ព័ត៌មានក្ដៅ

ការត្រិះរិះពិចារណាស៊ីជម្រៅ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 14512

សេចក្តីផ្តើម

ការត្រិះរិះពិចារណា​ស៊ីជម្រៅ​អ្នក​ត្រូវ​តែ​ប្រាកដថា អ្នក​ត្រូវ​គិត​អោយ​បាន​ច្បាស់​លាស់ម្តង​ទៀត​ថា​វា​នឹង​អាច​នាំ​អ្នក​ទៅ​រក​ការ​ពិចារណា​ដ៏ត្រឹម​ត្រូវ​មួយ។ មនុស្ស​ម្នាក់​ៗត្រូវ​យក​ចិត្តទុកដាក់​លើការ​ត្រិះ​រិះ​ពិ​ចារ​​​ណា​ស៊ី​ជម្រៅ​ជៀស​វាង​អ្នក​គិត​ខុស​ ឬពិចារ​ណា​ខុស​ទៅ​លើ​ចំណុច​ណាមួយ ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត​ការ​ត្រិះ​រិះ​ពិចារ​ណា គឺជា​ផ្នែក​មួយ​ដែល​អាច​នាំ​អោយ​អ្នក​គិត​បាន​​សម​ហេតុ​ផល​ត្រឹម​ត្រូវ និង​មាន​ភាព​​ច្បាស់​លាស់​ថែម​ទៀត​ផង។

ការ​ត្រិះ​រិះ​ពិចារ​ណា​ស៊ី​ជម្រៅ បាន​ក្លាយ​ជាពាក្យ​ដ៏មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​មជ្ឈដ្នាន​អប់រំ ហើយ​​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​ជំនាញ​ពិចារណា​ខុសៗគ្នាពី​ការ​បង្រៀន ​តែ​ព័ត៌​​មាន និង​ខ្លឹម​សារ​របស់​មេ​រៀន។ ជាការ​ពិត​ណាស់ អ្នក​អាច​បង្រៀន​ទាំង​ពីរ​បែប។ កាល​ពី​អតីតកាល​គ្រូ​បង្រៀន​ច្រើន​តែ​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសាររបស់​មេរៀន ដូចជា ប្រវត្តិ​វិទ្យា និង ភូមិ​វិទ្យាជាដើម។ ទោះ​បី​ជាគ្រូ​បង្រៀន​ភាគ​ច្រើន បាន​អះអាង​ថា ពួកគេ​បាន​បង្រៀន​សិស្ស​អោយ​ចេះ​ពិចារណា​ក៏​ដោយ ក៏​គ្រូ​បង្រៀន​​ភាគ​ច្រើន​អាច​និយាយធ្វើ​បែប​បង្កប់ន័យក្នុង​ពេល​បង្រៀន​ ទៅ​តាម​ខ្លឹម​សារ​ដែល​ជា​មុខ​វិជ្ជា​ពិ​សេស​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ យោង​ទៅ​តាម​​សិស្ស​ភាគ​ច្រើន​ពិត​ជា​មិន​អាច​ចាប់​យក​ជំនាញ​ពិចារ​ណា​​បែប​​នេះ​បាន​ទេ ដោយ​សារ​លទ្ធផល​គ្រូ​បង្រៀន​ជា​ច្រើន​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ការ​បង្រៀន​ទាំង​នេះ​ដោយ​ផ្ទាល់​តែម្តង។ នេះ​ជា​គោល​បំ​ណង​នៃ​សៀវភៅ​ក្នុង​ការ​បង្រៀន​ជំនាញត្រិះរិះ​ពិចារ​ណា​ស៊ី​ជម្រៅ​ (ជូនកាល​ហៅ​ថា​ ជំនាញត្រិះរិះ​ពិចារណាស៊ី​ជម្រៅប្រកប​ដោយ​គំនិត​ច្នៃប្រឌិត) និង​ជំនាញ​ទាំង​អស់​​នេះ នឹង​ត្រូវ​បាន​គេ​លើក​យក​មក​បង្រៀន​តាម​របៀប​មួយ ដែល​មានគោល​ដៅជាក់​លាក់​ក្នុងការ​​ជួយ​សម្រួល​​ដល់​ការ​ផ្ទេរ​ទៅ​កាន់​មុខ​វិជ្ជា និង​បរិបទ​ផ្សេងៗ​ទៀត​។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​រៀន​អំ​ពីរបៀប​រៀប​ចំទឡ្ហីករណ៍​ អាច​ជឿជាក់​បានក្នុង​ប្រភព​ព័ត៌មាន​មួយ ឬក៏ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​រយៈវិធីសាស្ត្រ​ផ្ទាល់​ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​ចំនួន។

I.1. ភាសាហេតុផល (ផ្នែកទី១)

ភាសាហេតុផលជាភា​សាមួយ​ដែល​បញ្ជាក់​អំពីរឿង​អ្វីមួយ​ ឬកិច្ចការ​ណាមួយ​ដែល​បាន​កើត​ឡើង​ ឬ​បាន​ធ្វើ​រួច​ទៅហើយ។ នៅ​​ក្នុង​​ភាសា​អង់​គ្លេស​គេ​ប្រើ​ពាក្យ ”ដូច្នេះ”…​ហេតុដូចនេះ​…ហេតុដូច្នេះ​…​ជាលទ្ធផល​…​ដែល​បង្ហាញថា។ ឃ្លាមួយបានសរសេរថា ”ខ្ញុំត្រូវ​ទៅ​បន្ត​​ការសិក្សា​នៅ​សកល​វិទ្យាល័យ ហេតុដូចនេះ ខ្ញុំត្រូវ​តែ​សន្សំ​ប្រាក់​ទុក​បង់សាលា​ ហើយ​បន្ទាប់​ពីបញ្ចប់​​ការ​​សិក្សា ជាលទ្ធផល ខ្ញុំ​ទទួល​បានការ​ងារ​ល្អ​នៅ​ក្នុង​សង្គម។

មាន​​ពាក្យ​មួយ​ចំនួន​ត្រូវ​បាន​គេ​ហៅ​ថា សូចនាករហេតុផល ដូចជាពាក្យ៖ ពីព្រោះតែ​…​ដោយសារតែ​…មកពី​…​ដោយ​ហេតុថា​…ហេតុផលគឺ​…ជាបឋម​…បន្ទាប់​មក​ទៀត។

សម្រាប់​ជាឧទហរណ៍ អំពីហេតុផល​ដែល​មាន​សូចនាករ ទឡ្ហីករណ៍ យ៉ាង​ច្បាស់លាស់សូម​ពិចារណា​ទៅ​លើ​ឃ្លា​ខាង​ក្រោម៖ ការ​ដាំដំ​ណាំ​កែច្នៃ​តាម​លក្ខណៈ ​សេណេទិច នឹង​ធ្វើ​អោយ​កសិករ​អាច​ប្រើ​ថ្នាំ​កម្ចាត់ស្មៅ​កាន់​តែមាន​ប្រសិទ្ធ​ភាព ដូច្នេះ នឹង​មាន​ការ​ថយ​ចុះយ៉ាង​ច្រើន​នូវ​ចំនួន​ និង​ដង់ស៊ីតេពូជ​ស្មៅ​នៅលើ​ដី​ដំណាំ។ ហេតុនេះ សត្វ​បក្សី​ជា​ច្រើន​ដែល​ពឹង​ផ្អែក​ទៅលើ​ពពួក​ស្មៅ​ទាំង​នេះ​ដើម្បី​ចិញ្ចឹម​ជី​វិត​អាច​នឹង​មាន​ចំ​នួន​ថយ​ចុះបន្ថែម​ទៀត​នៅ​រដូវ​រងារ។

ជាមួយនិង​សូចនាករ និង​ទឡ្ហីករណ៍ ទាំង​នេះយើង​កាន់​តែ​ងាយ​មើល​ឃើញ​រចនា​សម្ព័ន្ធ​ហេតុផល​ មើល​ឃើញ​អ្វី​ដែល​អ្នក​និពន្ធ កំពុង​ព្យា​យាម​បញ្ចុះ​បញ្ចូល​ យើង​អោយ​ជឿជាក់​ ព្រម​ទាំង​ហេតុ​ផល​ដែល​អ្នក​និពន្ធ​កំពុង​បង្ហាញ​ជូន​ផង​ដែរ ប៉ុន្តែ​មិន​ងាយ​ស្រួល​ដូចលំ​ហាត់​ដែល​អ្នក​ទើប​តែ​បាន​ធ្វើ​ឡើយ។

ជាការ​ពិត​ណាស់​ពាក្យ ដោយសារតែ និង​ ព្រោះ​តែ ជាសូចនាករ​ហេតុផល ដែល​បង្ហាញ​តាម​រយៈ​ពាក្យ​ដោយ​សារតែ ”ការ​អប់រំ​មាន​សារសំខាន់​ចំពោះ​ភាព​ជោគជ័យ ឬ (ប្រហែល​ជាមានកត្តា​ផ្សេង​ទៀត?) ស្រដៀង​គ្នា​នេះដែរ​ ហេតុ​ផល​បង្ហាញ​តាម​រយៈពាក្យ​ ដោយ​ហេតុថា“ ប្រជាជន​ដែល​មានចំណេះ​ដឹង​ខ្ពស់​មាន​សារសំខាន់​ចំពោះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ ”(និង​កត្តាផ្សេង​ទៀត) ការ​ប្រើ​ពាក្យ​ ដូច្នេះ បង្ហាញ​សេច​ក្តី​សន្និដ្ឋាន​ថា “​ឪពុក​ម្តាយ​ទាំង​អស់​គួរតែ​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​សំ​រាប់​ចំ​ណាយ​លើ​ការ​​អប់​រំ​កូនៗ​របស់​ខ្លួន“​ ហេតុ​នេះ ប្រជា​ជន​ដែល​មាន​ប្រាក់​ចំណូល​ទាប គួរ​តែទទួល​បាន​ឥណទានពន្ធ​ ហើយ​ប្រ​ជា​ជន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ជាង​គួរ​តែ​ទទួល​បាន​ការ​អនុគ្រោះពន្ធ“ សម្រាប់​ហេតុ​ផល​ពេញ​លេញ​ថា​តើ​ហេតុ​ផល​ណាខ្លះ​ដែល​ត្រូវ​បាន​​បង្ហាញ​ហេតុ​ផល​នីមួយ​ៗ។

