ព័ត៌មានក្ដៅ

ច្បាប់ ស្តីពី របបសារព័ត៌មាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1707

ច្បាប់ ស្តីពី របបសារព័ត៌មាន

ជំពូកទី ១ សិទិ្ធ និងសេរីភាពខាងសារព័ត៌‌មាន

មាត្រា ១

 

 

ច្បាប់នេះកំណត់របបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយឲ្យ បានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

មាត្រា ២

 

 

ច្បាប់នេះកំណត់របបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយឲ្យ បានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

មាត្រា ៣

 

 

ដើមី្បរក្សាឯករាជ្យនៃសារព័ត៌‌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ ត្រូវហាមឃាត់។

មាត្រា ៤

 

 

ការបោះពុម្ពផ្សាយនូវព័ត៌‌មានផ្លូវការដូចជា សេចក្តីថែ្លងការណ៍ ការប្រជុំ កំ​ណត់​ហេតុប្រជុំ ឬរបាយការណ៍ណាមួយ។ល។ មិន​អាច​ត្រូវ​ឲ្យ​ផ្តន្ទា​ទោស​បាន​ឡើយ​ប្រសិន​ បើ​ការ​ផ្សាយ​នោះ​មាន​លក្ខណៈសមស្របតាមសភាពពេញលេញ ឬ​សេច​ក្តីសងេ្ខបត្រឹមត្រូវតាមរឿងពិត។​ព័ត៌‌​មាន​ផ្លូវការ​ដែលជាកម្មវត្ថុនៃមាត្រានេះ សំដៅចំពោះ:

១-សេចក្តី​ថែ្លងការណ៍ ការប្រជុំ កំ​ណត់​ហេតុ​ប្រ​ជុំ ឬ​របាយការណ៍​របស់​រដ្ឋ​សភា រាប់ទាំងគណៈកម្មាធិការ ឬ​គណៈ​កម្ម​ការ​នា​នា​របស់​រដ្ឋ​សភាផង លើក​លែង​តែ​ក្នុង​ករណីរដ្ឋសភាធ្វើការប្រជុំសម្ងាត់ ដូចមានចែងក្នុង មា​ត្រា​៨៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។

២-សេច​ក្តី​ថែ្លងការណ៍ ការប្រជុំ កំ​ណត់​ហេតុ​ប្រ​ជុំ ឬ​របាយ​ការណ៍​នៃ​ផែ្នក​នី​តិ​ប្រ​តិ​បតិ្ត រួម​ទាំង​សេច​ក្តី​ថែ្លង ការណ៍របស់​រដ្ឋមន្រ្តី និង​មន្រ្តី​នា​នា​ផង។​​

៣-គ្រប់​​ទិដ្ឋ​ភាព​នៃ​ដំ​ណើរ​ការ​របស់​តុ​លា​ការ​ រាប់​ទាំង​នី​តិ​វិ​ធីទាំង​ឡាយ​ផង លើក​លែង​តែ​ក្នុង​ករ​ណីដូច​ខាង ក្រោមនេះ៖
- តុ​លាការ​ហាមមិន​អោយ​បើក​ចំហដល់សាធារណជន
- បញ្ញ​តិ្តដោយ​មាត្រា ១៦ នៃ​ច្បាប់​នេះ​ដែល​ទាក់​ទង​ទៅ​នឹង​អាថ៌‌​កំ​បាំង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ដំ​ណើរ​ ជំ​នុំ​ជំ​រះកី្ត
- សំ​ណុំ​រឿង​ដែល​នៅ​ក្នុង​ការ​អងេ្កត​ស៊ើប​សួរ​របស់​តុលា​ការ​នៅឡើយ ។

មាត្រា ៥

 

 

