ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួប​វ​ស្សា

ដោយៈ ភ្នំពេញ ថ្ងៃទី 08 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1420

ប្រជាពលរដ្ឋ បាន​និយាយ​ ថា អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់ កាន់តែ​នឹក​ហួសចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ ក្រៅ​ពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ  ធ្វើឲ្យ​អស់​អាង​ស្តុក​ទឹកត​ទៅ​ទៀត និង​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា​រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​ប្រព័ន្ធ​លូ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ថ្នាក់លើ​កំពូលៗ ដល់​ថ្នាក់ក្រោម ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញឯ​កជ​ន បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​បំពេញ បឹងបួរ​នៅ​ម្ដុំ​នោះ ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​ ធ្វើឲ្យ​ធ្វើឲ្យ​ពួក​គាត់​ទទួល​រង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង និង​ដោយសារ​តែ​លែង​មាន​បឹងបួរ សម្រាប់​រំដោះ​ទឹក​តទៅទៀត​ផង ព្រមទាំង​ដោយសារតែ គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹមត្រូវ សម្រាប់​បង្ហូរ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។​

​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បាន​បញ្ជាក់​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ   ម្ចាស់​បុរី ប៉េង ហួត បាន​និង​កំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើឲ្យ​បាត់បង់​រូបភាព ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវ​គេ​យក​ទៅ​ធ្វើ ជា​កន្លែង​សាងសង់ សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុង​តម្លៃ​រាប់ម៉ឺន និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់​លាន​ដុល្លារ យ៉ាង​សប្បាយ​ចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៍​មាន​សារប្រយោជន៍​បំផុត បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិន​ដឹង​ជា​ទទួលបាន នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មក​វិញ ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ។​

បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ កំពុង​រស់​នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាងកើត​មាន​សំណង់​បុរី ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​… ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់​ជា​ផ្លូវទឹក អាច​ជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​) ឥឡូវ​ក៍​មាន​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ទៀត បាន​ទៅ​ចាក់​ខ្សាច់ លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា សំណង់​ផ្ទះល្វែង​លក់​ដូច​គ្នា  ប្រៀប​ដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង មិន​ឲ្យ​ទឹកអាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅ​ទៀត​តែ​ម្ដង .។​

ករណី​ពាក់ព័ន្ធ​នឹង​ការ ចាក់​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើ​ជា​សំណង់​បុរី ប៉េង ហួត ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះ​វិញ  ត្រូវ​សាធារណ​ជន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មក​ហើយ​ថា វា​ជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផលប្រយោជន៍​សាធារណៈ​… ព្រោះថា ការ​អភិ​វឌ្ឈន៍​របៀប «​មុខ​ស ក​ខ្មៅ​» នេះ វា​ធ្វើឲ្យ​បាត់បង់​អាង​ស្តុក​ទឹកផង និង​ធ្វើឲ្យ​បាត់បង់​ផ្លូវទឹក ដើម្បី​បញ្ចៀស​ទឹក​ពី​ការលិចលង់ ដោយ​ជំនន់​ផ្សេងៗ​នោះ​ផង ។ ត្រង់នេះ​ត្រូវ​ប្រជាពលរដ្ឋ និយាយ​ពេញៗ​មាត់​ថា ការ​បូម​ខ្សាច់​ចាក់​លុប បឹង​ជា​ច្រើន​ហិកតា ដែល​មើលទៅ​មាន​កំពស់​គរ​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ក្រៅពី​វា​ធ្វើឲ្យ​ជ្រាប​ទឹក  បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ និង​ដីធ្លី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា  វាក៍​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​ផ្សេងៗ ដោយសារតែ​ការបា​ក់របង​បុរី ជ្រេ​ល​ខ្សាច់​ដូច​ភ្នំ រលំ​មក​សង្កត់​ពីលើផ្ទះ និង​ដីធ្លី​របស់​ពួកគាត់ ជា​យថាហេតុ​នោះ​ដែរ ។​

ថ្មីៗ​នេះ​ឮ​ព័ត៌មាន​ថា ឆ្លៀត​ពេល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ ដែល​រហូត​មកដល់ ខែប្រាំង​នេះហើយ នៅតែ​លិចលង់​ផ្ទះសម្បែង និង​ដីធ្លី​ភាគ​ច្រើន​ទៀត​នោះ  ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ឲ្យ​តំណាង​របស់​ខ្លួន សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​និរោធ ក្នុង​ការចុះ​ទៅ​ទិញ​ដី ប្រជាពលរដ្ឋ​ដែល នៅ​ជាប់​របង​បុរី ដោយ​ឲ្យ​តម្លៃថោកៗ​… ព្រោះ​ពួកគេ​តែង​យក​លេស​ថា ដី​ទាំងនោះ​ជា​ដី​លិច​ទឹក មិនសូវ​មាន​តម្លៃ​ខ្ពស់ ដូច​ដី​នៅ​ខាងលើៗ ជាប់​ផ្លូវ​បេតុង​ឡើយ​…Sic !

ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ក៍​ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​បញ្ឈប់ កុំឲ្យ​ក្រុមហ៊ុនបុរី ប៉េង ហួត បន្ត​បូម​ខ្សាច់​ចាក់ដី បុរី​របស់​ខ្លួន​តទៅ​ទៀត​… ព្រោះ​វា​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បាក់​រលំ របង​បុរី​នោះ​ជា​បន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់​ក៍​សុំ​ឲ្យ​ពួក​ឈ្មួញ​ទាំងអស់ ដែល​បូម​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ដី​ទៅ​សាងសង់​សំណង់​ផ្សេងៗ នៅ​តំបន់​តាងៅ​បឹង​ស្នោ​នោះ ត្រូវតែ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យ​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ សំណង់​របស់ខ្លួន​ផងដែរ ។ មួយវិញទៀត ពួកគាត់​ក៍​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ល្អ​ត្រឹមត្រូវ អាច​ប្រើ​ការ​បាន ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​បារាំង​ចុះ​ទៅ​ទន្លេ ដោយ​គ្មាន​ការរាំងស្ទះ​តទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1407ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2365ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន919ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1432ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1771ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន2616ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1322ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1603ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4329ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1390ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6035នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    32657នាក់
ខែនេះ    402066នាក់
ឆ្នាំនេះ   2412605នាក់
សរុប   51772531នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 20:41