ព័ត៌មានក្ដៅ

    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 10:23 នាទី ចំនួនអានៈ 3500

    អ្នកម្តាយជាទីគោរពស្រលាញ់

    អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម៉ែដោយ​ផ្ទាល់ ចំណែក​ឯ​រូប​កូន​វិញ​សុខ​ទុក្ខ​តែ​ង​តែ​ដើរ​ទន្ទឹម​គ្នា​ជា​រៀង​រហូត​តាំង​ពី​កូន​មាន​ភរិយា​ហើយ​បែក​ឆ្ងាយ​ពី​អ្នក​ម៉ែ​មក​កសាង​ជីវិត​ថ្មីដោយ​ខ្លួន​ឯង។

    ខ្ញុំ​មាន​រឿង​រ៉ាវ​នៅ​ក្នុង​ចិត្ត​ដែល​លាក់​ទុក​មក​ជា​យូរ​​មិន​អាច​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ តែ​ថ្ងៃនេះ​កូន​​បាន​សម្រេច​ចិត្ត​សរសេរ​សំ​បុត្រ​មក​អ្នក​ម៉ែ​ដើម្បី​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់កូន​អោយ​អ្នក​ម៉ែ​ជួយ​ផ្តល់​ជាយោបល់​ និង​ជួយ​បង្ហាញ​​ផ្លូវ​អោយ​កូន​ដើរ​ផង។ ខ្ញុំ​មាន​ការ​អាក់​អន់ចិត្ត​ជា​មួយ​ភរិយា​របស់​ខ្ញុំ​តាំង​តែ​ពី​នាង​ទើប​តែ​មាន​កូន​មួយ​ រហូត​ឥឡូវ​នាង​មាន​កូន​ពេញ​កន្ទេល​​ដែល​ជា​ចៅ​បង្កើត​របស់​ម៉ែទៅ​ហើយ តែ​នាង​នៅ​តែ​មិន​ចេះ​អភិវឌ្ឍន៍​ខ្លួន​ទាល់​តែ​សោះ មាន​ចំ​ណុច​ច្រើន​ណាស់​ដែល​ភរិយាខ្ញុំ​ធ្វើ​មិន​បានបើ​ទោះ​ជា​ខ្ញុំខំ​អប់​រំ​នាយ​យ៉ាង​ណា​ក៏ដោយ៖

    ១-កិច្ចការ​ផ្ទះ៖ នាង​មិន​ចេះ​រៀប​ចំ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​អោយ​មាន​របៀប​រៀប​រយទេ តុទូកៅអី នៅ​រាយ​ប៉ាយ​សុទ្ធ​តែ​ធូលី​ដី​ដិត​ដាមឡើង​ក្រាស។ ខោអាវ​គ្មាន​ភ្លីធុំ​ក្លិន​ឆ្អេះ​ឆ្អាប​ ដាក់​ទុក​គ្រប់​ទិស​ទី មិន​ដឹង​អាណា​ចាស់​អាណាថ្មី។ ជុំ​វិញ និង​ក្នុង​​ផ្ទះសុទ្ធតែ​សំ​រាមថង់​ផ្លាស្ទិច សំ​បុកពីង​ពាងព័ទ្ធ​រុំ​ជុំ​ជិត។ ម្ហូប​អាហារ​ស្ងោ​មិន​ចំ​ស្ងោ ឆាមិន​ចំ​ឆា ជួន​ប្រៃ​ជូនសាប ជូន​ជូ ជូនផ្អែម ជូន​ឆ្អាប មិន​ដឹង​ជា​បាន​រូប​មន្ត​មកពី​ណាទេ? ឯផ្ទះបាយ​គ្មានអនាម័យ បាយ​សម្លរ​ជ្រុះ​រាយ​ប៉ាយ មាន់ទាឡើង​កកាយស៊ី​ជុំ​នួស​មនុស្ស។ ចៅ​របស់​ម៉ែជូន​កាល​មុខ​ប្រឡាក់​ដូច​ឆ្មា ខោអាវ​ប្រឡាក់​ដូច​ក្មេង​​រើស​សំ​រាមដែល​គ្មានម៉ែ​គ្មានឪ បាយ​ទឹក​គ្មាន​ពេល​កំ​ណត់ជូន​ឆាប់​បាន​ញុំាជូន​ថ្ងៃបាក់រសៀលឡើង​កូន​គេង​លក់​ដោយ​មិន​បាន​បាយ​ញុំាក៏មាន។ ទូរទស្សន៍បើក​មើល​រាល់ថ្ងៃតែដីមិន​ខ្ចីជូត សូមប្បី​កញ្ចក់​ទូរទស្សន៍ប្រឡាក់ឡើង​មើល​រូប​ស្ទើតែមិន​ឃើញ​ ក៏មិន​ចេះ​ទើស​ភ្នែកដែរ។ ក្នុង​បន្ទប់​របស់នាង​នឹងកូន​ចូល​មិន​បាន​ទេ រាយ​ប៉ាយ​ឆ្អេះក្លិន​ទឹក​នោមឡើង​វិលមុខ។