១-គោលការណ៍ទូទៅ
សារព័ត៌‌​មាន មានសិទិ្ធទទួលព័ត៌‌​មាន​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិ​បាល​ លើក​​លែង​​តែ​ព័ត៌‌​​មាន​ណា ដែលបណ្តាលអោយ៖
- អន្តរាយដល់សនិ្តសុខជាតិ
- អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ
- មានការបំពានលើសិទិ្ធរបស់បុគ្គលម្នាក់ៗ ដោយ​រាប់​ទាំង​សំ​ណុំ​រឿង​របស់​មន្រី្ត​រាជ​ការ​ សំណុំរឿងពេទ្យ សំណុំរឿង និងឯកសារផ្លូវការសម្ងាត់ៗ ដទៃ​ទៀត​ជា​ដើម
- មានការលាតត្រដាងឯកសារសម្ងាត់ផែ្នកពាណិជ្ជកម្ម ផែ្នក​ហិ​រញ្ញ​វត្ថុ​ដែល​បាន​មក​បុគ្គល ឬអង្គភាពត្រឹមត្រូវតាមច្បាប់ណាមួយ និង​ការ​លាត​ត្រដាង​នូវ​ព័ត៌‌​មាន​ដែល​ពាក់ព័​ន្ធទៅនឹងបទបញ្ជា ឬការត្រួតពិនិត្យ របស់ស្ថាប័នហិរញ្ញវត្ថុ
- ប៉ះពាល់ដល់សិទិ្ធជនណាម្នាក់ក្នុងការនាំអោយមានជំនុំជំរះកី្តដោយអយុតិ្តធម៌‌
- មានគ្រោះថ្នាក់ដល់មន្រ្តីដែលត្រូវអនុវត្តច្បាប់ ឬត្រូវបំពេញបេសកម្មរបស់ខ្លួន
២-ការស្នើសុំព័ត៌‌មាន
ការស្នើសុំព័ត៌‌មានត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ ហើយ​ត្រូវ​បញ្ជាក់​អោយ​បាន​ច្បាស់​លាស់​អំ​ពី​ព័ត៌‌​មាន​ដែល ស្នើ​សុំ​ទៅស្ថាប័ន​នានា។ មន្រ្តី​មាន​​សមត្ថកិច្ច​ដែល​​គ្រប់​គ្រង​ស្ថាប័ន​នោះ ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សុំ​ក្នុង​រយៈពេល​សាម​សិប​ថៃ្ង​ (៣០ថៃ្ង) យ៉ាងយូរ ប្រសិន​បើ​ការ​ស្នើ​​សុំ​នោះ​​ត្រូវ​​បាន​​បដិសេធ​​ទាំង​ស្រុង ឬ​ខ្លះ​ៗ​នោះ ហេតុផល​នៃការប​ដិសេធ​ត្រូវ​បញ្ជាក់​អោយ បាន​ច្បាស់​លាស់​ជា​លាយ​ល័ក្ខណ៍​អក្សរ។

ជំពូកទី ២ ការទទួលខុសត្រូវនៃអ្នកសារព័ត៌‌មាន

មាត្រា ៦

 

 

អ្នកសារព័ត៌‌មាន មានសិទិ្ធបង្កើតសមាគម អ្នកសារព័ត៌‌មាន។ សមាគ​ម​អ្នក​សារ​ព័ត៌‌​មាន​នោះ​ត្រូវ​មាន​លក្ខណៈ​ឯករាជ្យ។ សមាគម​អ្នកសារ​ព័ត៌‌មាន​នីមួយៗ ត្រូវ​អនុ​ម័ត​​លក្ខនិ្តកៈ​របស់ខ្លួន​ដែលមិន​ផ្ទុយនឹង​ច្បាប់​ជាធរ​មាន ដោយ​មាន​ការ​យល់​ព្រម​ពីសមាជិកតាម​ការបោះ​ឆ្នោត។ អ្នក​ដឹកនាំស​មាគម​អ្នក​​សារ​ព័ត៌‌​មាន​​ដែល​​ជា​សមាជិក​ក្រុម​អភិបាល ត្រូវ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាម​លក្ខណៈ​ប្រជាធិ​ប​តេយ្យ។

មាត្រា ៧

 

 

