I.ប្រភពៈ
របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមក។ ជនជាតិសំរ៉ែសព្វថ្ងៃរស់នៅច្រើនច្រង់ភូមិភាគខាងជើងបឹងទន្លេសាប។ ជារៀងរាល់ពេលចូលឆ្នាំជានជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ប្រជាប្រិយមួយបែប ដែលគេនិយមមកលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ ម្យ៉ាងទៀតរបាំត្រុដិនេះក៏នាំផ្សាភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួត។ក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាតំណាងព្រះអាទិត្យ។ មនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំអោយព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីស្រែចំការ។
សំគាល់ៈ សព្វថ្ងៃនេះគេប្រទះឃើញមានលេងរបាំត្រុដិ តែនៅខេត្តសៀមរាប និងខេត្តបាត់ដំបងប៉ុណ្ណោះ។
II.ឧបករណ៍តន្រ្តី និងឧបករណ៍សំដែងៈ
-ដងកញ្ឆាៈ ធ្វើអំពីពីងពង់ប្រវែង២ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភា្ជប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំ មានសណ្ឋានដូចស្នែង៤។ នៅចុងបន្ទះរនាបមានចងខ្សែខ្វែង ពីចុងមួយទៅចុងមួយ ហើយនៅកណ្តាលខ្សែខ្វែងនោះមានបន្តោងផ្លែអង្គុញដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់គ្រួស ឬដែកក្នុងនោះ ប្រយោជន៍អោយលឺសូកាលណាគេបុកដងវានិងដីតាមចង្វាក់ស្គរ។
-ចង្ក្រងដំបែរៈ ចងបន្តោងនិងខ្សែទាមគោ ហើយចងភ្ជាប់និងដងឬស្សីដែរ ចង្រ្កងនេះចងព្យួរនឹងដែរ។ កាលណាគេបុកនិងដី ក៏លាន់សូរប្រាវៗតាមចង្វាក់។
-ចង្ក្រងរ៉ូងៈ ចង្រ្កងនេះគេចងព្យួរជាចង្កោមៗ ប្រយោជន៍លឺសូរពេលសំដែង។
-ក្រៅពីនេះមានស្គរដី ទ្រអ៊ូរ និងទ្រសោ…។
-មុខត្លុកៈ ធ្វើពីឆ្អឹងឬស្សីពាសក្រដាស ឬសាច់ ឬខ្មុក
-មកុដៈ ធ្វើពីក្រដាសលាបកាវបិទអោយក្រាសតម្រួតគ្នាទៅជារឹង គឺស្មាច់ ឬ ខ្មុក ហើយផាត់ពណ៌។
-ស្នែងប្រឹសៈ ស្នែងទន្សោង កន្ទុយក្ងោក
-ក្រចកយកផ្តៅប្រវែង 0,២ម៉ែត្រ បិទចុងអោយស្រួចរោលភ្លើងអោយង ហើយយកខ្សែអំបោះចងភ្ជាប់និងម្រាម៤ ឯមេដៃមិនបាច់ពាក់ទេ។
III.តួសំដែងៈ
-អ្នកកាន់ដងកញ្ឆា (ដងកញ្ឆាតំណាងដងស័ត្រ ឬក្លស់)
-អ្នកពាក់មុខត្លុក តំណាងព្រានព្រៃតំណាងដោះ (ទេវតាក្រឡាខ្លួន)
-ប្រើស ទន្សោង តំណាងមា ឬសភាវៈអាក្រក់
-តួរាំ (តូឯក តួនាង)
-ពួកភ្លេង តំណាងទេវតា
-អ្នកពាក់ក្រចង
សំគាល់ៈ តួសំដែងក្នុងរបាំត្រុដិជាមធ្យមមាន២៥នាក់។