    លុយកាក់៖ ចាយវាយ​ផ្តេស​ផ្តាស មិន​ដឹង​មុខ​មិន​ដឹង​បាត មាន​ច្រើន​ចាយ​ច្រើន មាន​តិច​ចាយ​តិច បើ​ថ្ងៃណាមាន​រាង​ច្រើន​ទៅ​ផ្សា​ទិញ​របស់​ប្រើស​ប្រាសសុទ្ធ​តែ​កញ្ច្រែង​ចាន​ឆ្នាំង​របស់​យួន​ដឹក​តាម​ម៉ូតូឬ​ដឹក​តាម​រឺម៉ក​លក់​ ជា​របស់​មិន​ល្អប្រើ​បាន​តែ​ពី​របីថ្ងៃបាក់​បែក​អស់​ទិញ​ថ្មី​ទៀត។ នាង​មិន​បាន​ខ្វាយ​ខ្វល់​អំ​ពីការ​​ចំ​ណាយ​ចំ​ណូល​អ្វី​ទាំង​អស់​ មាន​ក៏ចាយ​អត់​ក៏អត់​ទៅ ខ្ញុំ​មិន​ដែល​លឺ​នាង​និយាយថា ចង់​មាន​ចង់​បាន តើ​រក​អី​ធ្វើ​អី​បាន​មាន​បាន​នឹង​គេ​នោះ​ទេ បន្ទុក​គ្រួសារ​ទាំង​ក្រៅ​ទាំង​ក្នុង​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំង​អស់។​

    ការនែនាំ៖ ខ្ញុំ​ព្យាយាម​នែនាំនាង​អស់​រយៈពេល​ជាង​១០​ឆ្នាំហើយ តែនាង​នៅ​តែ​មិន​កែ បើ​ថាអោយ​តិចៗ​ធ្វើ​ដូច​មិន​លឺ តែ​បើ​ថាអោយ​រាង​ខ្លាំង នាង​​ខឹងតែម្តង ហើយនាង​​តបមក​ខ្ញុំ​វិញ​ថា មេច​មិន​ទៅ​រក​ម៉ីណា​ល្អជាង​នេះទៅ​។

    ចំណុចល្អ៖ នាង​ក៏មាន​ចំ​ណុច​ល្អខ្លះដែរត្រង់ថា នាង​ចេះ​ស្រលាញ់កូន ហើយ​បើ​ថ្ងៃខ្លះ​ខ្ញុំ​ដើរ​លេង​ជាមួយ​មិត្ត​រួម​ការ​ងារ​រាង​យប់​ជ្រៅ​ក៏នាង​មិន​ដែល​ដេញ​ដោល​ដែរ ម្យ៉ាង​ទៀត​នាង​មិន​សូវ​ចេះ​ប្រ​ចណ្ឌដូច​ភរិយាអ្នក​ដ៏ទៃនោះ​ទេ ហើយ​ក៏​ពុំ​ដែល​តម្រូវ​អោយ​ខ្ញុំ​ទិញ​របស់​ផ្គាប់​ចិត្តនាងទេ ឬ​ជូន​ដើរ​លេង​ដូច​គេ​ដូច​ឯងដែរ។

    ការរៀនសូត្រ៖ នាង​មិន​ដែល​ចង់​រៀន​សូត្រ​អ្វី​បន្ថែម​ដើម្បី​អភិវឌ្ឍន៍ខ្លួន​ឡើង សូម្បី​តែ​កូន​ក៏នាង​មិន​ដែល​យក​សៀវ​ភៅ​មក​បង្រៀន​បន្ថែម​ដែរ បើ​ទំ​នេរ​មាន​តែ​មើល​ទូរទស្សន៍​តាម​ដាន​ភាគ​តែប៉ុណ្ណោះ។

