ព័ត៌មានក្ដៅ

ឈ្មោះ លន់ សុភី មេអង្គការវិហារមេថីឌីស កម្ពុជា(សាសនាយ៉េស៊ូវ)គ្មានចរឹកជាមនុស្សព្រោះតែអាហារ ៣ពេល យកគ្រឿងចក្រឈួសផ្នូរខ្មោច រាបដល់ដី យកដីលក់អោយឈ្មួញ គ្មានខ្លាចបាបបុណ្យ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 2147

ខេត្តសៀមរាប  ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជនល្មោភលុយកាក់ យកសាសនាព្រះយេស៊ូវ ជាខែលបាន ឈូសឆាយដីកប់សព បងប្អូនអ្នកជឿព្រះយេស៊ូវ ពុះជាដីឡូតិលក់ ដោយគ្មានសេចក្តី អៀន ខ្មាស់ គ្មានចរឹកជាមនុស្ស នឹងមិនខ្លាចរអែងច្បាប់សោះឡើយ ។ករណីនេះសូមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាមានពិនិត្យនឹងសម្រេចដោយសេចក្តីអនុគ្រោះ។

ករណីខាងលើ ប្រភពបញ្ជាក់ថា កាលប៉ុន្មានខែមុនឈូសឆាយម្តងហើយ តែដោយមានការតវ៉ា ពីបងប្អូនគ្រួសារនៃសពទើបផ្អាកសកម្មភាព ។ទើបថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២១រហូតមក ទើបមានការឈូសឆាយប្តូរជាថ្មី យ៉ាងគគ្រឹកគគ្រេង ក្រោមទឹកភ្នែកបងប្អូនគ្រួសារនៃសព ដោយគ្មានអាជ្ញារធរគ្រប់ស្រុកខេត្ត រួមនឹងប្រធានមន្ទីរធម្មការ ខេត្តសៀមរាបអើពើឡើយ គឺបណ្តោយ អោយជនគ្មានបេះដូងជាមនុស្ស ឈ្មោះ លន់ សុភី មេអង្គការ វិហារមេថីឌីសកម្ពុជា (សាសនាយ៉េស៊ូវ) ធ្វើអ្វីតាមអំពើចិត្ត។

ប្រភពបញ្ជាក់ថា ដីនេះមានទំហ៊ុ ៥០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប  កាលពីអំឡុងឆ្នាំ២០០៤ អង្គការវិហារមេថីឌីសកម្ពុជាបាន ប្រគល់អោយ សមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ហើយមានផ្នូរសពបញ្ចុះ នៅទីនោះច្រើនផ្នូរ តែបច្ចប្បន្ន ត្រូវគេយកគ្រឿងចក្រឈូសឆាយខ្ទេចខ្ទីដូចខ្ទឹម ។

អ្នកខេត្តសៀមរាប និងមហាជន ដឹងរឿងនេះ ពិតជាសំដែងការហួស ចិត្ត ដែលជនល្មោភលុយកាក់គ្មានចរឹកជាមនុស្ស ព្រោះតែអាហារ៣ពេល  ឈូសឆាយដីកប់ខ្មោច លក់អោយឈ្មួញ ធ្វើជាដីឡូតិ៍លក់យកលុយដោយមិនខ្លាចបុណ្យបាប៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8036នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154520នាក់
ខែនេះ    537800នាក់
ឆ្នាំនេះ   1920032នាក់
សរុប   51279958នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:37