ព័ត៌មានក្ដៅ

    ចន្ទ័សុផល ធ្វើការព្រមាន និង ដាស់តឿន អប់រំ ដល់ក្រុម hacker anonymous cambodia

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 3884

    បន្ទាប់ពីមានការចាប់ខ្លួន សមាជិកពីនាក់របស់ក្រុម អានាមឹក កម្ពុជាដែលជាអ្នកធ្វើការលុកលុយគេហទំព័រ មួយចំននួននៅ​លើប្រព័ន្ធអ៊ិនធឺណិត របស់ប្រទេសកម្ពុជា​មក ធ្វើអោយសមាជិក​នៃក្រុម​នេះ​មានកំហឹងយ៉ាងខ្លាំង នឹង​សុំអោយមានការ​ដោះលែង សមាជិកក្រុម​របស់ខ្លួន ជាបន្ទាន់ បើពុំដូចនោះទេ​សមាជិក​ក្រុមដែលនៅសល់ នឹងធ្វើការបំផ្លាញ គេហទំព័រផ្សេងៗ ទៀតដែលមាននិនាការគាំទ្រ រដ្ឋាភិបាលកម្ពុជាដែល​ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ វាជាការពិតដែល​ក្រុមមួយនេះបាន​នឹងកំពុងតែធ្វើការ​ទៅតាមគំរោងការរបស់​ខ្លួន​ទោះដឹងថា​ក្រុមរបស់ខ្លួន​កំពុងប្រឈមមុខ​នឹងច្បាប់យ៉ាងណាក៏ដោយ។ ក្រុមអានាមឹក ប្រទេសកម្ពុជា បានធ្វើការលុកលុយ​នឹងបំផ្លាញ គេហទំព័រជាច្រើនក្នុងរយះពេលដ៏ខ្លី ឧទាហរណ៍ គេហទំព័រ ដើម អំពិល ជាដើម​ដែល មានប្រជាប្រិយភាពបំផុតសម្រាប់ ក្រុម អានាមឹង។ ព្រោះ គេហទំព័រមួយ​នេះ ភាគច្រើន​ឬស្ទើរតែទាំងអស់ ពុំមានព័ត៌ដែលធ្វើការរិះគន់​ចំពោះ រដ្ឋាភិបាលនោះឡើយ គឺមានការសរសេរលើក​តំកើនតែប៉ុននោះ។ ហើយក៏នៅមានគេហទំព័រជាច្រើនទៀតផងដែរ ចូលជា គេហទំព័រ CTN, CNC ដែលមានការចូលចិត្តតាំងពីក្រុម ចេកចៀនមកម្លេះ។ កាលពីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៤នេះ គេហទំព័រ ដើមអំពិល http://dap-news.com/

    1491273 669982939734005 8595335365478816040 oត្រូវ​បានក្រុម អានាមឹក​ប្រទេស​កម្ពុជា ធ្វើការបំផ្លាញបានយ៉ាងជោកជ័យ។ ស្របពេលដែល គេហទំព័រផ្សេងៗទៀត ដែលមាននិនាការគាំទ្រគណបក្សកាន់អំណាច​កំពុង​មានភាពភ័យខ្លាច នឹងគេហទំព័រផ្សេងៗ ត្រូវ​បានបំផ្លាញជាបន្តរបន្ទាប់ផងនោះ។

              តើរដ្ឋាភិបាលនឹង​មានចំណាត់ការយ៉ាងណា​ចំពោះករណីនេះ? ហើយមានប្រសិដ្ឋភាពដល់កំរិតណាដែរ? ស្របពេលដែលរដ្ឋាភិបាលកំពុងលួចធ្វើសេចក្ដីម​ព្រាងច្បាប់​ស្ងាត់ៗ ទៅលើ​ការគ្រប់គ្រង បណ្ដាញអ៊ិនធឺណិត លើប្រព័ន្ធបច្ចេកវិទ្យានោះ។ អ្នកលេង បណ្ដាញសង្គម Facebook ដែលគាំទ្ររដ្ឋាភិបាល បានធ្វើការព្រមាន ដល់ក្រុមអានាមឹងកម្ពុជា ថានឹងទទួលការ​ចាប់ខ្លួន នឹងធ្វើការតបតផ្សេងៗ ទៅកាន់ក្រុមនេះវិញ។ ហើយក៏មានអ្នកលេង​បណ្ដាញសង្គមមួយ​ចំនួនទៀត បាននិយាយថា ប្រសិន​បើចង់ចាប់​ក្រុម Hacker ទាំងនេះគឺមានភាពងាយស្រួល​បំផុត។ សំដីនេះក៏ដូចជាសំដីក្រុម Hacker ធ្លាប់​បាននិយាយ​ផងដែរថា បើចង់ Hack គេហទំព័រ ដែលនៅ​ប្រទេស កម្ពុជា គឺងាយផុតផងដែរ។

