ព័ត៌មានក្ដៅ

    កម្លាំងនគរបាលស្រុកគូលែន ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ (លើកូនស្រីចុង អាយុ ០៦ឆ្នាំ)

    ដោយៈ Siem Reap ព្រះវិហារ ថ្ងៃទី 11 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 08:49 នាទី ចំនួនអានៈ 376

    ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៦ និង៣០នាទី

    មន្ត្រីនគរបាលស្រុកគូលែន បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) ។ ជនរងគ្រោះ ភេទស្រី អាយុ ០៦ឆ្នាំ (កូនចុង)។

    បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធី ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខួបកំណើតសម្តេចហ៊ុនសែន
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2088នាក់
    ម្សិលមិញ    5273នាក់
    សប្ដាហ៍នេះ    48143នាក់
    ខែនេះ    177096នាក់
    ឆ្នាំនេះ   177096នាក់
    សរុប   42261281នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2022 ម៉ោង 10:22