    អ្នក​ម៉ែនេះ​ជាចំ​ណុច​ខ្លះៗ​ដែល​កូន​ចង់​ប្រាប់​អោយ​ម៉ែដឹង នៅមាន​រឿង​ច្រើន​ទៀត​ដែល​​មិន​អាច​រៀប​រាប់​អស់តាម​ការ​សរសេរ​សំ​បុត្រ​នោះទេ ការ​អត់​ធន់​របស់​កូន​គឺ​មាន​កំ​ណត់​ កូន​សូម​ជំ​រាប​ម៉ែថា កូន​ចង់​ធ្វើ​ការ​លែង​លះ​ជាមួយ​នាង​ តែ​អ្វី​ដែល​ធ្វើ​អោយ​កូន​ទ្រាំ​ដល់​ថ្ងៃនេះគឺចៅៗ​របស់​ម៉ែ​។ បើខ្ញុំ​លែង​នាង​ ច្បាប់ច្បាស់​ជា​ចែក​កូន​អោយ​ពួក​ខ្ញុំ​ ខ្ញុំ​បារម្ភណ៍ថា កូន​​ដែល​នាង​យក​ទៅ​មិន​បាន​សេចក្តី​សុខ មិន​បាន​ទទួល​ចំ​ណេះ​ដឹង ម្យ៉ាង​ទៀត​ខ្លាច​ប្តី​ក្រោយ​របស់​នាង​ធ្វើ​បាប​កូន​របស់​ខ្ញុំ​។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា? សូម​អ្នក​មាន​គុណជួយ​ប្រាប់​ខ្ញុំ​ផង។ ថ្ងៃនេះ​ទើប​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ការ​យក​ប្រ​ពន្ធ​ចិត្ត​ឯង ដោយ​មិន​បាន​សិក្សា​ពី​ពូជ​ពង្ស​វង្ស​ត្រកូល ទើប​បាន​ជាខុស​ដូច្នេះ ដូចពាក្យចាស់មួយបាន​ពោលថា ˝ធ្វើ​ស្រែអោយ​មើ​ល​ស្មៅ ទុកដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន˝ ឬ ˝ស្លឹកឈើជ្រុះ​មិន​ឆ្ងាយ​ពីគល់˝។

    សេចក្តីស្នេហា​ធ្វើ​អោយ​មនុស្សងងឹតងងុលថ្លង់​ខ្វាក់លែង​ដឹង​អ្វីទាំងអស់ ស្នេហា​វ័យ​សិក្សា គឺ​ធ្វើ​អោយ​មនុស្ស​មិន​បាន​ពិចារណាអោយ​បាន​ស៊ី​ជម្រៅ​នោះទេ ព្រោះ​តែ​ក្តី​ស្រលាញ់​នាពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ថ្ងៃអនាគត់​យ៉ាង​ណា​ក៏មិន​បាន​គិត​ដល់​ដែរ។ អោយ​តែ​បាន​នាង​ទោះ​ជា​ដើរ​ឆ្លង​ភ្នំ​ភ្លើង​ក៏មិន​រុញ​រាដែរ តែ​ពេល​ដឹង​ថាខ្លួន​ខុសទើប​ដឹង​ថា ពិបាក​ដកខ្លួន ដូច​ពាក្យ​ចាស់មួយ​ទៀត​បាន​​ពោល​ថា ˝ធ្វើ​ស្រែខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ តែបើ​យក​ប្រ​ពន្ធខុស​ម្តង​គឺ​ខុស​មួយ​ជីវិត˝។

    អ្នក​ម៉ែ​ កូន​មិន​ចង់​រំ​ខាន​អ្នក​ម៉ែទេ ព្រោះ​វ័យ​របស់​កូន​សម​ល្មម​អាច​ដោះ​ស្រាយ​រឿង​វិបត្តិ​គ្រួសារ​ខ្លួន​ឯង​បាន​ហើយ តែ​កូន​គិត​ហើយ​គិត​ទៀតថា អ្នក​ម៉ែ​ជាអ្នក​មាន​គុណ​របស់​កូន ហើយ​នៅ​លើ​លោក​នេះ​មាន​តែ​ម៉ែ​ទេដែល​យល់​ចិត្ត​កូន ហើយ​ស្រលាញ់​កូន​ជាង​គេ។ បើ​ទោះជា​ម៉ែ​មាន​យោបល់​យ៉ាង​ណា​ក៏ដោយ​ ក៏កូន​និង​យក​មក​ពិចារណាអោយ​បាន​ល្អិត​ល្អន់។

