ព័ត៌មានក្ដៅ

ព្រះសង្ឃគង់រងចាំព្រះវស្សា១០វត្តបាទទទួលអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 12:33 នាទី ចំនួនអានៈ 1581

កាលីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះសង្ឃគង់រងចាំព្រះវស្សានៅក្នុងខេត្តសៀមរាប ចំនួន១០វត្ត បាទទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជននៅប្រទេសអូស្ត្រាលី ដែលមានរាយនាមដូចខាងក្រោម៖

          ១.លោកស្រី ម៉ោញ ស៊ីវលុយ ព្រមទាំងបុត្រា បុត្រី រស់នៅប្រភេសអូស្ត្រាលី

          ២.លោក សត ចន្ទតារា មេភូមិទ្រាំង សង្កាត់ស្លាក្រាម និងលោកស្រី សូ ចន្ទថន

          អំណោយដ៏ថ្លៃថ្លាទាំងនេះខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាកាសែតកម្ពុជាសុវណ្ណភូមិ និងលោក មុយ ហ៊ាប ប្រជាការពារភូមិទ្រាំង សង្កាត់ស្លក្រាម ជាអ្នក​ដឹកនាំអំណោយយកទៅ​ប្រគេន​ព្រះសង្ឃគង់រងចាំព្រះវស្សាដោយផ្ទាល់ជំនួសមុខអោយម្ចាស់អំណោយខាងលើ។     

        វត្តទាំង១០ដែលបានទទួលអំណោយសប្បុរសធម៌ខាងលើនេះរួមមាន៖

          ១.វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។

          ២.វត្តមហាប្រាសាទរាជាធិបតី ហៅវត្តព្រិន ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

          ៣.វត្តពោធិ៍លង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុមងសៀមរាប។

          ៤.វត្តកោះតេជោសែនជ័យ ហៅវត្តគោគតាឡុន ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។

          ៥.ហត្ថីសិរិវង្សពង្សពិជ័យចេស្តាហៅវត្តប្រីយ៍ ស្ថិតក្នុងស្រុកបន្ទាយស្រី។

          ៦.វត្តសិលាចារបន្ទាយស្រី ស្ថិតក្នុងស្រុកបន្ទាយស្រី។

          ៧.វត្តប្រាសាទនាគគូ ស្ថិតក្នុងស្រុកបន្ទាយស្រី។

          ៨.វត្តនាគវង្សហៅនាគខ្មៅ ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី។

          ៩.វត្តស្រះដូនរីក ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី និង

          ១០.វត្តភ្នំមហាកំណប់ ហៅវត្តបហ់ ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី។

        អំណោយដែលបានយកទៅប្រគេនព្រះសង្ឃទាំង១០វត្តនោះ ហើយក្នុងវត្តនីមួយៗទទួលបាន៖

                    ១.អង្ករ ២៥ គីឡូក្រាម

                    ២.មី ១ កេស

                    ៣.ត្រីខ ២ យួ

                    ៤.ត្រីពោងៀត ២ គីឡូក្រាម

                    ៥.សាច់ក្រក ១ គីឡូក្រាម

                    ៦.ទឹកដោះគោខាប់ ២ កំប៉ុង

                    ៧.បច្ច័យចំនួន ៥៥០០០ (ប្រាម៉ឺនប្រាំពាន់) រៀល។

          ខ្ញុំបាទ ផ្លុងរ៉េត ជំនួសមុខអោយម្ចាស់អំណោយ សូមលើកម្រាមដៃដប់ បួងសួងដល់វត្ថុ​ស័ក​សិទ្ធ ដែលលោកមានរិទ្ធិមានបារមី នៅភពទាំង៤គឺ ឋានសួគ៍ ឋានកណ្តាល ឋានភុជុងនាគ និងឋាននរក សូមប្រសិទ្ធិពរជ័យសិរីមង្គល់ ដល់សម្តេចទ្រង ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ​ អស់លោក លោកស្រី លោកតា លោកយាម ពុកម៉ែបងប្អូន ញាតិមិត្តជិតឆ្ងាយ និងមន្ត្រីរាជការសាធារណៈគ្រប់លំដាប់ថ្នាក់ សូមអោយទទួលបាននូវពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ហើយខ្ញុំក៏សូម​វេបុណ្យកុសល្យជូនដល់ម្ចាស់អំណោយដែល​មាន​រាយនាមខាងលើ អោយបាន​បុណ្យកុសល្យស្មើៗគ្នាផង សាធុៗៗ៕

ស្លាក:  ព័ត៌មានថ្មីៗ  មនុស្សធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32128នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    135299នាក់
ខែនេះ    518579នាក់
ឆ្នាំនេះ   1900811នាក់
សរុប   51260737នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 15:43