លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង

ដោយៈ លឹមហួ ខេត្តកោះកុង ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 1908

ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​បញ្ជា​អោយ លោក យួន ឈី​វ អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ទៅ​បង្ហាញខ្លួន​នៅ​សវនាការ​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ រសៀល​។​

​លោក​សុខ សុវណ្ណ មាន​ប្រសា​ស​ន៏​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជា​ប្រញាប់ប្រញាល់​ទៅលើ​ដំណើរការ​កាត់ក្តី​ពាក់ព័ន្ធ និង អ្នកសារព័ត៌មាន​ខ​ណះ​ដែល​បណ្តឹង​របស់​អ្នក សារព័ត៌មាន​គឺ លោក យួន ឈី​វ ប្តឹង​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ស្ថិតនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បែរជា​មិនទាន់​ចាត់ការ​ទៅវិញ​នេះ​ជា​ភាពអយុត្តិធម៌​មួយ​ដែល​មិនអាច​ទទួលយកបាន​នេះ​សបញ្ជាក់​អោយឃើញថា​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មាន​អា​ថ៍កំ​បាំង​អ្វីមួយ​បានជា​លំអៀង​ទៅកាន់​ភាគី ម៉េង តិច​។​

​គួររំលឹកថា​ កាលពីពេល​កន្លងមក លោក យួន ឈី​វ អ្នកយកព័ត៌មាន​ថ្ងៃនេះ បាន​ប្តឹង​លោក ម៉េង តិច ពីបទ​ប្រើ​អំពើ ហិង្សា​គំរាមកំហែង តែ​ត្រូវ​តុលាការខេត្ត​កោះកុង​មិន​ចាត់ការ ចំណែកឯ​បណ្តឹង​របស់​លោក ម៉េង តិច ប្តឹង​មក លោក យួន ឈី​វ វិញ ពីបទ​កំហែង​យក​ព័ត៌មាន​ត្រូវបាន​តុលាការ​ខេត្តកោះកុង បើ​សវនាការ​កាត់ក្តី​កំបាំងមុខ​ដោយ ដាក់ទោស​១​ឆ្នាំ​ដោយ​ព្យួរទោស​។​

​បច្ចុប្បន្ននេះ​ស្ថាប័ន​អយ្យការ​ខេត្តកោះកុង ក៏បាន​ប្រញាប់ប្រញាល់​បើក​សវ​ការ​​មួយ ទៀត លើ​បណ្តឹង​របស់លោក ម៉េង តិច ចោទប្រកាន់​លោក យួន ឈី​វ ពីបទ​ល្មើស​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ហើយ តុលាការ​ពុំបាន​យក​ច្បាប់​ស្តីពី​របប​សារព័ត៌​មានមក​អនុវត្ត បែរជាយក​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​​អនុវត្ត ទៅវិញ​។​

​ចំណែក លោក យួន ឈី​វ ដែលជា​ជន​ត្រូវ​ចោទ​បាន​សំណូមពរ​សុំអោយ​ចៅក្រម​ជំនុំ​ជំ​រះ​​ខេត្តកោះកុង​មេត្តាជួយ​រក​យុត្តិធម៌​និង​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ដែល​នឹងត្រូវ​បើក​​សវនាការ​នៅ​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ ។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង​​បានអោយដឹងថា ករណីនេះ​លោក​យួន​ឈី​វ ធ្លាប់បាន​មកសុំ​អន្តរាគមន៍​ពី​លីកាដូ​ហើយ​អោយជួយ​រក​មេធាវី​ដែរ​តែ​​ខាង​​ភ្នំពេញ​​មិនទាន់​ឆ្លើយតប​លោក​បាន​មានប្រសាសន៍​បន្តថា សំណុំរឿង យួន ឈី​វ និង​ម៉េង តិច ស្ថាប័ន​អយ្យការ​ដូចជា​មានការ​លំអៀង​ទៅ​ភាគី​ម៉េង​តិច​ដោយ​អា​ថ៍កំ​បាំង​អ​ញ្ជឹ​ង​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ក៏បាន​បន្តទៀតថា​ករណី​​តុលា​ការយក​រឿងនេះ​មក​ចាត់ការ​ជា​រឿង​ចំលែក​ដែល​គ្រាន់តែ​បទ បរិហាកេរ្តិ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​បែរជា​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក ស្រី ម៉ា​នី ចោទប្រកាន់​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រំ​ទណ្ឌ​​ទៅវិញ​ចំណែកឯ​ច្បាប់​នៃ​របប​សារព័ត៌មាន​មិនត្រូវ​បាន​យកមក អនុវត្តន៍​នេះ​ដូចជា​ឆ្លុះបញ្ចាំង​តុលាការ​ប្រើ​អំណាច​​បំបាក់ស្មារតី​និង​បំភិតបំភៃ​ទៅលើ​អ្នកសារព័ត៌មាន​លោក​អ៊ិន​គង់​ជិត ក្នុងនាម​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដ​ល់​ស្ថាប័ន​​តុលាការ​មេត្តា​ស៊ើបអង្កេត​អោយមាន​តម្លាភាព​និង​ទម្លាក់​ការ ចោទប្រកាន់​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1352ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1432ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2483ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1575ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1530ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1537ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1509ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1600ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1972ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន1817ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28