សមាគមអ្នកសារព័ត៌‌មាននីមួយៗ ត្រូវ​តាក់​តែង​ក្រម​សីល​ធម៌‌​ដើមី្ប​អនុ​វត្ត​ក្នុង​សមា​គម​របស់​ខ្លួន ដែលអ្នក​សារព័តមាន មាន​កាតព្វកិច្ច​​គោរព​គោល​​ការណ៍​ចាំ​បាច់​​ជា​អាទិ៏ដូចតទៅ៖
០១-គោរពសច្ចធម៌‌ និងគោរពសិទិ្ធយល់ដឹងនូវសច្ចធម៌‌របស់សាធារណជន។
០២-ត្រូវផ្សាយនូវដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬ​រិះ​គន់​ឲ្យ​ត្រឹម​ត្រូវ និងសមស្រប តាមគតិយុត្តិធម៌‌។
០៣-ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ អ្នកសារព័ត៌‌មានមិនត្រូវបំបាត់ចោលនូវព័ត៌‌មានសំខាន់ៗ ឬ​កែ​បន្លំ​ឯកសារ​ផេ្សងៗ​ឡើយ​។
០៤-ប្រើវិធីសុចរិតត្រឹមត្រូវដើមី្បសែ្វងរកដំណឹង រូបថត និងឯកសារផេ្សងៗ។
០៥-ត្រូវ​ធ្វើការ​កែ​តម្រូវ​នូវ​ព័ត៌‌​មាន​ណា​ដែល​ចេញ​ផ្សាយ​រួច​ហើយៗ​មាន​លក្ខណៈ​មិន​ជាក់​លាក់ និង​នាំឲ្យមាន ការយល់​ច្រឡំ។
០៦-ត្រូវចៀងវាងការផ្សព្វផ្សាយព័ត៌‌មាន ដែលញុះញង់ឲ្យមានការប្រកាន់ ពូជ​សាសន៍​ ពណ៌‌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នាការនយោបាយ ដើម​កំណើត​ជាតិ ​ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀត។
០៧-ត្រូវគោរពសិទិ្ធ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល។
០៨-ត្រូវគោរពអោយបានហ្មត់ចត់ តាមក្បួនវេយ្យាករណ៍ក្នុងការសរសេរអត្ថបទ។
០៩-ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។
១០-ហាមរំលោភលើសិទិ្ធ ដើ​មី្ប​មាន​ការ​ជំ​នុំ​ជំ​រះ​ក្តី​ដោយ​យុត្តិ​ធម៌‌​របស់​បុគ្គល​ម្នាក់​ៗ​ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
១១-ត្រូវចាត់ទុកចំណុចដូចខាងក្រោមនេះ ជា​ការ​រំ​លោភ​ដ៏​ធ្ងន់​ធ្ងរ​ខាង​ផែ្នក​វិជ្ជា​ជីវៈ​របស់​អ្នកសារព័ត៌‌មាន៖
- ការលួចចម្លងគំនិត ឬស្នាដៃរបស់អ្នកដទៃមកដាក់ថាជារបស់ខ្លួន
- បន្លំអោយគេយល់ខុសដូចជា ការ​សរ​សេរ​បញ្ឆិត​បញ្ឆៀង​ដើមី្ប​អោយ​អ្នក​អាន​មាន​ការ​សង័្សយ​ដោយ អយុត្តិធម៌‌​លើបុគ្គល​ណាម្នាក់ ក្រុម បក្សណាមួយ
- ការមួលបង្កាច់ បរិហាកេរ្តិ៏ និងការជេរប្រមាថ
- ការទទួលសំណូកក្នុងបែបណាមួយ ប$ការជំរិតយកប្រាក់ ដើមី្ប​ជា​ថ្នូរ​នឹង​ការ​បោះ​ពុម្ពផ្សាយ​ ឬមិនបោះ ពុម្ពផ្សាយនូវព័ត៌‌មានណាមួយ។

មាត្រា ៨

 

 

មុនពេលចាប់ផ្តើមចែកចាយសារព័ត៌‌មាន និយោជក ឬ​និ​ពន្ធ​នា​យក​ត្រូវ​ធ្វើ​ពាក្យ​មួយ​ច្បាប់ (០១ច្បាប់) ជូនមក​​ក្រសួង​​ព័ត៌‌មាន​​ដើមី្ប​​បញ្ជាក់​​អំពី​អត្ត​​សញ្ញាណ​​របស់​ខ្លួន​ ក្រសួង​នេះត្រូវចេញ​បង្កាន់ដៃ​អោយទៅ​សារព័ត៌‌​មាន ពេល​បាន ទទួល​សំ​ណុំ​បែប​បទ​ទាំង​មូល។

