ព័ត៌មានក្ដៅ

មេឈ្មួញកាប់បំផ្លាញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះយ៉ាងពេញបន្ទុក

ដោយៈ Siem Reap ខេត្តក្រចេះ ថ្ងៃទី 13 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:12 នាទី ចំនួនអានៈ 1592

12/06/2021

កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទីមេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយគោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះឃើញសកម្មភាពដឹកឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។

ប្រភពប្រជាពលរដ្ឋបានឲដឹងថាវរសេនីយ៍ទោចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ខែមិថុនា រហូតម​កដល់ថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់និងដឹកជញ្ជូនធ្យូងឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រជា​ពលរដ្ឋបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការដឹកជញ្ជូនធ្យូងនិងដឹកឈើយ៉ាងពេញបន្ទុកនោះទេ ហើយបណ្តោយឲ្យបទល្មើសកើតឡើងពេញបន្ទុក។ ជាងនេះទៅទៀតសមត្ថកិច្ចអាវុធហត្ថស្រុកចិត្របុរី ក្រោមការគ្រប់គ្រងរបស់លោក សាន្ត ប៊ុនថាន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។

បើតាមការបញ្ជាក់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើនិងធ្យូងពីចំណុច១០៥ ឆ្លងកាត់ឃុំកន្ទួត ស្រុកចិត្របុរី ទៅកាន់តំបន់ផ្សេងៗ​ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។​ ក្រុមអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើបានឲ្យដឹងថា ពួកគេដឹកជញ្ជូនឈើចេញពីចំណុចអន្ទ្រង និងតំបន់​ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺចៀសមិនផុតពីការបង្ក្រាបឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី បានឲ្យដឹងថា​ ប៉ុន្មានថ្ងៃកន្លងទៅនេះសកម្មភាពដឹកជញ្ជូនឈើ ដឹកនិងជញ្ជូនធ្យូង ដោយប្រើគោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ៉ឺម៉កធំៗកើតឡើងយ៉ាងរាលដាលព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរចាត់វិធានការទប់ស្កាត់ខ្លះផង ព្រោះបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី កំពុងកើតឡើងយ៉ាងគំហុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។ បើតាមការបង្ហើបពីក្រុមអ្នកដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងក្នុងស្រុកចិត្របុរី បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺពួកគេមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។មានត

ប្រភពៈ ខ្មែរ អនឡាញ

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10971នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38824នាក់
ខែនេះ    347992នាក់
ឆ្នាំនេះ   2358531នាក់
សរុប   51718457នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 23:41