បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 2071

ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្នាបបួលទៅធ្វើការនៅភ្នំពេញ។ ម្ដាយស្ត្រីរងគ្រោះសង្ស័យថា គេបោកកូនគាត់យកទៅលក់។ ​ករ​ណី​​នេះ បានកើត​ឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រីឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ជា​ម្តាយនារីរងគ្រោះបានមកប្តឹងភ្នាក់ងារ​សារព័ត៌មានអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាន​និយា​យឲ្យដឹងថា គាត់​មានប្តីឈ្មោះ ឈឺន​ នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី។ ពួកគាត់​មាន​កូន​៥​នាក់ កូនស្រីរងគ្រោះមានឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មករធ្វើទឹកសុទ្ធឲ្យសិប្បកម្ម​មួយ​កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ឈ្មោះ ឡាំ អាយុ​ប្រមា​ណ១៨ឆ្នាំ បានលួងលោមបបួលកូនស្រីរបស់គាត់ថា បើព្រមទៅធ្វើ​នៅក្រុងភ្នំ​ពេញ គេដឹងថា ​កន្លែងមួយគេឲ្យប្រាក់ខែ២០០ដុល្លារ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ឪពុកម្តាយ​ជួល​ផ្ទះគេ​នៅ នាងជាម្តាយក៏បានយល់ព្រមឲ្យឈ្មោះ ឡាំ នាំកូនស្រីទៅធ្វើ​ការ​នៅភ្នំពេញ។

ក្នុងរយៈពេល៥ថ្ងៃដំបូង គាត់បានទទួលដំណឹងពីកូនជាធម្មតា តែទូរស័ព្ទកូនគាត់ត្រូវបាន​ឈ្មោះ ឡាំ ជាអ្នក​កាន់រហូត មិនដែលជួបកូនផ្ទាល់មាត់ ហើយក្រោយមកទូរស័ព្ទលែងចូល​រហូតតែម្ដង​។

លុះនៅម៉ោង៣:៣០នាទី ល្ងាច​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់បានទូរស័ព្ទ​ចូល​ឈ្មោះ ម៉ាក់ អះអាងថា ជាបងប្រុសឈ្មោះ ឡាំ និយាយថា នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់(ឈ្មោះ ម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីបេនឡានសូរិយាក្រុងភ្នំ​ពេញ ប៉ុន្តែនាង​នៅ​បានតែ២ថ្ងៃប៉ុណ្ណោះទេ ក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ​។

ស្រ្តីជាម្តាយនារីរងគ្រោះ បាននិយាយទៀតថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅ​កន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ​ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មាន​លុយកាក់ប្តឹងផ្តល់សមត្ថកិច្ចឲ្យជួយរកកូនគាត់បានទេ ហេតុ​នេះ ​សំណូមពរដល់សារព័ត៌មានអគ្គស្នងការនគរបាល​ជាតិ មេត្តាជួយផ្សាយព័ត៌មានរកកូនឲ្យគាត់ផង។

ករណីខាងលើ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកយកព័ត៌យើងបានរាយការណ៍ជូន​លោក ​ប្រាក់ វុឌ្ឍី ស្នង​ការនគរបាលខេត្តឲ្យជួយអន្តរាគមន៍ហើយ លោកបានសំណូមពរ​ឲ្យ​ម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកា​រិយាល័យនគរបាលប្រឆាំងការជួញ​ដូរ​ខេត្ត នៅព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ការដាក់ពាក្យប្តឹង មិនត្រូវបានគេទារ​ប្រាក់អ្វីឡើយ ហើយ​លោក​ស្នងការនិយាយថា លោកនឹងអន្តរាគមន៍ឲ្យលោកនាយការិយាល័យធ្វើការស្រាវជ្រាវជា​បន្ទាន់ក្នុងរឿង​ខាងលើនេះ មិនទុកឲ្យយូរឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2141ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1692ដង ផ្ទះលក់   អាន1985ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1399ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1370ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1467ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1572ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1592ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1555ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1606ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1950នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71541នាក់
ខែនេះ    178619នាក់
ឆ្នាំនេះ   2636522នាក់
សរុប   51996448នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:22