ព័ត៌មានក្ដៅ

សុខភាព៖ តុល្យភាពការ៉ុតច្រើនពេក

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:33 នាទី ចំនួនអានៈ 355

មាន​ចំ​ណង់​ជើង​នៅ​ក្នុង​សារ​ព័ត៌​មាន​មួយ​សរ​សេរ​ថា ការ៉ុត​អាច​ការ​ពារ​ជំងឺ​មហារីក​ក្បាល ​និង ម​ហា​រីក​ក។​ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​មួយ​បាន​ឲ្យ​យោ​បល់​ថា​ការ​បរិភោគ​បន្លែ​មើម​ស្រស់ៗ​ (ការ៉ុត) ប្រាំ​ឬ​ប្រាំ​មួយ​មើម​ក្នុង​មួយ​ថ្ងៃ​អាច​ព្យា​បាល​លឺ​កូ​ប្លាកឿ​  ជា​លិ​កា​នៃ​ជំ​ងឺ​ម​ហា​រីក​ដែល​កើត​ឡើង​នៅ​មាត់​និង​បំ​ពង់​ក។​

មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ​យ៉ូ​ឌីត​បាន​ទិញ​ម៉ា​ស៊ីន​កិន​មើម​កា​រ៉ុត​ដែល​អាច​ធ្វើ​មើម​កា​រ៉ុត​ឲ្យ​ទៅ​ជា​ទឹក​កា​រ៉ុត​មួយ​ភ្លាម។​ ថ្ងៃ​មួយ​ខ្ញុំ​បាន​សួរ​នាង​ថា​ តើ​អ្នក​អាច​ផលិត​ទឹក​កា​រ៉ុត​បាន​ប៉ុន្មាន​ពី​មើម​កា​រ៉ុត​ប្រាំ​ដើម​ ?​ភ្នែក​នាង​សំ​ឡើង​យ៉ាង​មុត​ ហើយ​ឆ្លើយ​ថា​ ជា​មួយ​និង​ម៉ាស៊ីន​នេះ ​ខ្ញុំ​អាច​ផឹក​កា​រ៉ុត​ពីរ​ទៅ​បី​គី​ឡូ​រៀង​រាល់​ថ្ងៃ! ។​

តើនេះគឹជាយោបល់ល្អឬទេ ?

វា​ជា​ការ​ពិត​ណាស់​ដែល​ថា​ បន្លែ​គឺ​ផ្នែក​ដ៏​សំ​ខាន់​ នៅ​ក្នុង​ចំ​ណី​អា​ហារ​ ដែល​ផ្ដល់​សុខ​ភាព​ល្អ។ ​ហើយ​វា​ក៏​ជា​ការ​ពិត​ផង​ដែរ​ ដែរ​ថា​បន្លែ​មាន​តួ​នា​ទី​សំ​ខាន​ក្នុង​ការ​ការ​ពារ​និង​ជំ​ងឺផ្សេងៗ។​

ប៉ុន្តែ តើបន្លែ​មួយ​មុខ​៣​គឺ​ឡូ​រៀង​រាល់​ថ្ងៃ​ឬ​យាង​ណា ?​

រាង​កាយ​របស់​ យ៉ូឌីត ពិត​​ជា​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ ។​  ស្បែក​រ​របស់​នាង​ទទួល​យក​ពណ៍​លៀង​ដែល​បណ្ដាល​ឲ្យ​ឈឺ​។ នាង​មាន​ជំ​ងឺ​រលាក​ថ្លើម​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ នាង​ប្រ​ញាប់​ប្រ​ញាល់​ទៅ​ជួប​វេជ្ជ​បណ្ឌិត។

