ព័ត៌មានក្ដៅ

សុខភាព៖ ប្រាក់ក៏បង់សុខភាពក៏ខូច

ដោយៈ ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 05:42 នាទី ចំនួនអានៈ 1494

ក្រុម​ហ៊ុន​រថ​យន្ត​នាំ​មុខ​គេ​របស់​អា​មេ​រីក​កាំង​៣ ចំ​ណាយ​ប្រាក់​លើ​ការ​ធា​នា​រ៉ាប់​រង​សុខ​ភាព​ច្រើន​ជាង​លើ​ការ​ទិញ​ដែក។ មធ្យមភាគ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​១៦៥០​ដុល្លារ​ក្នុង​ឡាន​មួយ(នៅឆ្នាំ១៩៩៤ )។ ដោយការថែរក្សាសុខភាព កើនលឿនជាងផ្នែកផ្សេងៗ នៅ​ក្នុង​តា​រាង​តម្លៃ​នៃ​អ្នក​ប្រើ​ប្រាស់​ ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​ឡើងៗ​កំ​ពុង​ដឹង​ថា និយោ​ជិក​ដែល​មាន​ជំ​ងឺ​ច្រើន​នាំ​ទៅ​រក​ការ​ខាត​បង់​ប្រាក់​ចំ​ណេញ។

តើអ្វីទៅដែលធ្វើឲ្យនិយោជិកឈឺ ?

ក្រៅ​ពី​ការ​ងារ​ដែល​មាន​គ្រោះ​ថ្នាក់​មួយ​ចំនួន​ មាន​ការ​គំ​រាម​កំ​ហែង​ដ៏​ធំ​មួយ​ដល់​សុខ​ភាព​របស់​និ​យោ​ជិក​ គឺ​របៀប​រស់​នៅ​របស់​គេ។​

ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាយ​ច្បាស់​ថា ​ការ​ទទួល​ទាន​អា​ហារ​មិន​ល្អ​(អា​ហារ​មាន​សាច់​ ខ្លាញ​ ស្ករ​ច្រើន​)​ការ​រស់​នៅ​មួយ​កន្លែង​ (គ្មាន​ការ​ហាត់​ប្រាណ)​ការ​ទទួល​ទាន​ស្រា ​ការ​ជក់​បា​រី​និង​ការ​ទទួល​ទាន​ទឹក​តិច​ បាន​កំ​ណត់​នូវ​​​គ្រោះ​ថ្នាក់​យ៉ាង​ទូ​លំ​ទូ​លាយ​ ចំ​ពោះ​ការ​កើន​ឡើង​នៃ​ជំ​ងឺ​បេះ​ដូង​ ជំងឺ​ពង​ស្វាស​ បំ​ពង់ក និងមហារីកពោះវៀនធំ ។

ឧទាហរណ៏៖ អ្នក​ជក់​បា​រី​មាន​​អ​វត្ត​មាន​លើស​គេ​៦​ថ្ងៃ​ ពុំ​មាន​លទ្ធ​ភាព​ធ្វើ​ការ​ច្រើន​ជាង​គេ​ប្រាំ បី​ថ្ងៃ​ និង​ឈឺ​ច្រើន​ជាង​គេ​១២%​ ដែល​ត្រូវ​ចំ​ណាយ​ប្រាក់​បន្ថែម​ ១៩០០ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​សម្រាប់​អ្នក​ជក់​បា​រី​ម្នាក់​ បើ​ប្រៀប​ធៀប​ទៅ​និង​អ្នក​មិន​ជក់​បារី។