ក្នុងករ​ណីដែល​នាយក​ការផ្សាយ​ជាស​មាជិក​រដ្ឋ​សភា ឬ​ស្ថា​ប័ន​ដែល​មាន​អភ័យ​ឯក​សិទិ្ធ សារ​ព័ត៌‌​មាន​នោះ​ត្រូវ​ចាត់ តាំង​​ឲ្យ​​មាន​សហ​នា​យក​ការ​​ផ្សាយ​​ម្នាក់​​ទៀត​

និយោ​ជក ឬ​និពន្ធ​នាយក​ដែល​មិនគោរព​បែប​បទ​នេះជាមុន ត្រូវ​ផ្តន្ទាទោស ពិន័យជាប្រាក់ ពីប្រាំសែនរៀល(​៥០០.០០០រៀល)​​ទៅ​មួយ​លាន​ប្រាំ​សែន​រៀល (១ ៥០០.០០០រៀល) ក្នុងករណីមិនរាងចាលត្រូវពិន័យជាប្រាក់ទេ្វ ឡើង។

មាត្រា ៩

 

 

សំណុំបែបបទដែលនិយោជក ឬនិពន្ធនាយក ត្រូវបំពេញមានជាអាទិ៏៖
- អត្តសញ្ញាណប័ណ្ណនៃសារព័ត៌‌មាន
- ឈ្មោះ និងអាស័យដ្ឋានរបស់នាយក ឬនិពន្ធនាយក
- ឈ្មោះនិងអាស័យដ្ឋានរបស់រោងពុម្ព
- លិខិតថ្កោលទោស
រាល់ការផ្លាស់ប្តូរព័ត៌‌មានខាងលើនេះ​ត្រូវជូនដំ​ណឹងទៅក្រសួង​ព័ត៌‌មាន​ប្រាំថៃ្ង (៥ថៃ្ង)​ មុន​លើក​លែង​តែ​ករណីប្រធាន​សកិ្ត ។

មាត្រា ១០

 

 

ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះ​ជា​សរសេរ​បញ្ឆិត​បញ្ឆៀង​ក៏​ដោយ​ រូប​គំនូរ ឬរូបថត​ណាមួយ​នៃ​សារព័ត៌‌​មាន ណា​​មួយ​​ដែល​​មាន​លក្ខណៈ​ខុស​​ពី​​ការ​ពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មាន​សិទិ្ធ​ទាម​ទារ អោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និង​ធើ្វ​បណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះ​ការ​ប៉ះ​ពាល់​កិតិ្ត​យស និងសេចក្តីថៃ្លថ្នូរ​​រ​បស់​ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវ​ចុះ​ផ្សាយ​ក្នុង​​រយៈពេល ប្រាំពីរថៃ្ង (៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយ​ពី​បាន​ទទួល​ការ​ទាម​ទារឲ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះ​ករណី​ដែល​ពាក់​ព័ន្ធ​ដល់​បុគ្គល​សាធារណៈ គ្រប់ការពោលអះអាង ឬ​ការ​ទំ​លាក់​កំហុសដែលអ្នក​សារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬ​ក៏​យក​មក​ចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គល​សារណៈនោះ គឺជា​ការមួល បង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលា​ការរក​ឃើញថា ការ​ផ្សាយ​ណា​​មាន​លក្ខណៈ​ខុសពីការពិត តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារ​ព័ត៌‌មាន​នោះ៖
- ចុះផ្សាយនូវការកែតម្រូវ ឬ
- សងជម្ងឺចិត្ត ឬ
- ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទ​កែតម្រូវ​ដែល​អ្នក​សារព័ត៌‌​មាន មាន​កាត​ព្វកិច្ច​ផ្សាយ ត្រូវ​ចុះ​ផ្សាយ​នៅ​ទំ​ព័រ​ដូច​គ្នា និងមាន​ទំហំអក្សរ​ប៉ុនគ្នា និង អត្ថបទ​ដែលបាន​ចាត់ទុកថា ជា​​អត្ថ​បទ​ធ្វើ​​អោយ​​ខូច​ខាត​កិតិ្តយស និងសេចក្តី​ថៃ្លថ្នូរ​របស់គេ លើសពីនេះ តុ​លា​ការ​អាច​ផ្តន្ទា​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី មួយ​លាន​រៀល (១.០០០.០០០រៀល) ទៅ​​ប្រាំ​​លាន​រៀល​ (៥.០០០.០០០រៀល) ទៀត​ក៏បាន។