    ជា​ចុង​ក្រោយ​កូន​សូម​លើក​ម្រាម​ដៃ​១០​បន់ស្រន់​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោកយើង​នេះ អោយ​ជួយ​ថែរក្សា​ម៉ែ​អោយ​មាន​សេច​ក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​អាយុជាង​រយ​ព្រះ​វស្សា ដើម្បី​ជា​ម្លប់​ដ៏ត្រ​ជាក់​ដល់​កូន​ៗ​របស់​ម៉ែ៕

    សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក  លោក ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានពាំនាំអំណោយដ៏ថ្លៃថ្លា និងថវិការមួយចំនួន ពីព្រះចៅអធិការ សន សារឹទ្ធ ហៅលោកតាបារាំង (វត្តព្រិន) ព្រះចៅអធិការ ហ៊ាក់ គឹមហ៊ត់ (វត្តអារញ្ញសាគរ) ន...Read more
    ជនពិការចុះដាំដើមឈើ៣ពាន់ដើមមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប បានចូលរួមធ្វើការដាំកូនឈើ ច្រើនប្រភេទប្រមាណជិត៣ពាន់ដើម ក្នុងឪកាសចូលរួមអបអររុក្ខទិវា៩កក្កដា។ ពិធីដាំកូនឈើនៃរុក្ខទិវា ដែលបានធ្វើនៅថ្ងៃទី...Read more
    ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក អំណោយជាច្រើនសន្ធឹកសន្ធាប់ ចែកជូនកងកម្លាំងប្រដាប់អាវុធការពារព្រំដែនឈរជើងប្រចាំការឯប្រាសាទព្រះវិហារនៅ​រសៀលថ្ងៃទី០៧ ខែ​កក្កដា​ ឆ្នាំ២០១៩ ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បាន​យក​ អំណោយជា​ច្រើន​សន្ធឹក​សន្ធាប់ ចែកជូនកងកម្លាំងប្រដាប់​អាវុធ​ការពារព្រំដែន...Read more
    លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្លារអាមេរិកទៅឧបត្ថមដល់សាលាឃុំខ្នារសណ្តាយកាលពីរសៀលថ្ងៃទី០៤ ខែកក្កាដា ឆ្នាំ២០១៩ លោកជំទាវ​ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុម​ហ៊ុន​លីអ៊ុំអេង បាន​យក​ថវិការ​ចំនួន៣ពាន់ដុល្លារអាមេរិក​ទៅ​​ឧបត្ថម​ដល់​សាលាឃុំខ្នារ​សណ្តាយ ស្ថិត​ក្នុង​ស្រុក​បន្...Read more
    លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​បន្ទាប់ពីមានការផ្ទុះរឿង​អាស្រូវ​ជាហូហែ​របស់​លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគមន៍​ ពាក់ព័ន្ធ​នឹងការ​យកដីប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុករបស់ខ្លួន រហូត​មានការប្តឹងប្តល់ដល់អង្គភាព​ប្រឆាំង​អំពើររ...Read more
    សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​ ​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្...Read more
    លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្សាត្រកៀកនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ជំទាវបណ្ឌិតឧកញ៉ាលី អ៊ំអេង លោកជំទាវ ជា ម៉ន និង​លោកជំទាវ អ៊ុយសុភា បាន​អញ្ជើញជួបសំណេះសំណាល ស៊ួរសុខទុក្ខ និង​នាំយក​អំ​ណោយ​មនុស្ស​ធម៌ជូនសិស្សសាលាអនុវិទ្យាល័យនិង បឋមសិក្...Read more
    លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់  ពាក់ព័ន្ធករណី អំពើលួចកាលពីវេលាម៉ោង០២:០០នាទីយប់ឈានចូលព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ កួយ កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី៤ សង្កាត់ទឹ...Read more
    ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោសកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ០៨,៣៤នាទីព្រឹក នៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណី ជនសង្ស័យចំនួនពីរនាក់ មិនស្គាល់អត្តសញ្ញណ...Read more
    លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃលោក ស្រីលី អ៊ុំអេង និង​ស្វាមី មានចិត្តសប្បុរសធម៌​បាន​​ធ្វើ​បុណ្យ​កុសល្យ ដោយ​បាន​យកថវិការ​ទៅ​ប្រគេន ព្រះចៅអធិការវត្ត ប្រាសាទរង្សី នៅស្រុកពួក ខេត្តសៀមរាប ចំនួន​ ៥០០០ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​ព្រះវិ...Read more
     លិខិតមិត្តអ្នកអាន
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      14960នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    88954នាក់
    ខែនេះ    279333នាក់
    ឆ្នាំនេះ   2930777នាក់
    សរុប   33597023នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 21:23