ការ​ធ្វើ​តេស្ត​ ”ដូច្នេះ“

ដោយ​សារតែមាន​វិធីទូទៅ​ក្នុង​ការ​និយាយ​រឿង​សំណើច​ (”តើ​អ្នក​ធ្លាប់​លឺ…​ដែឬទេ?“) ដែល​មនុស្ស​ជាទូទៅ​មិន​ដែល​ប្រើ​ ដូច្នេះមនុស្ស​តែង​តែ​ខក​ខាន​មិន​បាន​ប្រើ​ពាក្យ​សូចនាករ ទឡ្ហីករណ៍ នៅ​ក្នុង​ការ​បង្ហាញ​ហេតុ​ផល​​អោយ​គេ​ជឿ​ផង​ដែរ។ ពេលល​ខ្លះ​យើង​ដឹង​ថា បុគ្គល​ម្នាក់​កំ​ពុង​ព្យាយាម​ទាញ​ហេតុ​ផល​ទៅ​លើ​បញ្ហាមួយ​ពោល​គឺ​គាត់​និយាយ​បញ្ចុះ​បញ្ចូល​អោយ​យើង​ជឿ​ជាក់​ទៅ​លើ​គំនិត​មួយ​ ប៉ុន្តែ​យើង​មិន​អាច​ដឹង​ច្បាស់​អំ​ពី ទឡ្ហីករណ៍ របស់​គាត់​ឡើយ។

វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ និង​មាន​ឥទ្ធិពល​​ដែល​ធ្វើ​អោយ​អ្នន​ភ្ញាក់​ផ្អើល​ ក្នុងការ​ដោះ​ស្រាយ ភាព​មិន​ច្បាស់​លាស់​នេះ ប្រមៃ​ថាព័ត៌មាន​ត្រូវ​បាន​សរសេរ​ឡើង​វិញ​​ ប្រហែល​ជាលំ​ដាប់​លំ​ដោយ ឃ្លា​ប្រយោគ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ប៉ុន្តែ​សំ​ខាន់​ត្រូវ​មាន​ពាក្យ ”ដូច្នេះ“ ”ដោយ​ហេតុថា“ ”ដោយសារតែ“ ដោយ​ដាក់​បញ្ចូល​តាម​លំ​ដាប់​លំ​ដោយ ដើម្បី​បង្ហាញ​ច្បាស់​ថា តើ​ការ​អះអាង​មួយណា​ជាហេតុ​ផល​ និង​មួយណា​ជា​សេចក្តី​សន្និដ្ឋាន។

I.2. អំពីឧទាហរណ៍នានា

ឧទាហរណ៍ទី៦-​ជាទូទៅអ្នក​ត្រិះរិះ​ពិចារណា​ស៊ីជម្រៅទាញ​ហេតុ​ផល​ថា​បុគ្គល​ម្នាក់​ៗ គួរ​មាន​ម​នុ​ស្ស​​ធម៌​ចំ​ពោះ​អ្នក​ដទៃ នៅ​ពេល​ពិចារ​ណា​ទៅ​លើ​ទឡ្ហី​ករណ៍​របស់​ខ្លួន (ដោយ​សារ​គោល​បំ​ណង​របស់​បុគ្គល​ម្នាក់​នោះ​ ដើម្បី​ស្វែង​រក​ការ​ពិត​នៃ​បញ្ហា​ផ្សេង​ៗ និង​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ភាព​វ័យ​ឆ្លាតជាជាង​យក​ប្រៀប​លើ​អ្នក​អ្នក​ដទៃ) ហើយ​នេះ​ជាអ្វី​ដែល​យើង​កំពុង​ធ្វើ​។ ប្រហែល​ជាអ្នក​និពន្ធ​ប្រយោគដើម​មាន​ការ​ភាន់​ច្រឡំ ឬមិន​ច្បាស់​អំ​ពី​អ្វី​ដែល​ខ្លួន​ឯង​ចង់​និយាយ ប៉ុន្តែ​នៅ​ក្នុង​ការ​បក​ស្រាយ​ប្រយោគ​ទំា​ង​នេះ យើង​ព្យាយាម​ធ្វើ​អោយ​ពាក្យ​សម្តី ទាំង​នោះ​មាន​ន័យ​តាម​របៀប​ដែល​ខ្ញុំ​ទើប​តែ​ពន្យល់ ជាជាង​គ្រាន់​តែ​រិះ​គន់​ទៅ​លើ​ខ្លឹម​សារនៃ​ប្រយោគ​ទំាំ​ងនេះ។

            នៅ​ក្នុង​របៀប​មួយ​ចំនួន ស្តាប់​ទៅ​អាច​នឹង​មាន​ភាព​សម្លែកនៅ​ពេល​និយាយ​ថា អ្នក​និពន្ធ​ប្រយោគ​ដើម​អាចយល់​មិន​ច្បាស់​អំ​ពី ”អ្វីដែល​ខ្លួន​ចង់​និយាយ“ ប៉ុន្តែនេះ​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ។ នៅ​ពេល​ខ្ញុំ​បង្រៀន​សិស្ស​របស់​ខ្ញុំ​អំពីរបៀប​សរសេរ​ឃ្លាខ្លីៗឡើង​វិញ​ដូច​នៅ​ក្នុង​ឧទាហរណ៍ទី៣ ដើម្បី​បង្ហាញ​រចនា​សម្ព័ន្ធ​ ទឡ្ហីករណ៍​នៅ​ក្នុង​ឃ្លានោះ ហើយ​បន្ទាប់​មក​ទៀត​ប្រសិន​បើ​មាន​ពេល​ ពេល​ខ្លះ​ខ្ញុំ​អោយ​សិស្ស​មើល​សំណេរ​លក្ខណៈ ទាញ​ហេតុ​ផល​ថ្មី​ៗ​ដែល​ពួក​គេ​បាន​សរសេរ​សំ​រាប់គ្រូ​ផ្សេង​ទៀត ហើយ​សរសេរ​ទឡ្ហីករណ៍​សំ​ខាន់​នៃ​សំណេរ​ទាំង​នោះ ដោយ​ដាក់​បញ្ចូល​នូវ​ពាក្យ ”ដូច្នេះ“ ”ហេតុនេះ“ ”ដោយសារថា“ និង​សូចនាករ ទឡ្ហីករណ៍ សម​ស្រប​ផ្សេង​ទៀត​ដើម្បី​បង្ហាញរចនាសម្ព័ន្ធនៃ​ហេតុ​ផល​​របស់​សំ​ណេរ​ទាំង​នោះ​។

ជាសង្ខេប ការ​ធ្វើ​តេស្ត ”ដូច្នេះ“ ចង់​ដឹង​ថាតើ​វា មាន​ន័យ​ដែរ​ឬទេ ប្រ​សិន​បើ​ដាក់​បញ្ចូល​ពាក្យ ”ដូច្នេះ“ នៅ​ចន្លោះ​ប្រយោគ​សំ​នួរ​ពីរ​ ហើយ​មាន​សារប្រ​យោជន៍នៅក្នុង​ការ​សម្រេច​ ថា​តើ​នៅ​ពេល​ណា​ត្រូវ​បង្ហាញ​ហេតុផល​ នឹងបង្ហាញ​ហេតុ​ផល​អ្វី​ខ្លះ។

I.3.ភាសាហេតុផល (ផ្នែកទី២)

នៅ​ពេល​អ្នក​បាន​ដឹង​ថា ពាក្យ​ផ្សេង​ៗដូច​ជា ”ហេតុនេះ“ នឹង ”ដោយហេតុថា“ មានទួនាទីសំខាន់​នៅ​ក្នុង​ការ​បង្ហាញ​អំ​ពី​ខ្លឹម​សារ​អន្ត​ន័យ​ដែល​យើង​បាន​និយាយ​ នៅ​ពេល​យើង​វែក​ញែក​អំ​ពី​បញ្ហា​ណា​មួយ​ច្បាស់​លាស់​ថា មាន​ពាក្យ​ពេចន៍​ជា​ច្រើន​ផ្សេង​ៗទៀត ដែល​ដើរ​ទួនាទីសំខាន់ នៅ​ក្នុង​ការ​បញ្ជាក់​ហេតុ​ផល​។ សូម​មើល​ឃ្លាមួយចំនួន​ខាង​ក្រោម៖

