ព័ត៌មានក្ដៅ

    ត្រពាំងបុរាណមួយគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នត្រូវក្រុមឈ្មួញជីកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេង

    ដោយៈ Siem Reap Siem Reap ថ្ងៃទី 06 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 2644

    ខេត្តសៀមរាប៖ ត្រពាំងភ្លុង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាត្រពាំងបុរាណមួយគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បច្ចុប្បន្ននេះក្រុមឈ្មួញជីកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រេង ក្រោមហេតុផលថាស្ដាត្រពាំងបុរាណ។

    កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមជួបលោក ខៀវ សតចៅសង្កាត់ស្លក្រាមជាច្រើនដង ដើម្បីសុំមើលឯកសារពាក់ព័ន្ធនឹងច្បាប់អនុញ្ញាត តែជាលទ្ធផលពុំបានទទួលអ្វីទាំងអស់។

    ពលរដ្ឋដែលនៅជុំវិញត្រពាំងភ្លុង បានដាក់ការសង្ស័យថា ការជីកស្ដារត្រពាំងបុរាណមួយនេះ គ្មានច្បាប់ទម្លាប់ច្បាស់លាស់ ហើយក្នុងគោលបំណង លក់អាចម៍ដីយកលុយចែកគ្នាចាយតែប៉ុណ្ណោះ ព្រោះថាបើមានច្បាប់ទម្លាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរគួរតែយកច្បាប់អនុញ្ញាតទាំងនោះ បិទជាសាធារណៈឲ្យអ្នកសារព័ត៌មាននិងពលរដ្ឋបានឃើញហើយ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខួបកំណើតសម្តេចហ៊ុនសែន
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1460នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    47515នាក់
    ខែនេះ    176468នាក់
    ឆ្នាំនេះ   176468នាក់
    សរុប   42260653នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 08:43