បាត់​បង់​ផលិត​ផល​មួយ​ចំ​នួន​ធំ​ក្នុង​ចំ​ណោម​មនុស្ស​ដែល​មាន​អាយុ​ ៣០-៤០ ​ឆ្នាំ ​ភាគ​ច្រើន​ជា​អ្នក​ផឹក​ស្រារ។​ និ​យោ​ជិក​៤៥​លាន​នាក់​រង​គ្រោះ​ដោយ​ជំ​ងឺ​លើស​ឈាម​ រឿង​នេះ​ធ្វើ​ឲ្យ​រោង​ច្រក​ចំ​ណាយ​លុយ​៣០០​កោដិ​ក្នុង​មួយ​ឆ្នាំ។ តម្លៃ​សរុប​ប្រ​ចាំ​ឆ្នាំ​សម្រាប់​ការ​ព្យា​បាល​ជំ​ងឺ​លើស​ឈាម​ និង​ការ​ថែ​រក្សា​សុខ​ភាព​នៅ​តាម​គ្លី​និក​តែ​ប៉ុណ្ណោះ ​មាន​តម្លៃ​ជា​មធ្យម​៩០០​ដុល្លារ​ ក្នុង​មនុស្ស​ម្នាក់ៗ​។ ត្រូវ​ចំ​ណាយ​អស់​៤០០០០ដុល្លារ​ ទៅ១០០០០០​ដុល្លារ​សម្រាប​ថែ​រក្សា​សុខ​ភាព​ និង​ការ​ចុះ​ប្រាក់​ខែ​ជាង​៤​ខែ ​ចំពោះ​អ្នក​ធ្វើ​ការ​ធម្មតា​ ដែល​មាន​ជំ​ងឺ​គាំង​បេះដូង។

តើ​ការ​ផ្លាស់​ប្តូ​រ​បៀប​រស់​នៅ​អាច​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ថែរ​ក្សា សុខ​ភាព​របស់​អ្នក​ឬទេ?​ មែន​ហើយ​នៅ​ពេល​ដែល​គ្រូ​បង្រៀន​នៅ​ទី​ក្រុង​ដា​ឡាស​ ចុះ​ឈ្មោះ ​គ្រូ​បង្រៀន​នៅ​ក្នុង​កម្ម​វិ​ធី​សុខ​ភាព​គេ​បាន​ឲ្យ​មធ្យម​ភាគ​នៃ​ថ្ងៃ​ឈប់​សម្រាក​ ព្យា​បាល​ជំ​ងឺ​ ប្រ​ចាំ​ឆ្នាំ​៦​​ថ្ងៃ​តិច​ជាង​កន្លែង​ផ្សេងៗ​ ។​ឧទាហរណ៏ មួយ​ទៀត​​នៅ​ក្នុង​កំ​ឡុង​ពេល​៥​ឆ្នាំ​ រោង​ចក្រ ឡក់​ហ៊ីដ​មី​ស៊ីល​ និង​ក្រុម​ហ៊ុន​អាវ​កាស​បាន​ប៉ាន់​ប្រ​មាណ​ឃើញ​ថា​​កម្ម​វិធី​សុខ​ភាព​​សន្សំ​ប្រាក់​បាន​មួយ​លាន​ដុល្លារ​ គ្រាន់​តែ​នៅ​ក្នុង​ផ្នែក​ធា​នា​រ៉ាប​រង​ជី​វិត​តែប៉ុ​ណ្ណោះ ។​ នៅ​ក្នុង​កំ​ឡុង​ពេល​នេះ​ អវត្ត​មាន​របស់​និ​យោ​ជិក​បាន​ចុះ​ថយ​ ៦០%​ ជំ​ងឺ​លើស​ឈាម​​ចុះ​៩០%​និង​អត្រា​នៃ​ការ​ផ្លាស់​ប្ដូរ​និ​យោ​ជិក​ ក៏​បាន​ថយ​ចុះ​យ៉ាង​ច្រើន​។​

