ព័ត៌មានក្ដៅ

កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នគរបាល​ស្រុក​ពួក​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​

ដោយៈ Siem Reap Siem Reap ថ្ងៃទី 14 ខែ 03 ឆ្នាំ 2022 វេលាម៉ោង 10:08 នាទី ចំនួនអានៈ 969

​សៀមរាប​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បាន​ចុះ​បង្ក្រាប​បទ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំនុច​លំនៅ​ឋាន​ និង​លើ​ដងផ្លូវ​ ស្ថិត​នៅ​ភូមិ​ ព្រៃ​ធ្លក​ ឃុំ​ខ្នាត​ និង​ភូមិ​គោក​ស្រុក​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​៣០​នាទី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ :​ ១-​ឈ្មោះ​ ឡាវ​ គិ​ម​សាន់​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០៣​ ជនជាតិ​ខ្មែរ​ មុខរបរ​ គ្មាន​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ធ្លក​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​(​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​)​ ២-​ឈ្មោះ​ លឹ​ម​ វី​រះ​ថៃ​ហ្គឺ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០៦​ ជនជាតិ​ខ្មែរ​ មុខរបរ​ គ្មាន​ មាន​ទីលំនៅ​ភូមិ​គោក​ឫស្សី​ ឃុំ​ កែវ​ពណ៌​ ស្រុក​ពួក​ ខេត្តសៀមរាប​(​ដឹក​ជញ្ជូន​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​)​ ។​

​សមត្ថកិច្ច​ស្រាវជ្រាវ​ និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​ ៖​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៧​កញ្ចប់​ស្មើនឹង​ទម្ងន់​១.២២​ក្រាម​(​ទម្ងន់​សុទ្ធ​)​ ឧបករណ៍​ប្រើប្រាស់​និង​សម្ភា​រះ​វេច​ខ្ចប់​គ្រឿងញៀន​ខុសច្បាប់​មួយ​ចំនួន​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ។​

​រហូត​ដល់​ថ្ងៃអាទិត្យ​១១​កើត​ ខែ​ ផល្គុន​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣​ ខែ​ មីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៣​ និង​ ៣០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដោយ​បានការ​ចូលរួម​សហការ​ពី​កំលាំង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​ បាន​ បន្ត​យក​បក្ខពួក​ជា​មេខ្លោង​ចំនួន​ ០១​នាក់​ទៀត​ ពី​បទ​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំនុច​បន្ទប់​ជួល​ ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ ខេត្តសៀមរាប​ ឃាត់ខ្លួន​ឈ្មោះ​ ហួ​ តុលា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​ ២០០២​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ ខេត្តសៀមរាប​(​ជួញដូរ​ និង​ប្រើប្រាស់​)​ (​មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​)​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​ ៖​ ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​។​ 

​បច្ចុប្បន្ន​ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២២​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9494នាក់
ម្សិលមិញ    8427នាក់
សប្ដាហ៍នេះ    9494នាក់
ខែនេះ    338870នាក់
ឆ្នាំនេះ   2483929នាក់
សរុប   44568114នាក់
ថ្ងៃទី 27 ខែ 06 ឆ្នាំ 2022 ម៉ោង 20:52