ព័ត៌មានក្ដៅ

វប្បធម៌~អរិយធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:06 នាទី ចំនួនអានៈ 7247

I.អរិយធម៌ជាអ្វី?

ជាទូទៅ​មាន​ការ​យល់​ផ្សេង​ពីគ្នា ចំពោះពាក្យអរិយធម៌នេះ៖

-ខ្លះយល់ថា ”អរិយធម៌ជាអំណាច ជាយសសក្តិ ជាចំណេះវិជ្ជា ជាទ្រព្យសម្បត្តិ“

-ខ្លះយល់ថា ភាពសង្ហា ភាពហឺហារហ៊ឹកហ៊ាក់ ដោយ​គ្រឿងឧបករព៍បរិភោគ មានសំលៀកបំពាក់ល្អ មានផ្ទះរស់នៅល្អ មានរថ​យន្ត​ទំនើប ចេះកាច់រាងតាម​ជនបរទេស យកជនបរទេសជាស្វាមី ឬប្រពន្ធ…

-ខ្លាះយល់ថា ភាពទំនើបថ្មី អ្នកនិយមប្រើ​ប្រាស​របស់ដែល​ទើប​តែកើត​ថ្មី ការយល់​បែបនេះស្រប​និង​សុភាសិត​ខ្មែរ​ដែល​ប្រើ​ពាក្យ​ស៊ីវិស័យ ក្លាយ​មក​ពី​ពាក្យ​បារាំង Civilization ដែល​វាសម​មួល​នឹង​ពាក្យ​ អរិយធម៌ នេះ​ឯង។

យើង​ស្រង់​យក​គំនិត​អ្នក​ប្រាជ្ញាធំៗ​ ដែល​បាន​ស្រាវ​ជ្រាវ​ពិចារណា​លើ​ពាក្យ អរិយធម៌ នេះ៖

-លោក កាល់ ម៉ាក (Karl Marx 1818-1883) ទស្សនវិទូ សេដ្ឋ​កិច្ចវិទូ សង្គមវិទូ អាល្លឺម៉ង់វិទូ យល់ថា ”អរិយធម៌ គឺជាតំលៃខាងសំភារៈ“។

-លោក វី ប៊ែរ (Weber 1864-1920) សេដ្ឋ​កិច្ច​វិទូ និង​សង្គម​វិទូ​អាឡឺ​ម៉ង់​យល់ថា ”អរិយធម៌ ជាកំរង​នៃ​វិជ្ជា​តិច​និច​ វិជ្ជាអនុវត្ត​គោល​ច្បាប់ ដែល​ជា​មធ្យោ​បាយ​ទប់​ទល់​នឹង​ធម្ម​ជាតិ“

-សព្វ​វចនាធិប្បាយ ឡារូស ពន្យល់ថា៖

          *អរិយធម៌​ នាំអោយអំពើ​ស៊ីវិល័យ

          *អរិយធម៌ ជាសំណុំលក្ខណៈ​ផ្ទាល់របស់ជីវភាព ប្រាជ្ញា​សិល្បៈ និង​សំភារៈនៃ​ប្រ​ទេស​មួយ សង្គម​មួយ។

-លោក ឡា ឡង់ (La Lande 1732-1807) តារា​វិទូ​បារាំង​យល់ថា ”អរិយធម៌ជាកម្រង​មែកធាង ច្រើន​បែប​យ៉ាង ក្នុង​សង្គម​មនុស្ស ដែល​មាន​លក្ខណៈ​ជា​សិល្បៈ សាសនា សីលធម៌ វិទ្យាសាស្រ្ត តិចនិច មាន​ជីវិត​អាច​បន្ត​គ្នា​ក្នុង​កាល​អាកាស ហើយ​ជា​លក្ខណៈរួម​របស់​សង្គម​ណាមួយ ឬ ច្រើន​ ដែល​មាន​ទំ​នាក់​ទំ​នង​គ្នា។

-លោក មីរ៉ាបូ (Mirabeau 1715-1789) សេដ្ឋ​កិច្ច​វិទូ​បារាំង​យល់ថា ”អរិយធម៌ គឺជា​ការ​រីក​ចំ​រើន​លូត​លាស់​នៃ​ជន​ជាតិ​ណាមួយ ដែល​ផ្ទុយ​នឹង​ភាព​ព្រៃ​ផ្សែ“។

-លោក ហង់រី បេណាក់ ភាសា​វិទូ​បារាំង​យល់​ថា ”អរិយធម៌ ជាការរីក​ចំ​រើន​ផ្នែក​សំភារៈ ផ្នែក​គំនិត​ប្រាជ្ញា និង​ផ្នែក​សីលធម៌“។

-តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជូន ណាត៖ ”អរិធម៌<អរិយ(បា)+ធម៌(សំ)ឬ ធម៌(បា)“