លោក​វេជ្ជ​បណ្ឌិត​បាន​ពន្យល់​ថា  កា​រ៉ុត​មាន​ពណ៍​លឿង​ទឹក​ក្រូច​ ដែល​ងាប់​ទៅ​ដោយ​ជា​បេ​តា​កា​រ៉ូ​ទីន​។ សារ​ពាង​​កាយ​​ក៏​​ផ្ទុក​​នូវ​​សារ​​ជាតិ​​នោះ​មួយ​ចំ​នួន​ដ៏​សម​ស្រប​ដែរ​ ប៉ុន្តែ​ ចំ​នួន​ដ៏​ច្រើន​ហួស​ហេតុ​នោះ​ ត្រូវ​បាន​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ថ្លើម ក្នុង​ស្បែក​ និង​ក្នុង​រំ​អិល​ភ្នាស​ ដែល​ធ្វើ​ឲ្យ​មាន​ពណ៍​ការ៉ុត។ ការ​ពិ​សោធន៏​បែប​នោះ​កែ​តម្រូវ​នាង​ឡើង​វិញ​បាន​មួយ​រយៈ ។​ ប៉ុន្តែ​យើង​ជា​មនុស្ស​តែង​តែ​ធ្វើ​ការ​ខុស​ឆ្កង​ជាច្រើន។​ ការ​រក​ឃើញ​ដ៏​ច្រើន​លើស​លប់​ និង​ការ​ប្រ​ញាប់​ប្រ​ញាល់​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​ដ៏​ស្មុក​ស្មាញ​សឹង​តែ​មិន​អាច​ទប់​ទល់​បាន។ មុន​ក្លាយ​ជា​អ្នក​ចូល​ចិត្ត​កា​រ៉ុត​ នាងយ៉ូឌីត​ ចូល​ចិត្ត​បរ​ភោគ​ អង្ករ​សំរូប​ ស្រូវ​សា​ឡី ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​បន្ទាប់​ពី​បបរ​ និង​នំ​បុ័ង​ស្រូវ​សាឡី ​ជាច្រើន​ខែ​មក នាង​បាន​ប្រុង​ប្រៀប​នឹង​ផ្លាស់​ប្ដូរ។ ការ៉ុត​ បន្លែ​ និង​ផ្លែ​ឈើ​ពណ៍​លឿង​ដទៃ​ផ្សេង​ទៀត​មាន​ជាតិ​បេ​តា​ការ៉ូ​ទីន​ច្រើន​ ជា​សារ​ធាតុ​ដែល​បាន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ពណ៍​ស្បែក​របស់​នាង​យ៉ួឌីត។ បេ​តា​កា​រ៉ុ​ទីន​ដែល​សេ​រី​រាង្គ​បំ​ផ្លាស់​ប្រែ​ឲ្យ​ទៅ​ជា​វីត​តា​មីន​អា​នោះ ​គឺ​ជា​សារ​ធាតុ​មួយ​ ដែល​កើត​ឡើង​ ដើម្បី​ការ​ពា​រ​រាង្គ​ កាយ​ប្រ​ឆាំង​ជំ​ងឺ​មហា​រីក​ ក ផ្សេងៗ​ផង​ដែរ​ ។​វី​តា​មីន​ត្រូវ​គេ​បែង​ចែក​ជា​ពីរ​ពួក​សំ​ខាន់ៗ​ ពួក​ដែល​រលាយ​ក្នុង​ទឹក​ និង​ពួក​ដែល​រលាយ​ក្នុង​ខ្លាញ់។​  វី​តា​មីន​ដែល​រលាយ​ក្នុង​ទឹក​ (បេ​កំ​ប្លេក​ និង​សេ) មិន​មែន​ជា​វីតា​មីន​ ដែល​គួរ​ឲ្យ​ចាប់​អា​រម្មណ៏​នោះ​ទេ​ ព្រោះ​បើ​មាន​ចំ​នួន​ច្រើន​ហួស​ វា​អាច​ត្រួវ​បាន​សំ​អាត​ទៅ​តាម​តម្រង​នោម។ ប៉ុនែ្ត​ វី​តា​មីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ (អា​ ដេ​ អឺ​ និង​កា)​ ជា​ផ្នែក​មួយ​ផ្សេង​ទៀត។​  ប​រិមាណ​ដែល​លើស​ពី​ការ​ប្រើ​ប្រាស់​មិន​អាច​បញ្ចេញ​ចោល​បាន​ទេ។ ក្នុង​បរិមាណ​ដ៏​ច្រើន​លើស​ពី​សេច​ក្ដី​ត្រូវ​ការ​  វី​តាមីន​អា ​ចាប់​ផ្ដើម​មាន​សកម្ម​ភាព​ដូច​ជា​ជាតិ​ពុល​ ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺក្បា​ល​ ឈឺ​សន្លាក់​ ធ្វើ​ឲ្យ​ស្បែក​ និ​ង​ជ្រុះសក់។ ដោយ​សារ​តែ​ជាតិ​ពុល​ ដ៏​មាន​អំ​ណាច​នេះ​ហើយ​ ទើប​សព្វ​ថ្ងៃ​នេះ​មាន​ច្បាប់​មូយ​កំ​ណត់​អំ​ពី​ចំនួន​វី​តាមី​នអា​ និង​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​ផ្សេងៗ​ទៀត​ ដែល​គេ​ប្រើ​ប្រាស់​បន្ថែម​នោះ។