ម៉្យាង​ទៀត​ក្នុង​ករណី​ដែល​មាន​ការ​វិនិច្ឆ័យ​អំ​ពី​អំ​ពើ​ណា​មួយ​ដែល​មាន​ចែង​ក្នុង​ក​ថា​ខ័ណ្ឌ​ខាង​លើ តុ​លា​ការ​អាច​បញ្ជា​​ឲ្យ​​បិទ​​ផ្សាយ​​សេច​ក្តី​​សំ​រេច​​របស់​​ខ្លួន​​នៅ​ ទី​កនែ្លង​ទាំង​ឡាយ ដែល​តុ​លាការ​នឹង​បញ្ជាក់ ដោយ​ឲ្យជន​ជាប់​ចោទ​ទទួល​បន្ទុក ចេញ​សោ​ហ៊ុយ ហើយ​តុលាការ​អាច​ចុះ​ផ្សាយ សាល​ក្រម​​នេះ​​ក្នុង​​សារ​​ព័ត៌‌​មាន មួយ​ ឬ​ច្រើន និង​ឲ្យ​ជន​ជាប់​ចោទ​ទទួល​បន្ទុក ចេញ​សោ​ហ៊ុយ​ទាំង​អស់ ដោយ​កម្រិត​ត្រឹម​មួយ​លាន​រៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត

មាត្រា ១១

 

 

សារព័ត៌‌មាន​មិនត្រូវ​បោះ​ពុម្ព​ផ្សាយ​នូវ​អ្វី​ដែល​នាំ​អោយ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ដោយ​ញុះ​ញង់​ដោយ​ ផ្ទាល់​ឲ្យ​មនុ​ស្សម្នាក់ ឬច្រើន​នាក់ ប្រព្រឹត្ត​អំ​ពើហិង្សា ការប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ខាង​លើនេះ ត្រូវ​ផ្តន្ទា​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល (១.០០០.០០០ រៀល)ទៅ​ប្រាំលាន​រៀល (៥.០០០.០០០រៀល) បុគ្គលរងគ្រោះ​ដោយអំ​ពើខាង​លើ មាន​សិទិ្ធ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ទៅតុលាការ គ្រប់ករណីទាំងអស់ តុលាការ​ត្រូវ​ពិនិត្យ​ទៅ​លើ​ទំ​នាក់​ទំនងដោយ​ផ្ទាល់រវាង​អត្ថបទញុះ​ញង់ នឹងអំពើនោះ អត្ថ​បទ​ដែល​មាន​ចំ​ណាស់​លើស​ពី​បី​ខែ (៣ខែ) មិន​អាច​យក​មក​​សំអាង​ក្នុង​​ការ​ចោទ​ប្រកាន់​បាន​ឡើយ។

មាត្រា ១២

 

 

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌‌​មាន​ដែល​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សនិ្ត​សុខ​ជាតិ និងសេ្ថរ​ភាព​នយោបាយ។

និយោជក និពន្ធនាយក ឬ​អ្នក​និព​ន្ធ​អត្ថ​បទ​អាច​ត្រូវ​ផ្តន្ទា​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល (៥.០០០.០០០រៀល) ទៅដប់ប្រាំលានរៀល (១៥ ០០០.​០០០​រៀល)​ ដោយ​​មិន​​ទាន់​​គិត​​ដល់​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។

ក្រសួងព័ត៌‌មាន និងក្រសួង​មហាផៃ្ទមាន​សិទិ្ធប្រមូល​យក​អត្ថបទ​ល្មើស និង​សារ​ព័ត៌‌​មាន​លេខ​ចេញ​ផ្សាយ​អត្ថ​បទ ល្មើស ដែល​​ចេញ​​ផ្សាយ​​ដោយ​​សារ​​ព័ត៌‌​​មាន​នោះ។​ ក្រសួង​ព័ត៌‌មាន​សិទិ្ធផ្អាក​ការផ្សាយ​ក្នុងរយៈពេល​មិន​ហួស​ពីសាម​សិប ថៃ្ង (៣០ថៃ្ង) ហើយបញ្ជូន​​សំណុំ​រឿង​​ទៅ​តុលាការ។

