ព័ត៌មានក្ដៅ

ខេត្តកំពង់ចាម មានករណីបង្ឃាំងមនុស្សដោយខុសច្បាប់ហើយថែមទាំងប្រើអំពើហឹង្សាជាច្រើនលើក

ដោយៈ Siem Reap កំពង់ចាម ថ្ងៃទី 24 ខែ 02 ឆ្នាំ 2022 វេលាម៉ោង 04:34 នាទី ចំនួនអានៈ 1091

ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ ថ្ងៃនេះមានកិត្តិយសសូមរាយការណ៍ជូនសម្ដេច ទ្រង់ ឯកឧត្តម មន្ត្រីរាជការសាធារណៈ ជាពិសេសគឺ មន្ត្រីនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញាព្រះរាជអាជ្ញារងនៅទូទាំងប្រទេសឲ្យបានជ្រាបថា:

នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីបង្ឃាំងមនុស្សដោយខុសច្បាប់ហើយថែមទាំងប្រើអំពើហឹង្សាជាច្រើនលើក (វាយ ទាត់ធាក់ ហើយវាយដោយដែក)។

ជនរងគ្រោះឈ្មោះ ភុន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ បានមកស៊ីឈ្នួលនៅកន្លែងហ្គេមជល់មាន់ online ស្ថិតក្នុងភូមិអូរបេងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រយៈពេលជាង៣ខែកន្លងមកហើយ ហើយក៏បានជ្រុលខ្លួនដកលុយក្រុមហ៊ុនហ្គេមអនឡាញ លេងហ្គេមជល់មាន់ online ខ្លួនឯង រហូតដល់ជំពាក់លុយថៅកែជាង៥លានរៀល ។ ថៅកែបង្ខំឲ្យជនរងគ្រោះខលទៅឪពុកម្ដាយឲ្យយកលុយមកលោះកូនចំនួន៣លានរៀលទើបដោះលេងកូនឲ្យមានសេរីភាពវិញ។

កំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ កូនចៅថៅកែហ្កេមអនឡាញ បានបង្ឃាំងមនុស្សហើយបានវាយដំជាច្រើនលើក។

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣ រសៀល ខ្ញុំបាទផ្លុងរ៉េតចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ រួមជាមួយនឹងឪពុកបង្កើតរបស់ជនរងគ្រោះ បានមករំដោះជនរងគ្រោះពីផ្ទះកន្លែងឃុំឃាំងយកមកប៉ុស្តិ៍ប៉ូលីស ឃុំមេសរជ្រៃ ដើម្បីដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ហើយស្នើសុំឲ្យព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការទៅលើក្រុមថៅកែហ្គេមអនឡាញដែលមានរហ័សនាមហៅថា "មេតូច" និងបក្សពួកជាច្រើនទៀត ដែលបានបង្ឃាំងមនុស្សនិងប្រើហឹង្សាដោយចេតនា៕ ពត៍មានបឋម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11222នាក់
ម្សិលមិញ    8427នាក់
សប្ដាហ៍នេះ    11222នាក់
ខែនេះ    340598នាក់
ឆ្នាំនេះ   2485657នាក់
សរុប   44569842នាក់
ថ្ងៃទី 27 ខែ 06 ឆ្នាំ 2022 ម៉ោង 21:19