ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល

ដោយៈ សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1641

កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២នេះ ម្សិលមិញនេះ មានការដុតបំផ្លាញចោលនូវឱសថ ហួសកាល កំណត់ប្រើប្រាស់ ឱសថដែលគ្មានការ អនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មានបិតលតាប័ត្រ បន្ទាប់ ពីការរឹបអូសនិងដកហូតបានជាបន្តបន្ទាប់ ពីបណ្តាឱសថស្ថាន និងគ្លីនិកមួយចំនួន នៅក្នុងក្រុងសៀមរាប ក្នុង រយ:ប្រមាណ៧ខែ ដើមឆ្នាំ២០១២ ពិធីដុតបំផ្លាញនេះ បានធ្វើឡើងនៅ មន្ទីរសុខាភិបាលខេត្តសៀមរាប។

មន្ត្រីផ្នែកគ្រប់គ្រងឱសថ នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីមន្ត្រី ជំនាញ និងអង្គភាពពាក់ព័ន្ធធ្វើការចុះត្រួតពិនិត្យកន្លែងឱសថស្ថាន ឱសថស្ថានរង ក៍ដូចជាបណ្តាកន្លែងសម្រាក ព្យាបាលមួយចំនួន បានធ្វើការរកឃើញនូវ ឱសថជាច្រើនដែលហួសកាលកំណត់ប្រើប្រាស់។

ម្យ៉ាងឱសថមួយ ចំនួនគឺគ្មានបិតលតាប័ត្រ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។ ហើយការដុតកំទេចចោល នូវឱសថ គ្រប់ប្រភេទ ពេលនេះមានចំនួន ៧៩៥មុខ ដែលក្នុងនោះមានថ្នាំគ្រាប់ចំនួន ៣១៥.៥៨៦គ្រាប់  សេរ៉ូមចំនួន ៦២០ដប  រួមនិងថ្នាំនិងសេរ៉ូមដែលមិនស្គាល់ឈ្មោះចំនួន ១៦០.៥គីឡូក្រាម។សូមរំឮកថា កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ច ដែលមានមន្រ្តីមន្ទីរសុខាភិបាល នគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះពិនិត្យ ឆែកឆេរ និងបានរកឃើញថ្នាំពេទ្យរាប់រយមុខ/ប្រភេទ និងរាប់ម៉ឺនគ្រាប់/ដប/កញ្ចប់ ស្មើនឹង ១២៥គីឡូក្រាមដែលចរាចរឱសថខុសច្បាប់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយឱសថមួយ ចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ នៅមន្ទីរសម្រាកព្យា បាលសុភមង្គល ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

រហូតចុង ដដែល សមត្ថ កិច្ច អាជ្ញាធរ មន្ត្រីសុខាភិបាល បានចុះអនុវត្តសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល ស្ដីពី ការបិទមន្ទីរ សម្រាក ព្យាបាលជំងឺ "សុភង្គល"។

ដោយឡែក នៅដើមខែកក្កដា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច និងមន្រ្តីសុខាភិបាល ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានសម្រេចបញ្ឈប់ជាបណ្តោះ អាសន្ន និងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥លាន រៀល ព្រមទាំងដកហូត ថ្នាំពេទ្យជាង ៤០មុខ សរុបទម្ងន់ ៣៥,៥គីឡូក្រាម ក្នុងនោះមានឱសថគ្រាប់ចំនួន ២០.៥១៧គ្រាប់។

ផ្ទះល្វែងលក់និងស្ដុក ឱសថខុសច្បាប់ មួយកន្លែងដែលស្ថិតក្នុងបុរីអង្គរសបភីងអាឃេត ស្ថិតនៅអាគារលេខA19 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

មតិមហាជនមួយចំនួនបានដាក់ជាចំណោតថា តើឱសថស្ថាន ឱសថស្ថានរង និងមានទីតាំងលក់ ឱសថ ក្នុង ខេត្តសៀមរាប ប៉ុន្មានទៀតដែលកំពុងប្រកបរបរ ខ្វះគុណតម្លៃនៃវិជ្ជាជីវ: គ្មានក្រមសីលធម៌ មិនមានការទទួល ខុសត្រូវ និងមិនគោរពច្បាប់ ទម្លាប់ដែលបង្ករគ្រោះថ្នាក់ ដល់ពលរដ្ឋ បណ្ដាលមកពីការរកស៊ីលក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ឱសថដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មាន បិតលតាប័ត្រនោះ។ ហើយមន្ត្រី សមត្ថកិច្ច ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធ លោកនឹងធ្វើយ៉ាងណា ដើម្បីបន្ត ទប់ស្កាត់ និងឈានទៅលប់បំបាត់នូវរាល់ ការរកស៊ី លក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់  ឱសថគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានបិតលតាប័ត្រនោះ ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ព្រោះប្រជាពលរដ្ឋលោកមិនសូវមាន ឬគ្មានបទពិសោធន៍ យល់ដឹង ស្គាល់ ប្រើប្រាស់ ព្យាបាលឱសថ/ថ្នាំពេទ្យ ត្រឹមត្រូវថា តើក្លែងក្លាយ ឬត្រឹមត្រូវយ៉ាងណានោះ។

ទោះជាយ៉ាងណា មន្ត្រីការិយាល័យគ្រប់គ្រងឱសថ បានមានប្រសាសន៍ថា សម្រាប់ពេលខាងមុខទៀតនេះ ការិយាល័យ ជំនាញ និងបន្តធ្វើការចុះត្រួតពិនិត្យជាបន្តទៀត ដើម្បីគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ឱសថ ដែលមិនប្រក្រតី និងគ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល ដើម្បីជាប្រយោជន៍ ដល់ការថែរក្សា សុខមាល ភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕ដោយ ccj-media.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1472ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1590ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2141ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1631ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1614ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1688ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1661ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1491ដង តើអៀរគឹមស្រេង ជានរណា?   អាន1575ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1598ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2102នាក់
ម្សិលមិញ    4201នាក់
សប្ដាហ៍នេះ    21426នាក់
ខែនេះ    108320នាក់
ឆ្នាំនេះ   3446839នាក់
សរុប   52806765នាក់
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 09:26