លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 09 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 1961

រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នាំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​។ លោក​ឧកញ៉ា សុខ ប៊ុ​ន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួម​ទាំង​អង្គរក្ស រង​នូវ​ការ​ប្តឹង​ចោទ​ថា បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅ​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​ក្លឹ​ប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។

តាម​រយៈ​ឃ្លី​ប​វិ​ដេ​អូ​មាន​រយៈពេល​ជាង​១​នាទី​ដែល​ទើប​បែកធ្លាយ​នោះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​មួយ ដែល​បង្ក​ឡើង​ពី​សំណាក់​បុរស​មាន​អំណាច​ម្នាក់ បាន​ស្ទុះ​ទៅ​ចាប់​បោច​ទាញ​សក់ កញ្ញា​សា​សា អូស​ចេញ​ពីលើ​សា​ឡុ​ង និង​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​មក​លើ​រូប​នាង​ដែល​ជា​ស្ត្រីភេទ​ទន់ខ្សោយ គ្មាន​សមត្ថភាព​តបត​វិញ​នោះ​។ នៅ​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ជុំវិញ​សកម្មភាព​នៃ​ការ​ប្រើ​អំណាច​កាង​ខុសច្បាប់​ទម្លាប់​ពី​សំណាក់​បុរស​ម្នាក់​នោះ ដោយសារ​តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ក៏​បានឃើញ​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​ម្នាក់​ទៀត បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជន​រង​គ្រោះ​ទៀត​ផង​។ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បាន​ផ្ទុះអាវុធ​បង្ក​គ្រោះថ្នាក់​ធំដុំ​ដល់​កញ្ញា​សា​សា ដែល​ជា​ជន​រង​គ្រោះ​។

ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​នេះ កញ្ញា​សា​សា បាន​ប្រាប់​ឲ្យ​ដឹង​ថា​កញ្ញា​មិន​បាន​ស្គាល់​បុរស ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​កញ្ញា បាន​អង្គុយ​លេង​ធម្មតា ហើយ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​ស្រវឹង (​ថៅកែ​ហាង ដែល​ជា​ជនជាតិ​ជប៉ុន​) បាន​អង្វរ​ឲ្យ​នៅ​អង្គុយ​កំដរ ពេល​នោះ ភ្ញៀវ​ក៏​បាន​ចេញពី​ក្នុង​ហាង​អស់ហើយ ប៉ុន្តែ​ស្រាប់តែ​បុរស​ពីរ​នាក់ ដែល​ជា​ភ្ញៀវ ក៏​បាន​ត្រឡប់​មក​ក្នុង​ហាង​វិញ ដោយ​បាន​ចាប់​អូស​មិត្ត​ភ័ក្តិ​របស់​ខ្លួន​ទាំង​បង្ខំ ដើម្បី​យក​ចេញ​ទៅ​ក្រៅ រហូត​មិត្ត​ភ័ក្តិ​ខ្លួន​យំ និង​បាន​ស្រែក​ឲ្យ​ខ្លួន​ជួយ ហើយ​ខ្លួន ក៏​បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិ​ខ្លួន ហើយ​ស្រាប់តែ​អង្គរក្ស​របស់​បុរស​ម្នាក់​នោះ បាន​ស្រែក​ជេរ​ម្រា​យ​ខ្លួន កុំ​ឲ្យ​ចេះ​ដឹង (​កុំ​ចេះ ចង់​ងាប់​ហេះ​) ដោយ​មាន​កាំភ្លើង​កាន់​នៅ​ដៃ ហើយ​ខ្លួន ក៏​បាន​ប្រាប់​កុំ​ឲ្យ​ជេរ​ម្តាយ​របស់​ខ្លួន ហើយ​នៅ​ពេល​ដែល​ខ្លួន​មាត់​ទៅ​វិញ ក៏​ស្រាប់តែ​បុរស​រូប​នោះ (​ឧកញ៉ា សុខ ប៊ុ​ន​) ស្ទុះ​មក​វ៉ៃ​ខ្លួន​។

កញ្ញា​សា​សា បាន​រៀងរាប់​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កញ្ញា គឺ​ដូច​ជា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប អីចឹង ហើយ​ប្រដាប់​ដោយ​អាវុធ ដោយ​ភ្ជង់​ក្បាល និង​បាន​យក​ជើង​ជាន់​ក្បាល​ខ្ទប់​នៅ​នឹង​ឥដ្ឋ និង​មាន​អា​ម៉េ​បាញ់​ដែរ តែ​គ្រាប់​ស្អុយ​។ កញ្ញា​សា​សា បាន​គូសបញ្ជាក់​ថា វ៉ៃ​ខ្ញុំ​អូស​រហូត​ដល់​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិន​តិច​ជាង ៥​នាទី​ទេ​។ គាត់​ខ្ញុំ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នក​រត់​តុ​ជួយ​។ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់​បាត់​ហើយ​។​អ្នក​រត់​តុ​គាត់​ជួយ​ឃាត់​។​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​អស់ហើយ​។ ចំណែក​លោក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​នេះ យ៉ាង​ដុតដៃដុតជើង តាម​រក​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ជា​ជន​ដៃដល់ ដែល​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​៕ ប្រភព៖ fpmonline

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1447ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2099ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1422ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1547ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន1844ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1486ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1817ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1351ដង នឹកសង្សាចាស់   អាន1603ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន576ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      290នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11866នាក់
ខែនេះ    40940នាក់
ឆ្នាំនេះ   3225968នាក់
សរុប   49189317នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 03:50