តួអង្គដែលគេយកមកសំដែងនេះ គឺមានទាក់ទងនឹងជំនឿថា នៅតាមស្រុកភូមិជិតឆ្ងាយ យូរៗម្តងរមែងមានសត្វព្រៃចូលមកក្នុងភូមិអ្នកស្រុក។ គេជឿថា បើមានសត្វព្រៃណាចូលស្រុកហើយ គឺមានកើតឧបទ្រុព្យចង្រៃមិនខាន។ គេនាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយ ទើបអ្នកស្រុកបង្កើតអោយមានរបាំត្រុដិនេះឡើងដែលត្រូវមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសសឹងជាសត្វព្រៃ មានបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេងម្សៅចងដៃអំបោះកំរងអោយស្រេចតែម្តង បើសិនជាមានសត្វព្រៃចូលមកលើកក្រោយទៀតក៏គ្មានកើតឧបទ្រុព្យចង្រៃអ្វីដែរ។
តាមឯកសារខ្លះបាននិយាយទាក់ទងទៅនឹងពុទ្ធសាសនាថា ”កាលព្រះពុទ្ធនៅជាពោធីសត្វ យាងចេញសាងភ្នូសមារបានសម្តែងខ្លួនជាសត្វប្រើសមករារាំងស្កាត់ផ្លូវមិនអោយព្រះអង្គយាងទៅបួសបាន“។ ព្រះពោធិសត្វតាំងអធីដ្ឋានក៏ក្តៅដល់ទេវតា។ ទេវតាក៏ចូលមកតំណែងខ្លួនជាងោះ លបបាញ់ប្រើសក្លែងភេទនោះស្លាប់ទៅ ហើយក៏បាននាំគ្នាដង្ហែព្រះពោធិសត្វទៅសាងភ្នូសបានសម្រេចដូចបំណង។
របៀបសំដែងៈ
ដំបូងតូរសំដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។ មនុស្សព្រៃទាំងអស់ចេញមកមានកិរិយាមិននឹងធឹងរតឆ្លេឆ្លាឆ្វេងស្តាំ រតទៅរតមកចេញក្រៅពីរង្វង់ ហើយច្រើនរតទៅមុខគេ។ ដងខ្លួនងេកងោគតាមចង្វាក់ស្គរ ដៃគ្រាន់តែពន់បន្តិចមិនចេញជារាំទេ។
-តួព្រានស្លៀកស្លឹកចេកច្រៀក ចងព័ទ្វចង្កេះ លាបខ្លួនខ្មៅ។
-អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់ក្បាច់ប្រហែលព្រានព្រៃ និងមនុស្សព្រៃដែរ។ ដៃទាំងពីរជូនយកទៅកាន់ស្នែង ជូនលូកទៅមុខទំនងធ្វើជាជើងម្រឹគដោយឈានបង្កោងខ្នង។ គេរាំលោតៗតាមចង្វាក់ស្គរផ្អៀងផ្អងដូច (ម្រឹគផ្អើលម្តងៗ) យូរៗប្រើសនិងទន្សោង ធ្វើជារតចេញទៅខាងក្រៅវង់ម្តងៗដែរ។
-តួឯក និងតួនាងច្រើនជាតួរាំនារី។ តួឯកពីរស្លៀកចងក្បិនពណ៍ ពាក់អាវពណ៍ ពាក់មកុដ ពាក់សង្វារ ដៃកាន់កន្ទុយក្ងោក។ តួនាងពីរនាក់ទៀតស្លៀកសំពត់សំលុយពណ៍ ពាក់អាវពណ៍ ពាក់របៃគ្មានសង្ហាទេ ហើយចងដន្សែងសំយ៉ុង។ តួទាំងពីរនេះមានក្បាច់ទន់ភ្លន់ជាងគេ ដោយមានរឹកជានារីក្រមុំអែនអន។
-អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេងជាតួបន្ទាប់បន្សំ។ អ្នកពាក់ក្រចកជួយច្រៀង និងអោយចង្វាក់ជាមួយស្គរផង ដោយផ្ទាត់ក្រចកលឺផស់ៗ ហើយងេកងោគខ្លួនតាមចង្វាក់។ អ្នកកាន់គ្រឿងភ្លេងជាពិសេសអ្នកបុកដងកញ្ឆា និងអ្នកកាន់ចង្ក្រងដំបែរជួយចង្វាក់ស្គរ និងយោលខ្លួនតាមចង្វាក់ស្គរ និងកញ្ឆា។ (ដកស្រង់ពី Tourist Guide 2003)