១-ពេល​ខ្លះ​នៅ​ក្នុង​ការ​បង្ហាញ​អំ​ពី​អំ​ណះ​អំ​ណាង​ណាមួយ យើង​ប្រើ​ប្រាស់​ភាសា​ដូចជា៖ ”អភន្តរញ្ញាណ/ជំនឿគំនិតទស្សនៈ/ការ​យល់ឃើញ​    របស់​ខ្ញុំ​ថា…“ ”ការ​ពិត​ទៅ​គឺដូចជា…“ ”ខ្ញុំ​សង្កេត​មើ​ល​ឃើញ​ថា…​ហើយ​យើង​ប្រើ​ប្រាស​ភាសាដូចជា​ នេះ ដើម្បី​បង្ហាញ​ថាតើ​យើង​មាន​ភាព​ច្បាស់​លាស់​ចំពោះ​ទស្សនៈរបស់​យើង​កំរិត​ណា។

២-ពេល​ខ្លះយើង​ទទួល​ស្គាល់ថា យើង​កំពុង​ធ្វើ​ការ​សន្មត ហើយ​យើង​អាច​បង្ហាញ​អង្គហេតុ​ដោយ​និយាយថា៖ ​”ខ្ញុំសន្មតថា…​“ …ចង់​បង្ហាញ​អោយ​យល់ថា…“។

៣-ពេល​ខ្លះ​យើង​ប្រើ​ប្រាស​ពាក្យ​ទូទៅ​បំ​ផុត​ដើម្បី​បង្ហាញ​ថា យើង​កំពុង​ផ្តល់​ហេតុផល សំរាប់​សេ​ច​​ក្តី​​សន្និដ្ឋាន ពាក្យផ្សេង​ៗ​ដូច​ជា ”ដោយសារតែ…​“ ”ហេតុថា…“ និង ”ប្រសិនបើ…នោះ“។ ឧទាហរណ៍ ”បើតាម​បទពិសោធន៍របស់​ខ្ញុំ…“ ”ហេតុផលនៃការ​យល់ឃើញនេះគឺជា…“

៤-នៅពេល​ហេតុផលរបស់​យើង​និយាយអំពីសេចក្តី​មូលហេតុ ពេល​ខ្លះ​យើង​បង្ហាញ​ហេតុ​ផល​នេះ​ដោយ​និយាយថា ”ពន្យល់​អំពីមូលហេតុដែល…“ នោះជាមូលហេតុដែល…” ”មូលហេតុ“។

៥-នៅ​ពេល​យើង​ផ្តល់​អនុសាសន៍ ឬសម្រេច​ចិត្ត​អំពីអ្វីមួយ យើង​អាច​បង្ហាញ​អនុសាសន៍ ឬការ​សម្រេច​ចិត្ត​នោះ​ដោយ​និយាយ​ថា ”ខ្ញុំសូមផ្តល់​ការ​នែនាំ…“ យើង​គួរតែ…“ ”ទោះបីជាមានការ​ខ្វះ​ខាត​ខ្លះប៉ុន្តែ​ជម្រើស​ល្អ​បំ​ផុត…“។

៦-នៅ​ពេល​យើង​បក​ស្រាយ​អ្វី​មួយ ពេល​ខ្លះ​យើង​អាច​ប្រើ​ប្រាស​ពាក្យ​ដូច​ជា ”ដើម្បី​បញ្ជាក់​ថា“ ”ខ្ញុំ​ចង់​និយាយថា“។

៧-នៅ​ពេល​យើង​បក​ស្រាយ​អ្វី​មួយ ឬបង្ហាញ​ដោយ​ប្រើ​ប្រាស​ឃ្លា​ផ្សេង​ៗ ”ខ្ញុំ​សន្និ​ដ្ឋាន​/​អាច​កំ​ណត់​/​សំរេចថា“​ ”បង្ហាញ/បញ្ជាក់​អោយដឹង/អាច​អោយ​ខ្ញុំ​សន្និដ្ឋានថា…។

៨-មានវិធីសាស្ត្រ​វាយតំលៃ​ការ​អះអាង​ជាច្រើន ហើយ​ភាសា​ដែល​យើង​ប្រើ​ប្រាស​អាច​យក​ចេញ​ពី​ទិដ្ឋ​ភាព​ខាងក្រោម៖ ”ពិត/គួរ​អោយជឿ/មិន​ត្រឹម​ត្រូវ…“ ”យុត្តិធម៌/លំអៀង“ ”ច្បាស់លាស់/មិន​ពិត“…ល…។

៩-ប្រសិន​បើ​យើង​វាយតំលៃការ​គាំទ្រ​ចំពោះ​ទស្ស​នៈណាមួយ យើង​តែង​តែ​ប្រើ​ភាសាដូច​ជា បង្ហាញថា/បញ្ជាក់ថា/សបញ្ជាក់​អោយឃើញថា/…ល…។

សូមកត់​សម្គាល់ផង​ដែរថា មានសញ្ញាណពាក់​កណ្តាល​បច្ចេកទេស​មួយចំនួន​ដែល​អាច​មានសារ​ប្រយោជន៍ នៅ​ក្នុង​ទឡ្ហីករណ៍ (ពាក្យពេចន៍ផ្សេង​ដូចជា ស្របគ្នា ផ្ទុយគ្នា មិន​ស្រប មិន​ដូច មាន​សុព​ល​ភាព​​ នាំ​អោយ​មាន បង្ហាញថា ដែល​ជាសម្មតកម្ម លក្ខណៈចំាបាច់ និង​គ្រប់គ្រាន់។ យើង​នឹង​ពិភាក្សាចំនុច​ទាំង​នេះនៅ​ពេល​ក្រោយ។

I.4.ភាសាហេតុផល

២-៥-សាស​នា​ប​ង្ហាញ​អំពី​គំនិតការ​បន្សល់ទុកមរតក ក្នុង​ចំណោម​និកាយ​ទាំងអស់ នៅក្នុង​ពិ​ភព​លោក ​​យើង​កត់​សំគាល់​ឃើញ​ភាព​ចៃដន្យ​ទូទៅ ភាគច្រើន​បំផុត [នៃអ្នកកាន់សាសនា] នៅ​ពេល​ត្រូវ​ជ្រើស​រើស​ចេញ​ពីសាស​នា​ផ្សេង​ៗ ដែល​មានជាច្រើន​ គុណធម៌ ដែល​អាច​មាន​អស់​សាស​នា​ទាំង​នោះ​ហាក់​​ដូច​ជាពុំ​ត្រូវ​គ្នានិងចំណុច​ណា​មួយ​ឡើយ បើ​ប្រៀបធៀបនិង​បញ្ហាបន្សល់​ទុក។ ជារឿយៗគេ​តែង​និយាយថា ទោះ​បី​ជាពុំមានភស្តុ​តាង​វិជ្ជមាន​សំរាប់​បញ្ជាក់​អំពីការ​មានព្រះក៏ដោយ ប៉ុន្តែក៏គ្មាន​ភស្តុតាង​ជំទាស់ និងការ​ថា​មាន​ព្រះ​នេះដែរ។ ដូច្នេះយើង​ត្រូវ​បើក​ចិត្ត​អោយ​ទូលាយ ចំពោះ​មនុស្ស​ដែល​ជឿថា​មាន​ព្រះ ឬអត់។ ដោយ​មាន​ភស្តុតាង​និយាយអំពី​ណូអែល និង​ទេពធីតាធ្មេញ។ អាច​មាន​ទេព​ធីតានៅ​ក្រោម​សួន​ច្បារ ប៉ុន្តែ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា​មាន​ឬគ្មាន​នោះ​ទេ។ បញ្ហាពាក់ព័ន្ធ​និង​ភស្តុតាង​ ដែល​យើង​ជឿថា មាន​ព្រះ​គឺ​ថា​ ទឡ្ហីករណ៍នេះ​មិន​អាច​អនុវត្តន៍ ចំពោះ​បញ្ហា​ផ្សេង​ទៀត​ឡើយ។ មានជំនឿនិង​ហេតុផល​ជាច្រើន​​រាប់​មិន​​អស់​ដែល​យើង​មិន​អាច​បដិសេធ​បាន​ឡើយ​ជាវិជ្ជមាន។ ជាទូទៅ​មនុស្ស​មិន​ជឿង​ទៅ​លើ​ព្រះភាគច្រើន​ ដូច​ជា​ទេពធី​តា សេះ​យូនិខន នាគរាជ តាណូអែល និង​ទេពធីតាផ្សេងទៀត។ ប៉ុន្តែជាទូទៅមនុស្សជឿ​ទៅ​លើ​ព្រះ​ជាអ្នក​បង្កើត​ ដោយ​គោរព​ទៅ​តាម​ឪពុក​ម្តាយ​របស់​ខ្លួន។ តែពេល​ខ្លះពាក្យ​ទាំង​នោះ​ ត្រូវ​បា​ន​លុប​ដោយ​អ្នក​និពន្ធ​មិន​ដឹង​ច្បាស់ ទោះ​ក្នុង​ហេតុ​ផល​ណាក៏ដោយ​ ពាក្យ​ទំាំង​នេះ​ជួយយើង​ធ្វើ​អោយ​មាន​ន័យ​។ ​

២-៦-វិធីបង្ហាញ​ទឡ្ហីករណ៍អោយ​បាន​ច្បាស់​ដោយ​ខ្លួនឯង

ដើម្បី​បង្ហាញ​អំពី​វិធី ក្នុង​ការ​បង្ហាញ​ទឡ្ហីករ​ណ៍​អោយ​បាន​ច្បាស់​ដោយ​ខ្លួន​ឯង។ ផ្នែក​សំខាន់​នៃ​ជំ​នាញ​​នេះ មានលទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស​ភាសាហេតុ​ផល​អោយ​បាន​ត្រឹម​ត្រូវ។ សេចក្តី​ពន្យល់​ដែល​បាន​​ផ្តល់​ជូន និង​សំនួរ​ដែល​អ្នក​បាន​​ឆ្លើយ​រួច​ទៅ​ហើយ វាអាច​ជួយអ្នក​បាន​ច្រើន​ នៅក្នុង​ការ​យល់ និង​ប្រើ​ប្រាស​ភាសា​នេះ។

