ព័ត៌មានក្ដៅ

    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 4377

    និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ហៅ​កាត់​ថា USEA ខេត្ត​សៀមរាប ដែល​បាន​គំរាម​ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​អោយ​ស្លាប់​លោក សខេង ឧបនាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥ និង​ត្រូវ​ដោះ​លែង​អោយ​មាន​សេរីភាព។

    យោង​តាម​សម្តី​របស់​អ្នក​ស្រី កុយ កិ​ត្យា មេធាវី​ការ​ពារ​ក្តី​អោយលោក តៅ​សាវឿន បាន​​ប្រាបអ្នកកាសែត​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ២០១៥​នេះ​ថា តុលាការខេត្ត​សៀមរាប​នឹង​ដោះលែង​យុវជន​ដែល​គំរាម​បោក​គ្រាប់បែក​សម្លាប់​​លោក​ សខេង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពី ​ខែ​កញ្ញា​កន្លងទៅ​​ឲ្យ​មាន​សេរីភាព​​វិញ​នៅ​ចុងខែ​តុលា បន្ទាប់ពី​មានការ​ជំនុំ​ជម្រះក្ដី​កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ។​

    អ្នក​ស្រី កុយកិ​ត្យា បាន​បន្តថា តុលាការ​ខេត្ដ​សៀមរាប​បានសម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សាវឿន រយៈពេល​១៥​ខែ តាម​មាត្រា ​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​អនុវត្ត​ទោស​តែ​១​ខែ។ អ្នកស្រី​បន្ថែមថា កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០១៥ខាង​មុខ​នេះ​​។ ​

    និស្សិត​នៅ​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ម្នាក់​បាន​បង្ហើប​ប្រាប់​ថា មូល​ហេតុ​ដែល​ធ្វើ​អោយ​លោក តៅ​សាវឿន ខឹង​ក្រេវ​ក្រោដ រហូត​ប្រមាត​ដាក់​គ្រាប់​បែក​អោយ​ស្លាប់​ទាំង​អស់​គ្នានៅ​ថ្ងៃ​ដែល​លោក សខេង មក​ចែកសញ្ញាប័ត្រ​នោះ ព្រោះ​ខាង​សាលា​បាន​លើក​ថ្ងៃចែក​សញ្ញាប័ត្រ​ម្តង​ហើយ​ម្តងទៀត​ (​ដំបូង​ឡើយ​ថា ចែក​នៅ​ថ្ងៃទី២៦ តែមុន​ថ្ងៃ២៦ថាចែក​ថ្ងៃទី២៨ ដល់​មុន​ថ្ងៃទី២៨ថាថ្ងៃទី២៨មិន​បាន​ចែក​ទេ មិន​ដឹង​ថ្ងៃណាទេចាំជួន​ដំ​ណឹងដល់​និស្សិត​នៅ​​ពេល​ក្រោយ លុះ​បន្ទាប់​មក​ទៀត​ផ្តល់​ដំណឹង​ថ្មីមួយទៀត​ថា ចែក​នៅ​ថ្ងៃទី២៨វិញ)។

    សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី២៨ ខែកញ្ញា និស្សិត​តៅ​សាវឿន​បាន​ទៅ​ទទួល​សញ្ញាប័ត្រ​ដូច​និស្សិត​ដ៏ទៃ ដោយ​មិន​មាន​ការ​ដាក់​គ្រាប់​បែក​ដូច​សម្តី​ដែល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នោះ​ទេ ហើយ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគា​លោក តៅ​សារឿន បាន​សរសេរ​លិខិត​សុំ​ទោស​លោក​ សខេង ជាសា​ធារណៈពី​ក្នុង​ពន្ធនាគារខេត្ត​សៀមរាបផងដែរ។

