ព័ត៌មានក្ដៅ

នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​និង​កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ បំបែកសំណុំរឿង​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​នាំ​យក​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​

ដោយៈ Siem Reap បាត់ដំបង ថ្ងៃទី 14 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 2414

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​-​ស្រី​០២​នាក់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដោយ​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ខេត្តបាត់ដំបង​ និង​ រាជធានី​ភ្នំពេញ​ រឹបអូស​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​០៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ​ធ្វើ​ឡើង​នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ និង​នៅ​ខេត្តបាត់ដំបង​ ក្នុង​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ពី​ភ្នំពេញ​យក​លក់​ចែក​វ​ចាយ​នៅ​តាម​បណ្តា​ខេត្ត​ គឺ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ លោក​ ស៊ិ​ត​ វណ្ណៈ​ កម្លាំង​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​០២​នាក់​ ។​

​ជនសង្ស័យ​មានឈ្មោះ​  ជា​ សុវណ្ណ​បញ្ច​ការ​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ប្រកប​មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ​ រស់នៅ​ភូមិប​វេ​ល​១​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ ម៉​ម​ សា​វី​ ភេទ​ ប្រុស​ អាយុ​៣៣​ឆ្នាំ​ គ្មាន​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ​២​ ផ្ទះ​លេខ​៨៧​ ផ្លូវ​១១​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ ។​

​លោកនាយ​ការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ៖​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​គឺ​មុន​ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​គឺ​ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ តាម​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ ។​ បន្ទាប់​មក​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​មានឈ្មោះ​ជា​ សុវណ្ណ​បញ្ច​ការ​ នៅ​ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ខណៈ​ស្ត្រី​សង្ស័យ​កុម្ម៉ង់​ទិញ​និង​រង់ចាំ​ទទួលយក​គ្រឿង​ ពី​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ រស់នៅ​ភ្នំពេញ​ ។​

លោកបន្តទៀតថា ក្រោយ​ពី​បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​ហើយ​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ រាជធានី​ភ្នំពេញ​ ក៏​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សា​វី​ នៅ​ភ្នំពេញ​ដែល​ជា​អ្នក​ផ្ញើ​គ្រឿងញៀន​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​ឈ្មោះ​ ជា​ សុវណ្ណ​បញ្ច​ការ​ ។​ កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​និង​ទៅ​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​នៅ​តាម​សាខា​ចំណតរថយន្ត​០៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជនសង្ស័យ​បម្រុង​ផ្ញើ​គ្រឿងញៀន​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​បណ្តា​ខេត្ត​ហើយ​បញ្ជូន​មក​ស្នងការ​ដ្ឋា​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ ។​ 

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន​ ៖​ ១-​ក្រាម​និង​ម្សៅ​ម៉ត់​ពណ៌​ស​ ចំនួន​០៦​កញ្ចប់​(​ថង់​តូច​-​ធំ​),​ ២-​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២៥០​គ្រាប់​,​ ៣-​ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​ចំនួន​២០០​គ្រាប់​ និង​ ៤-​គ្រាប់កាំភ្លើង​ ០៧​គ្រាប់​ ៕

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6165នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    34018នាក់
ខែនេះ    343186នាក់
ឆ្នាំនេះ   2353725នាក់
សរុប   51713651នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 10:18