ព័ត៌មានក្ដៅ

    ប៉ូលីសប្រឆាំងបទល្មើសសេដ្ឌកិច្ចចាប់គោយន្តកន្រៃដឹកឈើពីរគ្រឿងប្រគល់ជូនសង្កាត់រដ្ឌបាលព្រៃឈើស្រុកស្វាយលើ

    ដោយៈ Siem Reap Siem Reap ថ្ងៃទី 19 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 316

    ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះបានបង្ក្រាបគោយន្តកន្រៃពីរគ្រឿងដឹកឈើល្មើសច្បាប់ប្រហែល ៤មែត្រគូប ដែលឆ្លងកាត់មកពីខេត្តព្រះវិហារចូលមកតាមព្រំប្រទល់ស្រុកស្វាយលើខេត្តសៀមរាប។

    ហេតុការបង្រ្កាបនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៥និហ៣០នាទីព្រឹក ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

    លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឌបាលព្រៃឈើស្រុកស្វាយលើ បានឲ្យដឹងថា ចំពោះឈើមួយគោយន្តបានប្រគល់ឲ្យទៅម្ចាស់វិញ ដោយឡែកមួយគោយន្តទៀត ត្រូវយកទៅរក្សាទុកនៅសង្កាត់រដ្ឌបាលព្រៃឈើស្រុកស្វាយលើ។

    បើយោងតាមប្រភពបានបង្ហើបឲ្យដឹងថា ម្ចាស់ឈើឈ្មោះ សិទ្ធ និងឈ្មោះ វង ជាអ្នកដឹកជញ្ជូនឈើយ៉ាងសកម្មមិនដែលខ្លាចញញើតសមត្ថកិច្ចនឹងជំនាញខាងណាឡើយ គឺគេមានខ្នងបង្អែកនៅពីក្រោយយ៉ាងក្រាស។ បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឌបាលស្រុកស្វាយលើខេត្តសៀមរាបដើម្បីកសាងសំនុំរឿងទៅតាមច្បាប់ស្តីពីព្រៃឈើ ។

    ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីការបង្ក្រាបគោយន្តដឹកឈើនេះ ពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះនគរបាលប្រឆាំងបទល្មើសសេដ្ឌកិច្ចខេត្តសៀមរាបដែលបានបង្រ្កាបបទល្មើសទាន់ពេលវេលា៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខួបកំណើតសម្តេចហ៊ុនសែន
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      190នាក់
    ម្សិលមិញ    4035នាក់
    សប្ដាហ៍នេះ    190នាក់
    ខែនេះ    167944នាក់
    ឆ្នាំនេះ   3037500នាក់
    សរុប   41331178នាក់
    ថ្ងៃទី 27 ខែ 09 ឆ្នាំ 2021 ម៉ោង 01:05