មាត្រា ១៣

 

 

សារព័ត៌‌មានមិនត្រូវបោះពុម្ពផ្សាយ ឬ​ផ្សាយ​បន្ត​ការ​មិន​ពិត​ដែល​ជា​ការ​ជេរ​ប្រ​មាថ​ ការមើល​ងាយ​ដល់ស្ថាប័ន​ជាតិ ការ​ផ្សាយ​​បែប​នេះ​​អាច​​ត្រូវ​ផ្តន្ទា​ទោស​ពិ​ន័យ​​ជាប្រាក់ពី ពីរលានរៀល (២.០០០.០០០រៀល) ទៅដប់លានរៀល (១០.០០០.០០០រៀល)។

មាត្រា ១៤

 

 

សារព័ត៌‌មាន​មិន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​នូវ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​ប្រ​ពៃ​ណី​ល្អ​របស់​សង្គម​ជាតិ​ជាអាទិ៏៖
- ពាក្យអសុរោះមិនគួរគបី្បដូចជា អាមឹង ជាដើម
- ពាក្យដែលពិពណ៌‌នាចំៗ អំពីសកម្មភាពរួមរក្ស
- រូបគំនូរ ឬរូបថត ដែលបង្អាញនូវ កេរិ៏្តភេទ ឬរូបអាក្រាត លើក​លែង​ទិស​ដៅ​សំ​រាប់​អប់​រំ​ចេញ
- រូបភាព​ដែលប្រមាថ​មើល​ងាយ​បៀ្រប​ធៀប​ការ​រំ​លោភ​ទៅ​លើ​មាត្រា​នេះ អាច​ត្រូវ​ផ្តន្ទា​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល (១.០០០.០០០រៀល) ទៅ​ប្រាំ​លាន​​រៀល​(៥.០០០.០០០រៀល)។

មាត្រា ១៥

 

 

លើក​លែង​តែមាន​ការ​អនុញ្ញាត​ពី​តុលា​ការ សារ​ព័ត៌‌​មាន​ពុំ​អាច​ផ្សាយ​ដំ​ណឹង រូប​ថត​ ឬគំនូរ ដែលអាចឲ្យអ្នកអាន ស្គាល់ឈ្មោះ និងភិនភាគនៃ៖
- ភាគី​ក្នុង​រឿង​រដ្ឋប្ប​វេណី ដែល​ទាក់​ទង​ទៅនឹង​បិតុភាព អាពាហ៍​ពិពាហ៍ រឿង​លែង​លះ​ប្តី​ប្រពន្ធ ឬរឿង អាណាព្យាបាល​លើកុមារ
- យុវជនអាយុតិចជាងដប់ប្រាំបីឆ្នាំ (១៨ឆ្នាំ) ក្នុងរឿងវិវាទរដ្ឋប្បវេណី ឬ​ព្រហ្ម​ទណ្ឌ​
- ស្រី្តដែលទទួលរងគ្រោះដោយអំពើរំលោភលើរាងកាយ ឬ​អំ​ពើ​ចាប់​បង្ខំ​សេព​សន្ធវៈ។​

ក្នុងករណីដែលសាមីជន ឬអ្នកអាណាព្យាបាលយល់ព្រមជាលាយល័ក្ខណ៍អក្សរ សារព័ត៌‌មានអាចផ្សព្វផ្សាយរឿង នេះបាន លើកលែងតែការផ្សាយនេះ នាំ​ឲ្យ​ប៉ះ​ពាល់ដល់ការស៊ើបអងេ្កតរបស់តុលាការ។

បុគ្គល​ណា​ដែល​ត្រូវ​សារ​ព័ត៌‌​មាន​បំ​ពាន​សិទិ្ធ​ខាង​លើ​នេះ មាន​សិទិ្ធ​ប្តឹង​ទៅ​តុ​លា​ការ​ដើមី្ប​ទាម​ទារ​ជម្ងឺ​ចិត្ត ការ​ប្រ​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញតិ្ត​ខាង​លើ​នេះ ត្រូវ​ផ្តន្ទា​ទោស​ពិ​ន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល (១.០០០.០០០រៀល) ទៅ​ប្រាំ​លាន​រៀល​ (៥.០០០.០០០រៀល)។

