ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច

ដោយៈ នាយប៉ោត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 2076

អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​ខ្សែ​ស្រឡាយ​ សាច់​សាលោហិត​របស់​ខ្លួន​អោយ​ធ្វើ​ធំ​ដើម្បី​ការ​ពារ​អំ​ណាច​របស់​ខ្លួន​ទៅ​ថ្ងៃអនាគត ដោយ​មិន​បាន​គិត​ពី​ប្រ​យោជន៍​រួម​របស់​ប្រ​ទេស​ជាតិជាធំ ដែលធ្វើ​អោយអ្នក​​ងុប​ងុល​និង​បក្ស​ខ្លះ ​រហូត​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រ​មាត​គ្នា​ដៀល​ត្មេះគ្នា​ទៅ​វិញ​ទៅមក ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដូច​ជា អាយ៉ង​យួន អាកញ្ជះយួន អាឆ្កែបំ​រើ​ផ្កាប់​មុខ អាក្បត់ជាតិ អាប្រឆាំង​ផ្កាប់​មុខ អា​បោក​ប្រាស​ ឬពួក​អាកេញ​ចំ​នេញ​ន​យោ​បាយ​ជា​ដើម។​​

ក្រោយ​​ពី​គណបក្ស​ប្រ​ឆាំង​បាន​ចូល​សភា បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​អស់​រយៈ​ពេល​មួយឆ្នាំរាប់​ចាប់​តាំង​ពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អា​ណត្តិ​ទី​៥​រួច​​មក គេ​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ធ្វើ​កិច្ច​ការ​មួយ​ចំ​នួន​ដូច​ជា ដោះ​ស្រាយ​ជំលោះ​ដីធ្លី តាម​បណ្តារ​ខេត្ត​ក្រុងនានា និង​ជា​ពិសេសនោះ​គឺក្រុម​តំ​ណាង​រាស្រ្ត​គណ​បក្ស​នេះ​បាន​ចុះ​ត្រួត​ពិនិត​បញ្ហាព្រំដែន កម្ពុជា-​វៀត​ណាម ​ដែល​ជា​រឿង​រសើប​របស់​គណ​បក្ស​កាន់​អំ​ណាច​។

ថ្នាក់​ដឹកនាំ សកម្មជន និង​ប្រ​ជា​ពល​រដ្ឋ​អ្នក​គាំទ្រ គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​តែ​រិះ​គន់​នូវ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិថា ជាការ​ញុះញង់​អោយ​ពល​រដ្ឋ​ខ្មែរ​ចេះ​ប្រកាន់​ពូជសាសន៍ ស្អប់​ជន​ជាតិយួន ម្យ៉ាង​ទៀត​ការ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន​របស់​គណបក្ស​សង្គ្រោះជាតិនោះ ជាការ​ ˝កេងចំ​នេញ​នោបាយ˝​ តែប៉ុណ្ណោះ។ ភាសាដែល​ក្រុម​មន្ត្រី​ក្រោម​ឱវាតគណបក្ស​កាន់​អំ​ណាច​តែង​តែនិយាយថា ˝កេងចំ​នេញ​នយោ​បាយ˝ នោះ​វាបាន​ក្លាយ​ជាភាសាមួយ​កំពុង​ពេញ​និយម​សំ​រាប់​គណបក្ស​ប្រ​ជាជនកម្ពុជា ហើយ​ពួកគេ​និយាយដដែលៗហាក់​គ្មាន​ការ​ជិនណាយ​ ដោយ​រក​ភាសា​ណា​ថ្មី​មក​ជំ​នួស​មិន​បាន។

ពល​រដ្ឋ​កម្ពុជាមួយ​ចំនួនបាន​ចោទសួរថា បើ​គណបក្ស​ប្រ​ជាជន​កម្ពុជា ដឹងហើយ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យក​រឿង​ព្រំ​ដែន​កម្ពុជា វៀត​ណាម​ រឿង​ជំ​លោះ​ដីធ្លី មក​ធ្វើ​ជា​ដើម​ចម​ ដើម្បី​ ˝កេងចំ​នេញ​នយោ​បាយ˝ គេ​ង​ចំ​ណេញ​សន្លឹក​ឆ្នោត​ហើយនោះ ចុះ​ហេតុអ្វី​ ក៏គណបក្ស​កាន់​អំ​ណាច​មិន​នាំ​គ្នា ចុះ​ទៅ​ដេញ​ដោល​រឿង​ព្រំដែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជំ​លោះ​ដី​ធ្លី ដែល​ក្រុម​ហ៊ុន​មួយចំ​នួន​រំ​លោភ​បំ​ពាន​ទៅ​លើ​ប្រ​ជារាស្រ្ត​ ដើម្បី​ ˝កេងចំ​នេញ​នយោបាយ˝ កេ​ញ​ចំ​ណេញ​សន្លឹក​ឆ្នោត​ដែរទៅ? ចាំ​បាច់​អង្គុយ​ស្រែក​តាម​កញ្ជក់​ទូរទស្សន៍ ដូច្នេះធ្វើ​អី បើ​អ្នក​រាល់​គ្នា​ពិត​ជា​មាន​ឆន្ទៈស្នេហាជាតិ មាន​ឆន្ទៈការ​ពារបូរណភាពទឹក​ដី​មែននោះ?

