ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 1923

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈពេល៥ខែ​កន្លង​មក​​ហើយដែលឈ្មោះ សឹន សៅ អតីត​ជាប៉ូលីសស័ក្ក២ក្នុងការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យមាន ទីលំនៅបច្ចុប្បន្នក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ដែលជាអ្នកធ្លាប់រត់ការជាច្រើនលើក​ច្រើន​សារ​នាំ​ពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េទាំងប្រថុយប្រថាន។

ជនរងគ្រោះបាន​និយាយ​បន្តថា លោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យ​ម្នាក់នេះកាលពីអំឡុង៥​ខែមុខក្នុង​ឆាំ្ន២០១៥ គាត់បាននិយាយគ្នាជាមួយនិងជនរងគ្រោះថា បន្ទាប់ពីលោក ប៉ូលីស ស័ក្ក២ សឹន សៅ​ បានទទួលយកលុយពីប្រជាពលរដ្ឋហើយគាត់​និងរត់ការនាំប្រជាពលរដ្ឋ​ណាដែលចង់​ទៅធ្វើការនៅប្រទេសកូរ៉េបានដោយសុវត្ថិភាព ។

ប្រភពព័ត៍មានបាននិយាយបន្តទៀត​ថា​រហូតមកដល់ពេលនេះអស់រយៈពេល៥ខែហើយដែលលោក ប៉ូលីសស័ក្ក២ សឹន សៅ អតីត​ជាមន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យ​បានយកលុយចំនួន ១៧០០ ដុល្លារពីពួកគាត់ហើយមិនបាននាំពួកគាត់ទៅធ្វើ​ការនៅ​ប្រទេស​កូរ៉េដូចការសន្យានោះទេ។

រហូតពេលខ្លះជនរងគ្រោះបាននាំគ្នាមករក លោក ប៉ូលីសស័ក្ក២ សឹន សៅ​ នៅផ្ទះស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប​ ជាច្រើនលើកច្រើនសារទៀតក៏អ្នកផ្ទះរបស់លោក ប៉ូលីសស័ក្ក២ សឹន សៅ បានព្យាយាមនិងយាយ​លាក់​បាំង​ដោយនិយាយថា លោក ​ សឹន សៅ បានផ្លាស់ប្តូរការងារពី ​មន្ត្រីក្នុង​ការិយាល័យប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យទៅបំរើការ​ងារជាប៉ូលីសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ដោយជនរងគ្រោះក៏បានធ្វើការសុំណូមពរដល់ លោក ប៉ូលីសស័ក្ក២ សឹន សៅ​ មេត្តាលើក​ទូរស័ព្ទ​និងប្រគល់លុយអោយគ្រប់ចំនួនមកជនរងគ្រោះវិញទោះបីមិនបាន​ទៅធ្វើការនៅប្រទេសកូរ៉េ​ដូច​ការ​សន្យាបោកប្រាស់របស់លោក ប៉ូលិសស័ក្ក២ សឹន សៅ​​ ក៏ដោយ ។

ជាប់ពាក់ព័ន្ធនិង​ករណី​ខាងលើភ្នាក់ងារអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកអនុសេនីយ៍ទោ សឹន សៅ អតីត ​មន្ត្រីក្នុង​ការិយាល័យប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ​បាលខេត្ត​ឩត្តរ​មាន​ជ័យដែលបានផ្ទេរការងារទៅបំរើការ​ងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាននោះទេ ព្រោះ​ទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល ។

ជនរងគ្រោះបាន​និយាយថា ចាំមើលថាតើមេខ្យល់បោកប្រាស់ដែលជាមន្ត្រីប៉ូលិសស័ក្ក២ សឹន សៅ រូបនេះអាចរត់គេចខ្លួនពីប្រទេសកម្ពុជា និងមិនចូលផ្ទះជារៀងរហូតឫក៏យ៉ាងណា? ហើយ​បញ្ហាទាំងអស់នេះមានតែ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទេ ដែលអាចជួយរកយុត្តិធម៍ជួនប្រជាពលរដ្ឋនិងចាត់វិធានការក្តៅចំពោះមន្ត្រីប៉ូលិសណាដែលបានធ្វើខុស​ពីវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចិត្ត៕ ដោយ៖ ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1685ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1457ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1456ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1624ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1619ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1640ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1618ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1574ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1878ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន875ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4988នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22026នាក់
ខែនេះ    129104នាក់
ឆ្នាំនេះ   2587007នាក់
សរុប   51946933នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 16:46