២-៧-ត្រឡប់​ទៅការ​កំណត់​អត្ថន័យ​របស់​អ្នក​និពន្ធ ”រចនាសម្ព័ន្ធ“ ហេតុផល។

ទោះបីមាន​ហេតុផល​ដែល​សាមញ្ញជាង​ដូចជា ហេតុផល​ដែល​យើង​បាន​ជួប​ប្រទះកន្លង​មក​អាច​មាន​បញ្ហាផ្សេង២ នៅក្នុង​ការ​កំណត់​អំពី​អ្វីដែល​អ្នក​និពន្ធ​ចង់​បង្ហាញ ឬអំពីអ្វី​ដែល​មាន​ន័យ។ ជាការ​ពិត​ណាស់ ចំណុច​នេះកាន់​តែ​ពិត​ប្រាកដ​ចំពោះ​ហេតុផល ដែល​កាន់​តែ​ស្មុក​ស្មាញ ប៉ុន្តែការ​ដែល​ដាក់​បញ្ចូល​ពាក្យ​ដែល​ជា ”សូចនាករ ទឡ្ហីករណ៍“ និង​ពាក្យ​ផ្សេង​ៗទៀត ដែលយើង​បាន​ពិភាក្សា អាច​ជួយដល់​យើង​បាន​ច្រើន។ ទោះជាយ៉ាង​នេះក្តី ចំណុច​ដែល​យើង​ត្រូវ​ការ​ពុំ​មែន​មានតែប៉ុណ្ណឹង ព្រោះ​មាន​ទិដ្ឋ​ភាពមួយ​ផ្សេង​ទៀត​ចំពោះ​ហេតុផល ដែល​យើង​ពុំ​ទាន់​បាន​ពិភាក្សា​បាន​ដិត​ដល់​ ហើយ​នោះ​ជា ”រចនាសម្ព័ន្ធ“ នៃ​ហេតុ​ផល។ គំនិត​មូល​ដ្ឋាន​អម​ដោយ​ឧទាហរណ៍ចំនួនពីរ៖

១-ការ​ដុត​ឥន្ធនៈភូស៊ីល​ក្នុង​ចំនួន​ច្រើន​កំពុង​បង្ករអោយ​មាន​ការ​ឡើង​កម្តៅ​ផែនដី ដែល​បង្ករអោយ​ប៉ះ​ពាល់​ដល់​យើង​ទាំង​អស់​គ្នា ដូចនេះ​ជាសំខាន់​ត្រូវ​ធ្វើ​ការ​ចចារអមពីការ​កាត់​បន្ថយ​ ផលិតកម្ម​ឧស្ម័ន​ដែល​បង្ករអោយ​ខូច​ខាត​។ ហេតុ​នេះ​យើង​ត្រូវ​ធ្វើ​កិច្ច​ព្រម​ប្រៀង​អន្តរជាតិ ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ឧស្ម័ន​។​ ដូច្នេះសហរដ្ឋ​អាមេរីក​មិន​គួរ​ទទួល​ការ​អនុញ្ញាត​អោយ​ ”ទិញ“ និង​ផលិត​ឧស្ម័ន​ពីបណ្តារ​ប្រ​ទេស​ផ្សេង​ៗ​ទៀត​ឡើយ។

២-ការ​វៈកាត់​ពិនិត្យ​សត្វ​មាន​ជីវិត នៅក្នុង​ថ្នាក់​រៀន​ជីវវិទ្យា​បាន​បង្រៀន​សិស្ស​អោយ​ដឹង​ថា ជីវិត​ពុំ​មាន​តំលៃ ពុំ​មាន​សារសំខាន់​ឡើយ។ ជាមួយគ្នា​នេះដែរ​ ក្រុម​ហ៊ុន​មួយ​ចំនួន​ដែលផ្គត់​ផ្គង់​សត្វ​ទាំង​នេះ​ ដោយ​ពុំ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ការ​ប៉ះ​ពាល់​ និង​ការ​ឈឺ​ចាប់​របស់​សត្វ​ទាំង​នេះឡើយ។ ជាង​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​នេះមាន​ជម្រើ​ស​ដ៏ល្អនៅក្នុង​ប្រឌិត​កុំព្យូទ័រ​ដែល​បង្រៀន​មេរៀន​វៈកាត់​នេះផង​ដែរ។ ដោយ​សារ​ហេតុ​ផក​ទាំង​នេះហើយ ទើប​យើង​នាំ​គ្នា​ឈប់​ប្រើ​ប្រាស​ការ​វៈកាត់​ពិនិត្យ​ដើម្បី​បង្រៀន​សិស្ស​នៅ​ក្នុង​ថ្នាក់​ជីវវិទ្យា។

II.1. អំពីរចនាសម្ព័ន្ធហេតុផល

ត្រឡប់​ទៅកាន់​កំណត់​អត្ថន័យ​របស់​អ្នក​និពន្ធ រចនាសម្ព័ន្ធ​ហេតុផល។ ទោះបីមាន​ហេតុផល​ដែល​សាមញ្ញជាង ​ដូច​ជា​ហេតុ​ផល​ដែល​​យើង​បាន​ជួប​ប្រទះកន្លង​មក​អាច​មាន​បញ្ហា​ផ្សេង​ៗ​នៅក្នុងការ​កំណត់​អំពី​អ្វី​ដែល​មាន​អត្ថន័យ។ សូចនាករ និង​ពាក្យ​ផ្សេង​ទៀត​ដែល​​យើង​បាន​ពិភាក្សា​​អាច​ជួយ​ដល់​យើង​បាន​ច្រើន។ ទោះជាយ៉ា​ង​ណាក្តីចំនុច​ដែល​យើង​ត្រូវ​ការ​ពុំ​មែន​មាន​តែប៉ុណ្ណឹឡើយ​ព្រោះ​មាន​ទិដ្ឋ​ភាព​មួយ​ផ្សែង​ទៀត​ចំពោះភាសា​ហេតុផល​ដែល​យើង​ពុំ​ទាន់​បាន​ដិតដល់​​​​ហើយ​នោះជា​​រចនាសម្ព័ន្ធ​នៃហេតុ​ផល​នោះ។ គំនិត​មូល​ដ្ឋាន​អម​មាន​ពីរគឺ៖ ការ​ដុតឥន្ធនៈក្នុង​ចំនួន​ដ៏ច្រើន​កំពុង​បង្ករអោយមាន​ការ​ឡើង​កម្តៅ​ផែនដី ដែល​​បង្ក​រផល​ប៉ះ​ពាល់​ដល់​យើង​ទាំង​អស់​គ្នា​ និង​មួយទៀតការ​វៈកាត់​ពិនិត្យ​សត្វ​មាន​ជីវិត នៅក្នុង​ថ្នាក់​រៀន​​ជីវវិទ្យា​បាន​បង្រៀន​សិស្ស​អោយ​ដឹង​ថា ជីវិត​ពុំ​មាន​តំលៃ ពុំ​មាន​សារសំខាន់​ឡើយ។ ក្នុង​ការ​ទទួល​​យក​អំនះអំណាង​ខាង​លើ​ដែល​ត្រូវ​បាន​ជាហេតុ​ផល​ដូច្នេះ យើង​ទទួល​បាន​នូវ​អ្វី​ដែល​យើង​អាច​ហៅ​ថា ”សង្វាក់“ ហេតុ​ផល​ដែល​ជាការ​សន្និដ្ឋានជាបន្ត​បន្ទាប់​គឺជា​ហេតុ​ផលសំរាប់​សេចក្តីសន្និដ្ឋានបន្ទាប់​ផង​ដែរ។ ហេតុ​ផលទាំង​បីនោះ​ត្រូវ​បាន​បង្ហាញ​ដើម្បី​និយាយ ”អមគ្នា“ ជាការ​គាំទ្រដល់​សេចក្តីសន្និដ្ឋាន។ នៅពេល​ដែលយើង​មិន​ផ្តោត​ទៅលើ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​នៃទឡ្ហីការណ៍​ទាំង​ពីរ​នេះ យើង​គ្រាន់​តែ​ចង់​កត់​សំគាល់​ថា ទឡ្ហីករណ៍ទាំង​ពីរ​នេះមាន ”រចនាសម្ព័ន្ធ“ ខុសគ្នា​ប៉ុណ្ណោះ ទឡ្ហីករណ៍​បង្ហាញ​លំដាក់​លំដោយឬ ”សង្វាក់“ ហេតុ​ផ​ល​សំរាប់​ធ្វើ​សេចក្តីសន្និដ្ឋាន ចំណែក​ទឡ្ហីករណ៍មួយទៀត​សំរាប់​បង្ហាញ​អំពី​មូល​ហេតុ​មួយ​ចំនួន ”អមគ្នា“ ដើម្បី​គាំទ្រ​សេចក្តីសន្និដ្ឋាន​នៃទឡ្ហីករណ៍។ ជាដំបូងយើង​ផ្តល់ការ​អ​នុ​វត្ត​មួយ​ចំនួន​ក្នុង​ការ​សំគាល់​ភាពខុស​គ្នារវាង​ហេតុ​ផល​និង​ការ​ញែក​រក​ហេតុ​ផល ការ​ពិភាក្សា​ដេញ​ដោល​ការ​ពន្យល់​ការ​រាយការណ៍ និង​ការ​ប្រាប់​សាច់​រឿង​។ ដើម្បី​ជាជំនួយ​សំ​រាប់​អ្នក​ក្នុង​ការ​ឆ្លើយ​សំ​នួរ​ទំាង​នេះ​យើងបាន​ពិភាក្សា​អំពីភាសាហេតុផល ពោល​គឺ​ជាភាសា​ដែល​ត្រូវ​ប្រើ​ប្រាស​ជាទូទៅនៅ​ពេល​មនុស្ស​ធ្វើ​ការ​បង្ហាញ​ហេតុផល​និង​បាន​ពន្យល់​អំពី​​តួនាទីពិសេស​របស់​ពាក្យ​សូចនាករ​ ទឡ្ហីករណ៍ (ដូចជា ដូច្នេះ ពី​ព្រោះ​​ ដូច្នេះប្រសិន​បើ​ នោះ​ត្រូវ​តែ និង​ពាក្យ​ផ្សេង​ៗទៀត)។ យើង​បាន​កំណត់​សំគាល់​ឃើញថា សេច​ក្តី​សន្និ​ដ្ឋាន​មិន​ចាំបាច់​តែ​បង្ហាញ​នៅក្នុង​ចុង​បញ្ចប់​នៃទឡ្ហីករណ៍ឡើយ សេចក្តីសន្និដ្ឋាន​អាច​បង្ហាញនៅខាង​​ដើម​ទឡ្ហីករណ៍ ឬនៅកន្លែង​ផ្សេង​ទៀត។ បន្ទាប់​ពីបាន​ពន្យល់​រួច​យើង​បាន​បង្ហាញ ភាសាហេតុផល​ដែល​កាន់​តែទូលំទូលាយ (រួម​ទាំង​ភស្តុតាង​ គំនិតការ​សន្និដ្ឋាន ការ​គាំទ្រ អំនះអំណាង​ ការ​បដិសេធកំហុស និង​ផ្សេង​ៗទៀត) ដែលផ្តល់​អោយ​នូវ​ការ​អនុវត្តន៍មួយចំនួនក្នុងការ​ប្រើ​ប្រាសភាសាហេតុផល​ទាំងនោះ រួម​ទំាង​នៅ​ពេល​បង្ហាញ​ទឡ្ហីករណ៍ ខ្លួនអ្នកផ្ទាល់ផងដែរ។ គ្រប់គោល​គំនិត​ដែល​បាន​ពន្យល់ បន្ទាប់​មក​យើង​បាន​​ផ្តល់​អោយ​អ្នក​នូវ​ការ​អនុវត្តន៍​អំពីការ​ប្រើ​សប្រាស​ គំនិត​ទាំង​នោះ។ ភាគ​ច្រើន​ការ​ឆ្លើយ​សំនួរ​ផ្សេង​ៗគ្រាន់​តម្រូវ​អោយ​អ្នក​យល់​​​ពី​ការ​ប្រើ​ប្រា​ស​ទូទៅ​និង​ជារៀង​រាល់​ថ្ងៃ​នៃ​ពាក្យ​ជាភាសា​អង់គ្លេស​ផ្សេ​ង​​ៗ​ដូចជា ”សេចក្តីសន្និដ្ឋាន“ និង ”ហេតុផល“ ប៉ុណ្ណោះ។ ពាក្យមួយ​ចំនួន​មិន​អាច​ជៀស​វាង​បញ្ហា​បាន​ឡើយ​ដូចជា ”ការ​សន្មត“ ជាដើម ប៉ុន្តែ​យើង​និង​ដោះស្រាយ​​បញ្ហា​ទាំង​នេះតាម​កាល​វេលា​សម​រម្យ។ អ្នក​ក៏អាច​ត្រូវ​ការ​ចំណេះ​ដឹង​ ឯកទេស​មួយ​ចំនួន ការ​ប្រ​មើល​ស្រមៃ ឬក៏ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​ផង​។