    ប្រ​ទេស​មាន​ច្បាប់​គ្រួសារមាន​វិន័យ បើ​ទោះ​ជា​លោក តៅ​សាវឿន​ មិន​ជាប់​ទោស​យូអង្វែង​ដូច​ក្នុង​មាត្រា២៣៣​ក៏ដោយ តែ​ក៏​បាន​ជាប់ទោស​​អស់​រយៈពេល​១ខែផងដែរ ដែលវា​​ជា​ការ​ប្រមាន​ដល់​អ្នក​ដ៏ទៃ​ជាស​វៀង​​យក​តំ​រាប់​តាម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    យួននៅតែចង់រំលោភយកដីខ្មែរតែរហូត   អាន1315ដង ត្រូវតែមើល យួនយកក្បាលខ្មែរដាំតែអុង   អាន6677ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1616ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1263ដង អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម?...    អាន2298ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1460ដង លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន   អាន3221ដង សម្ដេចតានិយាយពីការពិតនៃការបង្កើត និងបញ្ចូលជំនាញការយួនទៅក្នុងបក្ស   អាន3698ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន6984ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1583ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ​បណ្ឌិត លី អ៊ុំអេង ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​នាំយក​អំណោយ ថវិការ និង​ចង្ហាន់ វេប្រគេន​ព្រះសង្ឃគង់ចាំព្រះ​វស្សា​នៅវត្ត​សិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថ...Read more
    លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្...Read more
    គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេចបុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​...Read more
    ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់ពលរដ្ឋតវ៉ារឿង អាជ្ញាធរអប្សរា ចុះបោះបង្គោលរបង ព័ទ្ធយកដីប្រជាពលរដ្ឋជាង៤០គ្រួសារ នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ ...Read more
    ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក  លោក ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានពាំនាំអំណោយដ៏ថ្លៃថ្លា និងថវិការមួយចំនួន ពីព្រះចៅអធិការ សន សារឹទ្ធ ហៅលោកតាបារាំង (វត្តព្រិន) ព្រះចៅអធិការ ហ៊ាក់ គឹមហ៊ត់ (វត្តអារញ្ញសាគរ) ន...Read more
    ជនពិការចុះដាំដើមឈើ៣ពាន់ដើមមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុនសែន គូលែន ៣១៧សៀមរាប បានចូលរួមធ្វើការដាំកូនឈើ ច្រើនប្រភេទប្រមាណជិត៣ពាន់ដើម ក្នុងឪកាសចូលរួមអបអររុក្ខទិវា៩កក្កដា។ ពិធីដាំកូនឈើនៃរុក្ខទិវា ដែលបានធ្វើនៅថ្ងៃទី...Read more
    ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក អំណោយជាច្រើនសន្ធឹកសន្ធាប់ ចែកជូនកងកម្លាំងប្រដាប់អាវុធការពារព្រំដែនឈរជើងប្រចាំការឯប្រាសាទព្រះវិហារនៅ​រសៀលថ្ងៃទី០៧ ខែ​កក្កដា​ ឆ្នាំ២០១៩ ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បាន​យក​ អំណោយជា​ច្រើន​សន្ធឹក​សន្ធាប់ ចែកជូនកងកម្លាំងប្រដាប់​អាវុធ​ការពារព្រំដែន...Read more
    លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្លារអាមេរិកទៅឧបត្ថមដល់សាលាឃុំខ្នារសណ្តាយកាលពីរសៀលថ្ងៃទី០៤ ខែកក្កាដា ឆ្នាំ២០១៩ លោកជំទាវ​ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុម​ហ៊ុន​លីអ៊ុំអេង បាន​យក​ថវិការ​ចំនួន៣ពាន់ដុល្លារអាមេរិក​ទៅ​​ឧបត្ថម​ដល់​សាលាឃុំខ្នារ​សណ្តាយ ស្ថិត​ក្នុង​ស្រុក​បន្...Read more
    លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​បន្ទាប់ពីមានការផ្ទុះរឿង​អាស្រូវ​ជាហូហែ​របស់​លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគមន៍​ ពាក់ព័ន្ធ​នឹងការ​យកដីប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុករបស់ខ្លួន រហូត​មានការប្តឹងប្តល់ដល់អង្គភាព​ប្រឆាំង​អំពើររ...Read more
    សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់ចុះ​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជីក​យក​ដី​លក់​គ្មាន​ច្បាប់​ ​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​បាន​ចុះទៅ​ផ្អាក​គ្រឿងចក្រ​ជាង​២០​គ្រឿង​ដែល​ជីក​យក​អាចម៍ដី​លក់​គ្មាន​ច្បាប់ ​របស់​ស្...Read more
     លិខិតមិត្តអ្នកអាន
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      886នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29534នាក់
    ខែនេះ    196612នាក់
    ឆ្នាំនេះ   3272103នាក់
    សរុប   33938349នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:36