ក្រុម​ប្រ​ជា​រាស្ត្រខ្មែរមួយចំ​នួន និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ឆាំង​បាន​សរសេររិះ​គន់​នៅ​លើ​បណ្តាញ​សង្គម (facebook) ទៅលើ​​រដ្ឋា​ភិបាល​កម្ពុជាថា ជា​រដ្ឋា​ភិបាល​អាយ៉ង​យួន ជា​រដ្ឋា​ភិ​បាល​ស្ថិត​ក្រោម​អំ​ណាច​របស់​យួន ហើយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ជា​បក្ស​ដែល​យួន​ជាអ្នក​បង្កើត​ ដែល​ជា​គោល​នយោបាយ​របស់​យួន​ ហូជីមីញ ក្នុង​គោល​បំ​ណង​​លេប​ត្របាក់​យក​ទឹក​ដី​កម្ពុជា និង​ប្រទេស ឡាវ ច្រ​បាច់​ចូល​គ្នា​ជាមួយ​ប្រទេស​យួន ឬ​គេ​ហៅ​ថា ជាប្រទេស ឥណ្ឌូចិន ដែល​យួន​ហូជីមីញ​និយាយថា ជាដំ​ណើរឆ្ពោះទៅ​ទិស​ខាលិចរបស់គេ​។

ការ​រិះ​គន់​ថា រដ្ឋា​ភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ រដ្ឋាភិបាល​យួន​ខាងលើ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រគណបក្ស​កាន់​អំ​ណាច​មាន​ការ​ខឹង​សម្បា មិន​សប្បាយ​ចិត្ត ហើយ​បាន​វាយ​បក​មក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញថា ពួក​អាប្រ​ឆាំង​ផ្កាប់​មុខ ពួកអាជាតិ​សាសន៍​និយម ពួកអា ˝កេងចំ​នេញ​នយោ​បាយ˝។ មិន​តែប៉ុណ្ណោះកន្លងទៅធ្លាប់​មាន​ពិធីករទូរទស្សន៍ខ្លះបាន​ស្រែក​តាម​កញ្ចក់​ទូរទស្សន៍ថា នៅ​កម្ពុជាអត់​មាន​យួន​ទេ ពួក​អ្នក​ប្រ​ឆាំង​ផ្កាប់​មុខ ពួក​ជន​អគតិ​មាន​គោល​បំ​ណង​ ˝កេងចំ​នេញ​នយោ​បាយ˝ តែប៉ុណ្ណោះ។

ដូច​ម្តេចដែល​ហៅ​ថា ˝ជន​អគតិ˝ ? លោក​សាស្ត្រាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរមួយ​រូប​បាន​ពន្យល់យ៉ាង​ងាយ​ស្តាប់​​ថា ˝ជន​អគតិ˝ គឺ​ជា​មនុស្ស​ទាំង​ឡាយណា ដែល​គ្មាន​ការ​គិត​ ល្ងិត​ល្ងង់ គ្មាន​ចំ​ណេះដឹង គ្មាន​ការ​ពិចារណាវែកញែករកខុសរក​ត្រូវ បើ​ទោះជា​អ្នក​ណា​ធ្វើ​ខុស​ឬធ្វើ​ត្រូវ​ក៏ដោយ​ ក៏ជន​នោះមិន​ដឹង​មិន​យល់អ្វី​ទាំងអស់។ ប៉ុន្តែក្រុម​មន្ត្រី​របស់​បក្ស​កាន់​អំណាច​ និង​អ្នក​គាំទ្រ​បក្ស​កាន់​អំ​ណាច​បែជាចូល​ចិត្ត​យក​ពាក្យថា ˝ជន​អគតិ˝ មក​ប្រើ​ប្រាស​ជាញឹក​ញាប់​ទៅ​វិញ រហូត​សូម្បី​ពិធី​ករ​ទូរទស្សន៍​មួយ​ចំ​នួន​ដែល​មាន​និន្នាករ​ទេរទៅ​ខាង​បក្ស​កាន់​អំ​ណាច​ក៏​បាន​យក​ពាក្យ ˝ជន​អគតិ˝ នេះមក​ប្រើ​ផងដែរ។