ការ​ស្វែង​យល់​អំពីការ​បញ្ជាក់​ហេតុ​ផល​ ករណី​សា​មញ្ញ​បំផុត​នេះជាការ​បញ្ជាក់​ហេតុផលដែល​មាន​រចនាសម្ព័ន្ធយ៉ាង​សាមញ្ញ៖ ការ​ខូច​ខាត​ចំពោះ​ស្រទាប់​អូហ្សូនជាបញ្ហា​​អន្តរជាតិ ដូចនេះ​បញ្ហាអាច​ដោះ​ស្រាយ​បាន​តាម​តែ​កិច្ច​ព្រម​ព្រៀង​អន្ត​រជាតិ​ប៉ុណ្ណោះ។ ការ​ផ្តល់​ហេតុ​ផល​អម មនុស្ស​ដែល​កាន់​សាសនា​ប្រាកដ​ជាកម្រនិង​ពឹង​ផ្អែក​លើ​ជំនឿ​របស់​ខ្លួនលើកា​រ​ពិចារ​ណាហេតុផ​លនៃ​ទស្សនៈយល់​ឃើញ​ក្នុង​ពីភព​លោក​ផ្សេង​ៗទៀត​ណាស់។ អ្នក​កាន់​សាសនាស្ទើ​រតែ​ទាំង​អស់​ប្រតិបត្តិ​សាសនា​សង្គម​មនុស្សដែល​ខ្លួន​រស់​នៅ​ក្នុង​នោះ ទោះបីជាសាសនា​គ្រិស្ត ហិណ្ឌូ មូស្លីម ព្រះពុទ្ធ ឬសាសនា​ផ្សេងៗទៀត​ក៏ដោយ។ ហើយ​ជាង​នេះ​ទៅ​ទៀត​ មាន​ភស្តុតាង​តិច​តូច​ណាស់ដែល​គាំទ្រ​ដល់​ជំនឿ​របស់​ពួកគាត់​អំពី​ព្រលឹង​អារុក្ខ​អារក្ស​អ្នក​តា។

II.2. ​​អំពីទឡ្ហីករណ៍នៃហេតុផលប្រភេទនេះដែលផ្តល់ហេតុផលចំនួន៤ ដែល​ជាលក្ខណៈទឡ្ហីករណ៍​ ស​ម្រា​ប់​​ធ្វើ​សេចក្តីសន្និដ្ឋានរបស់ខ្លួន៖

លទ្ធិ Truman របត់នៅក្នុងប្រវត្តិសាស្ត្រ​អាមេរីកដោយ​ផ្អែកទៅលើ​ហេតុផល​យ៉ាង​តិច​ចំនួន​បួន។ ហេតុ​ផល​ទី១-ជាចំនុចដែលល Truman ប្រើ​ប្រាស​ការ​ភ័យ​ខ្លាច​របស់​សហរដ្ឋ​អាមេរីក និង​ក្រៅ​ប្រ​ទេស​​ដើម្បី​បញ្ចុះបញ្ចូលប្រជាជន​អាមេរីក អោយ​ចាប់​ផ្តើម​អនុវត្តន៍​​គោល​នយោបាយ​សង្គ្រាមត្រ​ជាក់​។ ទី២-សភា​បាន​ផ្តល់អំណាច​យ៉ាង​ខ្លាំង​ដល់​ប្រធានាធិបតីដើម្បី​ចូល​រួម​នៅក្នុង​សង្គាម​ត្រជាក់​ នេះ​តាម​ដែល​​​គាត់គិត​ថា​សមស្រប​។ ទី៣-ជាលើក​ដំបូង​នៅ​ក្នុង​សម័យក្រោម​សង្គ្រាមនេះ។ ហើយ​ក៏ប្រហែល​ជា​ហេតុ​ផល​ដែល​សំខាន់បំផុត​ដែរ Truman បាន​ប្រើប្រាស​លិទ្ធិដើម្បី​ទប់​ស្កាត់ការ​ដួល​រលំនៃ​សេដ្ឋកិច្ច​អឺរ៉ុប និង​អាមេ​រីក (Walter La Feber អាមេរីក រុស្សី និង​សង្គ្រាម​ត្រជាក់​ ​១៩៤៥-១៩៩៦ បោះពុម្ភលលើកទី៨, ១៩៩៦ ញូយ៉ក​ Mc Graw-Hill, Page ៥៦-៥៧)។ វិធីសាស្រ្ត​ទូទៅ​ដើម្បី​ពិនិត្យ​មើល​រចនាសម្ព័ន្ធហេតុផល​របស់ La Feber ដូចជាហេតុផល​អម​ចំនួន​បួនដែល​បង្ហាញ​សេចក្តីសន្និដ្ឋានរបស់​គាត់​ដែល​យើង​អាច​បង្ហាញ​ដូច​ខាង​ក្រោម​៖ <ហេតុផលទី១> និង​ <ហេតុផលទី២>និង<ហេតុផល​ទី៣>និង​<ហេតុផល​ទី៤> ដូច្នេះ [សេចក្តីសន្និដ្ឋាន]