ការ​ចាប់​អារម្មណ៏​នៅ​ក្នុង​របៀប​រស់​នៅ​ដែល​មាន​សុខ​ភាព​ល្អ កំ​ពុង​រីក​ច្រើន ស្រា ​ថ្នាំជក់​ និង​​ការ​ប្រើ​ប្រាស់​សាច់​បាន​ចុះ​ថយ​យ៉ាង​គួរ​ឲ្យ​កត់​សំ​គាល់​ ហើយ​នៅ​កំ​ពុង​តែ​ចុះ​ថយ​ថែម​ទៀត។​ ជា​មួយ​គ្នា​នេះ​ ចំ​នួន​នៃ​អ្នក​ស្លាប់​ដោយ​ជំ​ងឺ​គាំ​បេះ​ដូង​ និង​អ្នក​ស្លាប់​ដោយ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួ​ក្បាល​ក៏​កំ​ពុង​ថយ​ចុះ​ដែរ​ គំ​ណិត​​ដែល​ថា​អ្នក​ជំ​នួញ​តែង​តែ​ធាត់​ ដុះ​ក្បាល​ពោះ​ អស់​កម្លាំង​ ជក់​បា​រី​ និង​ទទួល​ទាន​ស្រា ​ជា​មួយ​អា​ហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​នោះ ​ហួស​សម័យ​ហើយ ។​ អ្នក​ជំ​នួញ​នៅ​លើ​ពិភ​ព​លោក​សព្វ​ថ្ងៃ​នេះ​ គេ​បាន​ទទួល​ជោគ​ជ័យ​ដោយ​ការ​ហាត់​ប្រាណ ​និង​ការ​ស្អាត ។​ អ្នក​គ្រប់​គ្រង​កាន់​តែ​ច្រើន​ឡើងៗ​ បាន​ជ្រើស​រើស​លក្ខខណ្ឪ​ដ៏​ខ្ពស់​ ដែល​អាច​ទទួល​បាន​ផល​ប្រ​យោជន៏​ទាំង​ខ្លួន​គេ​និង​ក្រុម​ហ៊ុន​របស់​គេ។ ដំ​ណឹង​នេះ​ច្បាស់​លាស់​ណាស់ មនុស្ស​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ ដែល​ជា​ទ្រព្យ​សម្បត្តិ​ ដ៏​មាន​តម្លៃ​បំ​ផុត។ ​អ្នក​ធ្វើ​ការ​ដ៏មា​ន​សុខ​ភាព​ល្អ ​អាច​ធ្វើ​ការ​បាន​ច្រើន​ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ចំ​ណាយ​ទៅ​លើ​ថ្លៃ​ព្យា​បាល​ជំ​ងឺ​អស់​យ៉ាង​តិច​បំ​ផុត។​

ការផ្លាស់ប្ដូរពីអាហារសាមញ្ញទៅអាហារទំនើប

ជន​ជាតិ​អា​មេ​រិច​កាំង​ចំ​ណាយ​៤០​%​ថ្លៃអាហារ​ ទៅ​លើ​ការ​បរិភោគ​ អាហារ​នៅ​តាម​ភោជ្ជ​នីយ​ដ្ឋាន។​ ចំ​ណី​អា​ហារ​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​ដោយ​ចំ​រាញ់​មាន​ជាតិ​ស្ករ​ និង​អំ​បិល​ច្រើន​ និង​រៀប​ចំ​តាម​បែប​គី​មី​ ដើ​ម្បី​ផលិត​ឲ្យ​មាន​កា​ឡូ​រី​ខ្ពស់​ ជា​តិ​អាហារ​ចិញ្ចឹម​តិច​ ដែល​មាន​រស់​ជាតិ​គី​មី​ឲ្យ​ចាប់​អារម្មណ៏។​ គោ​ក្រ​បី​របស់​គេ​ត្រូវ​បាន​គេ​បំ​ប៉ន​ (ធ្វើ​អោយ​ធាត់)​ ដោយ​ខ្វះ​ការ​ហាត់​ប្រាណ ​និង​ដោយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទីក​ ហើយ​វា​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស។ ​ជា​លិទ្ធ​ផល​គឺ​ គោ​ធាត់​ ផលិត​បន្ទះ​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ពី​ដង់​ច្រើន​ជាង​គោ​ស្គម។​ ហើយ​គេ​បាន​ចំ​ណាយ​ប្រាក់​ជា​ច្រើន​ សម្រាប់​ការ​ជឿន​លឿន​ទាំង​នេះ។​ នៅ​ពេល​ដែល​គេ​បរិ​ភោគ​ដើម្បី​ឲ្យ​បាន​រស់​ អ្វី​ដែល​គេ​បរិ​ភោគ​នោះ​កំ​ពុង​តែ​សម្លាប់​ពួក​គេ​ទៅ​វិញទេ។​

