ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ

ដោយៈ សហការី ខេត្តមណ្ឌលគីរី ថ្ងៃទី 31 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 1846

សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​ខាង​រកស៊ី​ឈើ​ប្រណិត តែ​ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់​ពន្ធ័ ណា​ចុះ​ពិនិត្យ​និង​បង្ក្រាប​ម្តងណា​ឡើយ បើទោះបីជា​ដឹងថា​ស្ត្រី​រូប​នេះ​ប្រកប​អាជីវកម្ម​គ្មាន​ច្បាប់​ក៏ ដោយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ជាច្រើន​បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា សព្វថ្ងៃ​នេះ​យាយ​ម៉ាប់​មាន​សិប្បកម្ម​លក់​ឈើ និង​កែច្នៃ​ឈើ​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​នៅ​ឃុំ​មេ​ម៉ង់​ស្តុក​ឈើប្រណិត​មានមុខកាត់​ធំៗ​កែច្នៃ​លំៗ​រួច​ដឹក​ជញ្ជូន​ចូល​ខេត្ត​ទាំង​ឈើ​កែច្នៃ​ទាំង​ឈើមូល​និង​ឈើ​ជ្រុង​ធំៗ​តាមរយៈ​អា​បង្កុង​ធំ​រថយន្ត​កែច្នៃ​និង​រថយន្ត​ឡង់​គ្រីស័រ​ហើយគេ​មិន​ដែល​ឃើញ​ជំនាញ​មេព្រៃ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​អើត​ឈ្ងោគ​មើល​ឥ​វ៉ាន់​របស់​យាយ​ម៉ាប់​ឡើយ មិនដឹង​ថា​យាយ​ម៉ាប់​ថ្វាយ​សំណែន​ក្នុង​មួយ​ខែ​ប៉ុន្មាន​ឡើយ​ដល់​អស់លោក​អន្ត្រីៗ​ក្នុង​ខេត្ត​នោះ​ទៅ​បាន​ជា​យាយ​ម៉ាប់​ក្អេងក្អាង​បែបនេះ​ មិនតែប៉ុណ្ណោះ​យាយ​ម៉ាប់​ក៏មាន​ដឹកឈើ​ប្រណិត​ចេញ​ទៅ​កាន់​ខេត្ត​ក្រចេះ​ផងដែរ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ថា ក្នុង​មួយ​ខែៗ​យាយ​ម៉ាប់​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​បង់ ឲ្យ​មន្ត្រី​ជាច្រើន​ស្ថាប័ន​មានដូចជា នគរបាល​សេដ្ឋកិច្ច​ខេត្ត​​​ក្រសួង នគរបាល​ស្រុក ប៉េអឹម​ស្រុក មន្ត្រី បរិស្ថាន ពិសេស​គឺ​អស់លោក​មេព្រៃ​តែម្តង មិន​សែនព្រេន​ឲ្យអស់​លោក​ទាំងនេះ​បាន​ដិតដល់​ទេ​ច្បាស់ មិនបាន​១​ម៉ោង​ទាន់​ឡើង អាជីវកម្ម​របស់​គាត់​គឺ​ត្រូវ​បិតទ្វា​និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដេញ​ចាប់​ប្រផាប់ ប្រភីង​ជាក់​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​និង​សហ​គន៍​ជាច្រើន សំណូមពរ​ដល់​លោក អេង ប៊ុន​ហៀ​ង អភិបាល​ខេត្ត​មណ្ឌល​គី​រី ដែលជា​អាជ្ញា​ធរមាន​សមត្ថកិច្ច បើ​លោក​ពុំ​ជាប់​ពាក់​ពន្ធ័​រឿង​ផលប្រយោជន៍ រឿង​បទល្មើស​ព្រៃឈើ​នេះ ទេ លោក​គួរ​មាន​វិធី​ទប់ស្កាត់​ផង បើ​នៅ​តែ​ធូ​រលុង​បែបនេះ​ព្រៃឈើ​ដ៏​ស្អាត​ក្នុង​ខេត្ត មួយ​នេះ​នឹង​ក្លាយជា​វាលរ​ហោ​ដ្ឋា​ន​មិនខានឡើយ​ ហើយរាល់ថ្ងៃ​នេះ​មន្ត្រី​គោលដៅ​របស់​លោក​ទំនង​ជា​ខ្លាច​ឥទ្ធិពល​ដុល្លា​របស់ ឈ្មួញ ឬ​មួយ​ឈ្មួញ​រកស៊ី​កាប់​ឈើ ដឹក​ឈើ​ខុសច្បាប់​មាន​ខ្សែ​ធំ​អន្តរាគមន៍ ទើប​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​បែបនេះ​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ ទូ ហៀ​ង (​ហៅ​យាយ​ម៉ាប់​)​បានទេ​។​

ជុំវិញ​ករណី​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជម្រោក​សត្វព្រៃ​ភ្នំព្រិច​ខេត្ត​មណ្ឌលគីរី កម្ពុជាសុវណ្ណភូមិ​ មិនអាច​សុំ​ការអធិប្បាយ​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​អាច​ទំនាក់ទំនង​បានឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1506ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2316ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1738ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1633ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1343ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1742ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1693ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1510ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1719ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2111ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5904នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22942នាក់
ខែនេះ    130020នាក់
ឆ្នាំនេះ   2587923នាក់
សរុប   51947849នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:21