ជាការ​ពិត​ណាស់ Truman ពិត​ជាបាន​និយាយថា មាន​”ហេតុផលយ៉ាង​តិច​ចំនួន​៤“។ អ្នក​និពន្ធ​កម្រនិង​ផ្តល់​សេចក្តីពន្យល់​បែបនេះ​ណាស់! ប៉ុន្តែទោះ​ជាគាត់​ពុំ​មាន​សេចក្តីថ្លែង​ណាមួយក៏ដោយ ជាទូទៅ​យើង​អាច​មើល​ទឡ្ហីករណ៍នេះ​ដូច​ជា មាន​រចនាសម្ព័ន្ធនេះ។ ប្រសិន​បើ​អ្ន​ក​ចង់​កាត់​សេចក្តី​ថា ទឡ្ហីករណ៍​ល្អ​មួយ​នោះ មិន​ថាហេតុ​ផល​នេះ​ពិត​ជាគាំទ្រ​ដល់​សេច​ក្តី​សន្និដ្ឋាន ឬអត់​ក៏ដោយ (ទឡ្ហីករណ៍៦-៩) ជា​ដំ​បូង​​ខ្ញុំ​សូម​ពន្យល់​អំពីគំរូផ្ទុយ​គ្នា​នៃ​ហេតុ​ផល​មុន​សិន។

II.3. សង្វាក់​ហេតុផល​

សូម​មើល​ឧទាហរណ៍ដូច​ខាង​ក្រោម៖ ដូច្នេះ និង​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​នូវ​ចំ​នួន​ដង់​ស៊ី​តេ​ពូជ​ស្មោ​នៅ​លើ​ដី​ដាំ​ដំ​ណាំ ហេតុ​នេះ​សត្វ​បក្សី​ជា​ច្រើន​ដែល​ពឹង​ផ្អែក​ទៅ​លើ​ពពួក​ស្មៅ​ទាំង​នេះដើម្បី​ចិញ្ចឹម​ជី​វិត​អាច​នឹង​មាន​ចំនួន​ថយ​ចុះ​បន្ថែម​ទៀត​នូវ​រដូវ​រងារ។ នៅ​ក្នុង​ឧទាហរណ៍នេះ យើង​មាន​រចនាសម្ព័ន្ធ​ច្បាស់​​លាស់​ដូច​ខាង​ក្រោម​៖

នៅ​ពេល​នេះសេចក្តីសន្និដ្ឋានទី១ ក៏ជាហេតុផល​នៃ [សេចក្តីសន្និដ្ឋានទី២] ផងដែរ។ រច​នា​សម្ព័ន្ធ​ជា​ ”សង្វាក់​“ ឬ ”សេរី“​ ពិត​ជាខុស​នៅ​ករណីដែល​យើង​ទើប​តែ​បាន​ពិភាក្សា​​ពាក់​ព័ន្ធ​និង​ការ​ផ្តល់​ហេតុ​ផល ”អម“ ការវាយតម្លៃ ”សង្វាក់“​ នេះក៏មានលក្ខ​ណៈខុស​គ្នា​ផង​ដែរ ដូច្នេះជាការ​សំខាន់​គឺយើង​ត្រូវ​ដឹង​ច្បាស់​អំពី​រចនាសម្ព័ន្ធ​ខុស​គ្នា​ដែលហេតុ​បាន​បង្ហាញ។ នៅ​ក្នុង​ជំពូក​មុន​យើង​បាន​មើល​ឃើញ​ឧទាហរណ៍ សង្វាក់​​​ហេតុ​ផល​ដែល​មាន​បួន​តំនាក់​កាល៖ ដូចនេះជាការ​សំខាន់​ដែល​ត្រូវ​ធ្វើ​ការ​ចចារអំពីការ​កាត់​បន្ថយ​ផលិតកម្ម​ឧស្ម័នដែល​កំពុង​បង្ករអោយ​មាន​ការ​ខូច​ខាត​។ គំរូហេតុ​ផល​នេះ​ពិត​ជា​មាន​ការ​ប្រើ​ប្រាស​​ជា​ទូ​ទៅនៅ​ក្នុង​បរិបទ​គណិត​វិទ្យា និង​បរិបទវិទ្យាសាស្ត្រ​មួយ​ចំនួនដែល​សង្វាក់​អាច​វែង​ខ្លាំង។

            -ឧបសម្ព័ន្ធ សំនួរទី ៣

            -ឧបសម្ព័ន្ធ សំនួរទី ១១

            -ឧបសម្ព័ន្ធ សំនួរទី ១៧

            -ឧបសម្ព័ន្ធ សំនួរទី ២៩

គ្រោះថ្នាក់​ចំពោះ​សុខ​ភាពរបស់​យើង​ជាច្រើន​ បាន​កើត​ចេញ​ពី​ចំណីអាហារ​ដែលយើង​បរិភោគ គឺ​កើត​ចេញ​ពី​វិធី​ផលិត​អាហារ ដូច​ជាការ​អនុវត្តន៍​ធ្វើ​កសិកម្ម ប្រពល​វប្ប​កម្ម​ទំនើប ច្រើន​ជាងការ​ធ្វើ​កសិកម្ម​ជា​បែប​ធម្ម​ជាតិ​ ជាលក្ខណៈ​ទ្រង់​ទ្រាយ​តូចៗ។ ដូច្នេះ​ទី​ភា្នក់​ងារ​ចំណីអាហារ​ជាតិ​មិន​បាន​ដោះ​ស្រាយ​នៃ​បញ្ហា​នៃការ​ផលិត​អាហារ​ដែលអាច​​ការ​ពារ​យើង​ពី​បញ្ហា​សុខ​ភាពប្រ​កបដោយ​ប្រសិទ្ធិភាព​ តាម​រយៈ​អា​ហារ​​ដែល​យើង​បរិភោគឡើយ។ ឧទាហរណ៍មុនៗរបស់​យើង​ ភាគច្រើន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រចនា​សម្ព័ន្ធ​ហេតុផល​តាម​រយៈ​ការ​ប្រើ​ប្រាស​សូចនាករ ទឡ្ហីករណ៍ ច្បាស់​លាស់។ សូម​ប្រើ​ប្រាស​ការ​ធ្វើ​តេស្ត ”ដូច្នេះ“ ដើម្បី​កំណត់​ថា តើ​ហេតុ​ផលខាង​ក្រោម​ណា​ខ្លះជា​ហេតុ​ផល​សង្វាក់​?

            -ឧបសម្ព័ន្ធសំនួរឃ្លាទី២១

II.4. ហេតុផល​ដែល​ត្រូវ​ផ្គុំ​ចូល​គ្នា (ហេតុផល ”រួម“)

បង្ហាញ​ហេតុ​ផល​អម​ចាប់​ពី​ពីរឡើង​ទៅ ដើម្បី​គាំទ្រ​ដល់​​សេចក្តីសន្និដ្ឋានមួយ គាត់​សម្លឹង​ឃើញ​ហេតុផល​នីមួយៗថាជាការ​ផ្តល់​ការ​គាំទ្រមួយចំនួន​ដល់​សេចក្តីសន្និដ្ឋានទៅលើ​ហេតុ​ផល​នោះ​ផ្ទាល់​ ទោះ​បី​ជាគ្មាន​ហេតុផល​ផ្សេង​ទៀត​ក៏ដោយ។ ​សូម​ត្រឡប់ទៅមើល​ហេតុ​ផល​ដែល​យើង​បាន​ឃើញ​រួច​ហើយ។​

II.5. អំពីហេតុផលដែលអាច​ជឿជាក់បាន

ពេលខ្លះជាមួយនិង​ហេតុផលអម ចំនុចនេះមិន​មែន​ជាហេតុផល​ឡើយ យើង​អាច​ពិនិត្យ​មើល​ឧ​ទា​ហរណ៍ខ្លះៗដូចជា៖ បើសិន​អ្នក​ធ្វើ​លំហាត់​ទាំង​អស់​នៅ​ក្នុង​សៀវភៅដោយយក​ចិត្ត​ទុកដាក់ខ្ពស់អ្នក​គ្រាន់​​តែ​អាច​បាន​ពិន្ទុល្អ ក្នុង​វគ្គសិក្សា​តែប៉ុណ្ណោះ។ អ្នក​ធ្វើ​លំហាត់​ទាំង​អស់​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដូច្នេះ​អ្នក​និង​ទទួល​បាន​ពិន្ទុល្អនៅក្នុងវគ្គសិក្សានេះ។ នៅក្នុង​ឃ្លាទី១ និង​ឃ្លាទី២ បាន​ផ្តល់​ហេតុ​ផល​អម​ចំនួនពីរសម្រាប់​ធ្វើ​សេចក្តីសន្និដ្ឋាន អ្នក​និង​ទទួល​បាន​ពិន្ទុល្អ សូម​កំ​ណត់​សម្គាល់​ថា ហេតុ​ផល​ទី១ពុំ​បាន​ផ្តល់​ការ​គាំទ្រដល់​សេចក្តី​សន្និដ្ឋាន​ឡើយ​យើង​អាច​ពិនិត្យ​​ទៅលើ​ទឡ្ហីករណ៍ដូចខាង​ក្រោម៖

ប្រសិន​បើ​យើង​មិន​ដឹង​ថា ការ​ធ្វើ​លំ​ហាត់​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​មាន​លក្ខណៈគ្រប់​គ្រាន់ ដើ​ម្បី​​អ្នក​ទទួល​បាន​ពិន្ទុល្អនោះ​ទេ ហេតុ​ផល​នេះ​ពុំ​បាន​គាំទ្រដល់​សេច​ក្តី​សន្និដ្ឋាន​ឡើយ។