តើអ្នកកំពុងនិយាយថា ចំណីអាហារអាចបណ្ដាលឲ្យមានជំងឺឬ ?

មាន​ស្តិតិ​ដែល​កំ​ពុង​ធ្វើ​ឲ្យ​ជឿយ៉ាយ​ពិត​ប្រា​កដ។ កាល​ពី​មួយ​រយ​ឆ្នាំ​មុន​ជន​ជាតិ​អា​មេ​រិច​កាំង​ ១០​ទៅ​១៥​ភាគ​រយ​ស្លាប់​​ដោយ​​សារ​​ជំ​ងឺ​សរ​សៃ​បេះ​ដូង​ និង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួ​ក្បាល​។ ​សព្វ​ថ្ងៃ​នេះ​ចំ​នួន​នោះ​ឡើង​រហូត​ដល់​៤០%។ កាល​ពី​សម័យ​នោះ​មាន​មនុស្ស​តិច​ជាង​៦%​​ បាន​ស្លាប់​ដោយ​ជំ​ងឺ​មហា​រីក​ ដែល​សព្វ​ថ្ងៃ​នេះ​ តួ​លេខ​នោះ​ឡើង​រហូត​ដល់​២៦% ។ នេះ​មិន​មែន​ជា​វិ​ធី​នៃ​ធម្ម​ជាតិ​ឡើយ។​ មនុ​ស្ស​មិន​មាន​បំ​ណង​ចង់​ស្លាប់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​ ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួ​ក្បាល​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំ​ងឺ​មហា​រីក​ពោះ​វៀន​ និង​មហារីក​សុ​ដន់​ក្នុង​ចំ​នួន​ដ៏​ច្រើន​បែប​នេះ​ទេ។​ ជំ​ងឺ​សរ​សៃ​បេះ​ដូង​ដ៏​កាច​សា​ហាវ​ផ្ដើម​កើត​នៅ​ប្រ​ទេស​អា​មេ​រិច​ បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី១ ។ ជំ​ងឺ​នេះ​មាន​សន្ទុះ​យ៉ាង​លឿន​ នៅ​ក្រោយ​សង្រ្គាម​លោក​លើក​ទី២​  នៅ​ពេល​ដែល​មនុស្ស​អាច​ផ្គត់​ផ្គង់​ចំ​ណី​អា​ហារ​ដែល​មាន​សាច់​ច្រើន​ និង​នៅ​ពេល​ដែល​រោង​ចក្រ​ម្ហូប​អា​ហារ​ បាន​ចាប់​ផ្ដើម​ផលិត​ម្ហូប​អា​ហារ​កែ​ឆ្នៃ​ដែល​មាន​បញ្ចូល​កា​ឡូរី​  និង​ដក​យក​អា​ហារ​ចិញ្ចឹម​ចេញ​ជា​ច្រើន​៕ កម្មវិធីផ្សព្វផ្សាយអប់រំសុខភាពនៅមានជាច្រើនទៀត! ដកស្រង់ពីសៀវភៅជីវិតថ្មី ដោយ លោក ហែម ហួន

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27541នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174025នាក់
ខែនេះ    557305នាក់
ឆ្នាំនេះ   1939537នាក់
សរុប   51299463នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:48