-អរិយ(បា) អាយ៍ (សំ) អារ្យ (ខ្មែរ)៖ ល្អប្រសើរ ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ត្រឹមត្រូវ រៀបរយ មាន​សណ្តាប់​ធ្នាប់ ឬមាន​បែប​បទ​ល្អ។

-ធម៌ (សំ) ធម្ម (បា)៖ ធាតុ វិធី ធម៌ភាព សភាវ​ទ្រ​ទ្រង់ ឬទ្រឹស្តី នាឆ្ពោះ​ទៅ​រក​វឌ្ឍភាព និង​ការ​អនុវត្ត​ន៍​យ៉ាង​សកម្ម។

សន្និដ្ឋាន៖ ទោះបី​មាន​ទស្ស​នៈ​ប្លែក​គ្នា​លើ​ពាក្យ ”អរិយធម៌“ យ៉ាង​នេះក៏ដោយ ក៏​យើង​អាច​បង្រួម​សេច​ក្តីថា អរិយធម៌​ សំ​គាល់​ការ​រស់​នៅ ការ​រៀប​ចំ​ជីវភាព​នៃ​សង្គម​មនុស្ស​ អោយ​បាន​រីក​ចំ​រើន​លូត​លាស់​តាម​ផ្លូវ​កាយ​ ចិត្ត និង​សំភារៈ។

          អរិយធម៌ មាន​មែក​ធាង​ពីរ​គឺ វប្បធម៌ និង​ សង្គមធម៌៖

ក) វប្បធម៌៖ ជា​លទ្ធ​ផល​នៃការ​លូត​លាស់​ខាង​បញ្ញា​របស់​មនុស្ស លើ​វិជ្ជា​ភាព​អន្ធការ​ លើ​ធម្ម​ជាតិ​ជា​ពិសេស លើ​ចំនុច​ខ្សោយ​របស់​មនុស្ស​ដោយ​ខ្លួនឯង បាន​សេច​ក្តី​ថា ជាការ​បណ្តុះ​បណ្តាល ជាឆន្ទៈ និង​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ របស់​មនុស្សជាតិ តាម​ចំ​នេះ​ដឹង​សីលធម៌ ការ​អប់​រំ​ផ្សេងៗ។ ផ្នែក​នេះ​សំ​ដៅ​លើ​ជំនឿ សីលធម៌ សីល្បៈ ភាសា អក្សរសាស្រ្ត​ជាដើម ដែល​មនុស្ស​សំរិត​សំ​រាំង​ ដើម្បី​សុខ​ដុម​រមនា​ក្នុង​សង្គម។

ខ) សង្គមធម៌៖ ជា​ការ​ទ្រ​ទ្រង់​សង្គម​មនុស្ស និង​បណ្តុះ​បណ្តាល សេច​កត្តី​សុខ​សប្បា​របស់​មនុស្ស​ជាតិ ដើម្បី​ទាញ​យក​ផល​ប្រ​យោជន៍​អោយ​បាន​ច្រើន​ជា​ទី​បំ​ផុត​ ឬ​តាម​វិធី​រៀប​ចំ​សង្គម​អោយ​បាន​រី​ក​លូត​លាស់ដូច​ជា សេដ្ឋ​កិច្ច​ សង្គម​កិច្ច នយោបាយ ឬតាម​ស្ថាប័ន​ផ្សេងៗ។

II.វិវត្តន៍អរិយធម៌

គេច្រើន​ចាត់ទុក​អរិយធម៌ដូច​ជា វត្ថុមាន​ជីវិត ព្រោះ​អរិយធម៌​បាន​កើត​ឡើង​ រីក​ចំ​រើន​ ហើយ​ចុះ​អន់​ថយ រួច​វិនាស​សាប​សូន្យ​ទៅ​វិញ​ក៏មាន។ ធាតុ​ទាំង​ឡាយ​ដែល​ផ្សែ​ផ្សំ​គ្នា​អោយ​កើត​ជា​អរិយ​ធម៌​ណា​មួយ​ មិន​មែន​ចេះ​តែ​កើត​ឡើង​ដោយ​ចៃ​ដន្យ ឬ​ឥត​សម​ហេតុ​ផល​នោះទេ។ ធាតុ​ទាំង​ឡាយ​នោះ​សុទ្ធ តែ​ផ្សែ​ផ្សំ​គ្នា​ម្តង​បន្តិចៗ អស់​ពេល​យ៉ាង​យូរ ជូន​កាល​រាប់​សតវត្សទំរាំកើត​បាន​ជា​អ​រិ​យ​ធម៌​មួយ​ឡើង។

