ព័ត៌មានក្ដៅ

មេល្បែងដុះស្លែរឈ្មោះ អួន តាល់ បើកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទឹកដី ក្រុងបាត់ដំបងខេត្តបាត់ដំបងដោយសេរី

ដោយៈ Siem Reap ខេត្តបាត់ដំបង ថ្ងៃទី 13 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:04 នាទី ចំនួនអានៈ 1519

មេល្បែងដុះស្លែរឈ្មោះ អួន តាល់ បើកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទឹកដី ក្រុងបាត់ដំបងខេត្តបាត់ដំបងដោយសេរីលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងគួរមានវិធានការទប់ស្កាត់

13/06/2021

នៅចំណុចវាលស្រែ.១០០ សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបងមេល្បែងសុីសងកំពង់ដំណើរការយ៉ាងរលូនគឺឈ្មោះ អួន តាល់ ដែលគេស្គាល់ថាជាមេខ្លោងបនល្បែងសុីសងភ្នាល់ទឹកភ្លៀងនិងអាប៉ោងខុសច្បាប់និងល្បែងគ្រប់ប្រភេទផ្សេងៗទៀតកំពុងបើកលេងយ៉ាងសកម្មប្រចាំក្នុងភូមិសាស្ត្រ នៅចំណុចវាលស្រែ.១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច នៅតែមិនហ៊ានធ្វើការបង្ក្រាបដោយមានកញ្ចប់រាល់ថ្ងៃរាល់ខែ។

បច្ចុប្បន្ននេះមហាជនកំពុងនាំគ្នារិះគន់យ៉ាងខ្លាំងកន្លែងទីតាំងវង់ល្បែងខុសច្បាប់គ្រប់ប្រភេទនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនដូចក្រុង ខេត្ត ដទៃទៀតឡើយអាចបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺកូវីដ-១៩,, បានដោយរលូន?

យោងតាមសម្តីពលរដ្ឋដែលរស់នៅម្តុំនោះនាំគ្នាប្រាប់អ្នកសារឲ្យដឹងថា÷ពួកគាត់មានកង្វល់ និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងការរីករាលដាលជំងឺ កូវីដ-១៩, ពីពួកអ្នកដែលមកលេងល្បែងភ្នាល់ទឹកភ្លៀងនិងអាប៉ោងនិងល្បែងគ្រប់ប្រភេទផ្សេងៗទៀតដែលកំពុងបើកលេងនៅខាងលើនេះ ធ្វើឲ្យភ័យខ្លាចអំពីអសន្តិសុខក្នុងសង្គមដូចជាអំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។

អ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគាត់នាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែរវល់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវិដ-១៩,ឲ្យមានប្រសិទ្ធភាព ប៉ុន្តែភ្លេចគិតអំពីភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ជូនពួកគាត់អស់ហើយមើលទៅ។

មហាជននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គួរតែមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងវង់ល្បែងខុសច្បាប់។មានត

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2264នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148748នាក់
ខែនេះ    532028នាក់
ឆ្នាំនេះ   1914260នាក់
សរុប   51274186នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:54