ព័ត៌មានក្ដៅ

ពលរដ្ឋថា៖ក្រុមឈ្មួញរបស់លោកតេវកំពុងជីកអាចម៍ដីបឹងខ្វាងយកទៅលក់យ៉ាងរលួនអាជ្ញាធរមិនមានចំណាត់ការ

ដោយៈ ខេត្ដស្វាយរៀង ខេត្ដស្វាយរៀង ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 08:34 នាទី ចំនួនអានៈ 1817

ខេត្ដស្វាយរៀង៖ ដីបឹងជាសម្បតិ្ដរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ត្រូវបានក្រុមឈ្មួញកាយយកអាចម៍ដីយកទៅលក់យ៉ាងអាណាធិបតេយ្យដើម្បីប្រយោជ៍ផ្ទាល់ខ្លួន បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ ក្រុមឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះថាលោកតេវ។

ទីតាំងដែលក្រុមឈ្មួញកាយអាចម៍ដីបឹងខ្ខាងនោះស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង។

ពលរដ្ឋបានឲ្យដឹងថា៖ ក្រុមឈ្មួញដែលកាយយកអាចម៍ដីបឹងយកទៅលក់យកតែផលប្រយោជន៍រៀងៗខ្លួន។

ចំពោះអាជ្ញាធរពាក់ពន្ធ័វិញចុះមិនឃើញចុះមកត្រួតពិនិត្យទេ ។

ពលរដ្ឋដាក់ការសង្ស័យថាទំនងជាបើកភ្លើងខៀវពីអាជ្ញាធរពាក់ពន្ធ័ហើយយ៉ាងមើលទៅបាន ជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញកាយយកអាចម៍ដីបឹងយកទៅលក់យ៉ាងរលួនបែបនេះដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទៅវិញ។

ពលរដ្ឋបានបន្ដថា ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត កែឆ្នៃរ ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រះអាចម៌ដី ប្រឡាក់ផ្លូវយ៉ាងខ្លាំងនិង បង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។

ជុំវិញករណីខាងលើនេះម្ចាស់គ្រឿងចក្រឈ្មោះតេវបានប្រាប់ អង្គភាពសារព័ត៌មាន យើងថា ការកាយអាចម៍ដីបឹងគឺលោកមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយទទួលស្គាល់ពីថ្នាក់ក្រោមរហូតដល់ខេត្ដ។

ចំណែកឯលោកអភិបាលក្រុងបាវិតលោកលឹម សៀងហេង បានឲ្យដឹងថា៖ដីបឹងដែលក្រុមហ៑ុនស្ដានោះគឺស្ដាយូរហើយ ហេីយរដ្ឋបាលក្រុង រដ្ឋបាលខេត្ដជួនដំណឹងអស់ហើយតាំងពីឆ្នាំមុនឆ្នាំមុនមួយទៀត ខាងក្រសួងធនធានទឹកគេបានផ្ដល់អនុញ្ញាតឲ្យក្រុមហ៑ុនមួយធ្វើការស្ដាបឹងក្នុងនោះគេឲ្យស្ដាបឹងរហូតទៅដល់ដឹងដូនទយម្យ៉ាងវិញទៀតខាងក្រសួងធនធានទឹកបានចេញសេចក្ដីសម្រេច ហេីយក៍ផ្សព្វផ្សាយជួនពលរដ្ឋអស់ហើយ មុននឹងស្ដាបឹងនោះក៍មានគណកម្មការក្រសួងធនធានទឹកនិងគណកម្មការខេត្ដចុះមកត្រួតពិនិត្យផងដែរ។

លោកអភិបាលបានបន្ដថា បេីចង់លក្ខណថាត្រូវស្ដាបឹងយ៉ាងមេចនោះសួរទៅខាងក្រសួងធនធានទឹកទៅ។

ទោះជាយ៉ាងក្ដីពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរពាក់ពន្ធ័មេត្ដាចុះត្រួតពិនិត្យ និងមានចំណាត់ទៅលើក្រុមឈ្មួញទាំងនេះផងព្រោះបឹងគឺជាសម្បត្ដិរដ្ឋមិនជាកម្មសិទ្ធរបស់ក្រុមឈ្មួញទាំងអស់នោះឡើយគឺបំរើផលប្រយោជន៍រួម។មានត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3204នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31057នាក់
ខែនេះ    340225នាក់
ឆ្នាំនេះ   2350764នាក់
សរុប   51710690នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 06:22