ចំណែក​ឯការ​វិនាស​បាត់​បង់​សាប​សូន្យនៃ​អរិយធម៌​វិញ អាច​ប្រ​ព្រឹត្ត​ទៅ​សន្សឹមៗ​ដូច​កាល​ដែល​អរិយ​ធម៌​នេះ​កកើត​ឡើង​ដែរ។ អរិយធម៌​ខ្លះ​វិនាស​សាប​សូន្យ​យ៉ាង​ទម្ងន់ ដោយ​បាតុ​ភូត​ធម្ម​ជាតិ (អគ្គីភ័យ ទឹក​ជំនន់ រញ្ជួយ​ព្រះ​ធម៌ណី ឬដោយ​សារ​សង្គ្រាម)។

ក្នុង​ការ​វិវត្ត​ន៍អរិយធម៌នីមួយៗ តែង​ជួប​ប្រ​ទះ​នឹង​សម័យ​រីក​ចំរើន​លូត​លាស់ និង​សម័យ​ដុន​ដាប​ជា​លំ​ដាប់​ដោយ​តែ​មួយ​លើក​ក៏មាន ច្រើន​លើក​ក៏មាន។ ល្បឿន​វិវត្តន៍​នៃ​អរិយធម៌​នីមួយៗ អាស្រ័យ​ទៅលើ ថាមពល​នៃ​អរិយធម៌​នោះ ជូន​កាល​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​អរិយធម៌​ដ៏ទៃ ដែល​ច្រៀត​ចូល​មក ហើយ​ធ្វើ​អោយ អរិយធម៌នោះ​ផ្លាស់​ប្តូរ​ទៅ​តាម​ចង្វាក់​ថ្មី។ អរិយធម៌​ សំខាន់ៗទាំង​ឡាយ​ក្នុង​លោក សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិពល​ពីគ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។ ទំ​នាក់​ទំ​នង​នេះ​ក៏អាច​ផ្តល់​ផល​វិបាក​អាក្រក់ ឬ​ល្អ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ វិវត្តន៍​អរិយ​ធម៌​នីមួយៗ ត្រូវ​អា​ស្រ័យ​មួយ​ផ្នែក​យ៉ាង​ធំ​ទៅ​និង​ការ​វិវត្តន៍​ប្រ​វត្តសាស្រ្ត​នៃ​សង្គម ជាតិ​មួយ​​ ឬ មនុស្ស​ជាតិ​ទូទៅ។

III.មែក​ធាង​វប្បធម៌-អរិយធម៌ (ចំនុចទី III នេះសូមចុចមើល​រូបភាព​ខាង​ក្រោម)

IV.អរិយធម៌សំខាន់ៗក្នុងលោក

          អរិយធម៌មាន​ចំនួនច្រើន ហើយ​អរិយធម៌ទាំង​នោះ​ច្រើន​តែមាន​ទំនាក់ទំ​នង​គ្នា​ផង​ ការ​ចែក​អរិយធម៌​ពីគ្នា​ជា​ការ​លំ​បាក។ ប៉ុន្តែ​ដើម្បី​សំ​រួល​ដល់​ការ​សិក្សា គេ​អាច​ចែក​អរិយ​ធម៌​សំ​ខាន់​ៗ​ក្នុង​លោក​ជា​ប្រាំ។

          ១-អរិយធម៌បច្ចឹម (អឺរ៉ុប​ខាង​លិច និង​អាមេរីក)

          ២-អរិយធម៌អាស៊ី (អាស៊ី​ចុង​បូព៌ា អាស៊ី​អគ្នេយ៍ ឥណ្ឌា)

          ៣-អរិយធម៌ឥស្លាម (ប្រទេស​ដែល​កាន់សាសនា​ឥស្លាម)

          ៤-អរិយធម៌សង្គម​និយម (ប្រ​ទេស​សង្គម​និយម​ទាំង​អស់)

          ៥-អរិយធម៌អាព្រិច​ខ្មៅ

V.សន្និដ្ឋាន៖

          អរិយធម៌បាន​ផ្លាស់​ប្តូរ​ពី​ន័យ​ចង្អៀត​ ទៅ​ជា​ន័យទូលាយ​ ស្រប​នឹង​គំនិត​រីក​ចំ​រើន​នៃ​វិទ្យា​សាស្រ្ត​ ឬ​សកល​និយម​របស់​មនុស្ស​ជាតិ។ អរិយធម៌ទាំង​អស់​ក្នុង​លោក​សុទ្ធ​តែមាន​ប្រ​វត្តិ​ ការ​វិវត្តន៍​ផ្លាស់​របស់​ជន​ជាតិ​នីមួយៗ​ វាលូត​លាស់​ដល់​កំពូល​ពេល​ណា ដែល​ធាតុ​ផ្សំ​ទាំង​ឡាយ​នៃ​អ​រិ​យ​ធម៌​នោះ​រលាយ​ចូល​គ្នា​ ស៊ី​សង្វាក់គ្នា​យ៉ាង​សុខ​ដុម​រមនា​បំផុត៕​ (ដកស្រង់ពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5919នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    152403នាក់
ខែនេះ    535683នាក់
ឆ្នាំនេះ   1917915នាក់
សរុប   51277841នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 05:18