មាត្រា ១៦

 

 

ដំណឹងផ្សាយពាណិជ្ជកម្ម អាចចាត់ទុកថាមានលក្ខណៈភូតកុហក បើ​ការ​ផ្សាយ​នោះ​មាន​ន័យ​បំផ្លើស​ហួស​ហេតុ​អំ​ពី គុណ​ភាព ឬ​គុណ​សម្បតិ្ត​ផលិត​ផល ឬ​សេ​វា​ណា​មួយ បណ្តាឲ្យអ្នក​ប្រើប្រាស់​មាន​ការភ័ន្ត​ច្រ​ឡំ​អំពី​គុណ​ភាព ឬ​គុណ​សម្បតិ្ត​នោះ។

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របៀប​នេះ​ត្រូវ​ហាម​ឃាត់ ប៉ុនែ្ត​​សារ​​ព័ត៌‌​មាន​​ដែល​ចុះ​ផ្សាយ​ដំ​ណឹង​ភូត​កុ​ហក់​នេះ មិន​មែន​ជា អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខច្បាប់​ទេ លើក​លែង​តែ​សារ​ព័ត៌‌​មាន​នេះ​នៅ​តែ​បន្ត​ផ្សាយ​ដំ​ណឹង​នេះ ក្រោយ​ពី​បាន​ទទួល​ការ ហាម​ប្រាម​ជា​លាយ​ល័ក្ខណ៍​អក្សរ​ពី តុលាការ ឬ​ពី​ក្រ​សួង​មាន​សមត្ថ​កិច្ច​រួច​ហើយ។​

ផ្ទុយ​ទៅ​វិញ អ្នក​ម្ចាស់​ឃោស​នា​ពាណិជ្ជ​កម្ម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​ចំពោះ​តុលា​ការ បើ​មាន​ការ ប្តឹង​ផ្តល់​អំ​ពី​បុគ្គល ឬ​​សមា​គម​​អ្នក​​ប្រើ​​ប្រាស់​ណា​មួយ​ ដែល​បាន​ទទួល​ការ​ខូច​ខាត​ប្រ​យោជន៍​បណ្តាល​មក​ពី​ការ​ផ្សាយ ពា​ណិជ្ជ​កម្ម​ភូត​កុ​ហក​នេះ។

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ភូត​កុហក អាច​​ត្រូវ​​ផ្តន្ទា​ទោស​​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល​ (១.០០០.០០០រៀល) ទៅប្រាំ​លាន​រៀល​(៥.០០០.០០០រៀល)។

ជំពូកទី ៣ ការប្រកួតប្រជែង

មាត្រា ១៧

 

 

បុគ្គល​ណាក៏​ដោយ ទោះ​ជា​រូប​វន្ត​បុគ្គ​លកី្ត ឬនីតិ​បុគ្គ​លកី្ត មិន​អាច​ធ្វើជា​ម្ចាស់ ឬ​ជា​អ្នក​កាន់​កាប់​សារ​ព័ត៌‌​មាន​ជាភាសា ខែ្មរ​លើស​ពីពីរ (២) ឡើយ​​នៅ​ក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា។

មាត្រា ១៨

 

 

ចំនួន​សរុប​ទាំង​អស់​នៃ​សារព័ត៌‌​មាន​ជាភា​សា​ខែ្មរ ដែល​កាន់​កាប់​ដោយ​ជន​បរទេស ​មិន​ត្រូវ​អោយ​លើស​ពី​មៃ្ភភាគ​រយ (២០%) នៃ​​ចំនួន​​សារ​ព័ត៌‌​មាន​​ជា​ភា​សា​​ខែ្មរ​​ទាំង​អស់​​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ឡើយ។

សារ​ព័ត៌‌​​មាន​ដែល​កាន់​កាប់​ដោយ​ជន​បរទេស ដែល​បាន​អនុញ្ញាត​អោយ​ចេញ​ផ្សាយ​រួច​ហើយ មិន​អាចត្រូវ​បិទ​ដោយ មូល​ហេតុ​​ថយ​​ចុះ​​ចំនួន​​សរុប​​ទាំង​អស់​​នៃ​សារ​​ព័ត៌‌​មាន​ជា​ភាសា​ខែ្មរ​នោះទេ។