    Screenshot 14

    អ្នកអាចធ្វើការតាមដានគេហទំព័រផ្សេងៗដែល ត្រូវ​បាន Hack ដោយ​ក្រុម អានាមឹកកម្ពុជា៖

    https://www.facebook.com/pages/Anonymous-Cambodia/667198356679130

    នេះជាសំដី​នៃក្រុមអានាមឹកកម្ពុជា

    We Will Leak It Soon 

    Target : http://www.information.gov.kh/
    Target : www.moe.gov.kh
    Target : http://www.mlmupc.gov.kh/

    ពួកពុករលួយខ្លាចយើង
    ពួកស្មោះត្រង់គាំទ្រយើង
    ពួកអ្នកតស៊ូចូលរួមជាមួយយើង
    ពួកយើងមិនអភ័យទោស
    ពួកយើងមិនបំភ្លេចចោល
    អ្នកគួរតែរំពឹងនូវការមកដល់របស់ពួកយើង

    The Corrupt fear us.
    The Honest support us.
    The Heroic join us.
    We do not forgive.
    We do not forget.
    Expect us.

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានវិទ្យា 
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រីនគរបាលការិយាល័យសណ្ដាប់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រីនគរបាលការិយាល័យសណ្ដាប់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ មាស​ សារ៉ន​ ភេទ​ ស្រី អាយុ​ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្...Read more
    និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត អូស្ត្រាលី បានមកដល់មជ្ឃមណ្ឌលអភិវឌ្ឍន៍យោ​ធិន​ពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប ដោយមានការទទួល ស្វាគមន៍ ពីលោក​វរសេនីយ៍ឯក យ៉ាង និល នាយករដ្ឋបាល តំណាង ឯកឧត្តម ឧត្តមសេនីយ...Read more
    យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្បាប់បានយ៉ាងសកម្មលោក ឆាន ឆាយ​ ហៅម៉ៅ ជាមន្ត្រីប៉ូលីស​នៅ​អធិការដ្ឋាននគរបាល​ស្រុក​អន្លង់​វែង ​យក​តួនាទី​របស់​ខ្លួន​ ប្រើ​ប្រាស​រថ​យន្ត​ពាក់ស្លាកលេខ​ ខេមរភូមិន្ទ និង ពាក់​ស្លាក​លេខ​ នគរបាល រក​ស៊ី​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ យ៉ា...Read more
    ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ...Read more
    លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាងលោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បាន​ឧបត្ថមថវិការចំនួន $១២០០(មួយពាន់ពីររយដុល្លារ) ដល់​លោកគ្រូភ្លេង កេត ចន្រ្តា ដែលពិការភ្នែកទាំងសងខាង បច្ចុប្បន្ន​រស់​នៅ ភូមិបុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង...Read more
    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់...Read more
    អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយនៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្ន...Read more
    កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិកម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើក​កម្ពស់សេរីភាពបញ្ចេញមតិ ដែល​បាន​រៀមចំឡើង​ដោយ​ សមាគមអាដហុ ក្រោយ​ជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែល​​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅ​សាលា​រៀន​វត...Read more
    ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយលោក ប៉ែន យ៉ែម កំពុង​ស្រែកយំដង្ហើយហៅ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​​ មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អោយ​ជួយ​គ្រួសារដ៏កម្សត់របស់​គាត់​ផង ព្រោះ​អាជ្ញាធរខេត្ត​សៀម​រាប បាន​ចេញ​សេចក្តីជូន​ដំ​ណឹង(ស.ជ.ណ) អោយ​គា...Read more
    លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុ...Read more
     លិខិតមិត្តអ្នកអាន
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4321នាក់
    ម្សិលមិញ    12855នាក់
    សប្ដាហ៍នេះ    53761នាក់
    ខែនេះ    150350នាក់
    ឆ្នាំនេះ   4265409នាក់
    សរុប   34931655នាក់
    ថ្ងៃទី 13 ខែ 12 ឆ្នាំ 2019 ម៉ោង 10:48