ព័ត៌មានក្ដៅ

បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1655

ខេត្តសៀមរាប៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានអញ្ញើញចូលរួមក្នុងពិធីបិតវគ្គ បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិឆ្នាំ២០២១ នារសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២២ នៅក្លិបកីឡាវាយសីខេត្តសៀមរាប។

ឯកឧត្តម លី កុសល តំណាងអោយសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា៖ នេះជាលើកទីមួយ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានទាំងគ្រូនិងសិស្ស មកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ចូលរួមក្នុងវគ្គបណ្តុះបណ្តាល តាមការគ្រោងទុកនៃរបៀបវីរៈក្នុងការរៀនសូត្រ។
ឯកឧត្តមបញ្ជាក់ថា៖ គោលបំណងសម្ខាន់របស់សហព័ន្ធកីឡាកម្ពុជា ជារៀងរាល់ឆ្នាំតែងតែមានវគ្គបំប៉ន សិស្សបន្ថែម ដែលជាវគ្គមួយខាងសហព័ន្ធបានខិតខំទំនាក់ទំនងរកប្រភពធន់ធានពីក្រៅប្រទេស និងបានអំណោយពីសហព័ន្ធកីឡាវាយសីអាស៊ី ដើម្បីបំពាក់បំប៉នដល់ក្រុមកីឡាករ ទាំងវ័យក្មេង ទាំងថ្នាល យើងបានធ្វើកន្លងមក ប៉ុន្តែយើងបានអាក់ខានរយៈពេលពីរឆ្នាំមកនេះដោយសារវិបត្តិកូវីដ១៩។

បច្ចុបន្បន្ននេះសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រភពធន់ធានមួយផ្នែកធំពីក្រសួងអបរំ ជួយឧបត្ថមទាំងការហ្វឹកហ្វឺនមួយចំនួននិងការងារមួយចំនួនទៀត រួមទាំងការជួយឧបត្ថមពីសបុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។
មូលហេតុដែលជម្រុញអោយ អជ្ញាកណ្តាល ចៅក្រម ប្រឹងប្រែងរៀនសូត្រយ៉ាងនេះ ព្រោះថាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ បើយើងមិនមានសម្ថភាពនិងវិជ្ជាជីវៈ នោះគេនិងមើលងាយយើង។

ឯកឧត្តម លី កុសល បានស្នើរសុំអោយសិក្ខាកាមទាំងអស់ពេលដែលត្រឡប់ទៅវិញ សូមអោយចងចាំ នូវការកត់ត្រាដែលលោកគ្រូផ្តល់ជូន សូមអោយមើលឡើងវិញ និងរៀនភាសាអង់គ្លេសបន្ថែម ពិសេសពាក្យបច្ចេកទេស ដល់ពេលមានការប្រគួតនិងអញ្ជើញអោយចូលរួម ដើម្បីអនុវត្តន៍ជាក់ស្តែង និងស្នើរសុំទៅសហព័ន្ធកីឡាវាយសីអាស៊ីដើម្បីប្រឡចូលជាអជ្ញាកណ្តាល ចៅក្រម លំដាប់អាស៊ី ។

សិក្ខាកាមត្រូវឧស្សារំលឹកសិក្សារៀនសូត្របន្ថែម ត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។
វគ្គបណ្តុះបណ្តាល អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧និង២៨ខែមករាឆ្នាំ២០២២ រៀនទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ និងចែកវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុប ៤១នាក់៕

ស្លាក:  ព័ត៌មានថ្មីៗ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42114នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145285នាក់
ខែនេះ    528565នាក់
ឆ្នាំនេះ   1910797នាក់
សរុប   51270723នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:56