ជូនកាលនៅ​ពេល​ដែល​បុគ្គលម្នាក់ បង្ហាញ​ភស្តុតាងមួយសម្រាប់​ធ្វើ​សេចក្តីសន្និដ្ឋាន​អម ហេតុ​ផល​ទំាង​នេះ​មាន​ហេតុ​ផល​បន្ថែម ការ​គាំទ្រដល់​សេចក្តីសន្និដ្ឋានដោយពុំ​ពឹង​ផ្អែក​លើ​ហេតុ​ផល​ផ្សេង​ទៀត​ ​ហើយ​ពេល​ខ្លះ​នោះ​ មិន​មែន​ជាអង្គហេតុ​ឡើយ ពោល​គឺ​ហេតុ​ផល​ទាំង​នោះ​សម្រាប់​ដាក់​បញ្ចូល​គ្នា និង​រួម​គ្នា​ដើម្បី​ផ្តល់​ការ​គាំទ្រ។ ពេល​ខ្លះយើង​មិន​ដឹង​ថា តើ​ហេតុ​ផល​ណាមួយ​ដែល​មាន​គោល​ដៅ​ គាំ​ទ្រ​ប៉ុន្តែនៅ​ក្នុង​ករ​ណី​ភាគ​ច្រើន​មាន​ការ​លំ​បាក​ក្នុង​ការ​កំ​ណត់។ ប្រសិន​បើ​អាកាស​ធាតុនៅ​លើ​ពិភពលោក​មាន​ការ​ឡើង​កម្តៅ​យើង​គួរតែ​រក​អោយ​ឃើញ​ថា ទឹក​កកមួយ​ចំ​នួន​នៅ​ប៉ូលខាង​ជើង​ និង​ខាង​ត្បូង​ កំពុង​តែរលាយ​នៅ​រៀង​រាល់​ឆ្នាំដូច្នេះយើង​គួរ​តែមើល​ឃើញការ​ឡើង​ហួស​កម្រិតនីវ៉ូទឹក​សមុទ្រ។

ជាទូទៅនៅពេល​ដែលបុគ្គលណាម្នាក់ ធ្វើ​ការ​វែកញែក អំពីអង្គហេតុណាមួយ គាត់​តែងតែប្រើ​ប្រាស​នូវ​វគ្គគំរូដែល​មានលក្ខណៈសាមញ្ញជាងនេះលាយ​បញ្ចូលគ្នា។ អ្នក​និង​ក្លាយ​ទៅ​ជាឪពុក​ម្តាយគេ​ ប្រសិន​បើ​មនុស្ស​អាច​កំណត់​ភេទ​កូន​បាន ​នោះ​អាច​នឹង​មាន​ប្រជាជនជា​បុរស​ច្រើន​ជាង​​ប្រជាជនដែល​មាន​ភេទស្រី។ កត្តានេះអាច​បង្ករបញ្ហាដល់​សង្គមធ្ងន់ធ្ងរ ដូច​នេះ​យើ​ងត្រូវ​ដាក់​បម្រាម​លើ​ការ​ប្រើ​បច្ចេក​ទេស​ដែល​អាច​កំណត់​ភេទរបស់​កូន​បាន​។

យើង​អាច​មើល​ឃើញ​រចនាសម្ព័ន្ធ ទឡ្ហីករណ៍ដោយ​សម​ហេតុ​ផល​ដូច​ខាង​ក្រោម៖

ឧទាហរណ៍ អ្នក​ដែល​មិង​ក្លាយ​ជាឪពុក​ម្តាយ​គេ​ភាគច្រើន​ចង់​បាន​កូន​ប្រុស ដូច​នេះ​បើ​គេ​អាច​កំ​ណត់​ភេទ កូន​បាន​នោះ​ អាច​នឹង​មាន​ប្រជា​ជន​បុរស​ច្រើន​ជាង​ប្រជាជន​ស្រ្តី <<កត្តានេះហើយ​បណ្តាល​អោយ​មាន​បញ្ហា​សង្គម​កាន់​តែធ្ងន់​ធ្ងរ>>។

នៅ​ពេល​នេះ​យើង​មិន​កំពុង​ព្យាយាមវាយ​តម្លៃហេតុ​ផល​ឡើយ។ យើង​គ្រាន់​តែព្យាយាម​យល់​អោយ​​ច្បាស់នូវ​អ្វី​ដែល​អ្នក​និពន្ធ​កំពុង​និយាយ (ទាល់​តែដល់​ពេល​នេះ​ទើប​យើង​អាច​វាយ​តម្លៃ​ហេតុ​ផល​នេះ​បាន​ត្រឹម​ត្រូវ)។ ខាងក្រោម​គឺជាឧទាហរណ៍កាន់​តែ​ស្មុក​ស្មាញ៖

សេនេទិចជាច្រើននៅ​ក្នុង​ខ្លួន​មនុស្ស បាន​វិវត្តដើម្បី​ការ​ពារ​ខ្លួនប្រ​ឆាំង​និង​ធាតុ​បង្ករជម្ងឺផ្សេង​ៗ​ដែល​​បៀត​បៀន​ខ្លួន​យើង។ មនុស្ស​មួយ​ចំនួន​ងាយ​ទទួល​រងគ្រោះ​ដោយ​សារជម្ងឺ​ជាង​ពពួក​សត្វ​មាន​ជីវិត​ផ្សេង​ទៀត​។ ប្រសិន​បើ​មនុស្ស​ដែល​ទំនង​មាន​ជម្ងឺ​ណាមួយ​មាន​ចំនួន​តិច​នោះ​ពួកគាត់​ម្នាក់​ៗនិង​ស្វិត​ក្នុង​ចំ​ណោម​អ្នក​ដទៃ​ផ្សេង​ទៀត​ដែល​សាំ​និង​ភាព​ប្រក្រតី ដូច្នេះ​ប្រជាជន​ដែល​ងាយ​ឆ្លង​ជម្ងឺនោះ​គឺមក​ពី​ពួក​គេ​ប្រហែល​ជាមិន​ដែល​ប៉ះពាល់និង​ជម្ងឺឡើយ។ ការ​បញ្ជាក់​ឡើង​វិញ​នូវ​បន្ទាត់​ហេតុផល​នេះ​មិន​មែន​ជា​វិ​ធី​តែ​មួយក្នុង​ការ​ពិនិត្យ​មើល​រចនាសម្ព័ន្ធទឡ្ហីករណ៍នោះឡើយ ប៉ុន្តែហាក់​ដូច​ជារឿង​ធម្មតា ហើយ​នៅ​ពេល​ដែល​ធ្វើ​ការ​បែង​ចែក អ្នក​អាច​មើល​ឃើញ​នូវ​ចំ​ណុច​ដែល​ត្រូវ​ការ​វាយ​តម្លៃ ប្រសិន​បើ​អ្នក​ត្រូ​វ​កំ​ណត់​ថា តើ​ហេតុ​ផល​មាន​លក្ខណៈគួរ​អោយ​ជឿ ឬដូច​ម្តេច។​​