ដូច្នេះ បេ​តា​កា​រ៉ូ​តូន​ល្អ​  ប៉ុន្តែ​បើ​ប្រើវា​ច្រើន​ពេក​  វា​មិន​ល្អ​ប្រ​សើរ​ជា​ការ​ចាំ​បាច់​នោះ​ទេ។​នេះ​គី​ជា​ដំ​ណឹង​ដ៏​ពិ​បាក​សម្រាប់​ពិភព​លោក​នា​សម័យ​នេះ។ មនុស្ស​ គេ​ធ្វើ​អ្វីៗ​សឹង​តែ​លើស​កំ​ណត់​ទាំង​អស់​ គេ​បរិភោគ​ច្រើន​ពេក​ គេ​ផឹក​ច្រើន​ពេក​ គេ​ជក់​បា​រី​ច្រើន​ពេក​ គេ​បាន​ចំ​ណាយ​លុយ​ច្រើន​ពេក​ គេ​ជប់​លៀង​ច្រើន​ពេក។ រី​ការ​ចេះ​ប្រ​មាណ​ឲ្យ​មាន​តុល្យ​ភាព​ទៅ​លើ​ចំ​ណី​អា​ហារ​ជា​គំ​និត​គេ​គួរ​តែ​និ​យម​ចូល​ចិត្ត​ជា​ច្រើន​អស្ចារ្យ​ដូច​គ្នា​ដែរ។ ​លើស​ពី​នេះ​ទៅ​ទៀត​ យើង​ក៏​រស់​នៅ​ក្នុង​សង្គម​តក់​ក្រ​ហល់​ដែល​ចង់​ធ្វើ​អ្វីៗ​ឲ្យបា​នទាន់​ចិត្ត​  ហើយ​ដែល​ពិ​បាក​នឹង​ទទួល​យល់​ថា ​ សុខ​ភាព​ល្អ​ភ្លាមៗ​មិន​អាច​រក​បាន​នោះ​ផង​ដែរ។ មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ចូល​ចិត្ត​ទទួល​យក​ការ​និយ​ម​ថ្មីៗ​   ដែល​បាន​ឮ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​ទី​ប្រឹក្សា​សា​ធារ​ណ​សុ​ខា​ភិ​បាល​  ខ្ញុំ​បាន​ទទួល​ទូរ​សព្ទ័​ជា​ច្រើន​ពី​អ្នក​សារ​ព័ត៌​មាន​ពួក​គេ​បាន​ព្យា​យាម​ឲ្យ​ខ្ញុំ​និ​យាយ​ដូច្នេះ​ មែន​ហើយ​ កា​រ​បរិ​​ភោគ​សណ្ដែក​បណ្ដុះ​បី​ខាំ​រៀង​រាល់​ថ្ងៃ​ នឹង​ជួយ​ធ្វើ​ឲ្យ​បេះ​ដួង​រឹង​មាំ ឬ​ក៏ថា​ លេប​ថ្នាំ​គ្រាប់​សា​រាយ​សមុទ្រ​ពី​បី​គ្រាប់​ នឹង​ធ្វើ​ឲ្យ​សម្រាន្ត​លក់​ស្រូល។ គ្មាន​អ្នក​ណា​ចង់​ដឹង​ពី​ដំ​ណឹង​របស់​ខ្ញុំ ​ ដែល​ស្ដី​ពី​សុភ​វិនិ​ច្ឆ័យ​នៃ​តុល្យ​ភាព​ខាង​ចំ​ណី​អា​ហារ​ដែល​សរីរាង្គ​កាយ​ត្រូវ​ការ​នោះ​ឡើយ។​ ខ្ញុំ​ដឹង​ភ្លាម​ថា​ ទោះ​បី​ខ្ញុំ​កំ​ពុង​បាន​ផ្ដល់​ឲ្យ​គេ​នូវ​របស់​ដ៏​ត្រឹម​ត្រូវ​ ដូច​ជា​សុខ​ភាព​ល្អ ​និង​វិធី​រស់​នៅ​ដោយ​មាន​តុល្យ​ភាព​ក៏​ដោយ​ ក៏​គេ​មិន​បាន​ចាប់​យក​ចំ​ណង​ជើង​អត្ថបទ​ ទស្ស​នា​វដ្ដី​ (ទោះ​បី​ជា​ទស្ស​នា​វ​ដ្ដី​សុខ​ភាព​ក៏​ដោយ)​ របស់​ខ្ញុំ​ ឬ​ក៏​បង្កើ​ត​ជា​គុណ​ប្រ​យោជន៏​នៅ​ផ្សារ​ផលិត​កម្ម​អា​ហារ​ថ្មីៗ​ណា​មួយ​នោះ​ឡើយ។

សរីរាង្គ​កាយ​របស់​មនុស្ស​អាច​ទ្រាំ​ទ្រ​នឹង​បរិមាណ​ច្រើន​ហួស​ហេតុ​នៃ​សារ​ធាតុ​ណា​មួយ​បាន​យ៉ាង​យូរ​ទោះ​បី​ជា​កា​រ៉ុត​៣​គី​ឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ!​ ប៉ុនែ្ត​ រឿង​​ដ៏​​សំ​ខាន់​បំ​ផុត​នោះ​គឺ​ តុល្យ​ភាព​ មិន​មែន​នៅ​លើ​អ្វី​ដែល​យើង​បរិ​ភោគ​ប៉ុណ្ណោះទេ​ គឺ​នៅ​លើ​របៀប​រស់​នៅ​ទាំង​ស្រុង​របស់​យើង​ ដែល​វា​ជា​គន្លឹះ​នៃ​សុខ​ភាព​ល្អ​ និង​ភាព​រីក​រាយ​ជា​និរន្ដរ៍​៕ ដកស្រង់ចេញពីសៀវភៅ ជីវិតថ្មី ដោយលោក ហែម-ហួន (សូមរងចាំអានអត្ថបទផ្សេងៗដែលទាក់ទងទៅនិងការអបរំសុខភាព)

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      872នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39914នាក់
ខែនេះ    349082នាក់
ឆ្នាំនេះ   2359621នាក់
សរុប   51719547នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 01:46