ព័ត៌មានក្ដៅ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយៈ Siem Reap Siem Reap ថ្ងៃទី 06 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 11:53 នាទី ចំនួនអានៈ 2051

ខេត្តសៀមរាប ៖ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានចាប់បញ្ជូនជនសង្ស័យចំនួន ០៣នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីទី ០១ : នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ  ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ជា សុវត់ ហៅ តាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ ស្មើនឹងទម្ងន់០.៨ក្រាម(ទម្ងន់សុទ្ធ), ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។       

ករណីទី ០២ : នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប បានចុះបង្ក្រាបបទល្មើស រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិក្រសាំងរលើង សង្កាត់/ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ផុន រតនា ហៅ ឆាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ រ៉ូន រះ ហៅ ឌូក ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ  និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់១០.២៩ក្រាម(ទម្ងន់សុទ្ធ), ថ្នាំគ្រាប់មេតំហ្វេតាមីនចំនួន ០៧គ្រាប់កន្លះ ស្មើនិងទម្ងន់សុទ្ធ ០.៧ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​ ដើម្បីចាត់ការតាមនីតិវិធី ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28491នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174975នាក់
ខែនេះ    558255នាក់
ឆ្នាំនេះ   1940487នាក់
សរុប   51300413នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:08