ព័ត៌មានក្ដៅ

​ពេជ្រសូលីកា ​​និង មូលសុវណ្ណគិរី សង្ស័យកំពុងបង្កាត់ ភ្លើងស្នេហ៍ក្លែងក្លាយ

ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 04 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 2079

ពេជ្រ សូលីកា បានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីនាងបានចាក​ចេញពី​ផលិតកម្ម​អឹម និងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្នេហាជា មួយមន្រ្តីប៉េអឹម មានពាក់ផ្កាយលើស្មា ដ៏មានឥទ្ធិពលម្នាក់ ។

​ទោះបីជាអតីត​តារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម ពេជ្រ សូលីកា បានប្រកាសក្តែងៗថា ខ្លួនបានដើរចេញពី​ពិភពសិល្បៈក្តី ក៏ខ្សែជីវិតរបស់​នាងត្រូវបានមហាជន នៅតែតាមដាន និងសង្កេតមើលជាប់ជានិច្ច ពីជីវិតឯកជនរបស់នាង ព្រោះនាងជាតារាចម្រៀងមួយដួង​ស្ថិតក្នុងបេះដូង របស់មហាជន និងស្រ​ទាប់យុវវ័យ ។

ជាពិសេសថ្មីៗនេះ ត្រូវបានប្រភពលួចបង្ហើបថា នាងកំពុងតែ​លែងល្បែង​ស្នេហា ក្លែងក្លាយជាមួយ លោក មូល សុវណ្ណគិរី ដែលអាចជាចេតនាបន្លំភ្នែកមហាជន ក៏ថាបាន ។ កន្លងមក ពេជ្រ សូលីកា តែងតែលេចឮព័ត៌មាន ជាបន្តបន្ទាប់ពីទំនាក់ទំនងស្នេហារបស់នាង ជាមួយបុរសសម្បូរទ្រព្យ មានផ្កាយលើស្មារម្នាក់និងជាមួយបុរសអាណិក ជនម្នាក់ផងដែរ ។

តែមួយរយៈចុងក្រោយនេះ មហាជនហាក់ មិនសូវបានឃើញបណ្តាញសារ​ព័ត៌មានចុះផ្សាយ ពីរឿងរ៉ាវស្នេហាលាក់កំបាំងរបស់នាង​ទេ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ កញ្ញា ពេជ្រ សូលីកា ថា នាងតែងតែគេចវេសពីការស្នើ​សុំផ្តល់បទសម្ភាសន៍ និងគេចវេសពីកាណុងកាមេរ៉ារបស់អ្នកកាសែតជានិច្ច ។

ការគេចវេសមិនឲ្យអ្នកកា​សែត បានផ្តិតយករូបភាព និងផ្តល់បទសម្ភាសន៍របស់នាងបែបនេះ បានធ្វើឲ្យគេយល់ឃើញថា ​ប្រហែលជាមានរឿងអាស្រូវច្រើន​មិនអាចប្រ​ឈមមុខ នឹងការសួរដេញដោល ពីអ្នកកាសែតបាន ។

​​ខណៈបាត់មុខពីវិថីសិល្បៈអស់មួយរយៈ ស្រាប់តែថ្មីៗនេះ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈ​សុំមិនបញ្ចេញ​ឈ្មោះ ទម្លាយឲ្យដឹងថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា កំពុងតែមានទំនាក់ទំនងស្នេហាស្ងាត់ៗ ​ជាមួយតារាសម្តែងរូបសង្ហា លោក មូល សុវណ្ណគិរី ។ លើសពីនេះទៅទៀត ប្រភពដដែល​បានឲ្យដឹងថា គេតែងតែឃើញ ពេជ្រ សូលីកា និងលោក មូល សុវណ្ណគិរី ទៅដើរលេងចូលក្លឹបកម្សាន្ត នឹងទៅញ៉ាំអីជាមួយគ្នា​ជាញឹកញាប់ទៀតផង ។ ​​

គេក៏បានឃើញថាយ៉ាងច្បាស់ថា នៅក្នុង Page ហ្វេសប៊ុក​របស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពរបស់នាង ថតជាមួយ លោក មូល សុវណ្ណគិរី ដែលបង្ហាញពីភាព ស្និទ្ធស្នាលជាមួយគ្នា ដើម្បីឲ្យមហាជនបានឃើញ។

ម្យ៉ាងវិញទៀតការបង្ហាញរូបភាព​កៀក​កើយ​​ជាមួយប្រុសក្មេង មូល សុវណ្ណគិរី នៅគ្រានេះ ក៏ស្របពេលជាមួយនឹងការប្រកាសលាឈប់ពីសង្វៀនសិល្បៈរបស់ ពេជ្រ សូលីកា ផងដែរ។

ចំពោះមូលហេតុចំបងមួយដែលបណ្ដាលឲ្យស្រីស្រស់គួរឲ្យក្នក់ក្នាញ់ សម្បូរប្រុសចោម ពេជ្រ សូលីកា សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើរចេញពីការងារសិល្បៈនេះ គឺអាចមកពីនាងត្រូវបានហ៊ុំព័ទ្ធដោយរឿងអា​ស្រូវ​ស្នេហាចាក់ស្រែះ ដោះស្រាយមិនចេះចប់ខណៈដែលបណ្ដាញសារព័ត៌មានចេះតែបើកកកាយយកមកចុះផ្សាយ ជាបន្តបន្ទាប់។

មជ្ឈដ្ឋានអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានធ្វើការកត់សម្គាល់ និងវាយតម្លៃថា ដំណើរងាកទៅភាពស្និទ្ធស្នាល ជាមួយលោក មូល សុវណ្ណគិរី ពីសំណាក់ស្រីស្រស់ ពេជ្រ សូលីកា គឺអាចគ្រាន់តែជាឆាកល្ខោនឆ្ពិនភ្នែកមហាជន ដែលនាងធ្លាប់​ប្រើយុទ្ធសាស្រ្តបែបនេះជាច្រើនដងមកហើយ ដើម្បីបំភ័ន្តអាថ៌កំបាំងស្នេហារបស់នាង មិនឲ្យអ្នកដឹងពីស្នេហាពិត​​ ដែលកំពុងកើត​ឡើងសព្វថ្ងៃទៀតផង៕

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6089នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    14324នាក់
ខែនេះ    244753នាក់
ឆ្នាំនេះ   1626985នាក់
សរុប   50986911នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 12:11