀលថ្ងៃទី០៤ ខែកក្កាដា ឆ្នាំ២០១៩ លោកជំទាវ​ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុម​ហ៊ុន​លីអ៊ុំអេង បាន​យក​ថវិការ​ចំនួន៣ពាន់ដុល្លារអាមេរិក​ទៅ​​ឧបត្ថម​ដល់​សាលាឃុំខ្នារ​សណ្តាយ ស្ថិត​ក្នុង​ស្រុក​បន្...Read more
    លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​បន្ទាប់ពីមានការផ្ទុះរឿង​អាស្រូវ​ជាហូហែ​របស់​លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគមន៍​ ពាក់ព័ន្ធ​នឹងការ​យកដីប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុករបស់ខ្លួន រហូត​មានការប្តឹងប្តល់ដល់អង្គភាព​ប្រឆាំង​អំពើររ...Read more
    សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​ ​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្...Read more
    លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្សាត្រកៀកនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ជំទាវបណ្ឌិតឧកញ៉ាលី អ៊ំអេង លោកជំទាវ ជា ម៉ន និង​លោកជំទាវ អ៊ុយសុភា បាន​អញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និង​នាំយក​អំ​ណោយ​មនុស្ស​ធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្...Read more
    លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់  ពាក់ព័ន្ធករណី អំពើលួចកាលពីវេលាម៉ោង០២:០០នាទីយប់ឈានចូលព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹ...Read more
    ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោសកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ...Read more
    លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃលោក ស្រីលី អ៊ុំអេង និង​ស្វាមី មានចិត្តសប្បុរសធម៌​បាន​​ធ្វើ​បុណ្យ​កុសល្យ ដោយ​បាន​យកថវិការ​ទៅ​ប្រគេន ព្រះចៅអធិការវត្ត ប្រាសាទរង្សី នៅស្រុកពួក ខេត្តសៀមរាប ចំនួន​ ៥០០០ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​ព្រះវិ...Read more
     លិខិតមិត្តអ្នកអាន
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      15089នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    89083នាក់
    ខែនេះ    279462នាក់
    ឆ្នាំនេះ   2930906នាក់
    សរុប   33597152នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 21:31