យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាដែលជាប់ពាក់ព័ន្ធជាមួយលោកវរសេនីយ៍ទោ ផែង វណ្ណៈ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ លោកវរសេនីយ៍ទោ ផែង វណ្ណៈ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សខេង សម្រេចផ្ទេរភារកិច្ចពីនាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង មកនាយកដ្ឋានបុគ្គលិកដើម្បីធ្វើការត្រួតពិនិត្យករណីល្មើសវិន័យបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ។
កន្លងទៅលោក ផែងវណ្ណៈ ត្រូវបានគេចោទថា បានសរសេរលើបណ្តាញសង្គម( Facebook) របស់ខ្លួនប្រមាតបាញ់សម្លាប់លោក គឹមសុខា អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ប្រជាពលរដ្ឋកម្ពុជាបានធ្វើការបញ្ចេញមតិរិះគន់ទៅលើថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជាតាមបណ្តាញសង្គមថា ហាក់មានភាពលំអៀងគ្មានភាពយុត្តិធម៌ ដោយហេតុថា បើមានពលរដ្ឋណាជេរប្រមាតតិះដៀល ឬគំរាមបាញ់សម្លាប់មន្ត្រីរបស់គណបក្សប្រឆាំងមិនមានការចាប់ខ្លួននោះទេ តែបើគំរាបមន្ត្រីរបស់រដ្ឋាភិបាលវិញគឺចាប់បានលឿងជាងគ្រាប់ផ្លោងទៅទៀត ជាក់ស្តែងដូចជានិស្សិត តៅសារឿន ដែលបានសរសេរលើបណ្តាញសង្គមប្រមាតសម្លាប់លោក សខេង ជាដើម និងបុរស់ជាកម្មករដែលធ្វើការនៅស្រុកថៃជាដើម។
ប្រជាពលរដ្ឋកំពុងរងចាំមើលថាតើ ក្រុមអ្នកអនុវត្តច្បាប់នៅកម្ពុជា និងមានវិធានការបែបណាចំពោះក្រុមមនុស្សមួយចំនួនដែលបានគំរាមកំហែងប៉ុនប៉ងសម្លាប់សកម្មជានបក្សប្រឆាំង និងជាពិសេសគឺលោក ផែងវណ្ណៈ ដែលបានគំរាមសម្លាប់លោក គឹមសុខា នេះតែម្តង៕
ថ្ងៃនេះ | 5806 | នាក់ |
ម្សិលមិញ | 20263 | នាក់ |
សប្ដាហ៍នេះ | 47170 | នាក់ |
ខែនេះ | 362417 | នាក់ |
ឆ្នាំនេះ | 2215696 | នាក់ |
សរុប | 55814592 | នាក់ |
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 12:20 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net