លោក​សាស្រ្តាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​រូប​នោះ​បាន​បន្ថែមថា ˝ជន​អគតិ˝ មិន​ចេះ​វិភាគ​ទៅ​លើ​អ្នក​នយោបាយ​ថា អ្នក​ណា​ល្អ អ្នក​ណាអាក្រក់​បាន​ទេ ហើយ​ក៏មិន​អាច​ចេះ​ប្រើ​ភាសា​រិះ​គន់​អ្នក​ដ៏ទៃ​ដែរ ព្រោះ​ ˝ជន​អគតិ˝ មាន​ការ​គិត​មក​ពីណា? អាច​និយាយថា ជា​មនុស្ស​មិន​ដឹង​អី​ទាំង​អស់។ លោក​សាស្រ្តាចារ្យ​បាន​ចោទសួរថា តើ​អ្នក​ធ្លាប់​ឃើញ​ ˝ជន​អគតិ˝ ​ចេះ​រិះ​គន់​ថ្នាក់​ដឹក​នាំ​ ឬរិះគន់​គណបក្ស​នយោបាយ​ដែរឬទេ? ដូច្នេះសរុប​សេចក្តី​មក​ អ្នក​ដៀល​ថា គេជា ˝ជន​អគតិ˝ នោះ​ប្រហែល​ជា​ខ្លួន​ឯង​ទៅ​វិញ​ទេជា ˝ជន​អគតិ˝ ព្រោះ​ខ្លួន​មិន​បាន​យល់​ន័យ​ពាក្យ​​ថា ˝ជន​អគតិ˝ យ៉ាង​មេចផង។

អ្នក​គាំទ្រ​គណបក្ស​កាន់​អំ​ណាច​ក៏ជាខ្មែរ អ្នក​គាំទ្រគណបក្សប្រ​ឆាំង​ក៏ជាខ្មែរ ចុះ​បើ​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​ចាំ​បាច់ប្រើ​ភាសា​ដៀល​ត្មេះ​គ្នា​ ខាំ​គ្នា​ដូច​សត្វ​តិរិច្ឆាន​ធ្វើ​អ្វី? មេច​មិន​គិត​អំ​ពី​ផល​ប្រ​យោជន៍រួម​របស់​ជាតិ? មេច​មិន​នាំ​គ្នា​ការ​ពារ​ប្រ​ទេស​ជាតិអោយ​បាន​គង់​វង់? អ្នក​មាន​ស្នា​ដៃគួរលើក​សរសើហើយ​ផ្តល់​រង្វាន់ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ពិន័យ​ ចាំ​បាច់​មើល​បំ​ណាំ​គ្នាធ្វើ​អី? ចាំ​បាច់​ចាំ​ចាប់​កំ​ហុស​គ្នាឯងដើម្បី​ទទួល​ពាន​វង្វាន់​ធ្វើ​អី? ព្រោះ​តែ​ចរិឈ្នៀនីស អំ​នួតក្អេងក្អាង កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​នេះហើយ ដែល​ធ្វើ​អោយ​ទឹក​ដី​កម្ពុជារួញ​ស្ទើតែអស់​ នេះបើ​យោង​​តាម​ការ​អានប្រ​វត្តិសាស្ត្រ​របស់​ប្រ​ទេសកម្ពុជាតាំង​ពី​សម័យ​ដើម​មក។

សរុប​សេចក្តីមក បើ​យើង​ឃើញថា ​គណបក្ស​មួយ​គេ​កំ​ពុង​តែ ˝កេងចំ​ណេញនយោបាយ˝ ដោយ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន កម្ពុជា-វៀតណាម បាន​មួយខេត្ត យើង​គួរតែចុះទៅ​តវ៉ារឿង​ព្រំ​ដែន​អោយ​បាន​ប្រាំ​ខេត្តទៅ ដើម្បី ˝កេងចំ​ណេញនយោបាយ˝ គេ​ងការ​គាំទ្រ គេ​សន្លឹក​ឆ្នោត ហើយ​បើ​ឃើញ​គេ​ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីជូន​ពល​រដ្ឋ​បាន​ប្រាំ​ខេត្ត យើង​មេច​មិន​ចុះ​ទៅ​ជួយ​ដោះ​ស្រាយ​អោយ​បាន​ម្ភៃខេត្ត​ទៅបើម្បី ˝កេងចំ​ណេញនយោបាយ˝ កេង​ការគាំទ្រ គេង​​សន្លឹក​ឆ្នោតនៅ​អាណត្តិក្រោយ នេះ​ទើប​ហៅ​ថា ឈ្លោះ​គ្នា​ដើម្បីជាតិ ប្រជែងគ្នាដើម្បី​រាស្ត្រ មិន​មែន​អង្គុយស្រែកខ្វាកៗដូច​ខ្វែកនិង​ក្អែកនោះទេ៕ ដោយ​៖ នាយប៉ោត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន1934ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1519ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1734ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1359ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1452ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3225ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1595ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1605ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1535ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1629ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2810នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    14047នាក់
ខែនេះ    121125នាក់
ឆ្នាំនេះ   2579028នាក់
សរុប   51938954នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 16:10