ជំពូកទី ៤ ការតម្កល់ទុក

មាត្រា ១៩

 

 

និពន្ធនាយក ឬនាយកការផ្សាយ ត្រូវ​តម្កល់​ទុក​សារ​ព័ត៌‌​មាន​រាល់​លេខ​របស់​ខ្លួន​ចំនួន​ពីរ​ច្បាប់ (០២ច្បាប់) នៅបណ្ណាជាតិ និងប្រាំមួយច្បាប់ (០៦ច្បាប់) ទៀត​នៅ​ក្រសួងព័ត៌‌មាន។ ការតម្កល់ទុកនេះត្រូវធ្វើឡើងក្នុងរយៈពេលដប់ប្រាំថៃ្ង (១៥ថៃ្ង) ចំពោះការបោះពុម្ពនៅភ្នំពេញ និងសែសិបប្រាំថៃ្ង (៤៥ថៃ្ង) នៅ​កនែ្លង​ដទៃ​ទៀត ដោយ​គិត​ពីកាល​បរិចេ្ឆទនៃ ការចេញផ្សាយ។

ការប្រព្រឹត្ត​ល្មើស​នឹង​បទប្បញ្ញតិ្ត​ខាងលើនេះ ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​អន្តរការណ៍ ដោយ​ក្រសួង​ព័ត៌‌​មាន​ជា​ប្រាក់​ពី បីម៉ឺនរៀល (៣០.០០០រៀល) ​ទៅ​បី​សែន​រៀល (៣០០.០០០រៀល)។

ជំពូកទី ៥ អវសានប្បញ្ញតិ្ត

មាត្រា ២០

 

 

អំ​ពើប្រព្រឹត្ត​របស់​និ​យោ​ជក និពន្ធ​នាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភ​ច្បាប់​ព្រហ្ម​ទណ្ឌ ត្រូវ​ទទួល​ទោស​តាម ច្បាប់​ព្រហ្ម​ទណ្ឌ ប៉ុនែ្ត​​ទោះ​​ជា​​យ៉ាង​​ណា​​ក៏​ដោយ​ ក៏​គ្មាន​ជន​ណា​ម្នាក់ត្រូវចាប់​ចង ឬ​ជាប់​ពន្ធ​នា​គារ​ដោយ​សារ​ការ​បព្ចោញ​មតិ​ឡើយ។

មាត្រា ២១

 

 

បទប្បញ្ញតិ្ត​ទាំង​ឡាយ​ដែល​មាន​ពី​មុន​មក​ហើយ​ទាក់​ទង​នឹង​សារព័ត៌‌​មាន ត្រូវ​ចាត់​ទុក​ជានិរាករណ៍។

 

 

 

ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ១៩៩៥
ក្នុងព្រះបរមនាមនិងតាមព្រះរាជបង្គាប់
ប្រមុខរដ្ឋស្តីទី
ហត្ថលេខា

ជា ស៊ីម

បានយកសេចក្តីក្រាបបង្គំទូលថ្វាយ
សូមឡាយព្រះហស្តលេខាព្រះមហាក្សត្រ

បានបង្គំទូលថ្វាយនិងជំររាបជូន
សម្តេច​នាយករដ្ឋ​មន្ត្រីទី១និងទី២
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ហត្ថលេខា

អៀង មូលី

នាយករដ្ឋមន្រ្តីទី១
ព្រះហត្ថលេខា
នរោត្តម រណឬទ្ធី

នាយករដ្ឋ​មន្ត្រីទី២
ហត្ថលេខា
ហ៊ុន សែន

 

លេខ…..៤៨..ច.ល.
ដើម្បីចម្លងចែក
រាជធានីភ្នំពេញថ្ងៃទី…ខែ កញ្ញា ឆ្នាំ១៩៩៥

 

ណាឌី តាន់

 

វាយចម្លងតាមច្បាប់ដើមទាំងស្រុង ដោយលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  របបសារព័ត៌មាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39196នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142367នាក់
ខែនេះ    525647នាក់
ឆ្នាំនេះ   1907879នាក់
សរុប   51267805នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:36