II.6. លក្ខណៈសម្មតិកម្ម​ និង​ប្រយោគស្មុគស្មាញ

ដោយសារ​ទឡ្ហី​ករ​ព៍​មួយ​ចំនួន​មាន​រចនាសម្ព័ន្ធ​ដែល​ស្មុគ​ស្មាញ​ជាង​ទឡ្ហី​ករ​ផ្សេ​ង​ទៀត​ ដូច្នេះ​ហេតុ​ផល​ និង​សេច​ក្តី​សន្និដ្ឋាន​មួយ​ចំនួន​មាន​រចនាសម្ព័ន្ធ​កាន់​តែស្មុគ​ស្មាញ​ជា​​ងសេចក្តី​សន្និដ្ឋាន​ផ្សេង​ទៀត​។ ដើម្បី​ទទួល​បាន​ឧទាហរណ៍សាមញ្ញ​ ឧបមាថា នគរបាល​ កំពុង​ស៊ើប​អង្កេត​ករណី​លួច​ប្រាក់​ពី​ទូ​សុវត្ថិភាព​សាលា​ ហើយ​មាន​ភស្តុតាង​ដែល​នាំ​អោយនគរបាល​សន្និដ្ឋានថា <<អាច​ជាចាងហ្វាង​សាលា​ ឬលេខា​សាលា​ដែល​ជាអ្នក​លួច​ប្រាក់​នោះ>> ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា ការ​បែក​ចេញពីគ្នា​ ហើយ​ចំនុច​សំ​ខាន់​ដែល​យើង​ត្រូវ​ចាំនៅ​ពេល​វិភាគ​ទៅ​លើ​ទឡ្ហីករណ៍​មួយ​នៅ​ក្នុង​ហេតុ​ផល​ និង​សេចក្តី​សន្និដ្ឋាន​ផ្សេង​ៗ នៃ​ទឡ្ហី​ករណ៍នោះ ថា​ការ​បែក​ចេញ​ពី​គ្នា​ មិន​គួរ​ធ្វើ​ការ​បំ​បែក​ឡើយ។ នៅ​តំណាក់​កាល​នេះ​សេចក្តី​សន្និដ្ឋាន​របស់​នគរបាល​បាន​បែង​ចែក​ពី​​គ្នា​ទាំង​មូល​ (នគរបាល​មិន​បាន​អះអាង​ថាចាងហ្វាង​សាលា​បាន​លួច​ប្រាក់​ ហើយ​ក៏មិន​បាន​អះអាង​ថា លេខា​សាលា​ជាអ្នក​លួច​ប្រាក់​ដែរ)។ ឧទាហរណ៍មួយ​ទៀត​សូម​ពិចារណា​ទៅ​លើ​ការ​អះអាង​ផ្នែក​វិជ្ជាសាស្ត្រ​ដូច​ខាងក្រោម៖ អ្នក​ដែល​ដក​ដង្ហើ​ម​លឺ និង​សម្រក​ទម្ងន់​ដូច្នេះ​មាន​បញ្ហា​ក្រពេញ​ ទីរ៉ួអ៊ីដ ឬ ជម្ងឺ​មហារីក​សួត​ ឬអាច​មាន​ជម្ងឺអ្វី​ផ្សេង​ទៀត។​ការ​បែក​ចេញពីគ្នា​ជាទូទៅ​មិន​បង្កើត​បាន​ការ​លំ​បាក​ឡើយ​ នៅ​ពេល​ដែល​យើង​វិភាគ​ទឡ្ហីករណ៍នៅ​ក្នុង​ហេតុ​ផល​ និង​សេចក្តី​សន្និដ្ឋាន​នៃ​ទឡ្ហីករណ៍ទាំង​នោះ​។ ទោះជាយ៉ាង​ណា​​​ក្តី ​ប្រយោជន៍​មួយ​ចំ​នួន​ផ្សេង​ទៀត​តែង​តែ​មាន​ការ​លំ​បាក។ ឧទាហរណ៍ សំនួរឃ្លាទូទៅ​បំ​ផុត​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​​បរិបទផ្តល់​ទឡ្ហីករណ៍ ដូច​ដែល​អ្នក​បាន​ធ្លាប់​បាន​ឃើញ​រួច​ហើយ​គឺ <<ប្រសិនបើ…នោះ…>> ឬពាក្យដែល​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា​ហើយ​ពាក្យ​ទាំង​នោះ​តែង​តែ​ធ្វើ​អោយ​អ្នក​ស្តាប់​មាន​បញ្ហា។ នៅ​ពេល​ធ្វើ​ការ​វិភាគ​ទឡ្ហី​ករណ៍ ចំនុច​សំខាន់​ដែល​ត្រូវ​កត់​សម្គាល់។​សម្មតិកម្ម​មិន​គួរ​ធ្វើ​ការ​បំ​បែក​ឡើយ បើ​ទោះ​បី​ជាសម្មតិកម្ម​ទាំង​នោះ បង្ហាញ​ហេតុ​ផល​និង​សេចក្តី​សន្និ​ដ្ឋាន​។ សម្មតិកម្ម​ទាំង​មូល​កំពុង​តែ​ដើរមុខ​ងារ​ជាហេតុ​ផល​ឬ​ជា​សេចក្តី​សន្និដ្ឋាន​មាន​ភាព​ខុស​គ្នា​ខ្លាំង​រវាង​ការ​និយាយ។ ជន​ជាប់​ចោទ​កំពុង​និយាយកុហក់​ អំពីទីកន្លែង​ដែល​គាត់​ស្ថិត​នៅ​ ក្នុង​យប់​ដែល​កើត​អំពើ​មនុស្ស​ឃាតដូច្នេះ​គាត់​ប្រហែល​ជាអ្នក​ប្រព្រឹត្ត​អំពើ​នេះ។ យើង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដោយ​មិន​ធ្វើ​ការ​បំ​បែក​សម្មតិកម្ម​ក្នុង​ឧទាហរណ៍ (<<ប្រ​សិន​បើ​មនុស្ស​អាច​កំ​ណត់​ភេទ​កូន​បាន​នោះ​អាច​និង​មាន​ប្រជាជន​ជាបុរស​ច្រើន​ជាង​ស្ត្រី>> និង​ <<ប្រសិន​បើ​មនុស្ស​ដែល​ទំនាក់​ទំនង​ជាមួយ​មាន​ជម្ងឺ​ ណា​មួយ​ស្ថិត​នៅ​​ក្នុង​មនុស្ស​មាន​តិច​តួច​នោះ​ពួក​គាត់​ម្នាក់​ៗ​ស្ថិត​នៅ​ក្នុង​ចំ​ណោម​អ្នក​ដទៃ​ទៀត​ ដែល​សាំ និង​ខុស​ប្រក្រតី>>)។

ពេល​ខ្លះ​មនុស្ស​ផ្តល់​សេចក្តី​ពន្យល់ជាភាសា​ដែល​ស្រដៀង​គ្នាខ្លាំង​ទៅ​និង​ភាសា​ដែល​យើង​បង្ហាញ​ហេតុ​ផល​។ ចូរស្រមៃ​ថា អ្នកកំពុង​ជជែក​គ្នា​ជាមួមិត្តភក្តិដែល​និយាយថា <<Jane ខឹង​គាត់ដោយ​សារ​គាត់​បាន​បុករថ​យន្ត​របស់​នាង>>។ ជាទូទៅយើង​អាច​ស្វែង​យល់​ថា នេះ​ជាសេចក្តី​ពន្យល់ជាជាង​ការ​វែក​ញែក​ហេតុផល។ មិត្តរបស់​អ្នក​កំពុង​ពន្យល់​អំ​ពីហេតុ​ដែល​ Jane ខឹង​នាង​មិន​មែន​ព្យាយាម​បញ្ចុះ​បញ្ចូល​អោយអ្នក​ជឿ​ថា នាង​ខឹង​ឡើយ។

សេចក្តីបញ្ចប់

ជាការ​ពិតណាស់គ្រូបង្រៀនច្រើន​ផ្តោត​សំ​ខាន់​លើ​ខ្លឹមសាររបស់​មេរៀន​ដូចជា ប្រវត្តវិទ្យា រូប​វិទ្យា និង​ភូមិ​វិទ្យាជាដើម ហើយ​បើទោះ​បី​ជាគ្រូ​បង្រៀន​ជាច្រើន​អាច​អះអាង​ថា ពួកគេ​ទំាងនោះ​បាន​បង្រៀន​សិស្ស​អោយ​ចេះ​ពិចារ​ណា​ក៏ដោយ​ក៏គ្រូបង្រៀន​ភាគ​ច្រើន​អាច​និយាយ​ថា ពួកគាត់​ធ្វើ​បែប​នេះ​ដោយ​ប្រយោល​ ឬបង្កប់​ន័យក្នុង​ពេល​បង្រៀន​ខ្លឹម​សារ​មេរៀន​ ដែល​ជាមុខ​វិជ្ជាពិសេស​របស់​ខ្លួន​។ អ្នក​អប់​រំ​កាន់​តែ​មាន​ការ​​ងឿង​ឆ្ងល់​ខ្លាំង​ឡើង​ៗ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន និង​ការ​ពិចារ​ណា​បែប​នេះ។ ដូច្នេះ​លទ្ធ​ផក​នៃ​គ្រូបង្រៀន​បាន​ងា​ក​ទៅ​ចាប់​អារម្មណ៍​លើការ​បង្រៀន​ជំនាញ​ទំាង​នេះដោយ​ផ្ទាល់​តែ​ម្តង។ នេះ​ហើយ​ជា​គោល​បំ​ណង​នៃ​សៀវ​ភៅ​នេះ​ដែល​អាច​ផ្ទេរបន្ត តាម​រយៈការ​បង្រៀន​ដែល​បាន​បង្ហាញ​ច្បាស់​និង​ដោយ​ផ្ទាល់​តែម្តង។​ ជំនាញ​ទាំង​អស់​នេះជា​ជំ​នាញ​ត្រិះ​រិះ​ពិចារ​ណា​ស៊ី​ជម្រៅ (ជូន​កាល​គេ​ហៅ​ថា ជំនាញ​ត្រិះ​រិះ​ពិចារ​ណា​ស៊ី​ជម្រៅ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់)។ ការ​ត្រិះ​រិះ​ពិចារណា​ស៊ី​ជម្រៅគឺ​ជា​របៀប​នៃ​ការ​ពិចារ​ណា​លើ​ខ្លឹម​សារ​ប្រធាន​បទ ខ្លឹម​សារ​កែ​លម្អរគុណ​ភាព​ រចនាសម្ព័ន្ធ​ផ្ទាល់​ និង​កំ​ណត់​បរិដ្ឋាន​វ័យ​ឆ្លាត​អំ​ពី​រចនាសម្ព័ន្ធទាំង​នេះ។ និយម​ន័យ​គួរ​អោយ​ចាប់​អារម្ម​ណ៍​ខ្លាំង​ព្រោះ​ វាបាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ត្រិះរិះ​ពិចារ​ណា​ស៊ីជម្រៅ វាក៏ជាវិធី​ប្រកដ​និយម​តែមួយ​គត់​ក្នុង​ការ​អភិវឌ្ឍសមត្ថ​ភាព​នៃ​ការ​ត្រិះ​រិះ​ពិចារណា​ស៊ី​ជម្រៅ​យោង​តាម​រយៈការ​គិត​ពិចារណា​របស់​ខ្លួន​ (ការ​ពិចារ​ណាត្រួត) ហើយ​វាក៏មាន​គោល​ដៅ​មួយ​ច្បាស់​លាស់​នៅ​ក្នុង​ការ​កែលំ​អរ៕ វាយអត្តបទ​ និង​កែសម្រួលដោយ៖ ផ្លុង-រ៉េត (ដកស្រង់ពីសៀវភៅ ការ​ត្រិះរិះពិចារណាស៊ីជម្រៅ របស់​សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប)

ស្លាក:  ព័ត៌មានថ្មីៗ  ការត្រិះរិះស៊ីជម្រៅ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17134នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163618នាក់
ខែនេះ    546898នាក់
ឆ្នាំនេះ   1929130នាក់
សរុប   51289056នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:55